ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់

ក្រសួងសុខាភិបាល អនុញ្ញាតឲ្យប្រើប្រាស់ឱសថ Molnupiravir ព្យាបាលជំងឺកូវីដ១៩ ក្នុងលក្ខខណ្ឌបន្ទាន់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ១៩ ឈ្មោះ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់ ។ នេះបើតាមលិខិតអនុញ្ញាត ដែលបណ្តាញអ្នកសារព័ត៌មាន ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកានេះ។

ព័ត៌មានសន្តិសុខសង្គម

អ្នកជំងឺស្ទឺតែអស់សង្ឃឹមទៅហើយ ត្រូវបានឯកឧត្តម ដួង តារា និង លោក Zhu Min Xue ប្រធានមន្ទីរួមទាំងក្រុមគ្រូពេទ្យប៊ីធនជួយព្យាបាលបានធូស្រាល អាចទៅផ្ទះវិញបាន

  ភ្នំពេញ:ឯឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោ និងលោក Zhu Min Xue ប្រធាន មន្ទីរពេទ្យ ប៊ីធន កម្ពុជាចិន នៅព្រឹកថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ ២០២១ បានមកសួរសុខទុក្ខអ្នកជំងឺឈ្មោះ ជីប ហួរ អាយុ ៥០ ឆ្នាំមានទីលំនៅ ភូមិ ឃ្លាំងសម្បត្តិ ឃុំពុទ្ធិស ស្រុកបាទី ខេត្តតាកែវ។ លោក ជីប ហ៊ួ ដែរអស់លទ្ធភាពក្នុងការព្យាបាលជំងឺ និងរស់នៅបន្តម្នាក់ឯក ដែរគាត់មានជំងឺលើសឈាម និង ជំងឺទឹកនោមផ្អែម ហើយស្លាប់មួយចំហៀងខ្លួន រាំរ៉ៃអស់រយះពេលច្រើនឆ្នាំមកហើយ។ ហើយអាការៈជំងឺកំពុងមកផ្តាច់ជីវិតគាត់ ព្រោះគាត់គ្មានបងប្អូនសាច់ញាតិពឹងពាក់បាន និង គ្មានប្រាក់។ ដោយឃើញពីការលំបាកឯកឧត្ដម ដួង តារា បានជួយសំរួលឲ្យ បានចូលព្យាបាល ដោយឥតគិតថ្លៃ ពី មន្ទីរពេទ្យ ប៊ីធន កម្ពុជាចិន ជាច្រើនថ្ងៃ ពេលនេះអាការៈរោគរបស់គាត់ បានធូរស្បើយច្រើនហើយថ្ងៃនេះ ខាងមន្ទីរពេទ្យបានអនុញ្ញាតអោយគាត់ […]

ព័ត៌មានសន្តិសុខសង្គម

សមាជិកគណបក្សសង្គ្រោះជាតិ ៣រូបនិងប្រជាពលរដ្ឋ ៤៦នាក់ផ្សេងទៀតស្ម័គ្រចិត្តរួមមាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ

សមាជិកគណបក្សសង្គ្រោះជាតិ ៣រូបនិងប្រជាពលរដ្ឋ ៤៦នាក់ផ្សេងទៀតស្ម័គ្រចិត្តរួមមាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ [កណ្ដាល]៖នាព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្អាង អ្នកឧកញ៉ា លី សាម៉េត ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ដោយមានការទទួល ស្វាគមន៍យ៉ាងយកចិត្តទុកដាក់ពី លោក ញ៉ឹម វណ្ណឌិន អភិបាលស្រុក និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាស្រុកស្អាង លោកអភិបាលរងស្រុក មន្ត្រីរបស់គណបក្សប្រជាជនម្ពុជាស្រុក រួមនិងតំណាងក្រុមហ៊ុនមួយចំនួនដែលស្រ ឡាញ់គណបក្សប្រជាជនកម្ពុជា បានចុះមកជួបដើម្បីសួរសុខទុក្ខដល់ប្រជាពលរដ្ឋចំនួន៤៩ នាក់ ដែលមកពីឃុំទឹកវិល ឃុំព្រៃគយ និងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលពីមុនពួកគាត់ជាសមាជិកនៃគណបក្សសង្គ្រោះជាតិ។ នៅក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា លីសាម៉េត បានមានប្រសាសន៍សំណេះសំ ណាលថា លោកពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលឃើញសមាជិកសមាជិការបស់គណបក្សសង្គ្រោះជាតិដែលភ្ញាក់រលឹក ចូលមករួមរស់ និងដើរតាមមាគ៌ារបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាប្រមុខ។ ហើយគណបក្ស ប្រជាជនកម្ពុជាបើកទ្វារចំហ ស្វាគមន៍ជានិច្ចមិនថាបងប្អូនមកពីគណបក្សណានោះទេ ឲ្យតែមានបំណងរួមរស់ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីកសាងជាតិ គណបក្សប្រជាជនកម្ពុជា […]

ព័ត៌មានសន្តិសុខសង្គម

អ្នកជំងឺស្លាប់មួយចំហៀងខ្លួន ជីប ហួរ អាយុ៥០ ឆ្នាំមកពីខេត្តតាកែវពេលនេះទទួលបាននូវការព្យាបាលបន្តជីវិតរស់នៅតទៅមុខទៀតក្រោមម្លប់សន្តិភាពដ៏កក់ក្តៅបំផុត

អរគុណសន្តិភាព អរគុណមន្ទីរ ពេទ្យប៊ីធនកម្ពុជាចិន និងអរគុណប្រកបដោយការ គោរពដ៏ខ្ពង់ខ្ពស់បំផុតដល់ សម្តេចទាំងទ្វេដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានូវថវិកា១០លានរៀល ជួយដល់អ្នកជំងឺស្លាប់មួយចំហៀងខ្លួន ជីប ហួរ អាយុ៥០ ឆ្នាំមកពីខេត្តតាកែវអោយទទួលបាននូវការព្យាបាលបន្តជីវិតរស់នៅតទៅមុខទៀតក្រោមម្លប់សន្តិភាពដ៏កក់ក្តៅបំផុត។ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោ និងពលរដ្ឋខ្មែរទូទាំងប្រទេស សូមគោរពអរគុណនិងដឹងគុណនូវការលះបង់គ្រប់យ៉ាងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកវិញនូវសន្តិភាពពេញលេញដែលមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជា។ កូនចៅសូមគោរពជូនពរ សម្តេចទាំងទ្វេមានសុខភាពល្អរឹងមាំនិងអាយុយឺនយូរបំផុត។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕  

ព័ត៌មានសន្តិសុខសង្គម

ដោយសារមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរពេក ថៅកែការ៉ាសសាំង PTT បានសម្រេចចិត្តបាញ់សម្លាប់ខ្លួន

  ភ្នំពេញ : បុរសម្នាក់បានបាញ់សម្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើល នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង១៥នាទី នៅចំណុចក្នុងបន្ទប់ទឹកខាងក្រោយបរិវេនការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានឲ្យដឹងថា(សព) ឈ្មោះ ឡី សុក្រឹត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរម្ចាស់ការ៉ាស់សាំង PTTស្នាក់នៅកន្លែងកើតហេតុ។ លោកអធិការបានបន្តថា សពមានស្នាមរបួសធ្លាយពីសៀតផ្កាស្ដាំទៅឆ្វេង។ វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុៈ អាវុធខ្លី១ដើមម៉ាកZORAKI 2914-T, បង់១ មានគ្រាប់ក្នុងបង់ ៦គ្រាប់ ក្នុងកាណុង១, សំបកកាទុស១ និងបាល់គ្រាប់១។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានបញ្ជាក់ថា មុនពេលកើតហេតុកន្លងមកជនរងគ្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ លុះព្រឹកថ្ងៃកើតហេតុកូនចៅងើបពីដេកដើរកមេមិនឃើញព្រោះណាត់គ្នាត្រូវទៅខេត្តកំពត ក៏ទៅមើលនៅបន្ទប់ទឹកឃើញតែស្បែកជើងស្រែកហៅមិនឮឆ្លើយ ដោយមានសង្ស័យក៏ហៅគ្នាយកសោរចាក់មើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយដោយមានឈាមផ្នែកក្បាល […]

ព័ត៌មានសន្តិសុខសង្គម

លោក ម៉ែន វិចិត្រ បានបាត់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ព្រមទាំងបង្កាន់ដៃទទួលប្លង់ជាប្រព័ន្ធ ហើយបានដាក់ពាក្យបណ្ដឹងចូលមកសាលាសង្កាត់ដង្កោនិងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ

សេចក្តីជូនដំណឹង លោក ម៉ែន វិចិត្រ បានបាត់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ព្រមទាំងបង្កាន់ដៃទទួលប្លង់ជាប្រព័ន្ធ ហើយបានដាក់ពាក្យបណ្ដឹងចូលមកសាលាសង្កាត់ដង្កោនិងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ យោងតាមពាក្យបណ្ដឹងចូលមកសាលាសង្កាត់ដង្កោលេខ ០៤២/២១ និងចូលមកប៉ុស្តិ៍នគរបាលរដ្ឋបាល ដង្កោលេខ ០១៦/២១ របស់លោក ម៉ែន វិចិត្រ ភេទប្រុស អាយុ៣៨ ឆ្នាំជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ២២៧ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្ដីអំពីការបាត់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុព្រមទាំងបង្កាន់ដៃទទួលប្លង់ជាប្រព័ន្ធ ដោយមូលហេតុកាលពី ខែតុលា ឆ្នាំ២០២០ កន្លងទៅលោកបានរើផ្ទះចាស់ទៅនៅផ្ទះថ្មីច្រឡំដៃមិនដឹងទុកដាក់នៅទីកន្លែងណានោះទេ នៅពេលដែលលោកត្រូវការយកប័ណ្ណសំគាល់សិទ្ធិកាន់ កាប់អចលនវត្ថុព្រមទាំងបង្កាន់ដៃទទួលប្លង់ជាប្រព័ន្ធទៅបំពេញសំណុំឯកសារផ្សេងៗស្រាប់តែរកមិនឃើញទើបលោកមកដាក់ពាក្យបណ្ដឹងសុំឱ្យអាជ្ញាធរជួយដឹងឮក្រែងមានជនណាមួយរកឃើញយកទៅបំពេញឯកសារផ្សេងៗ ដោយលោកជាម្ចាស់កម្មសិទ្ធិពុំទទួលខុសត្រូវឡើយ។ លោកបានស្នើសុំ និងធ្វើការធានាអះអាងថាប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុព្រមទាំងបង្កាន់ ដៃទទួលប្លង់ជាប្រព័ន្ធរបស់លោកពុំបានយកទៅដាក់បញ្ចាំឬលក់ឲ្យទៅអ្នកផ្សេងទេបើសិនថ្ងៃមុខមានជនណាមួយមកចោទប្រកាន់ទាមទារប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុព្រមទាំងបង្កាន់ ដៃទទួលប្លង់ប្រព័ន្ធថាជារបស់ខ្លួនលោកជាម្ចាស់កម្មសិទ្ធិនឹងទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន។ សូមបញ្ជាក់ផងដែរថាលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងរបស់លោក ម៉ែន វិចិត្រ និងមានប្រពន្ធឈ្មោះ កែវ ស្រស់ មានទំហំ ៦២,២៥ ម៉ែត្រការ៉េ ដែលទទួលសិទ្ធិកាន់កាប់ពីឈ្មោះ ជា វុត្ថា ភេទប្រុសអាយុ ៥៩ឆ្នាំ ដែលមានប្រពន្ធឈ្មោះ ឃុន គីមសៀ […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ដួង តារា និង លោកឧកញ្ញ៉ា លាង ឃុន បានដោះស្រាយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃមានរយៈពេល៧ឆ្នាំកន្លងបញ្ចប់ដោយសន្តិវិធី

វិវាទដីធ្លីរ៉ាំរ៉ៃមានរយៈពេល៧ឆ្នាំកន្លងមកត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃនេះដោយសន្តិវិធីដោយមានការសម្របសម្រួលពីសំណាក ឯកឧត្តម ដួង តារា និង លោកឧកញ្ញ៉ា លាង ឃុន ភ្នំពេញ: មានករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយ រវាងភាគីបងប្អូន៥គ្រួសារ (ជា ម៉េង, ហេងអៀង, ម៉េង ណាគ្រី, ម៉េង ឆេង លី, ឈឹម គ្រុយ, ជា ខេម៉ា (ប្រពន្ធរបស់ ម៉េង គង់មឿន ដែលកំពុងជាប់ពន្ធធនាគារដោយសារវិវាទនេះ) ជាមួយនឹង ឧត្តមសេនីយ៍ឯកនៃកងយោធពលខេមរភូមិន្ទម្នាក់ លើដីទំហំ (៨,៥៤៩ម២) ស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ គឺត្រូវបានសម្របសម្រួលដោះស្រាយបញ្ចប់ជាស្ថាពរនៅរសៀលថ្ងៃនេះ។ ជម្លោះវិវាទរ៉ាំរ៉ៃគឺកើតឡើងដោយសារភាគីម្ចាស់ដីបានអះអាងថាឪពុកម្តាយខ្លួនពិតជាបានកាន់កាប់ដីមួយកន្លែងតាំងពីឆ្នាំ១៩៧៩ពិតប្រាកដមែន។ នៅឆ្នាំ ២០០៤ ឪពុកម្តាយបានកាត់ដីពាក់កណ្តាលលក់ទៅអោយលោកផ្កាយបីនោះ។ ចំណែកដីមួយផ្នែកទៀត គាត់បានធ្វើប្លង់រឹងទុកជាកេរ្តិ៍ចែកអោយកូនៗ។ ប៉ុន្តែភាគីអ្នកទិញថាគាត់បានទិញដីទាំងអស់នោះហើយ ហើយក៏បានបង់លុយគ្រប់ចំនួនអស់ហើយដែរ។ ដោយសារការអះអាងយកត្រូវរៀងៗខ្លួននេះ ទើបបង្កអោយមានការប្តឹងផ្តល់គ្នាឡើងតុលាការអស់រយៈពេល៧ឆ្នាំកន្លងមក។ ជាជម្រើសចុងក្រោយ គឺបងប្អូនទាំង៥គ្រួសារបានដាក់ពាក្យគោរពសុំអន្តរាគមន៍មក សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១។ ក្នុងករណីនេះឯកឧត្តម […]

ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋដែលជាប់ចោទរឿងបញ្ហាដីធ្លី ថាសាលក្រមរបស់ចៅក្រម ហេង ផល្លា ជារឿងអយុត្តិធម៌ ព្រោះ…[video]

ប្រជាពលរដ្ឋដែលជាប់ចោទរឿងបញ្ហាដីធ្លី ថាសាលក្រមរបស់ចៅក្រម ហេង ផល្លា ជារឿងអយុត្តិធម៌ ព្រោះរវាងដីដើមបណ្តឹងលោក រ័ត្ន ផល្លា និង ដីប្រជាពលរដ្ឋមានទីតាំងផ្សេងគ្នា ខុសឃុំគ្នា

ព័ត៌មានសន្តិសុខសង្គម

ការវាស់វែងដីរបស់អភិបាលរងស្រុកស្អាងលោក ម៉ៅ តារា និងមន្ត្រីសូរិយោដីដើម្បីលក់ឲ្យឈ្មួញឈ្មោះ លី ហាក់ ត្រូវបានខកខានដោយសារផ្ទុះការតវ៉ាពីប្រជា ពលរដ្ឋ

ការវាស់វែងដីរបស់អភិបាលរងស្រុកស្អាងលោក ម៉ៅ តារា និងមន្ត្រីសូរិយោដីដើម្បីលក់ឲ្យឈ្មួញឈ្មោះ លី ហាក់ ត្រូវបានខកខានដោយសារផ្ទុះការតវ៉ាពីប្រជា ពលរដ្ឋ ខេត្តកណ្តាល : នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មានប្រជាជនប្រមាណ ៣០០ គ្រួសារ រស់នៅភូមិលេខ២ ឃុំប្រាសាទស្រុកស្អាង ខេត្តកណ្តាល បាននាំគ្នាជិះទូក តវ៉ា ជាមួយនិងមន្រ្តីសុរិយោដីស្រុកស្អាងនៅចំនុចបឹងត្នោតមួយដើម ក្នុងភូមិសាស្ត្រឃុំប្រាសាទ ស្រុកស្អាង ដោយពួកគាត់បានអះអាងថា មេឃុំប្រាសាទ ស្មៀនឃុំ អភិបាលរងស្រុកស្អាង លោក ម៉ៅ ដារ៉ា បានផ្សំគំនិតគ្នាជាប្រព័ន្ធយកដីរបស់ពួកគាត់លក់ឲ្យទៅឈ្មួញ ហើយបានរៀបចំផែនការ បាញ់ប្លង់ ដើម្បីចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិឲ្យទៅឈ្មួញ។ ប្រជាពលរដ្ឋឲបានអះអាងបន្ថែមទៀតថាមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរទាំងអស់ខាងលើតែងតែរៀបគម្រោងបែបនេះដើម្បយកដីប្រជាជនលក់ឲ្យឈ្មួញច្រើនលើក ច្រើនសារមកហើយកន្លងទៅ។ ដោយមានការតវ៉ាខ្លាំងពីសំណាក់ប្រជា ពលរដ្ឋទើបខាងមន្រ្តីដែលដឹកនាំដោយលោក ម៉ៅ ដារ៉ា អភិបាលរងស្រុកស្អាង ទទួលផែនវិវាទដីធ្លី និង មន្រ្តីសុរិយោដី បានវិលត្រលប់មកលើគោកវិញ ពោលគឺគម្រោងវាស់វែងត្រូវបានបរាជ័យ។ ពេលមកដល់លើគោកវិញ ក្រុមការងារអ្នកសារព័ត៌មានក៏បានព្យាយាមជួបអភិ បាលរងស្រុកលោក ម៉ៅ តារា ដើម្បីសុំព័ត៌មាន តែត្រូវលោកបដិសេធ […]

ព័ត៌មានសន្តិសុខសង្គម

សាលារៀនចំននួន ១៤០ សាលា រួមមានអនុវិទ្យាល័យ និងវិទ្យាល័យ នៅទូទាំងខេត្តកណ្ដាល ត្រូវបានបើកអោយដំណើរការបង្រៀន និងរៀនឡើងវិញ

ខេត្តកណ្ដាល៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងបើកសាលាបង្រៀនឡើងវិញនៅទូទាំងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្ត បានពិនិត្យ វាយតម្លៃ និងបានសម្រេច អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ ជំហាន១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់កម្រិតអនុវិទ្យាល័យ វិទ្យាល័យ ចាប់ពីថ្នាក់ទី០៩ ថ្នាក់ទី១០ ថ្នាក់ទី១១ និងថ្នាក់ទី១២ ដែលបានត្រៀម លក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និង កីឡា ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។ ឯកឧត្ដមអភិបាលខេត្ត បន្តថា ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នាពេលនេះ រដ្ឋបាលខេត្ត […]

ព័ត៌មានសន្តិសុខសង្គម

ដើមបណ្តឹងមានដី១៦០ហិតានៅឃុំផ្សេងបែរជាប្តឹង ប្រជាពលរដ្ឋមានដី៨៤នៅឃុំផ្សេង

ដើមបណ្តឹងមានដី១៦០ហិតានៅឃុំផ្សេងបែរជាប្តឹង ប្រជាពលរដ្ឋមានដី៨៤នៅឃុំផ្សេង ហើយតុលាការបានចោទប្រកាន់ចុងបណ្តឹទោះបីជាប្រជាពលរដ្ឋជាច្រើនគ្រួសារបានអះអាងថាមិនមានការញុះញ៉ង់យ៉ាងណាក្តី     កណ្តាលៈ ប្រជាពលរដ្ឋ ៤៥គ្រួសារដែលមានដីចំនួន ៧៩ហិកតា ដែលបានធ្វើការព្រមព្រៀងលក់អោយទៅឈ្មោះ ជឿន ង៉ែត ភេទប្រុសអាយុ ៥៩ ឆ្នាំឈ្មោះ ឈូត គ្រី ភេទប្រុសអាយុ ៤៤ឆ្នាំ និង សេន សីហា ភេទប្រុសអាយុ ៦៨ឆ្នាំ ដែលមានទីតាំងនៅភូមិត្នោតញ្ញី ភូមិរការលើ ភូមិរការក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ហើយនៅមានដីប្រជាពលរដ្ឋផ្សេងទៀត។       តែត្រូវបានលោក រដ្ឋ ផល្លា តួនាទីជាយោធាពាក់ផ្កាយ៣ បានប្តឹងលោក ជឿន ង៉ែត លោក ឈត គ្រី និងគូកន(ប្រជាពលរដ្ឋ) ទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ពីបទញុះញ៉ុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងពីបទបំភាន់មន្ត្រីសូសុរិយោដី និង ប្រើប្រាស់អំពើហឹង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។ សូមបញ្ជាក់ថាការដាក់ពាក្យបណ្តឹងគឺសិទ្ធរបស់អ្នកប្តឹង តែរឿងត្រឹមត្រូវ ជាក់ស្តែងគឺអាជ្ញាធរមានសមត្ថកិច្ច និង […]

ព័ត៌មានសន្តិសុខសង្គម

តុលាការខេត្តបាត់ដំបង សម្រេចកាត់ដីស្រែរបស់អ្នកមីងឲ្យទៅម្ចាស់បំណុង និង ធ្វើការបណ្តេញចេញ សូម្បីតែទ្រុងជ្រូកក៍មិនឲ្យនៅនៅដែរ

#បាត់ដំបង អ្នកមីង សំ សុភាពចងការលុយគេ តែត្រូវបានម្ចាស់បំណុលប្តឹងទៅតុលា ហើយពេលនេះតុលាការខេត្តបាត់ដំបង សម្រេចកាត់ដីស្រែរបស់អ្នកមីងឲ្យទៅម្ចាស់បំណុង និង ធ្វើការបណ្តេញចេញ សូម្បីតែទ្រុងជ្រូកក៍មិនឲ្យនៅនៅដែរ ទោះបីជាអ្នកមីងយកលុយទៅសងយ៉ាងណាក៍គេមិនទទួល នៅតែកាត់ដីរបស់គាត់ទៀត

ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានអន្តរជាតិ

កំហុ​ស​ដែលបណ្តាល​​ ឱ្យនា​យ​ករដ្ឋមន្រ្តីModi ធ្លាក់​ទៅ​​លើC​ovid-19

អន្តរជាតិៈ  វិធីនៃការឆ្លើយតបទៅនឹងរោគរាតត្បាត និងការធ្វើឯកជនភាវូបនីយកម្ម នៃមន្ទីរពេទ្យគឺជាមូលហេតុមួយ ដែលរដ្ឋបាលModiបានធ្លាក់ចុះមុនពេលCovid។

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះ និងកីឡា ព័ត៌មានសុខភាព និងសម្រស់

សម្តេចហេងសំរិន “សូមជនរួមជាតិបន្ថែមការប្រុង​ប្រយ័ត្ន នៅក្នុងការកា​រពារនិងទប់ស្កាត់​ជំងឺកូវីដ-១៩”

ភ្នំពេញៈ សម្តេចហេងសំរិន ជាមឋមខ្ញុំនិងភរិយាសូមចូលរួមរំលែក មរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ ដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួម អនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលយើងទើបអនុវត្តថ្មីនេះៗ ឱ្យបានទាំងអស់គ្នា។ មានតែការចូលរួមរបស់យើងទាំងអស់គ្នាប៉ុណ្ណោះ ទើបអាចថែរក្សាសុខភាពខ្លួនឯង សុខភាពគ្រួសារ និងសង្គមជាតិរបស់យើងបាន។ ឆ្លៀតឱកាសនេះខ្ញុំសូមជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យនានាសូមឱ្យបានឆាប់ជាសះស្បើយនឹងបានវិលទៅជួបជុំក្រុមគ្រួសារវិញ។ ខ្ញុំសូមថ្លែងនូវការកោតសរសើរជាថ្មី ចំពោះរាជរដ្ឋាភិបាល កងកំលាំង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសពលីកម្មដ៏ធំធេងរបស់ក្រុមគ្រូពេទ្យអាវស ដែលជាកម្លាំងជួរមុខបានខិតខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ទាំងថ្ងៃទាំងយប់ ក្នុងបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន នៅក្នុងការថែរក្សាការពារសុខមាលភាពប្រជាពលរដ្ឋយើង។ សូមឱ្យកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូលបានរួចចាកផុតពីជំងឺដ៏កាចសាហាវនេះ ក្នុងពេលឆាប់ៗនេះ។ខ្ញុំសូមជនរួមជាតិទាំងអស់បានប្រកបតែសុចក្តីសុខនិងសុភមង្គល គ្រប់ក្រុមគ្រួសារ៕

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម

សម្តេចតេជោហ៊ុន សែនចុះ​ទៅ​ពិនិត្យមន្ទីរពេទ្យ​នគរទេព ត្រៀម​ទុកព្យាបាល​អ្នកឆ្លងកូវីដ-១៩

ភ្នំពេញ៖បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុល កែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួច ហើយនៅព្រឹកថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្តដំណើរ អញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ«នគរទេព»មានផ្ទៃដីទំហំ១ហិកតា៥០អារដែលមានអគារទំហំ២៥.០០០ម៉ែត្រការេ កម្ពស់៥ជាន់មានប្រព័ន្ធទឹកភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង៣៥០KWAបំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ៥០០គ្រែដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជាផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែនិងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងបរិស្ថានបានបង្ហាញ រូបភាពសត្វទន្សោងមួយហ្វូង

ព្រះវិហារ៖ ក្រសួងបរិស្ថានបានបង្ហាញរូបភាពសត្វទន្សោងមួយហ្វូងដែលថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃនៅ ខេត្តព្រះវិហារដោយរូបភាពនេះថតបានកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១។សត្វទន្សោងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់ អង្គការIUCNជាប្រភេទជិតពូជនៅលើពិភពលោក។ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈ ពេលពីរបីទសវត្សរ៍ចុងក្រោយនេះដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។