ច្បាប់ផ្សេងៗ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ តួនាទីរបស់សារព័ត៌មានមួយឯករាជ្យ សេរី គឺសំខាន់ ដើម្បីធ្វើឲ្យសង្គមប្រជាធិបតេយ្យមួយដើរ

  ភ្នំពេញៈ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍បញ្ជាក់ថា ការពិតនៅក្នុងសង្គមប្រជាធិបតេយ្យការបោះឆ្នោត និងសារព័ត៌មានសេរី មិនមែនគ្រប់គ្រាន់សម្រាប់បង្ហាញថា សង្គមមួយប្រជាធិបតេយ្យទេ។ សង្គមមួយប្រជាធិបតេយ្យ សំខាន់បំផុត គឺទម្លាប់ការអនុវត្តច្បាប់ និងការទទួលការងារច្រើនទៀតក្រៅពីការងារនេះ។ យើងតែងតែនិយាយថា តើប្រជាធិបតេយ្យចាប់ផ្តើមពីពេលកន្លែងណាមក? គឺប្រជាធិបតេយ្យចាប់ផ្តើមពីក្នុងខួរក្បាលរបស់យើង។ ប៉ុន្តែតួនាទីរបស់សារព័ត៌មានមួយឯករាជ្យ សេរី គឺសំខាន់ ដើម្បីធ្វើឲ្យសង្គមប្រជាធិបតេយ្យមួយដើរ នឹងការបោះឆ្នោត។ ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី “តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា » នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះ។

ច្បាប់ផ្សេងៗ

ឯកឧត្តម គង់ សោ ភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្រ្តីរាជការរដ្ឋបាលខេត្ត…

នាព្រឹក ថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គង់ សោ ភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្រ្តីរាជការរដ្ឋបាលខេត្ត មន្ទីរជុំវិញខេត្ត មន្រ្តីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាំយកបច្ច័យ ទេយ្យទានមានត្រៃចីវរ សា្លដក់ ប្រគេនសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អនេតា ព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងឱកាសបុណ្យកឋិនទានសាមគ្គី ដើម្បីវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល៕

ច្បាប់ផ្សេងៗ

ឯកឧត្តម ដួង តារា និងក្រុមហ៊ុន ACCI បានផ្ដល់នវអំណោយសប្បុរសធម៌ដល់សាលាបឋមសិក្សាក្តីសង្ឃឹមទី៤សម្រាប់ពួកយើងនៅខេត្តឧត្តរមាន ជ័យ

ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោ និងក្រុមហ៊ុន ACCI បានផ្តល់អំណោយសប្បុរស ធម៌ជាថវិការដើម្បីយកទៅសាងសង់ សាលារៀនមួយខ្នងដែលមាន ៦បន្ទប់ និងការិយាល័យគ្រូចំនួន០១ រួមទាំងបង្គន់អនាម័យ អណ្ដូងទឹក កន្លែងលេងកីឡា ព្រមទាំង តុ កៅអី សម្ភារៈសិក្សាផ្សេងៗសម្រាប់កុមារជាង ៥០០ នាក់ដែលមិនមានសាលាសម្រាប់សិក្សានៅក្នុង ភូមិថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តមានជ័យ។ គួរបញ្ជាក់ផងដែរថាអគារសិក្សា នៃសាលាក្តីសង្ឃឹមទី ៤សម្រាប់ពួកយើង ដែលគ្រោងនឹងលេចរូបរៀងឡើងត្រូវចំណាយជាប្រាក់ប្រមាណ ១២ម៉ឺនដុល្លារអាមេរិក ដែលក្រុមហ៊ុន ACCI បានផ្ដល់ទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក និងឯកឧត្តមដួងតារាបានបន្ថែមនូវទឹកប្រាក់ចំនួន ៥ពាន់ដុល្លារអាមេរិក បន្ថែមទៀតក្នុងការជួយសាងសង់នៅសាលារៀននោះ ដូច្នេះមកដល់ ពេលនេះគឺមានទឹកប្រាក់ចំនួន ៥៥,០០០ដុល្លារអាមេរិកហើយ និងត្រូវការជាចាំបាច់នូវជំនួយរបស់សប្បុរសជនដែលមានបំណងចង់ចូលរួមបន្តទៀត។ លោកស្រី Yezi ប្រធានសមាគមសប្បុរសធម៌អន្តរជាតិកម្ពុជាចាត់តាំងមក ក៏បានមានមតិ សរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ដួង តារា និងក្រុមហ៊ុន ACCI ដែលបានផ្ដល់អំណោយសប្បុរសធម៌ដល់សាលា […]