ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំបាទសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តលើកទី១សម្រាប់ព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គនិងផ្លូវសមុទ្រ។ តាមការសិក្សាផ្លូវនេះមានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ដោយចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហុីងនៃស្រុក កោះធំនិងបន្តរហូតដល់សមុទ្រនៃខេត្តកែប ដោយ ឆ្លងកាត់ខេត្តចំនួន៤រួមមាន ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ហេតុនេះគម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងដែលមានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ
Month: April 2024
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី ពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរស័ព្ទ (APP NO DRUGS ) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី ពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរស័ព្ទ (APP NO DRUGS ) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត្រ សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរស័ព្ទ (APP NO DRUGS ) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅសាលាអន្តរជាតិប៊ែលធី ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ដេចបវរធិបតី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព
នៅវេលាថ្ងៃត្រង់ ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញ ទៅកាន់ព្រះរាជាណាចក្រថៃ ដើម្បីអញ្ជើញ ថ្លែងសុន្ទរកថាពិសេសនៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP) ប្រកបដោយលទ្ធផលផ្លែផ្កា យ៉ាងត្រចះត្រចង់រួចមក៕
ឯកឧត្តម ហ៊ុយ វណ្ណៈ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៧ នៃស្រុកប្រាសាទបល្ល័ង្ក
ឯកឧត្តម ហ៊ុយ វណ្ណៈ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៧ នៃស្រុកប្រាសាទបល្ល័ង្ក —— —- — ខេត្តកំពង់ធំ៖ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៧ នៃស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ៊ីវ បញ្ញាវុឌ្ឍ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាអនុប្រធានក្រុមការងារ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតាមបណ្តាក្រសួងស្ថាប័នក្នុងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រមាណជាង២០០នាក់៕
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីមានបំពាក់ QR Code ទប់ស្កាត់ការក្លែងក្លាយចេញជូនគ្រប់អ្នកសារព័ត៌មានទាំងអស់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីមានបំពាក់ QR Code ទប់ស្កាត់ការក្លែងក្លាយចេញជូនគ្រប់អ្នកសារព័ត៌មានទាំងអស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាដើម្បីគ្រប់គ្រងចំនួនអ្នកសារព័ត៌មាននៅកម្ពុជាឱ្យបានច្បាស់លាស់, ក្រសួងបានចេញបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីប្រកបគុណភាពខ្ពស់ដោយមានការបំពាក់ QR Code និងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន។ ការថ្លែងនេះធ្វើឡើងនៅអំឡុងឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យការផ្តល់សេវាសាធារណៈនៅច្រកចេញចូលតែមួយនៅទីស្តីការក្រសួងព័ត៌មាននៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមបានថ្លែងថាក្រសួងព័ត៌មានបានរៀបចំបច្ចេកទេសរួចរាល់ក្នុងការផ្តល់បណ្ណសម្គាល់អត្តសញ្ញាណ និងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានដែលបានដាក់ពាក្យស្នើសុំបណ្ណនាពេលកន្លងមក សូមអញ្ជើញមកទទួលយកនៅច្រកចេញចូលតែមួយរបស់ក្រសួងព័ត៌មាននៅរៀងរាល់ថ្ងៃធ្វើការ ពេលទទួលបានការទាក់ទងពីមន្ត្រីច្រកចេញចូលតែមួយ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថាក្រសួងនឹងចេញបណ្ណសម្គាល់អត្តសញ្ញាអ្នកសារព័ត៌មាននេះជូនដល់គ្រប់អ្នកសារព័ត៌មានទាំងអស់ដែលចង់បានបណ្ណសម្គាល់អត្តសញ្ញាណអ្នកកាសែតដែលចេញដោយក្រសួងព័ត៌មាន ដោយមិនកំណត់ចំនួនតាមស្ថាប័នតូចឬធំដូចពីមុនទេ។ ឯកឧត្តមបានថ្លែងថាចំពោះអង្គភាពសារព័ត៌មានដែលបន្តចេញបណ្ណសម្គាល់ខ្លួនជូនអ្នកកាសែតខ្លួនអាចបន្តធ្វើបាន ប៉ុន្តែស្នើសុំឱ្យស្នើសុំយក QR Code ពីអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ដើម្បីបំពាក់លើបណ្ណដែលខ្លួនចេញ។ ប៉ុន្តែឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានរំឭកថាករណីការបោះពុម្ពដោយសាម៉ីអង្គភាពមិនមានគុណភាពល្អ អាចធ្វើឱ្យពិបាកក្នុងការផ្ទៀងផ្ទាត់ QR Code។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន ដាក់ពាក្យស្នើសុំបណ្ណសម្គាល់អត្តសញ្ញាណចេញដោយក្រសួងដើម្បីទទួលបានភាពស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ជាច្រើន។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំណរគុណចំពោះសមាគមអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលបាន ផ្តល់នូវការសហការល្អ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថានៅកម្ពុជាអង្គភាពសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើបមានជាង ២០០០ […]
កម្លាំងសមត្ថកិច្ច បានឆ្មក់ បង្ក្រាបទីតាំង ថាំង ហួយក្លឹប មួយកន្លែង ឃាត់ខ្លួនមនុស្សចំនួន ១១១ នាក់នៅសង្កាត់បឹងត្របែក ដែលបន្លំចែកចាយ និងប្រើប្រាស់គ្រឿងញៀន រកឃើញថ្នាំញៀនប្រមាណ ៥ គីឡូក្រាម !!!!!
(ក្រុងភ្នំពេញ) កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ ថាំង ហួយក្លឹប នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន ដែលដឹកនាំផ្ទាល់ប្រតិបត្តិការបង្ក្រាបនេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារ ដែលផ្សាយផ្ទាល់ថាដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនបង្ក្រាបគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ១រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានឆ្មក់ចូលបង្ក្រាបទីតាំង ថាំង ហួយក្លឹប។ ប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ១១១នាក់ (ស្រី៥០នាក់)ដែលមានជនជាតិចិន វៀតណាម […]