សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់លិខិតរដ្ឋបាល តាមរយៈកម្មវិធីរដ្ឋបាលអេឡិចត្រូនិចពន្ធដារ និងការប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច នៅសាលាស្រុកល្វាឯ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នាសាលាស្រុកល្វាឯម៖ លោក កៅ តៃហុក អនុប្រធានសាខាពន្ធដារខេត្តកណ្តាល រួមជាមួយ លោក ជួន តារាពង្ស អភិបាលរងស្រុកល្វាឯម និងលោក ផុន គឹមឡុង អភិបាលរងក្រុងអរិយក្សត្រ បានអញ្ជើញជាធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់លិខិតរដ្ឋបាល តាមរយៈកម្មវិធីរដ្ឋបាលអេឡិចត្រូនិចពន្ធដារ (GDT e-Administration) និងការប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT-Tax-Prefiling-App)។
ព័ត៌មាននយោបាយ
សារសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើជូនដល់ជនរួមជាតិ ជាទីគោរព!
សារសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើជូនដល់ជនរួមជាតិ ជាទីគោរព! ក្រោយការបោះឆ្នោតជាសាកលជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ និងជាពិសេសក្រោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារពិសេស បន្ទាប់ពីបានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រុមអ្នកនយោបាយ និងអ្នកវិភាគដែលមាននិន្នាការប្រឆាំង បានលើកឡើងជាបន្តបន្ទាប់ នូវរបស់ដែលហៅថា “មានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា”។ ក្នុងន័យនេះ ក្នុងនាមខ្ញុំ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិខ្មែរទាំងអស់ ជាពិសេសប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ជ្រាបថា៖ ជ័យជម្នះ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងឆ្នោត ៨២,៣០% នៃអត្រាអ្នកបានទៅបោះឆ្នោត ៨៤,៥៩% បានស្តែងឲ្យឃើញនូវកម្លាំងសាមគ្គីជាប្រពៃណីដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងការបន្តគាំទ្រយ៉ាងទូលំទូលាយពីសំណាក់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ ប្រសិនបើមានការបែកបាក់ដូចការគិតស្មានរបស់ពួកគេមែននោះ ម្លេះសមគណបក្សប្រជាជនកម្ពុជា មិនមានភាពរឹងមាំ និងមិនទទួលបានការគាំទ្រពីសំណាក់ប្រជាជន កាន់តែច្រើនជាលំដាប់ ពីអាណត្តិមួយ ទៅអាណត្តិមួយនោះទេ។ ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បានកើតឡើងតាំងពីអតីតកាល ពោលគឺកើតឡើងតាំងពីគណបក្សនយោបាយខ្លះ […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការកងទ័ពជើងគោកថៃ
នៅវិមានសន្តិភាព នារសៀលថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) មេបញ្ជាការ កងទ័ព ជើងគោក ភូមិន្ទ ថៃ។ ក្នុងជំនួបនោះ ឯកឧត្តម ណារ៉ុងផាន់ ជិតកែវធែ បានគោរព សំដែងនូវអំណរអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានគោរពជម្រាបជូនសម្តេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលត្រូវបានព្រះមហាក្សត្រប្រគល់មេដាយសហមេត្រីជូនឯកឧត្តម។ ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចតេជោទៀតថា នេះគឺជាដំណើរចេញក្រៅប្រទេសលើកទី១ ហើយប្រទេសកម្ពុជាគឺជាប្រទេសទី១ ដែលឯកឧត្តមមកធ្វើទស្សនកិច្ចផ្លូវការក្នុងនាម មេបញ្ជាការកងទ័ពជើងគោករបស់ព្រះរាជាណាចក្រថៃ។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមសម្ដែងនូវ ការអបអរសាទរ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះប្រជាជនកម្ពុជា ដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ នេះ។ ឯកឧត្តមសូមសំដែងនូវការគាំទ្រ នូវដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា កន្លងទៅថ្មីៗនេះ ហើយឯកឧត្តមមានជំនឿជឿជាក់ថា សម្ដេចតេជោនឹងនាំមកនូវសាមគ្គីភាព និងវឌ្ឍនភាពអាស៊ាន នាពេលខាងមុខជាក់ជាមិនខាន។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា កងទ័ពកម្ពុជា និងកងទ័ពថៃ មានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ។ ក្នុងនាមឯកឧត្តមជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម និងរក្សាទំនាក់ទំនងនេះ និងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការ […]
អ្នកឧកញ៉ា លី សាម៉េត ប្រជុំផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដើម្បីពង្រឹង ផ្ទៃក្នុងបក្ស និង ដើម្បី ទទួលស្វាគមន៍ សកម្មជន មកពីគណបក្សផ្សេងៗដែលចង់រួមរស់ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា
នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំប្រជុំផ្ទៃក្នុង នៅស្នាក់ការបក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ធំ ក្នុងកិច្ចប្រជុំនោះ មានការចូលរួម ពីរ ឯកឧត្ដម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តមងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្ដម យូ សិរីវុឌ្ឍ ឯកឧត្ដម មួង ឃីម និងអភិបាលក្រុងស្រុក ទាំងអស់នៅក្នុងខេត្តកំពង់ធំ រួមទាំងសមាជិកសមាជិកាជាច្រើនរូបទៀត។ ក្នុងកិច្ចប្រជុំនោះ អ្នកឧកញ៉ា លី សាម៉េត បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា នៅតែបើកទ្វារចំហ រងចាំ ទទួលសកម្មជនគណបក្សផ្សេងៗដែលចង់រួមរស់មាគ៌ា ជាមួយនឹងគណបក្ស ប្រជាជនកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រធានបក្ស ។ ហើយអ្នកឧកញ៉ា លី សាម៉េតក៏បានបញ្ជាក់ទៀតថា គណបក្សប្រជាជននៅតែបើកចិត្តបើកបេះដូងទទួលស្វាគមន៍សកម្មជនទាំងអស់ មិនថាគណបក្សណានោះទេ ឲ្យតែចង់ចូលរួមជាមួយនឹងគណបក្សប្រជាជន គឺគណបក្សប្រជាជន នៅតែទទួលដោយមិនមានការរើសអើងអីនោះទេ៕
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី
នៅភូមិគ្រឹះផ្ទះតាខ្មៅ នាព្រឹកថ្ងៃអង្គារ៍ទី០៤ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី។ នៅក្នុងជំនួបតាមទូរស័ព្ទនោះ ឯកឧត្តម Joko Widodo បានគោរពជូនពរសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី ព្រមទាំងចៅៗទាំងអស់ក្នុងឱកាសឆ្នាំសកល២០២២។ ឯកឧត្តមក៏បានអបអរសាទរ និងគាំទ្រចំពោះសម្តេចតេជោដែលបានឡើងធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ។ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ីបានថ្លែង និងគូសបញ្ជាក់ថា ឯកឧត្តមនឹងគាំទ្រសម្ដេចតេជោ ធ្វើយ៉ាងណាអោយសម្ដេចតេជោទទួលបាននូវភាពជោគជ័យក្នុងការដឹកនាំអាស៊ាននៅឆ្នាំ ២០២២នេះ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Joko Widodo និងបានជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២២នេះផងដែរ។ លើសពីនេះទៅទៀត សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានអបអរសាទរ និងសម្ដែងនូវការគាំទ្រចំពោះកម្ពុជាក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណសារជាថ្មី ចំពោះឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ីដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបកាលពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានសម្ដែងនូវការកោតសរសើរនូវភាពសកម្មរបស់ឥណ្ឌូនេស៊ីក្នុងការផ្ដួចផ្ដើមគំនិតជាច្រើនក្នុងការកសាងសហគមន៍អាស៊ានដែលថ្មីៗនេះមានដូចជា ៖ ១)ទស្សនៈអាស៊ានស្ដីពី ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាឯកសាររបស់អាស៊ានដើម្បីគ្រប់គ្រងទំនាក់ទំនងជាមួយដៃគូខាងក្រៅ និងរក្សាមជ្ឈភាពអាស៊ាន […]
ឯកឧត្តម ដួង តារា បានជួបសំណេះសំណាលជាមួយសមាជិកសកម្មជន និងបងប្អូនអ្នកគាំទ្រអតីតគណបក្សប្រឆាំងពីមុនចំនួន៩ នាក់ក្នុងក្រុងសៀមរាប ខេត្តសៀមរាប
ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម អ៊ាន ឃុន ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការនៃគណបក្សខេត្ត ប្រធានគណៈជំនាញនៃគណបក្ស ប្រជាជនកម្ពុជាខេត្តដែលមានឯកឧត្តម គុជ លីណា ឯកឧត្តម តោ គឹមសៀន ឯកឧត្តម សោម សារ៉ូ និងឯកឧត្តម ស៊ិន រុន បានចុះជួបសំណេះសំណាលជាមួយអតីតសមាសភាពសមាជិក អតីតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ និងយុវជនសកម្មជន នៃគណបក្សសង្គ្រោះជាតិដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលមានឈ្មោះ ១. លោក សៅ យូអេង អតីតសមាជិកក្រុមប្រឹក្សាខេត្ត ២. លោក រិន សារួន អតីតភ្នាក់ងារគណបក្ស ៣. លោក រស់ សំណាង អតីតសមាជិកក្រុមប្រឹក្សាសង្កាត់គោកចក ៤. លោក ទេព ចិន អតីតសមាជិកក្រុមប្រឹក្សាសង្កាត់គោកចក ៥ុ. លោក ឈាង ភ័ក្រ អតីតយុវជន ៦. លោក […]
សម្តេចហេងសំរិន “សូមជនរួមជាតិបន្ថែមការប្រុងប្រយ័ត្ន នៅក្នុងការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩”
ភ្នំពេញៈ សម្តេចហេងសំរិន ជាមឋមខ្ញុំនិងភរិយាសូមចូលរួមរំលែក មរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ ដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួម អនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលយើងទើបអនុវត្តថ្មីនេះៗ ឱ្យបានទាំងអស់គ្នា។ មានតែការចូលរួមរបស់យើងទាំងអស់គ្នាប៉ុណ្ណោះ ទើបអាចថែរក្សាសុខភាពខ្លួនឯង សុខភាពគ្រួសារ និងសង្គមជាតិរបស់យើងបាន។ ឆ្លៀតឱកាសនេះខ្ញុំសូមជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យនានាសូមឱ្យបានឆាប់ជាសះស្បើយនឹងបានវិលទៅជួបជុំក្រុមគ្រួសារវិញ។ ខ្ញុំសូមថ្លែងនូវការកោតសរសើរជាថ្មី ចំពោះរាជរដ្ឋាភិបាល កងកំលាំង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសពលីកម្មដ៏ធំធេងរបស់ក្រុមគ្រូពេទ្យអាវស ដែលជាកម្លាំងជួរមុខបានខិតខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ទាំងថ្ងៃទាំងយប់ ក្នុងបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន នៅក្នុងការថែរក្សាការពារសុខមាលភាពប្រជាពលរដ្ឋយើង។ សូមឱ្យកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូលបានរួចចាកផុតពីជំងឺដ៏កាចសាហាវនេះ ក្នុងពេលឆាប់ៗនេះ។ខ្ញុំសូមជនរួមជាតិទាំងអស់បានប្រកបតែសុចក្តីសុខនិងសុភមង្គល គ្រប់ក្រុមគ្រួសារ៕
សម្តេចតេជោហ៊ុន សែនចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ត្រៀមទុកព្យាបាលអ្នកឆ្លងកូវីដ-១៩
ភ្នំពេញ៖បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុល កែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួច ហើយនៅព្រឹកថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្តដំណើរ អញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ«នគរទេព»មានផ្ទៃដីទំហំ១ហិកតា៥០អារដែលមានអគារទំហំ២៥.០០០ម៉ែត្រការេ កម្ពស់៥ជាន់មានប្រព័ន្ធទឹកភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង៣៥០KWAបំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ៥០០គ្រែដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជាផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែនិងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕