នាព្រឹកថៃ្ងទី១៣ខែសីហាឆ្នាំ២០២៤ លោក ចាន់ តា រា អភិបាលនៃគណអភិបាលក្រុងអរិយក្សត្របានដឹកនាំកិច្ចប្រជុំពិនិត្យ តាមដាន ជំរុញលេីការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ខេត្តកណ្តាល ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដេីម្បីឆ្លេីយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ គឺបានចូលរួមចំណែកកាត់បន្ថយនូវបញ្ហាទំនាស់ដីធ្លី បង្កេីននូវសុវត្ថិភាព ការកាន់កាប់ដីធ្លី កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចឲ្យបានប្រសេីរឡេីង។