ព័ត៌មានសន្តិសុខសង្គម

ក្រុមស្ត្រីញៀនល្បែងស៊ីសងចំនួន១០នាក់ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត

ព្រឹកថ្ងៃទី ២២ខែសីហាឆ្នាំ ២០២៤ក្រុមស្ត្រីញៀនល្បែងស៊ីសងចំនួន១០នាក់ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូបញ្ជាក់ផងដែរថា នៅថ្ងៃទី២០សីហាឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញនឹងបញ្ជាដឹកនាំ ដោយលោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ស្តីពីការ រក្សាសន្តិសុខសណ្តាប់ធ្នាប់នឹងបង្ក្រាបអោយបានរាល់បទល្មើសពិសេសបទល្មើសលេងល្បែងស៊ីសងដោយខុសច្បាប់។ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោក វរសេនីយ៍ឯក គង់ គា នឹងមានការដឹកនាំផ្ទាល់ដោយលោក ព្រះរាជអាជ្ញារង ស្រេង វុទ្ធា បានឆ្មក់ចូលបង្ក្រាបក្រុមលេងល្បែងស៊ីសងនៅផ្ទះរបស់ឈ្មោះបៀន ចេក ភេទស្រី នៅចំណុចភ្នំរំដេង ស្ថិតនៅភូមិទំពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

ជាលទ្ធិផល យើងឃាត់ខ្លួនក្រុមស្រីៗលេងល្បែងស៊ីសងបានចំនួន១០នាក់ នឹងដកហូតវត្ថុតាងរួមមាន: បៀចំនួន០៥ហ៊ូ.កំរាលលេងល្បែងចំនួន០២.កាបូបស្ពាយចំនួន០៣.ទូរស័ព្ទដៃចំនួន០៦គ្រ.ប្រាក់រៀលចំនួន៥,៦៣០,០០០៛(ប្រាំលានហុកសិបបីមឺនរៀល)អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០៥សន្លឹក។ហើយបាននាំខ្លួនមុខសញ្ញាទា ង១០នាក់មកធ្វើការសាកសួ នៅស្នងការដ្ឋាននគរបាលខេត្ត។

 

Leave a Reply

Your email address will not be published. Required fields are marked *