ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបដូចខាងក្រោម៖

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបដូចខាងក្រោម៖ ១-តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ថ្ងៃនេះវេលាម៉ោង៦ជាងពេលព្រឺក មានករណីផ្ទះអាវុធបណ្តាលឱ្យរបួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាលបានប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ។ ដោយសារជនសង្ស័យបានអះអាងថា ខ្លួនជាអតីតកងរាជអាវុធហត្ថ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម ព្រះរាជអាជ្ញា បានឃាត់ខ្លួនជនសង្ស័យ១នាក់។ ២-ជនសង្ស័យឈ្មោះ អែម នាង ហៅប្រេសុីល មុខរបរអ្នករត់តាក់សុី និងជាបុគ្គលិកវីញ រស់នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យនេះធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ ពីបទឃាតកម្ម នៅពន្ធនាគារត្រពាំងផ្លុង។ ជនសង្ស័យបានអះអាងថា បានចូលបម្រើអាវុធហត្ថនៅឆ្នាំ១៩៩៣ វគ្គទី១ បានរត់ចោលជួរនៅឆ្នាំ១៩៩៩។ តាមការស្រាវជ្រាវរបស់ជំនាញបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះ អែម នាង មិនមានក្នុងបញ្ជីគ្រប់គ្រងកងរាជអាវុធហត្ថទេ។ ៣-ករណីនេះ ជំនាញនគរបាលខេត្តកំពង់ចាមកំពុងបន្តនីតិវិធី។   

ព័ត៌មានសន្តិសុខសង្គម

សេចក្តីជូនដំណឹង ស្តីពីការអប់រំណែនាំ និងធ្វើកិច្ចសន្យាលើករណី ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ដើម្បីបញ្ឈប់ការធ្វើសកម្មភាពដែលប៉ះពាល់ដល់ប្រវត្តិសាស្រ្ត…

សេចក្តីជូនដំណឹង ស្តីពីការអប់រំណែនាំ និងធ្វើកិច្ចសន្យាលើករណី ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ដើម្បីបញ្ឈប់ការធ្វើសកម្មភាពដែលប៉ះពាល់ដល់ប្រវត្តិសាស្រ្ត សិល្បៈវប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រ្តី។

ព័ត៌មានសន្តិសុខសង្គម

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ…

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ ពាក់ព័ន្ធករណីបង្ហោះព័ត៌មានលេីបណ្ដាញសង្គមហ្វេសប៊ុកកន្លងមក ។