ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ដួង តារា ប្រគល់ផ្ទះអំពេីល្អ និងក្តីស្រឡាញ់ជូនទៅក្រុមគ្រួសារអតីតមេឃុំនៃអតីតគណបក្សសង្រ្គោះជាតិ​នៅថ្ងៃនេះ!

ឯកឧត្តម ដួង តារា ប្រគល់ផ្ទះអំពេីល្អ និងក្តីស្រឡាញ់ជូនទៅក្រុមគ្រួសារអតីតមេឃុំនៃអតីតគណបក្សសង្រ្គោះជាតិ​នៅថ្ងៃនេះ!   នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទ្រឹស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រគល់នូវផ្ទះនៃអំពើល្អ និងក្តីស្រឡាញ់ជូនចំពោះក្រុមគ្រួសារលោក លឿង សារុន ដែលជាអតីតមេឃុំគណបក្សប្រឆាំង ស្ថិតនៅក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។   ស្ថិតក្នុងឱកាសនោះផងដែរលោក លឿង សារុន ព្រមទាំងក្រុមគ្រួសារបានបង្ហាញនូវការដឹងគុណ និងសប្បាយរីករាយក្រៃលែងដែលធ្លាប់តែនៅក្នុងខ្ទមកំសត់ តែពេលនេះដោយសារការយកចិត្តទុកដាក់ពីប្រមុខដឹកនាំ ជាពិសេសឯកឧត្តម ដួង តារា ដែលបានចំណាយនូវថវិកាផ្ទាល់ខ្លួននិងគៀងគរជំនួយពីសប្បុរសជននានា ទើបគេហដ្ឋានដ៏សែនកក់ក្តៅមួយនេះលេចរូបរាងឡើង។ លោក លឿង សារុន និងក្រុមគ្រួសារក៏បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនប្រកាន់នូវនិន្នាការនយោបាយអ្វីទាំងអស់។   ក្នុងឱកាសនោះដែរឯកឧត្តម ដួង តារា ក៏មានប្រសាសន៍សំណេះសំណាល និងបង្ហាញអំពីការយកចិត្តទុកដាក់របស់ប្រមុខដឹកនាំនៃគណបក្សប្រជាជនកម្ពុជាមកកាន់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តថា […]

ច្បាប់ផ្សេងៗ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ តួនាទីរបស់សារព័ត៌មានមួយឯករាជ្យ សេរី គឺសំខាន់ ដើម្បីធ្វើឲ្យសង្គមប្រជាធិបតេយ្យមួយដើរ

  ភ្នំពេញៈ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍បញ្ជាក់ថា ការពិតនៅក្នុងសង្គមប្រជាធិបតេយ្យការបោះឆ្នោត និងសារព័ត៌មានសេរី មិនមែនគ្រប់គ្រាន់សម្រាប់បង្ហាញថា សង្គមមួយប្រជាធិបតេយ្យទេ។ សង្គមមួយប្រជាធិបតេយ្យ សំខាន់បំផុត គឺទម្លាប់ការអនុវត្តច្បាប់ និងការទទួលការងារច្រើនទៀតក្រៅពីការងារនេះ។ យើងតែងតែនិយាយថា តើប្រជាធិបតេយ្យចាប់ផ្តើមពីពេលកន្លែងណាមក? គឺប្រជាធិបតេយ្យចាប់ផ្តើមពីក្នុងខួរក្បាលរបស់យើង។ ប៉ុន្តែតួនាទីរបស់សារព័ត៌មានមួយឯករាជ្យ សេរី គឺសំខាន់ ដើម្បីធ្វើឲ្យសង្គមប្រជាធិបតេយ្យមួយដើរ នឹងការបោះឆ្នោត។ ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី “តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា » នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះ។

ព័ត៌មានស៊ើបអង្កេត

វិវាទប្ដឹងផ្ដល់គ្នាតាមនីតិវិធីតុលាការអស់៥សាលា ប្រើពេលជាង ៤ឆ្នាំ ពេលនេះលោកស្រី ស្វាយ ចាន់ណារី ទទួលបានយុត្តិធម៌ហើយ!!!

ឯកឧត្តម ដួង តារា សូមអរគុណតុលាការកំពូល និងសាលាឧទ្ធរណ៍ ដែលបានផ្តល់យុត្តិធម៌នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ជូន ស្រី្តមេម៉ាយ ស្វាយ ចាន់ណារី អោយទទួលបានដីមួយកន្លែងស្ថិតនៅភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង និងដីមួយកន្លែងទៀតស្ថិតនៅភូមដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ករណីនេះអាជ្ញាសាលាក៏បានចុះអនុវត្តកាលពីថ្ងៃទី៩ ធ្នូ ២០២២ ដោយបានប្រគល់ដីខាងលើទៅភាគី ស្វាយ ចាន់ណារី ចប់សព្វគ្រប់រួចហើយ។កន្លងទៅដោយសារពលរដ្ឋអស់សង្ឃឹម មិនយល់ដឹងផ្លូវច្បាប់ គ្មានធនធាន ក៏បានដាក់ពាក្យគោរពស្នើសុំអន្តរាគន៍មកសម្តេចតេជោ កាលពីថ្ងៃទី៦ ខែ មេសា ឆ្នាំ ២០២១។ រឿងក្តីនេះគឺឆ្លងកាត់ ៥សាលា ដោយភាគី ស្វាយ ចាន់ណារី បានឈ្នះក្តីនៅតុលាការកំពូលចុងក្រោយដែលជាសេចក្តីសម្រេចបិទផ្លូវតវ៉ា ។ ក្នុងករណីវិវាទនេះ គឺមានចំណុចសំខាន់គួរអោយកត់សម្គាល់គឺក្នុងពេលដែល ស្វាយ ចាន់ណារី កំពុងមានវិវាទដីធ្លីជាមួយភាគីម្ខាងទៀត, គឺ ស្វាយ ចាន់ណារី បានស្នើសុំតុលាការដាក់រក្សាការពារលើដីខាងលើរង់ចាំការសម្រេចពីតុលាការ។ ប៉ុន្តែភាគីវិវាទម្ខាងទៀតបែរជាយកដីកំពុងមានវិវាទទៅលក់អោយអ្នកផ្សេងដែលផ្ទុយពីបញ្ញត្តិគោលការណ៍ច្បាប់។ ឯកឧត្តម ដួង តារា […]

ព័ត៌មានសន្តិសុខសង្គម

ពិធីសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានក្លិបអ្នកកាសែតឯករាជ្យក្រោមអធិបតីឯកឧត្តមភឺន ផល្លាជំនួយការសម្តេចហ៊ុន សែន

ពិធីសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានក្លិបអ្នកកាសែតឯករាជ្យក្រោមអធិបតីឯកឧត្តមភឺន ផល្លាជំនួយការសម្តេចហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជានិងឯកឧត្តមយូ សិរីវុឌ្ឍក្រុមការងារពិសេសរបស់សម្តេចហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជារួមជាមួយឯកឧត្តមហ៊ុនសុខាបានជួបសំណេះសំណាល ព្រមទាំងស្រស់ស្រូបអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានប្រមាណ២០០នាក់។ ក្នុងជំនួបសំណេះសំណាលនិងស្រស់ស្រូបអាហារសាមគ្គីនៅរាត្រីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះឯកឧត្តមភឺន ផល្លាបានមានប្រសាសន៍ថាបច្ចុប្បន្ននេះវិស័យសារព័ត៌មាន កំពុងមានការីកចម្រើនយ៉ាងខ្លាំង។ដើម្បីផលិតព័ត៌មានឲ្យបានល្អអ្នកសារព័ត៌មានទាំងអស់ ត្រូវយល់ដឹងឲ្យបានច្បាស់នូវរឿងរ៉ាវពិតដែលបានកើតមានឡើងក្នុងសង្គម។ជាពិសេសត្រូវ សរសេរព័ត៌មានទាំងល្អនិងមិនល្អដើម្បីចូលរួមធ្វើការកែលម្អក្នុងន័យស្ថាបនាអភិវឌ្ឍន៍សង្គមឲ្យរីកចម្រើន។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្លិបអ្នកកាសែតឯករាជ្យដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យព័ត៌មាននិងសូមអរគុណដល់គ្រប់ស្ថាប័នទាំងអស់ដែលបានចូលរួមរផ្តល់ព័ត៌មានពិត។ ឯកឧត្តមភឺនផល្លាបានធ្វើការណែនាំដល់អ្នកសារព័ត៌មានតាមអនឡាញមួយចំនួនសូមចូលរួមគោរពទៅតាមវិជ្ជាជីវៈព័ត៌មានអោយបានត្រឹមត្រូវ ត្រូវគោរពសិទ្ធិអ្នកដ៏ទៃ មិនមែនចេះតែផ្សាយតាមចិត្តនោះទេ។ ក្នុងនោះផងដែរឯកឧត្តមក៏បានដាក់សារដ៏សំខាន់មួយរបស់ប្រមុខដឹកនាំសម្តេចហ៊ុនសែនសម្រាប់អ្នកសារព័ត៌មានថា«អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃកុំភ្លៃការពិត»។ ឯកឧត្តមយូសិរីវុឌ្ឍបានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានដែលបានប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយបង្ហាញព្រឹត្តិការណ៍នានានៅក្នុងសង្គមកម្ពុជា។ សម្រាប់ឯកឧត្តមយូសិរីវុឌ្ឍអ្នកសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់ជាកញ្ចក់ឆ្លុះបង្ហាញនូវតថភាពពិតក្នុងសង្គមហើយក៏ជាកញ្ចក់ជួយកែលម្អការផ្តល់សេវាសាធារណៈឱ្យបានកាន់តែប្រសើរ។កាន់តែពិសេសទៀតនោះសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការរួមចំណែកថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមបញ្ចៀសចលនាទុច្ចរិតទាំងឡាយដែលចង់បង្កភាពចលាចលក្នុងសង្គម ឬចង់បំផ្លាញសុខសន្តិភាព។ឯកឧត្តម យូ សិរីវុឌ្ឍបានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យបន្តប្រឹងប្រែងបំពេញការងាររបស់ខ្លួនឈរលើភាពសុច្ចរិត ផ្សាយការពិតប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ដោយគោរពតាមអនុសាសន៍របស់សម្តេចតេជោ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។ ឯកឧត្តមយូ សិរីវុឌ្ឍ ក៏បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព័ត៌មានទុច្ចរិត ដោយផ្សាយត្រឡប់នូវសភាពពិតរបស់កម្ពុជា ដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុខសន្តិភាពក្នុងសង្គមកម្ពុជា។ដោយឡែកឯកឧត្តមហ៊ុនសុខាបានសំណូមពរដល់ស្ថាប័នសារព័ត៌មានទាំងអស់នូវចំណុចមួយចំនួនដូចខាក្រោម៖ -អ្នកសារព័ត៌មានទាំងអស់ត្រូវចូលររួមថែរក្សាសន្តិភាព តាមរយៈការផ្សព្វផ្សាយអ្វីដែលជាការពិត។ ក្នុងនោះ ឯកឧត្តមក៏សូមអោយអ្នកសារព័ត៌ទាំងអស់ត្រូវប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សាយព័ត៌ដែលពិត។ស្ថាប័នព័ត៌មានទាំងអស់ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។ -ស្នើអោយសារព័ត៌មាន ត្រូវធ្វើជាស្ពានចម្លងពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ត្រូវចេះចូលរួមជួយរិះគន់ ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលំអរ។ គ្រប់អ្នកនាំពាក្យតាមក្រសួងស្ថាប័នត្រូវតែមានការការបកស្រាយបំភ្លឺដល់អ្នកសារព័ត៌មានអោយបានឆាប់រហ័សដើម្បីអោយប្រជាពលរដ្ឋបានដឹងជ្រួតជ្រាប។ -អ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយពីអំពើអសកម្មនានាក្នុងសង្គមនិងអំពើពុករលួយផ្សេងៗ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជា។អ្នកសារព័ត៌ត្រូវហ៊ានបង្ហាញការពិត។ -ត្រូវប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដោយត្រូវហ៊ានបង្ហាញនូវព័ត៌មានពិតប្រាកដ។ សូមជម្រាជូនថាក្លិបអ្នកកាសែតឯករាជ្យបង្កើតឡើងដោយឯកឧត្តមហ៊ុនសុខានិងស្ថាបនិកសំខាន់ៗមួយចំនួន។មុននឹងបញ្ចប់ឯកឧត្តមភឺនផល្លាជំនួយការសម្តេចហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងឯកឧត្តមយូ សិរីវុឌ្ឍក្រុមការងារពិសេសរបស់សម្តេចហ៊ុន […]

ព័ត៌មានសន្តិសុខសង្គម

ហ្គេមបាញ់ត្រីជាច្រើនទូនៅក្នុងផ្សារទំនើបអូឡាំព្យាកំពុងពង្វក់ស្មារតីសិស្សសាលាជាបន្តបន្ទាប់ តើសមត្ថកិច្ចខណ្ឌ៧មករាដឹងដែរឬទេ?

(ភ្នំពេញ)៖ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថាក្នុងផ្សារទំនើបអូឡាំព្យាស្ថិតនៅតាមបណ្តោយ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា មានទូហ្គេមបាញ់ត្រីជាច្រើនកំពុងតែពង្វក់ដល់ស្រទាប់យុវវ័យជាច្រើនជាពិសេសក្មេងៗសិស្សសាលា។ ដោយមានសេចក្តីរាយការណ៍ពីអាណាព្យាបាលសិស្សបានប្រាប់ដល់អ្នកសារព័ត៌មានយើងខ្ញុំថា កូនៗរបស់គាត់គេចសាលាមិនចូលរៀនគឺតែងតែទៅលេងហ្គេមនៅទីនោះ ពួកគាត់បានបន្តទៀតថារាល់ថ្ងៃនេះគាត់ជាអាណាព្យាបាលរវល់តែប្រកបមុខរបររកស៊ីមិនសូវមានពេលតាមដានកូនតែពេលខ្លះក៏ទៅទាន់កំពុងតែលេងហ្គេមបាញ់ត្រី។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍បែបនេះអ្នកសារព័ត៌មានយើងខ្ញុំក៏បានទៅដល់ទីតាំងផ្សារទំនើបខាងលើហើយក៏ឃើញដូចអ្វីដែលពួកគាត់បានរាយការណ៍ពិតមែនគឺសំបូរតែសិស្សសាលាចូលលេង និងមានក្មេងស្ទាវជាច្រើនទៀតផងដែរ។ ដូច្នេះព័ត៌មាននេះក៏ជាសេចក្តីរាយការណ៍មួយជូនដល់សមត្ថកិច្ចខណ្ឌ៧មករាជាពិសេសលោកអភិបាលខណ្ឌ សូមមេត្តាចាត់មន្ត្រីក្រោមឱវាទឱ្យចុះបង្ក្រាបទីតាំងល្បែងស៊ីសងនៅទីតាំងខាងលើនេះផងដើម្បីចូលរួមថែរក្សាការពារសណ្តាប់ធ្នាប់សន្តិសុខសង្គមគ្រប់រូបភាពដែលកើតមានហើយជាពិសេសមួយទៀតគឺត្រូវតែគោរពនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាដែលបានចេញបទបញ្ជាកន្លងមកគឺត្រូវតែអនុវត្តន៍ឱ្យខានតែបានផងទាន៕

ព័ត៌មានសន្តិសុខសង្គម

បង់មួយសំណាញ់យកទាំងអស់ ពិតជាជាធ្លើមធំមែនហ៊ានលួចបើកបនល្បែង ដោយមិនខ្លាចញញើតសោះ

បង់មួយសំណាញ់យកទាំងអស់ ពិតជាជាធ្លើមធំមែនហ៊ានលួចបើកបនល្បែង ដោយមិនខ្លាចញញើតសោ នារសៀលថ្ងៃទី៦ខែធ្នូឆ្នាំ២០២២ -ស្ថិតក្រោមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្តីអំពីការទប់ស្កាត់បិទបនល្បែងស៊ីសងគ្រប់ប្រភេទ …គ្រាន់តែឮដំណឹងថាមានគេហដ្ឋានមួយកន្លែងដែលស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជយ័ …លោក សក់ ចន្ទកញ្ញារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជយ័បានដឹកនាំកំលាំងនិងបញ្ជាផ្ទាល់ចុះទៅបង្ក្រាបនៅទីតាំងខាងលើ ជាក់ស្តែងឃើញមានឧបករណ៍លែងល្បែងជាច្រើនកំពុងដែលរៀបនឹងដំណើរការលេង។ …លោក សក់ ចន្ទកញ្ញារិទ្ធិ ក៏បានបន្ថែមទៀតថាក្នុងមូលដ្ឋាននៃខណ្ឌពោធិ៍សែនជយ័របស់លោក ដាច់ខាតមិនត្រូវអោយមានល្បែងស៊ីសងឡើយ ប្រសិនណាបងប្អូនប្រជាពលរដ្ឋ បងប្អូនសារពត៌មានទាំងបានដំណឹងអំពីទីតាំងកន្លែងផ្សេងៗទៀត សុំរាយការណ៍ជូនលោកជាបន្ទាន់ដើម្បីលោកមានវិធានការចុះទៅបង្ក្រាបអោយទាន់ពេលវេលា។

ព័ត៌មានសន្តិសុខសង្គម

ទីតាំងសង្ស័យលួចបើកលេងល្បែងប្រភេទកាស៊ីណូ ជាច្រើនកន្លែង មុខព្រលានយន្តហោះ ក្នុងខណ្ឌពោធិ៍សែនជ័យបើកលេងយ៉ាងរំភើយ ទំនង ជាថ្នាំងបាយរបស់លោកម៉ម វុធី អធិការខណ្ឌពោធិសែនជ័យ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ!!!

  រាជធានីភ្នំពេញ ÷ មានទីតាំងលួចបើកលេងល្បែងស៊ីសងប្រភេទកាស៊ីណូជាច្រើនកន្លែងទល់មុខព្រលានយន្តហោះភ្នំពេញ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ឫ មួយម្ចាស់បើកបទល្មើសមួយកន្លែងនេះមានខ្នងធំ? តាមប្រភពព័ត៌មានសម្ងាត់បានផ្ដល់មកអង្គភាពសារព័ត៌មានយើងឲ្យដឹងថាអ្នកដែលមើលថែវង់ល្បែងទាំងនោះមានរហស្សនាមថា (លោក72)? ឬមួយក៍អាជ្ញាធរបានសើមមាត់សើមកហើយ បានជាមិនហ៊ានធ្វើការបង្រ្កាប ។   បងប្អូនប្រជាពលរដ្ឋបាននំាគ្នាលើកឡើងថាល្បែងសុីសងគ្រប់ប្រភេទបានបិទអស់ហើយ នៅឡើយតែទីតាំងច្រើនកន្លែងស្ថិតក្នុងគោលដៅខាងលើ បើកលេងយ៉ាងរំភើយ តើលោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក អធិការម៉ន វុធី បានទទួលព័ត៌មាននេះដែរឬទេ?ឬក៏បានលាបសក្ការៈហើយបានធ្វើមិនដឹង?   យ៉ាងណាមិញបងប្អូនប្រជាពលរដ្ឋសង្ឃឹមជឿរជាក់ថា ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តបង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាលួចលេងទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ។   ពលរដ្ឋស្នើដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ស ថេត ដែលជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់សមត្ថកិច្ចជំនាញចុះស្រាវជ្រាវស៊ើបអង្កេត និង បង្ក្រាបផងទៀន៕   អង្គភាពអ្នកសារព័ត៌មានព្រុំសុជា ហតញូស៍ យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ […]

ព័ត៌មានសន្តិសុខសង្គម

វិវាទជិត១០ឆ្នាំរវាងឪពុកអាយុ៩៦ឆ្នាំ និងកូនបង្កើតត្រូវដោះស្រាយបញ្ចប់ដោយមានការសម្របសម្រួលពីឯកឧត្តម ដួង តារា

  ភ្នំពេញ៖ វិវាទនៅក្នុងក្រុមគ្រួសាររបស់លោកតា សំ រ៉ុង អាយុ៩៦ឆ្នាំ និងកូនស្រីឈ្មោះអ្នកស្រី កែវ ផល្លី ,សាមី អឿ អេង និងអ្នកស្រី កែវ សុផល រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានដោះស្រាយបញ្ចប់ នាល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដោយលោកតា សំ រ៉ុន ព្រមទទួលយកប្រាក់ចំនួន៤ម៉ឺនដុល្លារ ហើយកូនៗក៏បានយល់ព្រមទៅតាមសំណើររបស់ឪពុកផងដែរ។ សូមរំលឹងថាវិវាទនេះគឺមានរយៈពេលជិត១០ឆ្នាំមកហើយ ដោយមានការប្តឹងប្តល់គ្នារវាងឪពុក និង កូន តាំងពីសាលាដំបូង សាលាឧទ្ធរណ៍ និង សាលាកំពូលទៀតផង។ តែដោយសារការសម្របសម្រួល ប្រកបដោយភាពឈ្លាសវៃ និងគុណធម៌របស់ឯកឧត្តម ដួង តារា បានពន្យល់ពីការមិនអាចកាត់ផ្តាច់គ្នាបាននូវមនោសញ្ជេតនារវាងឪពុក និង កូន ក៏សូមឲ្យភាគីទាំងអស់ឈប់រំលឹករឿងរ៉ាវកន្លងមក និងបង្កើតនូវទំនាក់ទំនង ព្រហ្មវិហារធម៌ឪពុក និងកូនសារជាថ្មី។ ក្រោយពីបានជួបឯកឧត្តម និងបានទទួលយកដោយពេញចិត្តក្នុងការសម្របសម្រួល របស់ឯកឧត្តម កូនៗទាំងអស់យល់ព្រមប្រគល់ជូនប្រាក់ទៅលោកឪពុកចំនួន៤ម៉ឺនដុល្លារ ដោយនៅថ្ងៃទី០៧ ខែធ្នូ កូនៗ នឹងប្រគល់ប្រាក់ទៅលោកតា […]

ព័ត៌មានសន្តិសុខសង្គម

លោក ជីប ហ៊ួរ ដែលមានជំងឺប្រចាំកាយរាំរ៉ៃជាច្រើនឆ្នាំ ពេលនេះកំពុងសម្រាកនៅមន្ទីពេទ្យកាល់ម៉ែតតែម្នាក់ឯង នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយគ្មានប្រពន្ធ កូន នៅកំដរ សូម្បីតែអ្នកទិញបាយឲ្យហូបក៏មិនមានដែរ

#ក្នុងនាមជាកូនត្រូវមានភាពកត្តញ្ញូចំពោះឪពុក   លោ ក ជីប ហ៊ួរ ដែលមានជំងឺប្រចាំកាយរាំរ៉ៃជាច្រើនឆ្នាំ ពេលនេះកំពុងសម្រាកនៅមន្ទីពេទ្យកាល់ម៉ែតតែម្នាក់ឯង នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយគ្មានប្រពន្ធ កូន នៅកំដរ សូម្បីតែអ្នកទិញបាយឲ្យហូបក៏មិនមានដែរ។   សូមបញ្ជាក់ថាលោក ជីប ហ៊ួរ បានស៉ំកិច្ចអន្តរាគមន៍ទៅសម្តេចតេជោ តាមរយៈឯកឧត្តម ដួង តារា ហើយឯកឧត្តមក៏បានស្នើស៉ំទៅក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយព្យាបាល ហើយក្រុមគ្រូពេទ្យក៏បាន កំពុងយកចិត្តទុកដាក់ក្នុងការព្យាបាលផងដែរ។ ប៉ុន្តែការជួយនេះមានកម្រិត ដូច្នេះត្រូវតែមានក្រុមគ្រួសារសាច់ញាតិរបស់លោក ជីប ហ៊ួរ មកជួយមើលថែបន្ថែមផងដែរ។   បើតាមការឲ្យដឹងពីលោក ជីប ហ៊ួរ បានប្រាប់អ្នកសារព័ត៌មានថា លោក មានប្រពន្ធ និងមានកូនចំនួន០២នាក់ ដោយប្រពន្ធមានឈ្មោះ តាន់ ហុងនង កូនប្រុសឈ្មោះ តាន់ ជីបហ៊ុយ,ឈ្មោះ ជីប ហុងហៀង និងមានកូនស្រីចិញ្ជឹមម្នាក់ទៀត។ បើតាមការរៀបរាប់ពីរឿងរ៉ាវដ៏កំសត់បានឲ្យដឹងទៀតថា លោកបានបែកបាក់គ្រួសារជាង១០ឆ្នាំមកហើយ ដោយមូលហេតុពេលដែលគាត់ធ្លាក់ខ្លួនឈឺ ក្រុមគ្រួសាររបស់លោកដឹងថាជំងឺរបស់លោកមិនអាចព្យាបាលបាន។ ហើយកន្លងមកកូនប្រុសរបស់លោកក៏ធ្លាប់បានព្យាបាល ចំណាយជួយរូបលោកដែរ តែនៅតែមិនជាសះស្បើយ។នៅពេលនេះលោក ជីប […]