ព័ត៌មានសន្តិសុខសង្គម

ក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ បានចូលរួមបរិច្ចាកថវិកាចំនួន ២០លានរៀលក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ បានចូលរួមបរិច្ចាកថវិកាចំនួន ២០លានរៀលក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

កណ្ដាល÷នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ បានចូលរួមបរិច្ចាកថវិកាចំនួន ២០លានរៀលក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារព្រំដែន។

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន។ ក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ សូមចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព

Leave a Reply

Your email address will not be published. Required fields are marked *