នារសៀលថ្ងៃអង្គារទី ២៨ ខែធ្នូ ឆ្នាំ ២០២១ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាស្រុកពារាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនិងឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ បានចុះមកជួបសំណេះសំណាលជាមួយអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន ៣១៧ នាក់ដែលមកពីឃុំចំនួន ០៩ នៅក្នុងស្រុកពារាំង ខេត្តព្រៃវែង ដោយ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ឈុន សារ៉ាត់ ប្រធានគណៈកម្មា ធិការគណបក្សស្រុកពារាំង លោក ហី ធួក អភិបាលនៃគណៈអភិបាលស្រុកពារាំង រួមទាំងអនុប្រធានគណបក្សស្រុក សមាជិកក្រុមប្រឹក្សាស្រុក គណបក្សឃុំ គណបក្សភូមិ និងបងប្អូនអតីតគណបក្សសង្គ្រោះជាតិ។ ឆ្លៀតក្នុងឱកាសនោះអ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានមាន ប្រសាសន៍សំណេះសំណាលដ៏មានអត្តន័យផងដែរថា លោកពិតជាសប្បាយចិត្តនៅពេលដែលបានជួបបងប្អូនទាំងអស់គ្នានៅក្នុងឱកាសនេះ ហើយលោកក៏បានលើកទឹកចិត្តនិងផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលជាសមាជិកគណៈបក្សប្រឆាំងពីមុន អាចចូលរួមមាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជាវិញដោយគ្មានការរើសអើង ហើយគណបក្សប្រជាជនកម្ពុជាចាំបើកទ្វាចំហជានិច្ចក្នុងការទទួលដោយកក់ក្តៅបំផុត។ ឯកឧត្តម ដួង តារា […]
Month: December 2021
គណបក្សប្រជាជនគឺអំពើល្អនិងចែករំលែក មានសុខសន្តិភាព សម្រាប់បងប្អូនប្រជាពលរដ្ឋយើង
ព្រឹកថ្ងៃទី២៨ ធ្នូ ២០២១ ឯកឧត្ដម ដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណ:រដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្ដមអ្នកឧកញ៉ា លី សាម៉េត ព្រមទាំងអ្នកគាំទ្រគោរពស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជន បានធ្វើអំណោយម៉ូតូចំនួន១គ្រឿង និងថវិកាចំនួន១ពាន់ដុល្លារ ជូនដល់បង លឿង សារុន អតីតក្រុមប្រឹក្សាឃុំ មកពីអតីតគណបក្សប្រឆាំងសង្រោ្គះជាតិ (CNRP) នៅស្រុកស្អាង ខេត្តកណ្តាល ដើម្បីគ្រួសារបងមានឱកាសបើកមុខរបរលក់ដូរចិញ្ចឹមគ្រួសារ។ ជាពិតប្រាកដណាស់ ការខិតខំរបស់បង លឿង សារុន ជាមួយអតីតគណបក្សប្រឆាំងកន្លងមកគឺ មានតែការខាតបង់និងឈឺចាប់ហើយសល់តែខោខ្លីតែប៉ុណ្ណោះ។ មានតែគណបក្សប្រជាជន ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺផ្តល់ម្លប់ដល់បងប្អូនអតីតអ្នកគាំទ្របក្សប្រឆាំងទាំងអស់ប្រកបដោយព្រហ្មវិហារធម៍និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅជាមហាគ្រួសារខ្មែរតែមួយ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕
ឯកឧត្តម ដួង តារា ចាត់ទុកអ្នក សារព័ត៌មានដែលមានវិជ្ជាជីវៈគឺជាដៃគូសហការ និងជាកញ្ចក់ឆ្លុះពីភាពពិតដើម្បីអភិវឌ្ឍន៏ប្រទេសយ៉ាងល្អបំផុត និងស្នើសុំឲ្យស្ថាប័នដែលពាក់ព័ន្ធសូមជួយសហការផ្តល់ព័ត៌មានដើម្បីទទួលបាននូវព័ត៌មានពិត
ឯកឧត្ដម ដួង តារា ជំនួយការផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងថា លោកចាត់ទុកអ្នក សារព័ត៌មានដែលមានវិជ្ជាជីវៈគឺជាដៃគូសហការ និងជាកញ្ចក់ឆ្លុះពីភាពពិតដើម្បីអភិវឌ្ឍន៍ប្រទេសយ៉ាងល្អបំផុត និងស្នើសុំឲ្យស្ថាប័នដែលពាក់ព័ន្ធសូមជួយសហការផ្តល់ព័ត៌មានដើម្បីទទួលបាននូវព័ត៌មានពិត ឯកឧត្តម ដួង តារា បានថ្លែងសារបែបនេះនៅក្នុងឱកាសដែលឯកឧត្តមបានផ្ដល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់ដើម្បីពិសានូវអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានជាតិជា ច្រើនស្ថាប័ន និងអ្នកសារព័ត៌មានចិននៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅ ភោជនីយដ្ឋាន Rose Garden ។ ក្នុងឱកាសនោះផងដែរអ្នកសារព័ត៌មានជាតិនិងអ្នកសារព័ត៌មានចិន ពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំងដែលបានឯកឧត្ដម ដួង តារា យកចិត្តទុកដាក់ គិតគូរចំពោះអ្នកសារព័ត៌មាន ដែលអាចមានឱកាសជួបជុំគ្នា នៅក្នុងអាហារសាមគ្គី នៅល្ងាចដ៏មានអត្ថន័យ។ មិនតែប៉ុណ្ណោះ ឯកឧត្ដម ក៏បាន ចូលរួម ក្នុងការបំពេញការងារដើម្បីប្រទេសជាតិ ជូនសម្តេចរួមទាំងប្រជាពលរដ្ឋ ចំពោះសកម្មភាពល្អៗនេះហើយ ទើបធ្វើឲ្យ បងប្អូន ប្រជាពលរដ្ឋដែលពីមុន នៅបក្សនយោបាយផ្សេង សម្រេចមកចូលរួម មាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈ ឧត្តម ដួង តារា មិនតែប៉ុណ្ណោះ ឯកឧត្ដម […]
ឯកឧត្តម ដួង តារា បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
នាព្រឹកថ្ងៃអាទិត្យទី១២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ពិធីនេះទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងសហការរៀបចំឡើងដោយលោក សោម សុធា អគ្គនាយកគម្រោងអចនទ្រព្យភូមិមរតក ក្រុងស្វាយរៀង ដោយមានការចូលរួមពីលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង លោកអភិបាលក្រុង អាជ្ញាធរដែនដី កងកំលាំងទាំងបី និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។ ឯកឧត្តម ដួង តារា បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានរំដោះប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ តែក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការគ្រប់គ្រងស្ថានការណ៍បានល្អ និងជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា អនុវត្តវិធានការ៣កុំនិង៣ការពារបានខ្ជាប់ខ្ជួន ថែមទាំងបើកដំណើរប្រទេសឡើងវិញលើគ្រប់វិស័យផងដែរ។ ឯកឧត្តមបានថ្លែងបន្តថាកត្តាដែលអាចវិនិយោគទៅលើវិស័យផ្សេងៗបាន ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ សន្តិភាពនេះមិនអាចកើតឡើងដោយឯកឯងបាននោះទេ បើគ្មានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឆ្នើម និងឈ្លាសវៃក្នុងការស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ហើយបានប្រែក្លាយប្រទេសពីចំណុច សូន្យឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ […]
អ្នកឧកញ៉ា លី សាម៉េត និង ឯកឧត្តម ដួង តារា ទទួលស្វាគមន៍សមាជិក ចំនួន១២៦នាក់ មកពីគណបក្សសង្គ្រោះជាតិ មកចូលរួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជា
នារសៀលថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១ អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោ បានចូល រួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ១២៦នាក់ របស់ឃុំអូ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅសាខាគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំស្រួច ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ប្រធានសាខាបក្ស សមាជិកសមាជិកា ក្រុមប្រឹក្សា មេឃុំ មេភូមិ និងកងកម្លាំងទាំងបី។ កម្មការគណបក្សឃុំអូរ បានសម្រេចយល់ព្រមបញ្ចូល លោក លោកស្រីនាង កញ្ញា ចំនួនសរុប ១២៦នាក់ជាសមាជិកនៃគណៈបក្សប្រជាជនកម្ពុជា ដែលមកពីភូមិក្រាំងរលួស ភូមិតាឡាត់ថ្មី ភូមិចេក ភូមិតាឡាត់ចាស់ ភូមិព្រៃស្រោង ភូមិអូរល្វា និងភូមិកុមារពេទ្យ ដែលស្ថិតក្នុងភូមិអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ សមាជិកដែលតំណាងរបស់សមាជិកទាំង១២៦រូប ដែលជាអតីតសមាជិកនៃគណបក្សសង្រ្គោះជាតិបានធ្វើការឡើងប្ដេជ្ញាចិត្តនៅក្នុងអង្គពិធីផងដែរថា នឹងខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវ នូវគោលយោបាយ និងលក្ខន្តិកៈរបស់គណបក្ស កសាងទំនាក់ទំនងល្អជាមួយប្រជាជន ខិតខំឃោសនាផ្សព្វផ្សាយ ពង្រឹងនូវសាមគ្គីភាព […]
អ្នកឧកញ៉ា លី សាម៉េត និងឯកឧត្តម ដួង តារា ចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធកុដិហោត្រ័យ និងពុទ្ធាភិសេកក្នុងវត្តសាលាអណ្ដែត
អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ដួង តារា ចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធកុដិហោត្រ័យ និងពុទ្ធាភិសេកក្នុងវត្តសាលាអណ្ដែត ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល កណ្តាល៖នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១ អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោបានចូលរួមជាអធិបតីភាពភាពក្នុងពិធីសម្ពោធកុដិហោត្រ័យ និងពុទ្ធាភិសេកក្នុងវត្តសាលាអណ្ដែត ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លោក ញឹម វណ្ណឌិន អភិបាលនៃគណៈអភិបាលស្រុកស្អាង ព្រះអង្គ ណុប ចាន់ឌី ព្រះចៅអធិការវត្ត សាលាអណ្តែត សមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលស្រុក សមាជិកសមាជិកា ស្រុក […]
គ្រួសាររបស់អ្នកមីង ទៀង ប៊ុនហាក់ ដូចបានរស់សារជាថ្មីដោយដីនិងផ្ទះត្រូវតុលាការកាត់លក់ឲ្យអ្នកដទៃទៅហើយតែដោយសារគុណបំណាច់សម្ដេចតេជោតាមរយៈ ឯកឧត្តម ដួង តារា អ្នកមីងក៏បានផ្ទះនិងដីត្រឡប់មកវិញ
អ្នកមីង ទៀង ប៊ុនហាក់ អាយុ៥៥ឆ្នាំ រស់នៅផ្ទះលេខ២១៤ ភូមិព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាភាគីកូនបំណុល បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វឺស ហ្វាយនែនភីអិលស៊ី ចំនួន១២,០០០ ដុល្លារអាមេរិក ដោយបានបង់សងទៅម្ចាស់បំណុលវិញបានចំនួន៨ខែ សរុបជាទឹកប្រាក់ចំនួន ២ពាន់ដុល្លារអាមេរិកគត់ ក្រោយពីជួបប្រទះនូវបញ្ហាខ្វះខាត និងថវិកាចំណូលប្រចាំខែដោយសារមានជម្ងឺប្រចាំកាយទើបធ្វើឱ្យស្ថានភាពគ្រួសារធ្លាក់ចុះដុនដាបជីវភាពរស់នៅខ្វះខាត ទើធ្វើឲ្យមិនមានលទ្ធភាពបង់ប្រាក់តាមការ កំណត់ជាហេតុធ្វើឱ្យម្ចាស់បំណុលប្ដឹង ទៅតុលាការ។ នាពេលបច្ចុប្បន្នគ្រួសាអ្នកមីង ទៀង ប៊ុនហាក់ អាចមានលទ្ធ ភាពសងប្រាក់ អោយទៅម្ចាស់បំណុលវិញតែម្ចាស់បំណុលមិនព្រមដោយអោយតុលាការលក់ឡៃឡុងផ្ទះនិងដីឱ្យឈ្មោះ ធិន ធារី ភេទស្រី អាយុ៣០ឆ្នាំ អាសយ ដ្ឋានបច្ចុប្បន្នរស់នៅភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយ មានជ័យ។ដោយមានការព្រួយបារម្ភខ្លាចមិនមានផ្ទះ សំបែងនៅព្រោះមានសមាជិកច្រើនដោយ មានទាំងកូនក្មេងតូចៗផងនោះអ្នកមីង ទៀង ប៊ុនហាក់ និងលោក អៀប រដ្ឋា ជាប្ដីបានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍ជូន ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានកម្មវត្ថុវត្ថុស្នើរសុំសាលាដំបូងខេត្តបាត់ដំបងដើម្បីសុំឲ្យតុលាការលុបចោលការលក់ឡៃឡុងផ្ទះ […]
ឯកឧត្តម ដួង តារា គាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់កម្ពុជាទៅថ្ងៃអនាគត
ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ នេះខ្ញុំបាទមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានស្តាប់ប្រសាសន៍ សម្តេចតេជោ គាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនសម្រាប់អនាគតនាយករដ្ឋមន្រ្តីកម្ពុជា។ ក្នុងនាម ឯកឧត្តម ជាជំនួយការផ្ទាល់ សម្តេចតេជោ និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម សូមគាំទ្រពេញទំហឹងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្រ្តីសម្រាប់បន្តវេនដឹកនាំកម្ពុជាទៅថ្ងៃអនាគត។ ឯកឧត្តម ហ៊ុន ម៉ាណែត ជាមន្រ្តីវ័យក្មេងដែលមានចំណេះដឹង បទពិសោធន៍ខ្ពស់ ប្រកបដោយគុណធម៍ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះពលរដ្ឋខ្មែរ។ ឯកឧត្តម ដួង តារា មានជំនឿទុកចិត្តចំពោះឯកឧត្តមដែលស័ក្តិសមជាកុលបុត្រដឹកនាំប្រទេសជំនាន់ថ្មី។ ឯកឧត្តម ដួង តារា សូមប្រគល់សន្លឹកឆ្នោតគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនៅថ្ងៃអនាគតខាងមុខ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាបន្ទាប់ពី សម្តេចតេជោ អោយកាន់តែរីកចម្រើនរុងរឿង។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕
វិវាទដីធ្លីរវាងមន្រ្តីជាប់បេសកកម្ម UN នៅប្រទេសម៉ាលី ជាមួយនិងក្រុមហ៊ុនបុរីពិភពថ្មីបានដោះស្រាយបញ្ចប់ក្រៅប្រព័ន្ធតុលាការដោយឯកឧត្តម ដួង តារា
បញ្ហាវិវាទដីធ្លីគឺកំពុងកើតមានជារៀងរាល់ថ្ងៃ ជាពិសេសនៅទីកន្លែងដែលដីកំពុងមានហាងឆេងឡើងថ្លៃ។ មានប្រជាពលរដ្ឋជាច្រើនដែលបានដាក់សំណើសុំអន្តរាគមន៍មកសម្តេចតេជោដើម្បីជួយដោះស្រាយផ្តល់យុត្តិធម៍។ ថ្ងៃទី ៣០ វិច្ឆិកា ២០២១នេះ ខ្ញុំបានជួយសម្របសម្រួលដោះស្រាយបញ្ចប់១ករណីក្រៅប្រព័ន្ធតុលាការ រវាងភាគី លោក នួន នាង ជាមន្រ្តីជាប់បេសកម្ម UN នៅប្រទេសម៉ាលី ជាមួយក្រុមហ៊ុនបុរីពិភពថ្មី។ នៅក្នុងកិច្ចព្រមព្រៀងសះជានិងបញ្ចប់វិវាទថ្ងៃនេះ គឺមានកូនស្រីឈ្មោះ តាំង ម៉ូលីនិច តំណាងអោយឪពុក នួន នាង ដែលកំពុងជាប់បេសកកម្ម UN នៅប្រទេសម៉ាលី និង ឈ្មោះ សូរ ឈិនឡុង តំណាងក្រុមហ៊ុនបុរីពិភពថ្មីបានផ្តិតមេដៃលើកិច្ចសន្យាសះជាបញ្ចប់វិវាទ។ ខ្ញុំសូមអរគុណក្រុមហ៊ុនបុរីពិភពថ្មីដែលបានជ្រើសយកដំណោះស្រាយក្រៅប្រព័ន្ធតុលាការតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ ករណីវិវាទនេះគឺកើតឡើងតាំងពីឆ្នាំ ២០១៩ លើផ្ទៃដីទំហំ៦១ម៉ែត្រការ៉េ ស្ថិតនៅ ភូមិស្ងួនពេជ្រ សង្កាត់ កន្ទោក ខណ្ឌកំបូល ដោយសារភាគីក្រុមហ៊ុនបានពង្រីផ្លូវបេតុងប៉ះចំដីផ្នែកខាងមុខរបស់ដី នួន នាង មានទំហំ ៦១ម៉ែត្រការ៉េ (២,៥០ម x ២៤,៧៤ម) ទើបមានការប្តឹងតវ៉ាគ្នាដល់អាជ្ញាធរមូលដ្ឋានចាប់តាំងពីថ្ងៃទី ១៣ មិថុនា ២០២១។ ក្នុងនោះក៏មានអាជ្ញាធរខណ្ឌកំបូលចុះអន្តរាគមន៍ជួយដោះស្រាយដែរ ប៉ុន្តែមិនទទួលបានលទ្ធផល។ ទើបនៅថ្ងៃទី […]