ក្រុងអរិយក្សត្រ សង្កាត់ព្រែកអំពិល និសង្កាតព្រែកលួង
ថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣
លោក ចាន់ គឿយ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់លោក ចាន់ តារា អភិបាលក្រុង ជាប្រធានគណៈកម្មាធិការបក្សក្រុងអរិយក្សត្រ និងសហការី បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សាលា បឋមសិក្សា,អនុវិទ្យាល័យ វិទ្យាល័យ និងគ្រូពេទ្យមណ្ឌលសុខភាព នៅសង្កាត់ព្រែកអំពិល ចំនួន ៨៤នាក និងសង្កាត់ព្រែកលួង ចំនួន ១២៩នាក់ ក្នុងនោះដែរបានយកអំណោយដល់ថ្លៃថ្លារបស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា ជូនលោកគ្រូ អ្នកគ្រូបង្រៀន និងគ្រូពេទ្យ ដែលក្នុងម្នាក់ៗ ទទួលបានក្រណាត់អាវ ១ដុំ សម្រាប់បុរស ក្រណាត់សំពត់ស៊ឹងខ្មែរ ១សំពត់ និងថវិកា ៥០,០០០ រៀល (ប្រាំម៉ឺនរៀល) សរុបថវិកាចំនួន ១០,៦៥០,000 រៀល(ដប់លានហុកសិបប្រាំម៉ឺនរៀលគត់)។ ក្នុងនោះដែរ លោក អភិបាលរងក្រុង ជំនួសមុខឱ្យលោកអភិបាលក្រុង បានមានមតិសំណេះសំណាល៖ ទី១.ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទិសទី។
ទី២.ជំរុញឲ្យលោកគ្រូ អ្នកគ្រូជួយជួយភ្ជាប់ និងផ្សព្វផ្សាយបន្តដល់សិស្សានុសិស្ស ភ្ជាប់គ្រុបតេឡេក្រាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (https://t.me/spmhunsen),គ្រុបតេឡេក្រាម ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត (https://t.me/HunManet_coarmy) និងគ្រុបតេឡេក្រាម ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត ។
ទី៣.ជម្រាបជូនពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាល និងបន្តគាំទ្រការដឹកនាំរបស់សម្តេចតេជោជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងអាណត្តិបន្តទៀត ព្រមទាំងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន។ លោកអភិបាលរងក្រុង បានស្នើឲ្យលោកគ្រូ អ្នកគ្រូ អញ្ជើញទៅបោះឆ្នោត នាថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយគាំទ្រគណបក្សប្រជាជនដែលមានលេខរៀងទី១៨ ចុងក្រោយគេ លើសន្លឹកឆ្នោត ។
សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវការយកចិត្តទុកដាក់របស់ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ សូមគោរពបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក សូមតាមឃុំគ្រង ថែរក្សាឯកឧត្តម និងលោកជំទាវព្រមទាំងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខ សមប្រកបដោយសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺក្នុងពេលឆាប់ៗនេះ។