ព័ត៌មានសន្តិសុខសង្គម

ដីទួលព្រេជផ្លូវ ៥១ (ដីចម្ការបារាំង) ទំហំជាង២៨០ហិតា ត្រៀមអនុវត្តគម្រោងរបស់រដ្ឋនៅលើទីតាំង ដីស្ថានីយស្ដារនិងផ្សព្វផ្សាយ ព្រៃឈើ សម្រាប់ប្រើប្រាស់ជាគុណប្រយោជន៍សាធារណៈរបស់រដ្ឋ

រដ្ឋបាលខេត្តកណ្ដាលចេញសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារខេត្តដើម្បីអនុវត្តស្មារតីលិខិតលេខ៧៥៥ ស.ជ.ណ.មយ ចុះថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២០ និង លិខិតលេខ ៧៧៤ ស.ជ.ណ ចុះថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការត្រៀមអនុវត្តគម្រោងរបស់រដ្ឋនៅលើទីតាំង ដីស្ថានីយស្ដារនិងផ្សព្វផ្សាយ ព្រៃឈើទួលព្រេជ ស្ថិតនៅ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល សម្រាប់ប្រើប្រាស់ជាគុណប្រយោជន៍សាធារណៈរបស់រដ្ឋ ដែលទីតាំងដីមានទំហំ២ ៨០០ ៣១៤ម៉ែត្រការ៉េ(ជាង២៨០ហិតា)

យោងសេចក្ដីសម្រេចប្រការមួយត្រូវបង្កើតក្រុមការងារខេត្តដើម្បីអនុវត្តស្មារតីលិខិតលេខ៧៥៥ ស.ជ.ណ.មយ ចុះថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២០ និង លិខិតលេខ ៧៧៤ ស.ជ.ណ ចុះថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីពាក់ព័ន្ធនឹងការត្រៀមអនុវត្តគម្រោងរបស់រដ្ឋនៅលើទីតាំង ដីស្ថានីយស្ដារនិងផ្សព្វផ្សាយ ព្រៃឈើទួលព្រេជ ស្ថិតនៅ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល សម្រាប់ប្រើប្រាស់ជាគុណប្រយោជន៍សាធារណៈរបស់រដ្ឋ
ដែលមានសមត្ថភាពដូចខាងក្រោម៖
១.ឯកឧត្តម គង់ សុភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលជាប្រធាន
២.ឯកឧត្ដម នូវ ប៉េងចាន់ដារ៉ា អភិបាលរងខេត្តអនុប្រធាន
៣.លោក ស្រេង លីមហួ នាយករងរដ្ឋបាលខេត្តកណ្តាលសមាជិក
៤.លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តសមាជិក
៥.លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តសមាជិក
៦.លោក ជាង រិទ្ធី នាយកទីចាត់ការអន្តរវិស័យ សមាជិក
៧.លោក ខុន ស្រីរដ្ឋា អភិបាលស្រុកអង្គស្នួល សមាជិកប្រចាំការ
៨.លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និង សុរិយោដីខេត្ត សមាជិក
៩.លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត ជាសមាជិក
១០.លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្ត សមាជិក
១១.លោក ឃ្លាំង វណ្ណធុល អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តសមាជិក
១២.លោក ញ៉ែម ដារ៉ារិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល សមាជិក
១៣.លោក អុល ចាន់ណូ នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត សមាជិក
១៤លោក ទេព ភារុណ ប្រធានការិយាល័យកិច្ចការច្បាប់ និង សុវត្ថិភាពសាធារណៈ សមាជិក
១៥.លោក សួន សំណាង ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និង សំណាង់ សមាជិក
១៦.លោក ពុំ ចាន់នី ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរដ.ន.ស.ស ខេត្ត សមាជិក
១៧.លោក លី វឌ្ឍនា ប្រធានការិយាល័យភូមិបាលស្រុកអង្គស្នួល សមាជិក
១៨.លោក សាយ ចាន់តារា មន្ត្រីទីចាត់ការអន្តរវិស័យសាលាខេត្ត សមាជិក
១៩.លោកមេឃុំទួលព្រេជ ស្រុកអង្គស្នួល សមាជិក
ប្រការ២៖ក្រុមការងារខាងលើមានភារៈកិច្ចដូចខាងក្រោមអនុវត្តស្មារតីលិខិតលេខ៧៥៥ ស.ជ.ណ.មយ ចុះថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២០ និង លិខិតលេខ ៧៧៤ ស.ជ.ណ ចុះថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ពាក់ព័ន្ធ នឹង ការត្រៀមអនុវត្តគម្រោងរបស់រដ្ឋនៅលើទីតាំងដីស្ថានីយស្ដារនិងផ្សព្វផ្សាយព្រៃឈើទល់ព្រឹក ស្ថិតនៅភូមិទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល សម្រាប់ប្រើប្រាស់ជាគុណប្រយោជន៍សាធារណៈរបស់រដ្ឋ។
ចុះអនុវត្តការឈូសឆាយលើទីតាំងខាងលើដើម្បីត្រៀមសម្រាប់ការអនុវត្តគម្រោងរបស់រដ្ឋ
ប្រការ៣៖ក្រុមការងារខាងលើមានសិទ្ធប្រើប្រាស់មន្ត្រីក្រោមឱវាទបន្ថែមតាមការចាំបាច់
ប្រការ៤៖ នាយករដ្ឋបាលខេត្ត នាយកទីចាត់ការអន្តរវិស័យ ស្នងការនគបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនាយកទីចាត់ការចំណុះសាលាខេត្ត អភិបាលស្រុកអង្គស្នួល និង ឯកឧត្តម អស់លោក លោកស្រីដែលមានឈ្មោះក្នុងប្រការមួយត្រូវទទួលអនុវត្តសេចក្ដីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះតទៅ។

ហើយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម គង់ សុភ័ណ្ឌ ក៏បានចេញលិខិត សូមជម្រាបជូនឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ដោយឧត្ដមអភិបាលខឹត្ត បានជម្រាបជូនឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ជ្រាបថាក្រុមការងាររដ្ឋបាលខេត្តនឹង ចុះអនុវត្តស្មារតីលិខិត ស.ជ.ណ ខាងលើ ដោយឧត្ដម គង់ សុភ័ណ្ឌ លោកបានស្នើទៅ ឯកឧត្ដមរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលដើម្បីចាប់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលដើម្បីចូលរួមករណី ចុះអនុវត្តស្មារតី លិខិតលេខ ៧៧៤ ស.ជ.ណ ចុះថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។

សូមបញ្ជាក់ផងដែរថានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញលិខិតជម្រាបជូនេះឯកឧត្តម មាស សុផានី និង ឧត្ដម ឌីប សូត្រវិចិត្រ ដែលមានកម្មវត្ថុស្នើសុំ ទទួលសិទ្ធិ និង ចាត់ចែង ដីរបស់រដ្ឋទៅជាដីឯកជន ដោយយោងលើកិច្ចព្រមព្រៀងរវាងភាគី ក និង ភាគី ខ ចុះថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២១ សេចក្ដីដូចបានជម្រាបជូនខាងលើក្រសួងការពារជាតិមិនជំទាស់ទេសូម ឯកឧត្តមទាំងពីរទទួលខុសត្រូវរាល់ការដោះស្រាយ វិវាទដែលកើតឡើង ពីប្រជាពលរដ្ឋ ទាំង ៥៦ គ្រួសារ ហើយឧត្ដមមានសិទ្ធិទទួលប្រាក់ ជំនុកចិត្តពីក្រុមហ៊ុនវិនិយោគនៅលើដីនេះ។ ដោយលិខិតនេះមានសុពលភាពត្រឹមតែដប់បួនថ្ងៃ។
សូមបញ្ជាក់ផងដែរថា មកដល់ពេលនេះក៍មានកំលាំងនគរបាលជាច្រើនស្រុកមានស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង ស្រុកខ្សាចើកណ្តាល ស្រុកល្វាឯម ស្រុកលើកដែក ស្រុកកៀនស្វាយ ស្រុកកោះធំ ស្រុកមុខកំពូល នៃខេត្តកណ្តាល បានដាក់រងចាំអនុវត្តសេចក្ដីសម្រេច។
ហើយភ្នាក់ងាររបស់យើងមិនទាន់បានដឹងពីគោលការណ៍នៃការដោះស្រាយផលប៉ះពាល់ ប្រជាពលរដ្ឋចំនួន ៥៦ គ្រួសារ និង មិនដឹងថាមានដីទំហំប៉ុន្មានម៉ែត្រការ៉េនៅលើទីតាំងដីខាងលើនេះ ដែលប៉ះពាល់ជាមួយប្រជាពលរដ្ឋនោះទេ?
ជំវិញករណីនេះភ្នាក់ងាររបស់យើងក៍បានធ្វើការទំនាក់ទំនងសុំព័ត៌មានពីលោក នូវ ប៉េងចាន់ដារ៉ា អភិបាលរងខេត្ត ជាអ្នកនាំពាក្យ និង ជាអនុប្រធានក្នុងកង្កើតក្រុមការនេះតែលោកមិនឆ្លើយតបនោះទេ។

ចំណែកឯកឧត្តម គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាលភាក់ងាររបស់យើងក៍បានធ្វើការទំនាក់ទៅដើម្បីសុំព័ត៌មានបន្ថែមក្នុងករណីនេះតែលោកមិនបានឆ្លើយតបនោះទេ គឺតែគ្រាន់តបសារយ៉ាងខ្លីមកអ្នកសារព័ត៌មាន អរគុណ។

ជំវិញករណីនេះភា្នក់ងាររបស់យើងខ្ញុំពិតជាមានការលំបាកណាស់ព្រោះរាល់ពេលដែលភ្នាក់ងារយើងធ្វើទំនាក់ទំនងទៅអភិបាលខេត្តកណ្តាលគឺមិនដែលធ្វើការឆ្លើយតបមកយើងខ្ញុំជាអ្នកសារព័ត៌មាននោះទេ ដោយភ្នាក់ងាររបស់យើងខ្ញុំមិនដឹងមូលហេតុ?

 

Leave a Reply

Your email address will not be published. Required fields are marked *