ព័ត៌មានសន្តិសុខសង្គម

“ ទីតាំងល្បែងស៊ីសងតាមអនឡាញខុសច្បាស់មួយចំនួនធំ នៅក្នុងខណ្ឌដូនពេញ អាជ្ញាធមិនទាន់បង្រ្កាប “

“ ទីតាំងល្បែងស៊ីសងតាមអនឡាញខុសច្បាស់មួយចំនួនធំ នៅក្នុងខណ្ឌដូនពេញ អាជ្ញាធមិនទាន់បង្រ្កាប   ភ្នំពេញ៖ ទីតាំងល្បែងអនឡាញបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា បានកើតមានស្ទើរតែគ្រប់ទីកន្លែង ក្នុងខណ្ឌដូនពេញ ជាពិសេសគឺទីតាំងបនល្បែងពីរកន្លែង ភ្នាល់ចាក់បាល់ បៀការ៉ាត់ មាន់ជល់ហាយឡាយ ប្រភេទ casino និងប្រភេទល្បែងផ្សេងៗទៀត។   ទីតាំងទី០១ ស្ថិតនៅផ្ទះល្វែងគ្មានលេខ ផ្លូវ១៥៤ ក្នុងសង្កាត់ផ្ស៉ារកណ្តាលទី១ ខាងជើងវត្តឧណ្ណាលោម និងទីតាំងទី០២ ផ្ទះគ្មានលេខ ផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ដោយមានអ្នកលេងហ៊ោកញ្ច្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះមិនបានប៉ះពាល់ដល់ត្រចៀកអាជ្ញាធរនិងសមត្ថកិច្ចនោះឡើយ។   គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿងនិងសុខដុមរម្យនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញ នូវគោលនយោបាយ<<ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព>>ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមាន គ្មានបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។   ដូច្នេះប្រសិនបើអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេនោះ គឺបានបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ ពុំបានអនុវត្តនូវគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះទេ។   ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសទាំង០២កន្លែងខាងលើនេះ លោក សុខ ពេញវុធ […]

ព័ត៌មានសន្តិសុខសង្គម

ករណីវិវាទរបស់លោក ផេង វណ្ណា និងលោក អ៊ុក រដ្ឋា ត្រូវបានដោះស្រាយបញ្ចប់ដោយស្នាមញញឹមក្រោមគោលនយោ បាយឈ្នះឈ្នះ

  (កណ្តាល) : បញ្ហាវិវាទរវាងភាគីលោក ផេង វណ្ណា និងលោក អ៊ុក រដ្ឋា រហូតមានការប្ដឹងផ្ដល់គ្នាដល់ប្រព័ន្ធតុលាការ រហូតដល់សាលាឧទ្ធរណ៍អស់រយៈពេល៣ឆ្នាំមកហើយ តែវិវាទនេះត្រូវបានបញ្ចប់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នេះនៅក្នុងទឹកដីភូមិអញ្ជែង ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម សៅ វាសនា ភាគីទាំងពីរបានជួបជួបគ្នា ដើម្បីដោះស្រាយគ្នា និងយល់ព្រមធ្វើលិខិតសះជា បញ្ចប់វិវាទក្រោមគោលនយោបាយឈ្នះឈ្នះសម្ដេចតេជោ។ ក្នុងករណីជួបជុំដើម្បីដោះស្រាយធ្វើលិខិតសះជាបញ្ចប់វិវាទនេះ ភាគីរបស់លោក ផេង វណ្ណា យល់ព្រមដកពាក្យបណ្ដឹង និងបញ្ចប់នូវនីតិវិធីប្តឹងផ្សេងៗពីគ្រប់ស្ថាប័នទាំងអស់ ចំណែកលោក អ៊ុក រដ្ឋា វិញយល់ព្រមសុំទោសជាសាធារណៈនូវការផ្ដល់ព័ត៌មានទៅអ្នកសារព័ត៌មានដែលធ្វើឲ្យមានការយល់ច្រឡំ ព័ត៌មានមិនពិត នាពេលកន្លងមក និងមានលក្ខខណ្ឌមួយចំនួនទៀតដែលភាគីទាំងពីរត្រូវបំពេញឲ្យគ្នាទៅវិញ ទៅមកដើម្បីស្នាមញញឹម រស់ក្រោមដំបូលសន្តិភាពតែមួយ។ ក្រោយពីបញ្ជប់ភាគីទាំងពីរ នឹងបំពេញកាតព្វកិច្ច ដែលបានធ្វើជាមួយគ្នាក្នុងលិខិតសះជា និង បន្តរាប់អានគ្នាដោយស្នាមញញឹម៕

ព័ត៌មានសន្តិសុខសង្គម

ក្រោយលេចរឿងអាស្រូវ ពេលនេះ លោក នុត វត្ថា ប្រធានពន្ធដារខេត្តកណ្តាល ត្រូវបានផ្លាស់ប្តូរហើយ

កណ្តាល៖ក្រោយលេចរឿងអាស្រូវជាបន្តបន្ទាប់ នារយៈពេលចុងក្រោយនេះ ឥឡូវ លោក នុត វត្ថា ប្រធានពន្ធដារខេត្តកណ្តាល ត្រូវបានផ្លាស់ប្តូរមុខតំណែង ហើយ ។ នា សាលសាលាខេត្តកណ្តាល នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នេះ បានប្រារព្ធពិធី ប្រកាសផ្ទេរតំណែងប្រធានពន្ធដារខេត្តកណ្តាលថ្មី គឺ លោក ងួន សុវណ្ណ មកកាន់តំណែងថ្មី ជំនួសលោក នុត វត្ថា ប្រធានពន្ធដារខេត្តកណ្តាលចាស់ ក្រោមវត្តមានភាព លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ។ លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៌ក្នុងអង្គពិធីថាការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ ជាង១០ឆ្នាំ មកនេះ មិនថានៅក្នុងស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ-១៩ ឬការប៉ះពាល់ដោយកត្តាផ្សេងៗ អគ្គនាយកដ្ឋានពន្ធដារនៅតែបន្តប្រមូលចំណូលបានលើសផែនការ ដោយការប្រមូលចំណូលល្អប្រសើរនេះ ជាមូលដ្ឋានសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ ជុំវិញលទ្ធផលនៃការប្រមូលចំណូល អគ្គនាយកដ្ឋានពន្ធដារ បានបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ការបន្តពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធិភាព លើវិធានការអន្តរាគមន៍បន្ទាន់របស់រាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់វិស័យទេសចរណ៍, វិស័យអាកាសចរ, វិស័យកសិកម្ម និងការចិញ្ចឹមសត្វ, […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ២៨០គ្រួសារ និងលោក ភឺន ផល្លា នៅឃុំអូរឧកញ៉ាហេង ឯកឧត្តម គួច ចំរើន បានប្រជុំដោះស្រាយ ដោយរដ្ឋបាលខេត្តលើកឡើងថាថ្មីៗនេះ មានអនុក្រឹត្យ គ្របលើអនុក្រឹត្យ

ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងឈ្មោះ ភឺន ផល្លា មានទីតាំងស្ថិតនៅភូមិបត់គគីរ ភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលស្រុកព្រៃនប់ មេឃុំអូរឧកញ៉ាហេង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។  នៅក្នុងការប្រជុំដោះស្រាយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធានអង្គប្រជុំ បានមានប្រសាសន៍លើកឡើងថា ករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងលោក ភឺន ផល្លា មានទីតាំងស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានខិតខំធ្វើការស្រាវជ្រាវប្រវត្តិនៃការកាន់កាប់ និងឯកសារជាភស្តុតាងរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ឋយ៉ាងល្អិតល្អន់។ ហើយករណីវិវាទនេះ រដ្ឋបាលខេត្តបានអនុវត្ត ដោយយោងតាមដីកាបញ្ជូនលេខ ២១០៥ ខន/០១៨ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី , ដីកាបញ្ជូនលេខ៩៧០ […]