+++++++++++++++++ ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរស្រុកស្អាង និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព។ ឯកឧត្ដមអភិបាលខេត្ត បានជំរុញបែបនេះក្នុងឱកាសដែលឯកឧត្ដម អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលស្រុកស្អាង មានទទឹង២៨ម៉ែត្រ ជម្រៅ១៣ម៉ែត្រ កម្ពស់២ជាន់ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងរហ័ស ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវារដ្ឋបាលគ្រប់ប្រភេទ កាន់តែងាយស្រួល និងកាន់តែឆាប់ ។ ឯកឧត្ដមអភិបាលខេត្ត បន្ថែមថា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ មានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី […]
Month: January 2024
ទីតាំងហ្គេមបាញ់ត្រីដ៏ធំមួយកន្លែង នៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន បើកលេងយ៉ាងរលូន សង្ស័យមានខ្នងធំ
(ភ្នំពេញ)÷តាមការរាយការពីប្រជាពលរដ្ឋ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានបញ្ជាក់ឲ្យដឹងថា អ្នកដែលហ៊ានបេីកល្បែងហ្គេមបាញ់ត្រីយ៉ាងរលូន ប្រហែលជាបុគ្គលនោះមានខ្នងបង្អែករឹងមាំហេីយ ទេីបធ្វេីអ្វីៗតាមអំពេីចិត្ត។ កន្លងមកបទល្មើស ឆក់ ប្លន់ ហឹង្សា លួច ឆក់ សុទ្ធសឹងចេញ ពីល្បែង អស់ទាំងពី! ប្រជាពលរដ្ឋរស់នៅដោយភ័យខ្លាច ហើយក៍ ស្នើរសុំអោយ លោក វរះសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន និង លោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន គួរចាត់វិធានការបង្រ្កាប ល្បែងទូហ្គេមបាញ់ត្រីបើកលេងយ៉ាងរលូនគ្មានខ្លាចញញើតអាជ្ញាធរបន្តិចសោះ។ ឯណាទៅពាក្យថា ស្របតាមគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ប្រជាពលរដ្ឋ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អំពាវនាវ ដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គួរតែមានចំណាត់ការលើទីតាំងហ្គេមបាញ់ត្រី លក្ខណៈទ្រង់ទ្រាយធំនេះផង
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា “បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក”
នៅព្រឹក ថ្ងៃសៅរ៍ ៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា “បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង នៅថ្ងៃ១៨ -១៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញពីសំណាក់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។ ចំពោះការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីសវិញ តបតាមការអញ្ជើញរបស់ លោកសាស្ត្រាចារ្យ ក្លាស ភ្ជាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូសប្រទេសស្វីស៕