សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមការងារ បណ្តាញផ្សព្វផ្សាយសង្គម (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia
Month: June 2023
លោក ចាន់ គឿយ អភិបាលរង ក្រុងអរិយក្សត្រ និងសហការី បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សាលា បឋមសិក្សា,អនុវិទ្យាល័យ វិទ្យាល័យ និងគ្រូពេទ្យមណ្ឌលសុខភាព នៅសង្កាត់ព្រែកអំពិល ចំនួន ៨៤នាក់
ក្រុងអរិយក្សត្រ សង្កាត់ព្រែកអំពិល និសង្កាតព្រែកលួង ថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ លោក ចាន់ គឿយ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់លោក ចាន់ តារា អភិបាលក្រុង ជាប្រធានគណៈកម្មាធិការបក្សក្រុងអរិយក្សត្រ និងសហការី បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សាលា បឋមសិក្សា,អនុវិទ្យាល័យ វិទ្យាល័យ និងគ្រូពេទ្យមណ្ឌលសុខភាព នៅសង្កាត់ព្រែកអំពិល ចំនួន ៨៤នាក និងសង្កាត់ព្រែកលួង ចំនួន ១២៩នាក់ ក្នុងនោះដែរបានយកអំណោយដល់ថ្លៃថ្លារបស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា ជូនលោកគ្រូ អ្នកគ្រូបង្រៀន និងគ្រូពេទ្យ ដែលក្នុងម្នាក់ៗ ទទួលបានក្រណាត់អាវ ១ដុំ សម្រាប់បុរស ក្រណាត់សំពត់ស៊ឹងខ្មែរ ១សំពត់ និងថវិកា ៥០,០០០ រៀល […]
បងប្អូន កាន់តែងាយស្រួល និង ទទួលបានព័ត៌មានកាន់តែលឿន ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការ subscribe channel telegram ផ្លូវការរបស់សម្ដេច
បងប្អូន កាន់តែងាយស្រួល និង ទទួលបានព័ត៌មានកាន់តែលឿន ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការ subscribe channel telegram ផ្លូវការរបស់សម្ដេ ដោយគ្រាន់តែ Scan QR Code ឬ ចុចចូលទៅតាមបណ្តាញតភ្ជាប់សង្គមផ្សេងៗខាងក្រោម៖ Connect with Cambodian Prime Minister : 🌐Website 🌐Facebook 🌐YouTube 🌐Twitter 🌐Instagram 🌐TELEGRAM
លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ជាអភិបាលខេត្តកណ្ដាលស្ដីទី
(កណ្ដាល)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩.០៦.២០២៣។ បានចេញប្រកាស ដោយសម្រេចប្រគល់ភារកិច្ចជូនលោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ជាអភិបាលខេត្តកណ្ដាលស្ដីទី..!។ នេះបើយោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ ដែល«ដើមរាំង»ទើបទទួលបាន។ ការប្រគល់ភារកិច្ចជូនលោក នូវប៉េង ច័ន្ទតារា នៅពេលនេះដែរ បន្ទាប់ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានបញ្ហាសុខភាព៕
ឯកឧត្តម ឧត្តមសេនីយឯក គឹម យឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសំភារៈបច្ចេទេសក្រសួងការពារជាតិមានវិវាទដីលំនៅដ្ឋានផ្ទាល់ខ្លួនមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ
ឯកឧត្តម ឧត្តមសេនីយឯក គឹម យឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសំភារៈបច្ចេទេសក្រសួងការពារជាតិមានវិវាទដីលំនៅដ្ឋានផ្ទាល់ខ្លួនមួយកន្លែងនៅក្នុងរាជធានីភ្នំពេ។ គាត់បានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មកសម្តេចតេជោដើម្បីជួយផ្តល់យុត្តិធម៌ ព្រោះវិវាទរ៉ាំរ៉ៃនេះមានរយៈពេល១៦ឆ្នាំមកហើយ។ បើតាមខ្ញុំពិនិត្យជំហានដំបូង គឺងាយស្រួលទេ ព្រោះសំណុំរឿងគាត់ត្រូវបានជំនំជម្រះក្តីនិងមានសាលដីការស្ថាពរពីតុលាការកំពូល ហើយក៏បានអនុវត្តន៍ចប់រួចហើយដែរ។ ប៉ុន្តែ តើហេតុអ្វីបានជាដោះស្រាយមិនចេញរយៈពេលជាង១៦ឆ្នាំមកនេះ? ខ្ញុំនឹងជួយពិនិត្យអោយបានលម្អិត ហើយមានជំនឿមុតមាំថាអាចដោះស្រាយបាន បើគូភាគីពិតជាមាន ឆន្ទះដោះស្រាយពិតប្រាកដ ទោះបីតាមផ្លូវតុលាការក្តី ឬក្រៅប្រព័ន្ធតុលាការក្តី ដោយមិនចាំបាច់រំខានដល់ថ្នាក់ដឹកនាំឡើយ ព្រោះយើងទាំងអស់គ្នាសុទ្ធតែជាមន្រ្តីបម្រើប្រជាពលរដ្ឋក្រោមម្លប់ដឹកនាំសម្តេចតេជោតែមួយ។ ខ្ញុំសង្ឃឹមថា គូភាគីនឹងជ្រើសរើយកដំណោះស្រាយបញ្ចប់វិវាទដោយមានការយោគយល់ អធ្យាស្រ័យ និងក្តីស្រឡាញ់រាប់អានដើម្បីកុំអោយរំខានដល់សម្តេចតេជោដែលកំពុងមមាញឹកនឹងកិច្ចការធំៗរបស់ប្រទេសជាតិ។ អរគុណសន្តិភាព យើងរួមគ្នាកសាងអំពើល្អ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣
អាជ្ញាធរខណ្ឌដូនពេញ កោះហៅបុរសម្នាក់ដែល យកថ្លៃផ្ញើរថយន្ត ០១គ្រឿង ចំនួន ១៥,០០០រៀល នៅមន្ទីរពេទ្យព្រះអង្គឌួង
អាជ្ញាធរខណ្ឌដូនពេញ កោះហៅបុរសម្នាក់ដែល យកថ្លៃផ្ញើរថយន្ត ០១គ្រឿង ចំនួន ១៥,០០០រៀល នៅមន្ទីរពេទ្យព្រះអង្គឌួ ភ្នំពេញ ៖ សូមជម្រាបថា កាលពីថ្ងៃទី១២ មិថុនា ម្សិលមិញនេះ គណនីហ្វេសប៊ុកឈ្មោះ Leang Piseth បានបង្ហោះរូបភាព អមដោយសារថា ៖ «បងប្អូនប្រយ័ត្ន បងប្រុសម្នាក់នេះ(ដូចក្នុងរូបភាព) ធ្វើស៊ីដូចខ្ញុំ បក់ដៃហៅឡាន អោយចត នៅចំហៀងមន្ទីរពេទ្យព្រះអង្គដួង ខ្ញុំទៅពិនិត្យភ្នែក រួចរាល់ចុះមកវិញ គាត់ទារលុយខ្ញុំ ១៥,០០០រៀល។ ខ្ញុំព្យាយាមសុំ អោយតែ១០,០០០រៀល តែគាត់និយាយថាមិនបានទេ។ គាត់អោយគេចត តែកង់បី ក៏បាន ១៥,០០០រៀលដែរ។ ពេលខ្ញុំតថ្លៃ គាត់មិនបាន ក៏ខ្ញុំអោយគាត់សរសេរតំលៃ នៅលើក្រដាស់ បញ្ជាក់តំលៃហ្នឹងទៅ បងម្នាក់នេះ គាត់មានក្រុមការងារគាត់ច្រើនគ្នាណាស់ នៅផ្លូវចំហៀង មន្ទីរពេទ្យព្រះអង្គដួង មិនដឹងថា លុយយក ១៥,០០០រៀល ចូលថវិកាជាតិ បានប៉ុន្មានទេ» ។ សូមបញ្ជាក់ថា, បន្ទាប់ពីមានការបង្ហោះ […]
ម្ចាស់ផ្ទះបានបំភ្លឺក្រោយមានការចុះផ្សាយព័ត៌មានថាមាន”ទីតាំងបង្កប់ល្បែងស៊ីសងដ៏ធំ នៅផ្ទះលេខ៥១ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ”!
(ភ្នំពេញ)ក្រោយមានការចុះផ្សាយរបស់អង្គភាពសារព័ត៌មានកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថា មានទីតាំងបង្កប់ល្បែងសុីសងនៅផ្ទះលេខ៥១ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះម្ចាស់ផ្ទះខាងលើបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ទីតាំងផ្ទះរបស់គាត់ដែលធ្លាប់មានល្បែងស៊ីសងនេះ គឺបានបញ្ឈប់ការជួលហើយ ដោយបានផ្ដល់រូបភាពជាក់ស្ដែងមកកាន់អង្គភាពសារព័ត៌មានយើងផងដែរ៕
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់ ភ្នំពេញ : ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់ ហើយថ្នាក់ដឹកនាំទៀតសោតក៏មានចក្ខុវិស័យវែងឆ្ងាយ និងតែងបានប្រកាន់ខ្ជាប់នូវបុព្វហេតុដ៏ត្រឹមត្រូវឥតងាករេ គឺបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ។ ដូច្នេះ ក្នុងនាមជាយុវជនដែលកំពុងទទួលផ្លែផ្កា និងមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព និងឱកាសគ្រប់បែបយ៉ាងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា, យើងទាំងអស់គ្នាសូមប្តេជ្ញាបន្តនូវស្មារតី, គំរូវីរភាព និងបេសកកម្មដ៏ពិសិដ្ឋរបស់ថ្នាក់ដឹកនាំគណបក្ស ដែលជាយុវជនជំនាន់មុន ដើម្បីចូលរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យបានកាន់តែរុងរឿងរីកចម្រើនទៅមុខ ស័ក្តិសមជាកូនចៅនៃគណបក្សដែលកើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់រាជធានី ខណ្ឌ សង្កាត់ និងភូមិ ទូទាំងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។