ព័ត៌មានសន្តិសុខសង្គម

គណៈបញ្ជាកាដឹកនាំយុទ្ធនាការ នៃក្រសួងយុត្តិធម៌ បានចេញលិខិតជូនទៅលោក យី ចាន់រ៉ា និង អ្នកស្រី ពេជ្រ ស្រីរ័ត្ន

ក្នុងលិខិតក្រសួងយុត្តិធម៌បានបញ្ជាក់ថា៖ផ្អែកលើមូលដ្ឋានខាងលើ, គណៈបញ្ជាការដឹកនាំយុទ្ធនាការ សូមជម្រាប លោក និង លោកស្រី ថាសេចក្តីសម្រេចរបស់សាលាដំបូងខេត្តបាត់ដំបង ត្រូវបានធ្វើឡើងដោយមានសំអាងហេតុ សំអាងច្បាប់ និង ភស្តុតាងច្បាស់ និង ត្រឹមត្រូវ ស្របតាមច្បាប់ និង នីតិវិធីជាធរមាន ហើយព៉ំមានភាពមិនប្រក្រតីណាមួយនោះទេ។ លោក យី ចាន់រ៉ា ត្រូវបានគេស្គាល់ថាជាអតីតអ្នកសារព័ត៌មាន តែពេលនេះលោកបានលាឈប់ពីការងារអ្នកសារព័ត៌មានហើយ។ IMG_0405 IMG_0280

ព័ត៌មានសន្តិសុខសង្គម

ក្រោយផ្ទុះរឿងចាក់ថ្នាំបណ្តាលឱ្យមនុស្សស្លាប់ អាជ្ញាធររកឃើញទីតាំង​ផ្ដល់​សេវា​សុខាភិបាល​ចំនួន​៦ក្នុងក្រុងដូនកែវ ​មិន​ទាន់​មានច្បាប់​អនុញ្ញាត..!!!

ខេត្តតាកែវ ៖ បន្ទាប់​ពី​ផ្ទុះ​រឿង​មន្ទីរពេទ្យ​ឯកជន​នៅ​ស្រុក​បាទី ដែល​បាន​បើក​បំរើសេវា​រាប់​ឆ្នាំ​មក​ហើយដោយ​អត់​ច្បាប់ រហូត​មានការ​ចាក់​ថ្នាំ​ប្រតិកម្ម​ធ្វើ​ឱ្យ​អ្នកជំងឺ​ស្លា​.​ប់​រួច​ដឹក​យក​ទៅ​ទំលាក់​ចោល រួម​ទាំង​ក្មេង​មិនដឹង​អី​ម្នាក់​ផង​ស្រែកយំ​អោប​សាកសព ធ្វើ​ឱ្យ​មហាជន​រិះគន់​ទៅ​លើ​គ្រូពេទ្យ​ថា គ្មាន​សីលធម៌ និង​យ៉ាង​ព្រែ​ផ្សៃ​ផង​នោះ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០២៤ កន្លង​ទៅ ។ លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​បាន​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល​អោយ​បង្កើត​គណៈកម្មាធិការ​ចំរុះ​នៅ​តាម​បណ្តា​ស្រុក ក្រុង ទាំងអស់ ដើម្បី​ចុះ​ត្រួតពិនិត្យ​នៅ​តាម​មន្ទីរពេទ្យ​ឯកជន​ដែល​កំពុង​បំរើសេវា​ដល់​អ្នក​ជំ​ងី​ថា តើ​មានច្បាប់​ប៉ុន្មាន និង​អត់​ច្បាប់​មាន​ប៉ុន្មាន​កន្លែង ។ លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បានអោយ​​ដឹង​ថា បន្ទាប់​ពី​ទទួល​បានការ​ណែនាំ​ពី​ឯកឧត្តម​អភិបាលខេត្ត​ភ្លាម លោក​បាន​ដឹកនាំមន្ត្រី​ជំនាញ​នៃ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ និង​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ និង​កម្លាំង​អាវុធហត្ថ​ក្រុង​ដូន​កែវ ចៅសង្កាត់​ទាំង​៣​នៃ​រដ្ឋបាល​ក្រុង​បាន​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ទីតាំង​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ធំ​ៗ​នៅ​ក្នុង​ក្រុង​ដូន​កែវ ។ ក្នុង​នោះ បាន​រក​ឃើញ​ទីតាំង​ចំនួន​៦​កន្លែង ដែល​មិន​ទាន់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​សុខា​ភិបាល និង​បាន​ឲ្យ​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា​បិទ​ទីតាំង​បណ្តោះអាសន្ន​សិន​រង់ចាំ​មានច្បាប់​អនុញ្ញាត​ជា​ថ្មី​ទើប​ឲ្យ​ដំណើរការ​សារ​ជា​ថ្មី​ឡើង​វិញ​។ លោក​ភិ​បាល​ក្រុង​ដូន​កែវ​បាន​បន្ត​ទៀត​ថា ទីតាំង​ផ្ដល់​សេវា​សុខាភិបាល​ទាំង​៦​ដែល​មិន​ទាន់​មានច្បាប់​អនុញ្ញាត​នោះ​រួម​មាន ៖ ១-​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព ឃ្វី​ន ស្ថិត​នៅ​ភូមិ​ឡូ​រី សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ២-​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព ដូន​កែវ ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ៣-​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព […]

ព័ត៌មានសន្តិសុខសង្គម

ពិធីប្រកាសចូលកាន់មុខដំណែងលោក លីវ វណ្ណថេង ជាអភិបាលនៃគណៈអភិបាលស្រុកល្វាឯម…

នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ពិធីប្រកាសចូលកាន់មុខដំណែងលោក លីវ វណ្ណថេង ជាអភិបាលនៃគណៈអភិបាលស្រុកល្វាឯម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល

ព័ត៌មានសន្តិសុខសង្គម

ក្រសួងយុត្តិធម៌សម្រេចលើកលែងទោសទណ្ឌិតចំនួន៣៩០ នាក់ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូកខាងមុខ

ក្រសួងយុត្តិធម៌សម្រេចលើកលែងទោសទណ្ឌិតចំនួន៣៩០ នាក់ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូកខាងមុខ   ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដោយបានសម្រេចបន្ធូរបន្ថយទោស និងការលើកលែងទោសចំពោះទណ្ឌិតចំនួន ៣៩០ នាក់ (ស្រី ៣៥ នាក់) ក្នុងនោះរួមមាន៖ (១)-ទណ្ឌិតចំនួន ៣០៤ នាក់ (ស្រី ២៤ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ, (២)-ទណ្ឌិតចំនួន ៨១ នាក់ (ស្រី ១១ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ, (៣)-ទណ្ឌិតចំនួន ៤ នាក់ អាចទទួលការបន្ថយទោសរយៈពេល ៩ខែ និង (៤)-ទណ្ឌិតចំនួន […]

ព័ត៌មានសន្តិសុខសង្គម

លោកគ្រូមា លី សាម៉េត ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃស ម១ ពីបទចោទ «ឆបោក» នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោកគ្រូមា លី សាម៉េត ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃស ម១ ពីបទចោទ «ឆបោក» នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។   សូមជម្រាបថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ម្សិលមិញនេះ លោកគ្រូមា លី សាម៉េត បានចេញវីដេអូ តាមហ្វេសប៊ុករបស់ខ្លួន សារភាពកំហុសដោយអះអាងថា គាត់បានយកឈ្មោះ សម្ដេចតេជោ ហ៊ុន សែន ទៅប្រើប្រាស់បោកលុយគេច្រើននាក់ ច្រើនដង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះ និងកិត្តិយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់របស់សម្តេចតេជោ យ៉ាងខ្លាំង។

ព័ត៌មានសន្តិសុខសង្គម

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យលុបឈ្មោះ វរសេនីយ៍ឯក ស ប៊ុនសឿន មេបញ្ជាការងអាវុធហត្ថខេត្តប៉ៃលិន ចេញពីក្របខ័ណ្ឌ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យលុបឈ្មោះ វរសេនីយ៍ឯក ស ប៊ុនសឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។ នេះបើតាមអនុក្រឹត្យដែលទទួលបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។   ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖

ព័ត៌មានសន្តិសុខសង្គម

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រគល់ កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ជូន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សម្រាប់ចែកជូន អ្នកសារព័ត៌មាន និងសមាជិករបស់ខ្លួន 

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រគល់ កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ជូន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សម្រាប់ចែកជូន អ្នកសារព័ត៌មាន និងសមាជិករបស់ខ្លួន —- —- —- ភ្នំពេញ៖ លោក ថាំង ប៊ុនសុង អគ្គលេខាធិការ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង សហការី ជាតំណាង លោកប្រធាន ទេស វិបុល បានអញ្ជើញទទួល កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ចំនួន៥០០ក្បាល» ពី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីយកទៅចែកជូន អ្នកសារព័ត៌មាន សមាជិក សមាជិការបស់ខ្លួន ក្នុងន័យ បង្កើនការយល់ដឹង អ្វីគួរធ្វើនិងអ្វីមិនគួរធ្វើ នៅពេលចុះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងគុណភាព ជាពិសេស ជាមគ្គុទេសក៍តម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ សិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជា។   ពិធីប្រគល់កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នេះមានការអញ្ជើញចូលរួមពី […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបាលចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យផ្ទាល់សកម្មភាពនៃការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃប្រមាណជិត១០០០នាក់

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យផ្ទាល់សកម្មភាពនៃការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃប្រមាណជិត១០០០នាក់ រៀបចំឡើងដោយក្រុមគ្រូពេទ្យស្មគ្រចិត្តរបស់ក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះមកពីឃុំដំរីផុង និងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។   ការផ្តល់ការពិនិត្យព្យបាលជំងឺដោយឥតគិតថ្លៃនេះបានធ្វើឡើងដោយមានការសម្របសម្រួលពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះដែលមានឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានជាប្រធានក្រុមការងារ និងមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តក្រចេះសរុប ៦០រូប។ ការពិនិត្យព្យាបាលនេះផ្តោតលើជំងឺទូទៅ ជំងឺកុមារ វះកាត់តូច ពិនិត្យមាត់ធ្មេញ ពិនិត្យភ្នែកនិងចែកវ៉ែនតា។   ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អាជ្ញាធរស្រុកឆ្លូង មន្ទីរសុខាភិបាលខេត្តក្រចេះ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋ ផ្តល់សេវាសុខាភិបាលតាមរយៈការពិនិត្យ ប្រឹក្សានិងផ្តល់ការព្យាបាលបឋមដល់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព។

ព័ត៌មានសន្តិសុខសង្គម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដល់គោលការណ៍ទៅ ឯកឧត្តម ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដល់គោលការណ៍ទៅ ឯកឧត្តម ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករ កម្មការិនីរោងចក្រ សម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ៕

ព័ត៌មានសន្តិសុខសង្គម

សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចតែងតាំង «លោក កន សុខកាយ ឱ្យកាន់មុខតំណែងជា អភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល សម្រាប់អាណត្តិទី២ នៅក្នុងដែនសមត្ថកិច្ចដដែល»

កណ្ដាល៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤បានចេញអនុក្រឹត្យសម្រេចតែងតាំងលោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជា«អភិបាល នៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល សម្រាប់អាណត្តិទី២ នៅក្នុងដែនសមត្ថកិច្ចដដែល»។ នេះបើតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជាដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ។   គួររំលឹកថា លោក កន សុខកាយ ត្រូវបានអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០២០ បានចេញអនុក្រឹត្យតែងតាំងឲ្យកាន់មុខតំណែងជា «អភិបាលស្រុកល្វាឯម ខេត្តកណ្តាល ជំនួសលោក ភឹម ភីរ៉ា អភិបាលស្រុកចាស់»៕

ព័ត៌មានសន្តិសុខសង្គម

ក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ បានចូលរួមបរិច្ចាកថវិកាចំនួន ២០លានរៀលក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ បានចូលរួមបរិច្ចាកថវិកាចំនួន ២០លានរៀលក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កណ្ដាល÷នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ បានចូលរួមបរិច្ចាកថវិកាចំនួន ២០លានរៀលក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារព្រំដែន។ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន។ ក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ សូមចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព

ព័ត៌មានសន្តិសុខសង្គម

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីជ្រោយចង្វារ ទៅក្រុងអរិយក្សត្រ នឹងបើកការដ្ឋាន សាងសង់នៅឆមាសទី១ ឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងសាធារណការ ៖  គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីជ្រោយចង្វារ ទៅក្រុងអរិយក្សត្រ នឹងបើកការដ្ឋាន សាងសង់នៅឆមាសទី១ ឆ្នាំ២០២៥   ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្ថិតនៅទីតាំងផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល) នឹងបើកការដ្ឋានសាងសង់នៅរយៈពេល១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។   នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ លោក ផន រឹម បានបញ្ជាក់ទៀតថា ការសិក្សាលម្អិតចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម(ESIA)បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជាផ្នែកចម្បងដើម្បីបើកផ្លូវសម្រាប់ដំណើរការបើកការដ្ឋានសាងសង់ និងដើម្បីភាពប្រាកដនិយមពេលគម្រោងចាប់ផ្តើមសាងសង់ នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏សំខាន់នៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិតនៃគម្រោង(Details Design)។   លោក ផន រឹម បានបន្ថែមទៀតថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។   គម្រោងនេះ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនលោកផ្កាយបី ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ពាក់ព័ន្ធ រំលោភទំនុកចិត្ត លុយជាង ៣លានដុល្លារ កសាងសំណុំរឿងបញ្ជូនទៅតុលាការ..!!!

ឃាត់ខ្លួនលោកផ្កាយបី ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ពាក់ព័ន្ធ រំលោភទំនុកចិត្ត លុយជាង ៣លានដុល្លារ កសាងសំណុំរឿងបញ្ជូនទៅតុលាការ..!!! ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនលោកផ្កាយបី ស៊ុន ហួរ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ។   អាណត្តិនេះហេីយកុំចេះតែហ៊ានធ្វេីអ្វីផ្ដេសផ្ដាស់ បេីប្រព្រឹត្តខុសច្បាប់ ទោះបីមានតួនាទី បុណ្យស័ក្តិយ៉ាងណាក៏មិនអាចជួយបានដែរ !   លោកផ្កាយបី ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន ដែលពាក់ព័ន្ធបណ្ដឹងរបស់ជនរងគ្រោះម្នាក់ដែលបានប្ដឹងចោទប្រកាន់ពីបទ រំលោភទំនុកចិត្ត ប្រេីប្រាស់ឯកសារក្លែងក្លាយ និងក្លែងបន្លំឯកសារសាធារណៈ លក់ដីខ្យល់មានទំហំទឹកប្រាក់ជាង៣លានដុល្លារអាមេរិក ៕ #ប្រភពច្បាស់ការ: ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងព័ត៌មាន បោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មានដោយឥតគិតថ្លៃដើម្បីជាមូលដ្ឋានគ្រឹះពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជំនឿទុកចិត្ត…

ភ្នំពេញ)៖ ក្រោយពីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះ បន្ទាប់ពីបានចំណាយពេលតាក់តែងចងក្រងជាង៤ខែ, ក្រសួងព័ត៌មាន បានបោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មានចំនួន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មាន យកទៅអាននិងអនុវត្ត ក្នុងគោលបំណងតម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មាន បោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មានដោយឥតគិតថ្លៃដើម្បីជាមូលដ្ឋានគ្រឹះពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជំនឿទុកចិត្ត…   (ភ្នំពេញ)៖ ក្រោយពីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះ បន្ទាប់ពីបានចំណាយពេលតាក់តែងចងក្រងជាង៤ខែ, ក្រសួងព័ត៌មាន បានបោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មានចំនួន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មាន យកទៅអាននិងអនុវត្ត ក្នុងគោលបំណងតម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន។ នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទបូកសរុបការងារដឹកនាំក្រសួងព័ត៌មានរយៈពេល ១ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាដែលជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនសម្រេចបានដោយក្រសួងព័ត៌មានក្នុងរយៈពេលមួយឆ្នាំមកនេះ នឹងជួយលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។   នេះជាលើកទី១ ដែលកម្ពុជាមានធម្មនុញ្ញក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈដែលត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន និងសម្រាប់អ្នកសារព័ត៌មាន។   […]

ព័ត៌មានសន្តិសុខសង្គម

ក្រុមស្ត្រីញៀនល្បែងស៊ីសងចំនួន១០នាក់ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត

ព្រឹកថ្ងៃទី ២២ខែសីហាឆ្នាំ ២០២៤ក្រុមស្ត្រីញៀនល្បែងស៊ីសងចំនួន១០នាក់ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។ សូបញ្ជាក់ផងដែរថា នៅថ្ងៃទី២០សីហាឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញនឹងបញ្ជាដឹកនាំ ដោយលោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ស្តីពីការ រក្សាសន្តិសុខសណ្តាប់ធ្នាប់នឹងបង្ក្រាបអោយបានរាល់បទល្មើសពិសេសបទល្មើសលេងល្បែងស៊ីសងដោយខុសច្បាប់។ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោក វរសេនីយ៍ឯក គង់ គា នឹងមានការដឹកនាំផ្ទាល់ដោយលោក ព្រះរាជអាជ្ញារង ស្រេង វុទ្ធា បានឆ្មក់ចូលបង្ក្រាបក្រុមលេងល្បែងស៊ីសងនៅផ្ទះរបស់ឈ្មោះបៀន ចេក ភេទស្រី នៅចំណុចភ្នំរំដេង ស្ថិតនៅភូមិទំពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ជាលទ្ធិផល យើងឃាត់ខ្លួនក្រុមស្រីៗលេងល្បែងស៊ីសងបានចំនួន១០នាក់ នឹងដកហូតវត្ថុតាងរួមមាន: បៀចំនួន០៥ហ៊ូ.កំរាលលេងល្បែងចំនួន០២.កាបូបស្ពាយចំនួន០៣.ទូរស័ព្ទដៃចំនួន០៦គ្រ.ប្រាក់រៀលចំនួន៥,៦៣០,០០០៛(ប្រាំលានហុកសិបបីមឺនរៀល)អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០៥សន្លឹក។ហើយបាននាំខ្លួនមុខសញ្ញាទា ង១០នាក់មកធ្វើការសាកសួ នៅស្នងការដ្ឋាននគរបាលខេត្ត។  

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។   រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានសន្តិសុខសង្គម

លោក ចាន់ តា រា អភិបាលនៃគណអភិបាលក្រុងអរិយក្សត្របានដឹកនាំកិច្ចប្រជុំពិនិត្យ តាមដាន ជំរុញលេីការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ខេត្តកណ្តាល

នាព្រឹកថៃ្ងទី១៣ខែសីហាឆ្នាំ២០២៤ លោក ចាន់ តា រា អភិបាលនៃគណអភិបាលក្រុងអរិយក្សត្របានដឹកនាំកិច្ចប្រជុំពិនិត្យ តាមដាន ជំរុញលេីការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ខេត្តកណ្តាល ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដេីម្បីឆ្លេីយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។   ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ គឺបានចូលរួមចំណែកកាត់បន្ថយនូវបញ្ហាទំនាស់ដីធ្លី បង្កេីននូវសុវត្ថិភាព ការកាន់កាប់ដីធ្លី កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចឲ្យបានប្រសេីរឡេីង។

ព័ត៌មានសន្តិសុខសង្គម

បុគ្គលិកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ បានប្រារព្ធពិធីអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្ត្រ!

អរិយក្សត្រ : នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បុគ្គលិកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ បានប្រារព្ធពិធីអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ។   កម្មវិធីនេះធ្វើឡើងនៅចំណតកំពង់ចម្លងរបស់ក្រុមហ៊ុនស្ថិតក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ដោយមានការទូងស្គរដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ៕

ព័ត៌មានសន្តិសុខសង្គម

លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុងអរិយក្សត្រ និងលោក ចាន់ តារា អភិបាល នៃគណ:អភិបាលក្រុងអរិយក្សត្រ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារត្រូវអគ្គីភ័យដែលបានឆាបឆេះ!

ក្រងអរិយក្សត្រ: នៅព្រឹក ថ្ងៃសៅ ១៤រោច ខែ អាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ៣ ខែសីហា ឆ្នាំ២០២៤ ក្រោមព្រះអធិបតីភាពព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ ព្រមទាំងមន្រ្ដីសង្ឃ ដោយមានការនិមន្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមកជូនគ្រួសារត្រូវអគ្គីភ័យដែលបានឆាបឆេះផ្ទះសាងសង់អំពីឈើ ដំបូល ប្រកស័ង្កសី ទំហំ ០៦ម៉ែត្រ x ០៨ ម៉ែត្រ របស់ប្រជាពលរដ្ឋ ឈ្មោះសាន សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខកសិករ និងប្រពន្ធឈ្មោះ ធឺន ស្រីអូន អាយុ ៣១ឆ្នាំ នៅភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដោយមានការគោរពអញ្ជើញចូលរួម÷លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុងអរិយក្សត្រ លោក ចាន់ តារា អភិបាល នៃ គណ:អភិបាលក្រុងអរិយក្សត្រ និងជាប្រធានអនុសាខាកាកបាទ […]

ព័ត៌មានសន្តិសុខសង្គម

លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រចុះពិនិត្យការដ្ឋានជួសជុលផ្លូវត្រៀមចាក់បេតុងដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ

លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រចុះពិនិត្យការដ្ឋានជួសជុលផ្លូវត្រៀមចាក់បេតុងដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ   កណ្តាល-ក្រុងអរិយក្សត្រ៖ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវ៧០B ក្នុងសង្កាត់អរិយក្សត្រ  ក្រុងអរិយក្សត្រ បានបើកការដ្ឋាន ដាក់គ្រឿងចក្រដើម្បីត្រៀមចាក់បេតុងលើកំណាត់ផ្លូវជូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។   ក្នុងការចាប់ផ្តើមបើការដ្ឋាននេះ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ រួមទាំងមន្ត្រីជំនាញបានចុះមកពិនិត្យដោយផ្ទាល់នូវសកម្មភាពនៃការជួសជួលផ្លូវ ដើម្បីចាក់បេតុងនេះ។   ការដ្ឋានជួសជួលផ្លូវនេះស្ថិតនៅលើកំណាត់ផ្លូវ៧០Bចាប់ពីការ៉ាស់សាំង PTT ឆ្ពោះទៅកាន់សាលាសង្កាត់អរិយក្សត្រ ដែលប្រវែង ៣៥១ម៉ែត្រ ទទឹង ៩ម៉ែត្រ កម្រាស់ ០.២០ម៉ែត្រ ។   ក្នុងការពិនិត្យការដ្ឋាននេះលោក ចាន់ តារា បានបញ្ជាក់ថាបន្តិចទៀតនេះប្រជាពលរដ្ឋនៅក្នុងក្រុងអរិយក្សត្រ និង ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់គឺបានផ្លូវបេតុងស្អាត និងងាយស្រួលក្នុងការធ្វើដំណើរ។ ចំពោះសកម្មភាពដែលកំពុងសាងសង់នេះលោកអភិបាល ស្នើស៉ំឲ្យប្រជាពលរដ្ឋមានការយោគយល់នៅពេលធ្វើដំណើរឆ្លងកាត់ អាចមានការកកស្ទះ ចង្អៀត និងពិបាក ប៉ុន្តែក៏មានផ្លូវផ្សេងដែលអាចធ្វើដំណើរបានដែរគឺបងប្អូនអាចធ្វើដំណើរតាមផ្លូវឧកញ៉ា ភឺន ផល្លា និងផ្លូវកំពង់ដរចាស់៕