ព័ត៌មានស៊ើបអង្កេត

មានតែឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា(ACU)ទេ ដែលអាចបើកការស៊ើបអង្កេតចំពោះ ដីគរុភណ្ឌរបស់វត្តស្វាយជ្រំ ដែលត្រូវបានដឹងថាមានការ លក់-ទិញ ឲ្យទៅឈ្មួញ ទើបឈ្មួញហ៊ានចាក់ខ្សាច់លុប តែអាជ្ញាធរមានភាពស្ងប់ស្ងាត់ ឬអាចមានការត្រូវរូវគ្នាអស់ហើយ

កណ្តាល៖ មានតែអង្គភាពប្រឆាំងអំពើពុករលួយទេ ទើបអាចបើកការស៊ើបអង្កេត ចំពោះបុគ្គលណាខ្លះដែលពាក់ព័ន្ធក្នុងអំពើពុករលួយ បានជា ហ៊ានរំលោភបំពាន ចាក់ខ្សាច់លុបដីគរុភណ្ឌរបស់វត្តស្វាយជ្រំ នៅក្នុងឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ម្ដងហើយម្ដងទៀត ថែមទាំងបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញ ធ្វើអាជីវកម្មដេប៉ូខ្សាច់ បូមខ្សាច់ដោយគ្មានច្បាប់បែបនេះ? អាជីវកម្មគ្មានច្បាប់របស់លោក យន់ សុភា នេះបើគ្មានការឃុបឃិត ឬ បើកដៃពីមន្ត្រីជំនាញថ្នាក់ស្រុក ថ្នាក់ខេត្តទេគឺមិនអាចដំណើរការបានយ៉ាងអនាធិបតេយ្យបែបនេះ ហើយថែមទាំងហ៊ានរំលោភបំពានដីប្រឡាយរបស់រដ្ឋ និង ដីគរុភណ្ឌរបស់វត្តស្វាយជ្រំទៀតផង។ សូមបញ្ជាក់ផងដែរថាករណីរឿងវត្តស្វាយជ្រំ ជាវត្តដែលសម្បូររឿងអាស្រូវ ដែលមានព្រះសង្ឃចំនួនពីរអង្គ បានចាប់រំលោភ ក្មេងស្រី នាពេលកន្លងមក ហើយព្រះសង្ឃអង្គមួយអង្គបានជាប់ពន្ធធនាគារ និងព្រះសង្ឃមួយអង្គទៀតបានសម្របសម្រួលជាមួយជនរងគ្រោះដោយឲ្យសំណងរដ្ឋប្បវេណី ចំនួន៦ម៉ឺនដុល្លា ហើយបានរស់នៅក្រៅឃុំជាធម្មតា ដែលលោកសង្ឃដែលរំលាភក្មេងស្រីនោះមានឈ្មោះ លន់ សុវណ្ណដា ដែលជាក្មួយរបស់លោកគ្រូចៅអធិការ លន់ សុគន្ធា នេះតែម្តង។ បច្ចុប្បន្នថ្មីៗនេះឃើញថាអាចមានករណីអំពើពុករលួយថ្មីមួយទៀតដែលជាការបណ្ដែតបណ្ដោយ របស់មន្ត្រីជំនាញឲ្យឈ្មួញចាក់ខ្សាច់ចូលដីរបស់វត្តដែលគេដឹងថាដីនេះកន្លងមកមានការចរចាទិញ-លក់ តែមិនត្រូវតម្លៃគ្នា។ ហើយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរឃុំស្វាយជ្រំ អាជ្ញាធរស្រុកខ្សាច់កណ្តាលបានធ្វើការហាមឃាត់ និង ធ្វើការវាស់វែងដើម្បីកំណត់ឲ្យបានច្បាស់ ចំពោះដីប្រឡាយរបស់រដ្ឋ និង ដីគរុភណ្ឌរបស់វត្តស្វាយជ្រំ ហើយពេលនោះព្រះចៅអធិកា […]

ព័ត៌មានស៊ើបអង្កេត

ដីព្រៃសហគមន៍ត្រពាំងធំខាងត្បូងជិត ២០០ហិកតាកំពុងត្រូវបានអាជ្ញាធរ និងជនខិលខូចមានអំណាចគប់គិតហែកចែកគ្នាស៊ី

  ខេត្តតាកែវ៖ ក្រោយរៀបចំការ បោះឆ្នោតបណ្តេញអតីតប្រធានសហគមន៍ការពារព្រៃឈើត្រពាំងធំខាងត្បួង បានដោយជោគជ័យក្នុងអំឡុងចុង ឆ្នាំ២០២១ រួចមក ដីព្រៃសហគមន៍ប្រមាណ១៨៩ហិកតា ក្នុងចំណោមផ្ទៃដីសរុប៥៨៣ហិកតាត្រូវអាជ្ញារធរ និងជន ខិលខូចមួយចំនួន មានលុយមានអំណាចហែកចែកគ្នាស៊ីដោយគ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ បើទោះបីជាតំបន់នោះត្រូវបានចុះបញ្ជីការនៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួចរាល់ពីសំណាក់លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ យ៉ាងណាក៏ដោយ។ មហាជនហាក់មើលឃើញអំពីភាពកំសាកញី និងមិនយកចិត្តទុកដាក់ នៃការគ្រប់គ្រងរក្សាការពារតំបន់ព្រៃសហគមន៍ ជាប់ជួរភ្នំដំរីរមៀល ពីសំណាក់លោក ស៊ឹម ឡាប៉័ង នាយខណ្ឌរដ្ឋបាលព្រៃឈើ ខែត្រតាកែវ ដែលមានទីតាំងស្ថិតនៅ ឃុំត្រពាំងធំខាងត្បូង ស្រុក ត្រាំកក់ ខែត្រតាកែវ គឺមិនមានចំណាត់ការ និងការអន្តរាគមន៍ទាន់ពេលវេលានេះហើយ ទើបបណ្តាលឱ្យជនមានគំនិតអាក្រក់មានអំណាចលុយកាក់បានដៃ ហ៊ានរៀបចំផែនការកាន់កាប់ដីព្រៃសហគមន៍បានដោយរលូន។ ងាកមកលោក ស៊ឹម ឡាប៉័ង ឯនេះវិញគ្រាន់តែដឹងថា អ្នកសារព័ត៌មានភ្លាមលោកក៏ចុចបិទទូរស័ព្ទភ្លែតតែម្តងទោះជាមានការហៅចូលច្រើនដងយ៉ាងណាក្តី អ្នកសារព័ត៌មានយើងបានត្រឹមតែឮសំឡេងរោទ៍ និងឃ្លាបញ្ចប់ថា សូមអភ័យទោសលេខទូរស័ព្ទដែលលោក អ្នកកំពុងហៅ មិនមានការឆ្លើយតបនោះទេ […]

ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការកងទ័ពជើងគោកថៃ

នៅវិមានសន្តិភាព នារសៀលថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) មេបញ្ជាការ កងទ័ព ជើងគោក ភូមិន្ទ ថៃ។ ក្នុងជំនួបនោះ ឯកឧត្តម ណារ៉ុងផាន់ ជិតកែវធែ បានគោរព សំដែងនូវអំណរអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានគោរពជម្រាបជូនសម្តេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលត្រូវបានព្រះមហាក្សត្រប្រគល់មេដាយសហមេត្រីជូនឯកឧត្តម។ ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចតេជោទៀតថា នេះគឺជាដំណើរចេញក្រៅប្រទេសលើកទី១ ហើយប្រទេសកម្ពុជាគឺជាប្រទេសទី១ ដែលឯកឧត្តមមកធ្វើទស្សនកិច្ចផ្លូវការក្នុងនាម មេបញ្ជាការកងទ័ពជើងគោករបស់ព្រះរាជាណាចក្រថៃ។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមសម្ដែងនូវ ការអបអរសាទរ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះប្រជាជនកម្ពុជា ដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ នេះ។ ឯកឧត្តមសូមសំដែងនូវការគាំទ្រ នូវដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា កន្លងទៅថ្មីៗនេះ ហើយឯកឧត្តមមានជំនឿជឿជាក់ថា សម្ដេចតេជោនឹងនាំមកនូវសាមគ្គីភាព និងវឌ្ឍនភាពអាស៊ាន នាពេលខាងមុខជាក់ជាមិនខាន។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា កងទ័ពកម្ពុជា និងកងទ័ពថៃ មានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ។ ក្នុងនាមឯកឧត្តមជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម និងរក្សាទំនាក់ទំនងនេះ និងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការ […]