ព័ត៌មានសន្តិសុខសង្គម

ក្លែងបន្លំឯកសណ្ឋាននគរបាលជាតិ ដើរប្លន់ប្រជាពលរដ្ឋតាមផ្លូវ និងចាប់ជំរិត ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួន

ក្លែងបន្លំឯកសណ្ឋាននគរបាលជាតិ ដើរប្លន់ប្រជាពលរដ្ឋតាមផ្លូវ និងចាប់ជំរិត ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួន

ជនសង្ស័យចំនួន៣នាក់ បានក្លែងបន្លំឯកសណ្ឋាននគរបាលជាតិ ដើរប្លន់ប្រជាពលរដ្ឋតាមផ្លូវ និងចាប់ជំរិត ត្រូវបានអធិការនគរបាលខណ្ឌដង្កោ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានហើយនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

ការឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់នេះ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ១៩ឆ្នាំ ដោយជំរិតទាប្រាក់ចំនួន៥០០ដុល្លារ និងលួចឆក់យកទូរស័ព្ទរបស់លោកសង្ឃ។ នេះបើយោងតាមការបញ្ជាក់របស់លោកអធិការនគរបាលខណ្ឌដង្កោ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចអធិការនគរបាលខណ្ឌដង្កោកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីបន្តតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *