ព័ត៌មានសន្តិសុខសង្គម

ម្តាយបង្កើតរបស់លោក ទេស វិបុល អតីត ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ទទួលបានអំណោយមនុស្សធម៌ពីលោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ!​!​

កណ្តាល: នៅរសៀលថ្ងៃទី១៥ ខែមីនា      ឆ្នាំ២០២៤ លោក ជា ហ៊ោ  អភិបាលរងក្រុងអរិយក្សត្រតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ចាន់ តារា អភិបាលនៃគណ:អភិបាលក្រុងអរិយក្សត្រ នៃខេត្តកណ្តាលបានឧបត្ថម្ភនូវថវិកាចំនួន២លានរៀល ជូនទៅលោកយាយ សុឹម រឺម ដើម្បីព្យាបាលជំងឺ និងស៊ីម៉ងត៍ចំនួន២តោនដើម្បីជួយសាងសង់លំនៅដ្ឋានរបស់លោកយាយដែលកំពុងត្រូវបានបាក់ស្រុត។

លោកយាយ សុឹម រឺម មានព្រះជន្មាយុ៨៣ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រនៃខេត្តកណ្តាល។

លោកយាយបានឱ្យពរជ័យជូន លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ​និងក្រមការងារឱ្យមានសុខភាពល្អដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងសង្គមជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *