ខេត្តតាកែវ ៖ បន្ទាប់ពីផ្ទុះរឿងមន្ទីរពេទ្យឯកជននៅស្រុកបាទី ដែលបានបើកបំរើសេវារាប់ឆ្នាំមកហើយដោយអត់ច្បាប់ រហូតមានការចាក់ថ្នាំប្រតិកម្មធ្វើឱ្យអ្នកជំងឺស្លា.ប់រួចដឹកយកទៅទំលាក់ចោល រួមទាំងក្មេងមិនដឹងអីម្នាក់ផងស្រែកយំអោបសាកសព ធ្វើឱ្យមហាជនរិះគន់ទៅលើគ្រូពេទ្យថា គ្មានសីលធម៌ និងយ៉ាងព្រែផ្សៃផងនោះ ដែលបានកើតឡើងកាលពីថ្ងៃទី២២ វិច្ឆិកា ២០២៤ កន្លងទៅ ។ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវបានណែនាំដល់មន្ទីរសុខាភិបាលអោយបង្កើតគណៈកម្មាធិការចំរុះនៅតាមបណ្តាស្រុក ក្រុង ទាំងអស់ ដើម្បីចុះត្រួតពិនិត្យនៅតាមមន្ទីរពេទ្យឯកជនដែលកំពុងបំរើសេវាដល់អ្នកជំងីថា តើមានច្បាប់ប៉ុន្មាន និងអត់ច្បាប់មានប៉ុន្មានកន្លែង ។ លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបានអោយដឹងថា បន្ទាប់ពីទទួលបានការណែនាំពីឯកឧត្តមអភិបាលខេត្តភ្លាម លោកបានដឹកនាំមន្ត្រីជំនាញនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាលខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ និងកម្លាំងអាវុធហត្ថក្រុងដូនកែវ ចៅសង្កាត់ទាំង៣នៃរដ្ឋបាលក្រុងបានចុះត្រួតពិនិត្យនៅតាមទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពធំៗនៅក្នុងក្រុងដូនកែវ ។ ក្នុងនោះ បានរកឃើញទីតាំងចំនួន៦កន្លែង ដែលមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល និងបានឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាបិទទីតាំងបណ្តោះអាសន្នសិនរង់ចាំមានច្បាប់អនុញ្ញាតជាថ្មីទើបឲ្យដំណើរការសារជាថ្មីឡើងវិញ។ លោកភិបាលក្រុងដូនកែវបានបន្តទៀតថា ទីតាំងផ្ដល់សេវាសុខាភិបាលទាំង៦ដែលមិនទាន់មានច្បាប់អនុញ្ញាតនោះរួមមាន ៖ ១-មន្ទីរសម្រាកព្យាបាលនិងសម្ភព ឃ្វីន ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ២-មន្ទីរសម្រាកព្យាបាលនិងសម្ភព ដូនកែវ ស្ថិតនៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ៣-មន្ទីរសម្រាកព្យាបាលនិងសម្ភព […]
Month: November 2024
ក្រសួងយុត្តិធម៌សម្រេចលើកលែងទោសទណ្ឌិតចំនួន៣៩០ នាក់ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូកខាងមុខ
ក្រសួងយុត្តិធម៌សម្រេចលើកលែងទោសទណ្ឌិតចំនួន៣៩០ នាក់ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូកខាងមុខ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដោយបានសម្រេចបន្ធូរបន្ថយទោស និងការលើកលែងទោសចំពោះទណ្ឌិតចំនួន ៣៩០ នាក់ (ស្រី ៣៥ នាក់) ក្នុងនោះរួមមាន៖ (១)-ទណ្ឌិតចំនួន ៣០៤ នាក់ (ស្រី ២៤ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ, (២)-ទណ្ឌិតចំនួន ៨១ នាក់ (ស្រី ១១ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ, (៣)-ទណ្ឌិតចំនួន ៤ នាក់ អាចទទួលការបន្ថយទោសរយៈពេល ៩ខែ និង (៤)-ទណ្ឌិតចំនួន […]
លោកគ្រូមា លី សាម៉េត ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃស ម១ ពីបទចោទ «ឆបោក» នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
លោកគ្រូមា លី សាម៉េត ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃស ម១ ពីបទចោទ «ឆបោក» នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សូមជម្រាបថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ម្សិលមិញនេះ លោកគ្រូមា លី សាម៉េត បានចេញវីដេអូ តាមហ្វេសប៊ុករបស់ខ្លួន សារភាពកំហុសដោយអះអាងថា គាត់បានយកឈ្មោះ សម្ដេចតេជោ ហ៊ុន សែន ទៅប្រើប្រាស់បោកលុយគេច្រើននាក់ ច្រើនដង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះ និងកិត្តិយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់របស់សម្តេចតេជោ យ៉ាងខ្លាំង។