សកម្មជននៃគណបក្សប្រឆាំង និងគណបក្សភ្លើងទៀនចំនួន១០រូប ក្នុងរាជធានីភ្នំពេញបានស្ម័គ្រចិត្តចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាកម្ពុជា!
កណ្តាល៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ដួង តារា បានទទួលស្វាគមន៍ សំណេះសំណាលជាមួយបងប្អូនសកម្មជននៃគណបក្សប្រឆាំង និងគណបក្សភ្លើងទៀន ចំនួន១០នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន តាមរយៈឯកឧត្តម ដួង តារា។
ក្នុងពិធីសំណេះសំណាល ស្វាគមន៍ នៃការចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺធ្វើឡើងនៅគេហដ្ឋានរបស់ឯកឧត្តម នាភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ក្នុងពិធីសំណេះសំណាល ស្វាគមន៍ ពោរពេញដោយភាពស្និទ្ធស្នាល និងកក់ក្តៅនេះ ក្រោមអធិបតីភាពឯកឧត្តម ដួង តារា, ឯកឧត្តម ជីវ កត្តា ទីប្រឹក្សារាជរដ្ឋាភិបាល,លោក ជា សំហុង ជំនួយការឯកឧត្តម ដួង តារា។
ចំពោះបងប្អូនដែលស្ម័គ្រចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា រួមទាំងបានបំពេញពាក្យស្នើស៉ំចូលជាសមាជិកគណបក្ស និងពាក្យស៉ំលាលែងចេញពីគណបក្ស ចាស់របស់ខ្លួន។
សមាជិកដែលបានចូលរួមនៅរសៀលនេះមាន
+ អតីតជំនួយការលោក គឹម សុខា
ទី១.លោក សេង គីមឆេង
ទី២.លោក សេង គីមឈាង
+អតីតក្រុមការងារទ្រទ្រង់គណបក្សសង្គ្រោះជាតិ
ទី៣.លោក ឌីន សុភីលោក
ទី៤.លោក ផាន រិទ្ធីយ៉ា
ទី៥.លោក ធួក សំណាង
ទី៦.លោក ជា សារ៉ាក់
ទី៧.លោក សែម សូលីណា
+ អតីតក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ
ទី៨.លោក សោម សុវណ្ណា
ទី៩.លោក សុខ ទៀន
ក្នុងឱកាសនោះផងដែរឯកឧត្តម ដួង តារា ក៏បានមានប្រសាសន៍ស្វាគមន៍ ប្រកបដោយសេចក្តីសោមនស្សរីករាយ និងផ្តល់ភាពកក់ក្តៅចំពោះបងប្អូនដែលស្ម័គ្រចិត្តចូលរួមលើនាវាគណបក្សប្រជាជនកម្ពុជា ដោយមិនប្រកាន់នូវនិន្នាការនយោបាយអីឡើយ។
លោក ឌីន សុភី និងលោក ជា សារ៉ាក់ ជាអតីតក្រុមការងារទ្រទ្រង់ លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិបានមានមតិដូចគ្នាថា បានជាពួកគាត់សម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាគឺដោយសារមើលឃើញពីអំពើល្អរបស់ឯកឧត្តម ដួង តារា ដែលជាមន្ត្រីល្អ ជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ។ហើយការចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នាឱកាសនេះគឺពួកគាត់ស្ម័គ្រចិត្តដោយគ្មានការបង្ខិតបង្ខំពីនរណាម្នាក់ឡើយ ។ហើយបងប្អូនដែលបានសម្រេចចិត្ត ស្ម័គ្រចិត្តរួមនាពេលនេះ គឺសន្យាថា និង ស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា។
នាចុងបញ្ជប់នៃកម្មវិធីក៏មានការថតរូបអនុស្សាវរីយ៍ ហើយឯកឧត្តម ដួង តារា ក៏បានឧបត្ថមថវិការផ្ទាល់ខ្លួន ដើម្បីជួយសម្រួលការធ្វើដំណើររបស់បងប្អូនផងដែរ៕