ព័ត៌មានសន្តិសុខសង្គម

លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រចុះពិនិត្យការដ្ឋានជួសជុលផ្លូវត្រៀមចាក់បេតុងដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ

លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រចុះពិនិត្យការដ្ឋានជួសជុលផ្លូវត្រៀមចាក់បេតុងដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ

 

កណ្តាល-ក្រុងអរិយក្សត្រ៖ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវ៧០B ក្នុងសង្កាត់អរិយក្សត្រ  ក្រុងអរិយក្សត្រ បានបើកការដ្ឋាន ដាក់គ្រឿងចក្រដើម្បីត្រៀមចាក់បេតុងលើកំណាត់ផ្លូវជូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។

 

ក្នុងការចាប់ផ្តើមបើការដ្ឋាននេះ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ រួមទាំងមន្ត្រីជំនាញបានចុះមកពិនិត្យដោយផ្ទាល់នូវសកម្មភាពនៃការជួសជួលផ្លូវ ដើម្បីចាក់បេតុងនេះ។

 

ការដ្ឋានជួសជួលផ្លូវនេះស្ថិតនៅលើកំណាត់ផ្លូវ៧០Bចាប់ពីការ៉ាស់សាំង PTT ឆ្ពោះទៅកាន់សាលាសង្កាត់អរិយក្សត្រ ដែលប្រវែង ៣៥១ម៉ែត្រ ទទឹង ៩ម៉ែត្រ កម្រាស់ ០.២០ម៉ែត្រ ។

 

ក្នុងការពិនិត្យការដ្ឋាននេះលោក ចាន់ តារា បានបញ្ជាក់ថាបន្តិចទៀតនេះប្រជាពលរដ្ឋនៅក្នុងក្រុងអរិយក្សត្រ និង ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់គឺបានផ្លូវបេតុងស្អាត និងងាយស្រួលក្នុងការធ្វើដំណើរ។ ចំពោះសកម្មភាពដែលកំពុងសាងសង់នេះលោកអភិបាល ស្នើស៉ំឲ្យប្រជាពលរដ្ឋមានការយោគយល់នៅពេលធ្វើដំណើរឆ្លងកាត់ អាចមានការកកស្ទះ ចង្អៀត និងពិបាក ប៉ុន្តែក៏មានផ្លូវផ្សេងដែលអាចធ្វើដំណើរបានដែរគឺបងប្អូនអាចធ្វើដំណើរតាមផ្លូវឧកញ៉ា ភឺន ផល្លា និងផ្លូវកំពង់ដរចាស់៕

Leave a Reply

Your email address will not be published. Required fields are marked *