(ខេត្ដស្ទឹងត្រែង )៖ ទីតាំងល្បែងស៊ីសង មាន់ ជល់ និង អាប៉ោង ដុះ ស្លែ ដ៏ ធំមួយកន្លែងបាននឹង កំពុងតែ ប្រមូលផ្ដុំ គគ្នាលេងភ្នាល់ ដាដាក់លុយយ៉ាងគគ្រឹក គគ្រេងដោយមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានសោះឡើយ ដែលមានទីតាំងតាម ផ្លូវ លេខ ៧៨ ចេញ ពី រង្វង់ មូល អូរ ពងមាន់ ចំងាយ ១២០០ ម៉ែត្រ នៅ ចំនុច ភូមិ រាជា នុ គោល សង្កាត់ រាជា នុ គោល ក្រុង ស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង ។
ប្រភពពីអ្នកចេញចូលលេងល្បែងសុីសងមាន់ជល់និងអាប៉ោង បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាចំពោះទីតាំងជល់មាន់និងអាប៉ោងនេះគឺបើកលេងជាយូរណាស់មកហើយ ម្យ៉ាងវិញទៀតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាបនោះទេ ដោយម្ចាស់ទីតាំងបានរត់ការគ្រប់ច្រកល្ហកអស់ហើយពោលគឺ លេងបានដោយសេរី ។
ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់និងអាប៉ោងនេះពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញ្ញើតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននោះឡើយ ហាក់បីដូចប្រទេសនិងច្បាប់។
ពលរដ្ឋមានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងទើបបើកលេងល្បែងសុីសងជល់មាន់និងអាប៉ោងបានយ៉ាងគគ្រឹកគគ្រេងបែបនេះ។
ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម ក៏ដូចក្នុងមូលដ្ឋានផងដែរ។
គួរម្លឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន ការយោគយល់ឡើយ ដើម្បីធានា សុខ សុវត្ថិភាព ជួនប្រជាពរដ្ឋ ឲ្យ ស្របតាម គោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ទាំង៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃ ។
ជុំវិញករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពី លោក ឈួក កុម៉ ល់ អធិការ នគរបាល ក្រុង ស្ទឹងត្រែងបានទេព្រោះថាឲ្យតែឮអ្នកសារព័ត៌មានគឺលោកចុចបិទទូរសព្ទតែម្ដង ។
ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងសុីសងជល់មាន់និងអាប៉ោងទាំងនេះផង បងប្អូនប្រជាពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តមអភិបាលខេត្តនិងលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្ដ លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹម យ៉ាងមុតមាំថានិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចឬសមុីភាគីពាក់ព័ន្ធទាំងអស់ដើម្បីឱ្យពលរដ្ឋអស់ការមន្ទិលសង្ស័យ៕
