រដ្ឋបាលខេត្តកណ្ដាល ជម្រាបជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាយក នាយិកា ក្រុមហ៊ុនស្រាបៀរ និងម្ចាស់អាជីវកម្ម សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ស្តីពីការរុះរើអាហ្វីស ប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទ លើកំណាត់ផ្លូវ ជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ចាប់ពីចំណុចត្រង់ព្រំប្រទល់រវាងរាជធានីភ្នំពេញ-ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តកណ្តាល-ខេត្តព្រៃវែង។
ព័ត៌មានសន្តិសុខសង្គម
លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានចូលរួមអមដំណើរ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចុះត្រួតពិនិត្យមើល សំណង់ ច្រាំងទន្លេតូចនៅក្នុងសង្កាត់បាក់ដាវ
លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានចូលរួមអមដំណើរ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចុះត្រួតពិនិត្យមើល សំណង់ ច្រាំងទន្លេតូចនៅក្នុងសង្កាត់បាក់ដាវ ព្រមទាំងបានត្រួតពិនិត្យមើលស្ថានភាពទឹកទន្លេមេគង្គ និងស្ថានភាពផ្លូវមួយចំនួន នៅក្នុងក្រុងអរិយក្សត្រ។ នាព្រឹកថ្ងៃទី ១៧ខែកក្កដាឆ្នាំ ២០២៤
លោក វ៉ី សំណាង ទុកពេល៧ ថ្ងៃ ឱ្យរើស្លាកសញ្ញាស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្តតាកែវឱ្យអស់
លោក វ៉ី សំណាង ទុកពេល៧ ថ្ងៃ ឱ្យរើស្លាកសញ្ញាស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្តតាកែវឱ្យអស់ តាកែវៈ លោក វ៉ី សំណាង អភិបាលខេត្ដតាកែវ បានផ្ដល់ពេល៧ ថ្ងៃ ឱ្យរើស្លាកសញ្ញាស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្តតាកែវឱ្យអស់ បើមិនអនុវត្ដរដ្ឋបាលខេត្តតាកែវ និងចាត់ការតាមនីតិវិធី រដ្ឋបាលធ្វើការរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់សម្ភារៈទាំងនោះឡើយ រីឯការចំណាយផ្សេងៗ ជាបន្ទុករបស់ម្ចាស់អាជីវកម្មតែម្ដង។ លោក វ៉ី សំណាង បានសង្កេតឃើញថា មានការតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាបៀរជាច្រើន និងគ្រឿងស្រវឹងគ្រប់ប្រភេទតាមបណ្តោយផ្លូវនិងចិញ្ចើមផ្លូវសាធារណៈនានា ដែលបានធ្វើឱ្យ បាត់បង់នូវសោភ័ណ្ឌភាពសេចក្តីថ្លៃថ្នូររបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តតាកែវ។ លោក បានបញ្ជាក់ថា ដើម្បីរួមចំណែក លើកកម្ពស់កិត្យានុភាព សេចក្តីថ្លៃថ្នូរ និងរក្សាបានសោភ័ណ្ឌភាពនៅក្នុងភូមិសាស្ត្រខេត្តតាកែវ រដ្ឋបាលខេត្ត ស្នើសុំលោក-លោកស្រី ជាម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបាន ដាក់តាំងប៉ាណូផ្សព្វផ្សាយនៅតាមដងផ្លូវនិងលើចិញ្ចើមផ្លូវសាធារណៈ ដែលច្បាប់បានកំណត់ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ក្នុងរយៈពេល០១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ […]
ឯកឧត្តមគោចម្រើន គួច ចំរើន ៖ ត្រូវយកចិត្តទុកដាក់ពិនិត្យនូវរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ
ឯកឧត្តមគោចម្រើន គួច ចំរើន ៖ ត្រូវយកចិត្តទុកដាក់ពិនិត្យនូវរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ កណ្ដាល : អភិបាលខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន បានថ្លែងថា «ត្រូវយកចិត្តទុកដាក់ពិនិត្យនូវរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតប ឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព តម្លាភាព និងយុត្តិធម៌ » ។ ការលើកឡើងពីលោកអភិបាលខេត្ត គឺនៅក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ .មន្ត្រី ជាប់កិច្ចសន្យា និង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៃរដ្ឋបាលខេត្ត កណ្តាល នាព្រឹក ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤ ដោយមានការចូលរួមពី លោក នូ សាខន ប្រធានក្រុមប្រឹក្សា ខេត្ត កណ្ដាល ៕
ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញចូលរួមជាអធិបតី ពិធីអបអរសាទរខួបលើកទី៧៣
ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំង ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត អញ្ជើញចូលរួមជាអធិបតី ពិធីអបអរសាទរខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ដែលធ្វើឡើងនៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ រូបថត៖ ខឹម សុវណ្ណារ៉ា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តទាំង៨ ដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរ និងតែងតាំងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តទាំង៨ ដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរ និងតែងតាំងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា យោងតាមព្រះរាជក្រឹត្យបានត្រាស់បង្គាប់រផ្ទេរ និងតែងតាំងមុខតំណែងជាអភិបាលខេត្ត ចំនួន០៨រូបដូចខាងក្រោម៖ -ឯកឧត្តម វ៉ី សំណាង ជាអភិបាលខេត្តតាកែវ -ឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តកណ្តាល -ឯកឧត្តម ជាម ច័ន្ទសោភ័ណ ជាអភិបាលខេត្តកំពង់ស្ពឺ -ឯកឧត្តម ម៉ាង ស៊ីណេត ជាអភិបាលខេត្តព្រះសីហនុ -ឯកឧត្តម សរ សុពុត្រា ជាអភិបាលខេត្តស្ទឹងត្រែង -ឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ -ឯកឧត្តម នួន ផារ័ត្ន ជាអភិបាលខេត្តកំពង់ធំ -ឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលខេត្តត្បូងឃ្មុំ។
សហភាពពលកម្មជាតិកម្ពុជាតំណាងកម្មករ៧ម៉ឺននាក់ព្រមានធ្វើកូដកម្មខ្នាតធំប្រឆាំងសកម្មភាពអង្គការសង់ត្រាល់
សហភាពពលកម្មជាតិកម្ពុជាតំណាងកម្មករ៧ម៉ឺននាក់ព្រមានធ្វើកូដកម្មខ្នាតធំប្រឆាំងសកម្មភាពអង្គការសង់ត្រាល សហភាពពលកម្មជាតិកម្ពុជាតំណាងកម្មករ៧ម៉ឺននាក់ព្រមានធ្វើកូដកម្មខ្នាតធំប្រឆាំងសកម្មភាពអង្គការសង់ត្រាល ភ្នំពេញ : សហភាពពលកម្មជាតិកម្ពុជា តំណាងឱ្យកម្មករនិយោជិតក្នុងវិស័យកាត់ដេរ៧ម៉ឺននាក់ ប្រកាសថា នឹងធ្វើកូដកម្មទ្រង់ទ្រាយធំប្រឆាំងសកម្មភាពរបស់មណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» រួចនឹងដាក់សេចក្តីថ្លែងការណ៍ ទៅកាន់ក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្តាអ្នកបញ្ជាទិញ ស្ថានទូតនានា និងធ្វើសកម្មភាពផ្សេងៗទៀតមួយចំនួនទៀត។ ការប្រកាសធ្វើកូដកម្មទ្រង់ទ្រាយធំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នាពេលធ្វើសន្និសីទសារព័ត៌នៅស្នាក់ការសហភាពពលកម្មជាតិកម្ពុជា នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្តីពីការចេញសេចក្តីថ្លែងការណ៍ ជូនអ្នកបញ្ជាទិញកុំឱ្យជឿលើរបាយការណ៍ «សង់ត្រាល់» ដែលផ្សព្វផ្សាយ បំភ្លៃការពិត ជ្រៀតជ្រែក ញុះញង់ បំភិតបំភ័យ បំបែកបំបាក់ លាបពណ៌សហជីពនៅកម្ពុជា
ឯកឧត្តម ដួង តារា បដិសេធចំពោះព័ត៌មានមិនពិត(Fake News) ដែលមួលបង្កាច់ ខុសការពិតទៅកាន់លោក!
ឯកឧត្តម ដួង តារា បដិសេធចំពោះព័ត៌មានមិនពិត(Fake News) ដែលមួលបង្កាច់ ខុសការពិតទៅកាន់លោក! កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅឯកឧត្តម ដួង តារា បានបង្ហោះសារនៅលើបណ្តាញសង្គម ហ្វេសប៊ុក ដែលមានអត្ថន័យទងស្រុងថា÷ 24/6/2024 បងប្អូនជាទីគោរពស្រឡាញ់ មួយរយៈពេលថ្មីៗកន្លងមកនេះ មានបុគ្គលនិងសារព័ត៍មានមួយចំនួនបង្កើត “ព័ត៍មានមិនពិត Fake News” មានចេតនាលាបពណ៍បំភ្លៃមួលបង្កាច់ទម្លាក់កំហុសមកលើខ្ញុំដោយប្រើពាក្យថាជា ”ជនទុច្ចរិត“បានចូលរួមបោកប្រជាពលរដ្ឋជាមួយក្រុមហ៊ុនភូមិមរតកខេត្តស្វាយរៀងដែលមាន លោក សោម សុធា ជាម្ចាស់ក្រុមហ៊ុន។ ខ្ញុំមិនតបតហើយកំពុងរងចាំមើលការបង្ហាញភស្តុតាងពិតប្រាកដដែលពួកគេរៀបចំបង្កើតឡើងយកមកផ្សព្វផ្សាយបំភ័ន្តភ្នែកមហាជន។ គឺមិនមានអ្វីក្រៅពីរូបថតដែលខ្ញុំបានចូលរួមចែកស្បៀងអាហារជួយពលរដ្ឋខ្វះខាត និងរូបថតខ្ញុំបានចូលរួមអាហារសាមគ្គីជាមួយពួកគាត់តែប៉ុណ្ណោះ។ កន្លងមក ខ្ញុំបានចូលរួមកម្មវិធីមួយចំនួនទាំងជាមួយព្រះសង្ឃ, សមាគមយុវជន, សិស្សនិស្សិត និង ក្រុមហ៊ុនឯកជនជាដើម…។ ក្នុងនោះក៏បានចូលរួមនៅក្នុងកម្មវិធីសប្បុរសធម៍ក្រុមហ៊ុនភូមិមរតក លោក សោម សុធា ផងដែរ។ ការចូលរួមរបស់ខ្ញុំគឺបង្ហាញពីការគាំទ្រវិស័យឯកជន និងលើកទឹកចិត្តក្រុមហ៊ុនរកស៊ីសុចរិត មានការទទួលខុសត្រូវ និងចេះចូលរួមជួយសង្គមជាតិ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនបានស្គាល់ លោក […]
ក្លែងបន្លំឯកសណ្ឋាននគរបាលជាតិ ដើរប្លន់ប្រជាពលរដ្ឋតាមផ្លូវ និងចាប់ជំរិត ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួន
ក្លែងបន្លំឯកសណ្ឋាននគរបាលជាតិ ដើរប្លន់ប្រជាពលរដ្ឋតាមផ្លូវ និងចាប់ជំរិត ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ បានក្លែងបន្លំឯកសណ្ឋាននគរបាលជាតិ ដើរប្លន់ប្រជាពលរដ្ឋតាមផ្លូវ និងចាប់ជំរិត ត្រូវបានអធិការនគរបាលខណ្ឌដង្កោ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានហើយនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ការឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់នេះ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ១៩ឆ្នាំ ដោយជំរិតទាប្រាក់ចំនួន៥០០ដុល្លារ និងលួចឆក់យកទូរស័ព្ទរបស់លោកសង្ឃ។ នេះបើយោងតាមការបញ្ជាក់របស់លោកអធិការនគរបាលខណ្ឌដង្កោ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចអធិការនគរបាលខណ្ឌដង្កោកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីបន្តតាមនីតិវិធីច្បាប់។
សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យមេធាវីស្ម័គ្រចិត្តរបស់សម្តេច ទៅជួបនិងជួយការពារក្ដីជូនក្រុមគ្រួសារជនរងគ្រោះ ដែលរងអំពើបាញ់ប្រហារពីសំណាក់ ឧកញ៉ា ស្រី ស៉ីណា នៅខណ្ឌច្បារអំពៅ.!
សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យមេធាវីស្ម័គ្រចិត្តរបស់សម្តេច ទៅជួបនិងជួយការពារក្ដីជូនក្រុមគ្រួសារជនរងគ្រោះ ដែលរងអំពើបាញ់ប្រហារពីសំណាក់ ឧកញ៉ា ស្រី ស៉ីណា នៅខណ្ឌច្បារអំពៅ.! ក្រោយទទួលដំណឹងដ៏រន្ធត់ នៃអំពើបាញ់ប្រហារពីសំណាក់ឧកញ៉ា ស្រី ស៉ីណា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់អោយបញ្ជូនមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដឹកនាំដោយ ឯកឧត្តមមេធាវី គី តិច ទៅជួប និងជួយទទួលការពារក្ដីតាមផ្លូវតុលាការ ជូនគ្រួសារជនរងគ្រោះ។ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានដឹកនាំក្រុមទៅជួបផ្ទាល់ជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ដល់ទីតាំងដែលកំពុងរៀបចំធ្វើបុណ្យសពខាងបុរស ស្ថិតក្នុងវត្តចាស់ ខណ្ឌជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខាភ្នំពេញ) និងមួយក្រុមទៀត ទៅដល់ទីតាំងបុណ្យសពខាងស្ត្រី នៅខេត្តកំពត។ ក្រុមគ្រួសាររបស់ជនរងគ្រោះ មានក្ដីរំភើប និងបានគោរពថ្លែងអំណរគុណយ៉ាងក្រៃលែង ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី […]
ឃ្លាំងស្តុបបារីនៅជាយរាជធានីភ្នំពេញ ត្រូវអគ្គិភ័យលេបយកស្ទើរទាំងស្រុង
ឃ្លាំងស្តុបបារីនៅជាយរាជធានីភ្នំពេញ ត្រូវអគ្គិភ័យលេបយកស្ទើរទាំងស្រុង ភ្នំពេញៈ ឃ្លាំងស្តុបបារីមួយកន្លែងត្រូវអគ្គិភ័យលេបយកស្ទើរទាំងស្រុង បន្ទាប់ពីឆាបឆេះរយៈពេល ១១ម៉ោងនិង៥០នាទី តាំងពីវេលាម៉ោង ២និង៥០នាទីយប់រំលងអាធ្រាត រហូតដល់ម៉ោង ៣រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អគ្គិភ័យឆាបឆេះឃ្លាំងស្តុបបារី មួយកន្លែង ដែលស្ថិតនៅផ្លូវបេតុង ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ដោយនៅក្នុងឃ្លាំងស្តុបបារីខាងលើនេះ ជាប្រភេទថ្នាំជក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានគ្រប់គ្រងទាំងស្រុង ប៉ុន្ដែកម្លាំងសមត្ថកិច្ចរបស់លោក នៅបន្ដបាញ់ពន្លត់ឲ្យអស់រលត់ភ្លើង ចៀសវាងបង្កផលប៉ះពាល់ថែមទៀត។ លោកវរសេនីយ៍ឯក គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ឆេះខូចខាតឃ្លាំងដែកប្រក់ស័ង្កសី ទំហំ ១៣៥០ម៉ែត្រការ៉េ ចំនួន០១ឃ្លាំង រួមទាំងឆេះបារីនៅក្នុងឃ្លាំងអស់ទាំងស្រុង ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ […]
នៅរសៀលថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤
នៅរសៀលថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ អញ្ជើញជាអធិតីក្នុងពិធីប្រារព្ធធ្វើនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល នាពេលខាងមុខនេះ។ សមាសភាពចូលរួម៖ -លោកស្នងការរង -លោកនាយការិយាល័យជំនាញ -លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង -លោកមេបញ្ជាការវរៈសេនាតូចលេខ៦០៥ -លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ។
លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយលោក-លោកស្រីអភិបាលរងក្រុង នាយករដ្ឋបាលក្រុង មេបញ្ជាការកងកម្លាំងទាំង៣ បានចូលរួមក្នុងពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤
រដ្ឋបាលក្រុងអរិយក្សត្រ៖ នៅរសៀលថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថៃ្ងទី១០ ខែមិថុនា ឆ្នាំ២០២៤, លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយលោក-លោកស្រីអភិបាលរងក្រុង នាយករដ្ឋបាលក្រុង មេបញ្ជាការកងកម្លាំងទាំង៣ បានចូលរួមក្នុងពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ស្ថិតនៅសាលប្រជុំសាលាខេត្ត (អគារB) ។
សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់លិខិតរដ្ឋបាល តាមរយៈកម្មវិធីរដ្ឋបាលអេឡិចត្រូនិចពន្ធដារ និងការប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច នៅសាលាស្រុកល្វាឯម
សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់លិខិតរដ្ឋបាល តាមរយៈកម្មវិធីរដ្ឋបាលអេឡិចត្រូនិចពន្ធដារ និងការប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច នៅសាលាស្រុកល្វាឯ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នាសាលាស្រុកល្វាឯម៖ លោក កៅ តៃហុក អនុប្រធានសាខាពន្ធដារខេត្តកណ្តាល រួមជាមួយ លោក ជួន តារាពង្ស អភិបាលរងស្រុកល្វាឯម និងលោក ផុន គឹមឡុង អភិបាលរងក្រុងអរិយក្សត្រ បានអញ្ជើញជាធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់លិខិតរដ្ឋបាល តាមរយៈកម្មវិធីរដ្ឋបាលអេឡិចត្រូនិចពន្ធដារ (GDT e-Administration) និងការប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT-Tax-Prefiling-App)។
ឯកឧត្តម ដួង តារា បានធ្វើការបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់VOD ដែលមានចេតនាញោះញ៉ុង់
ឯកឧត្តម ដួង តារា បានធ្វើការបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់VOD ដែលមានចេតនាញោះញ៉ុង យោងតាមការបង្ហោះក្នុងផេករបស់ឯកឧត្តម ដួង តារា នៅថ្ងៃទី០៥ ខែមីថុនា ដែលមានខ្លឹមសារថា៖ ……ការបង្ហោះរបស់ឯកឧត្តម……..។ ចុះបង្ហោះនេះក្រោយពីVOD បានធ្វើការចុះផ្សាយនៅថ្ងៃទី០៥ ខែមីថុនា ឆ្នាំ២០២៤ ដែលមានចំណងជើងថា៖ជនរងគ្រោះទម្លាយថាឧក្រិដ្ឋជនឆបោកនៅខេត្តស្វាយរៀងជាមនុស្សស្និទ្ធនឹងលោក ហ៊ុន សែន … អំពើឆបោកក្រុមហ៊ុនខេត្តស្វាយរៀង ត្រូវជនរងគ្រោះទម្លាយថា មនុស្សស្និទ្ធលោក ហ៊ុន សែន ធ្វើជាខ្នងបង្អែក ដែលធ្វើឱ្យការតវ៉ាតាមផ្លូវច្បាប់ ជាប់គាំង។បញ្ហានេះ អ្នកឃ្លាំមើលបារម្ភពីចលាចលសង្គម បើមិនពន្លឿនដំណោះស្រាយ ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ស្នាមញញឹមរបស់កុមារាកុមារីជាស្នាមញញឹមរបស់មាតាបិតានិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ស្នាមញញឹមរបស់កុមារាកុមារីជាស្នាមញញឹមរបស់មាតាបិតានិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅក្នុងឱកាសនៃការប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា នាឱកាសឆ្នាំ ២០២៤ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអគ្គនាយកក្រុមហ៊ុនរថយន្ត Great Wall Motor (GWM) និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដបានរៀបចំពិធីចែកអំណោយសម្ភារៈសិក្សា និងថវិកា ជូនដល់កូនៗ របស់មន្រ្តីរាជការក្រសួងព័ត៌មាន ចំនួនជាង ៥០០ នាក់ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នាបរិវេណទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា ថ្ងៃនេះថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មានរួមនឹងសប្បុរសជនមកពីក្រុមហ៊ុន Great Wall Motor (GWM) និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ បាននាំយកនូវការជួបជុំគ្នាដ៏សប្បាយរីករាយជូនកូនៗនិងក្មួយៗកុមារាកុមារីដើម្បីប្រារព្ធរៀបចំពិធីអបអរសាទរខួបទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា […]
ក្រសួងព័ត៌មាន និងក្រសួងធម្មការ រៀបចំសិក្ខាសាលាស្តីពី ការប្រើសង្ឃសព្ទ និងរាជសព្ទ
ក្រសួងព័ត៌មាន និងក្រសួងធម្មការ រៀបចំសិក្ខាសាលាស្តីពី ការប្រើសង្ឃសព្ទ និងរាជសព្ទ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីសាលាស្តីពីការប្រើសង្ឃសព្ទ និងរាជសព្ទ ជូនដល់មន្ត្រីរាជការក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯកជន ដោយមានការនិមន្តចូលរួមជាវាគ្មិនពីសំណាក់ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា និងសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំក្រសួងព័ត៌មាន រាជធានីភ្នំពេញ។ រូបថត..ខឹម សុវណ្ណារ៉ា
កាន់តែឆាប់រហ័ស កាន់តែងាយស្រួល សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល ២៤ម៉ោង/២៤ម៉ោង ដេីម្បីធ្វេីការទំនាក់ទំនងនៅពេលជួបបញ្ហាផ្សេងៗ ។
កាន់តែឆាប់រហ័ស កាន់តែងាយស្រួល សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល ២៤ម៉ោង/២៤ម៉ោង ដេីម្បីធ្វេីការទំនាក់ទំនងនៅពេលជួបបញ្ហាផ្សេងៗ ។មានទាំងលេខទូរស័ព្ទ លោកអធិការនគរបាលទាំង១៣ស្រុក-ក្រុង និងលេខទូរស័ព្ទលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧ប៉ុស្តិ៍ ។ ក្រៅពីនោះប្រជាពលរដ្ឋក៏អាចចូលខំមិនផ្ទាល់ក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រោះមានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមដានជាប្រចាំ ដេីម្បីឆ្លេីយតប ដោះស្រាយ និងមានវិធានការណ៍ភ្លាមៗជូនប្រជាពលរដ្ឋ ។ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ពេញចិត្តនឹងបម្រេីប្រជាពលរដ្ឋដោយក្តីរីករាយ ។