ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីអបអរសាទរ “ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ (២៩ ១២ ១៩៩៨ – ២៩ ១២ ២០២៣) និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ (២៩ ១២ ២០១៨ – ២៩ ១២ ២០២៣) ដែលប្រារព្ធធ្វើនៅវិមានឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីអបអរសាទរ “ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ (២៩ ១២ ១៩៩៨ – ២៩ ១២ ២០២៣) និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ (២៩ ១២ ២០១៨ – ២៩ ១២ ២០២៣) ដែលប្រារព្ធធ្វើនៅវិមានឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ ប្រវត្តិសាស្រ្តកម្ពុជាបានញាំញីដោយសង្គ្រាមអស់ជាង៥00ឆ្នាំ ហើយត្រូវបានរកឃើញសន្តិភាពពេញលេញឡើងវិញនៅឆ្នាំ១៩៩៨ ក្រោយពីមានការដឹកនាំរបស់នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេស៍ឯកអនុវត្តនយោបាយឈ្នះ​ ឈ្នះ នាំមកនូវសន្តិភាពជាតិ និងការឯកភាពជាតិពេញលេញ។ ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលការណ៍គ្រឹះ៣ ឬហៅថាការធានា ៣យ៉ាង ទីមួយ៖ការធានារូបរាងកាយ និងអាយុជីវិត គឺជាការធានានូវសុវត្ថិភាព […]

ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្តបង្កគេចខ្លួន ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បុក អ្នកជិះម៉ូតូ១គ្រឿង បណ្តាលឱ្យមានបួសនិងស្លាប់..!!!

  ភ្នំពេញ ៖ ឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្តបង្កគេចខ្លួនក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បុក អ្នកជិះម៉ូតូ១គ្រឿង បណ្តាលឱ្យមានបួសនិងស្លាប់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានដាក់បទបញ្ជាលោក-លោកស្រីស្នងការរង ដែលចុះពង្រីកការងារតាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្ដទុកដាក់ក្នុងដឹកនាំពង្រឹងការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្ការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពដោយម៉ឺងម៉ាត់បំផុត ដើម្បីស្វែងយល់ និងរកវីធីសាស្ត្រក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឱ្យមានការគោរពវិន័យ សីលធម៌ស្មោះត្រង់ វិជ្ជាជីវៈរបស់មន្ត្រីជំនាញ ពេលចុះអនុវត្តច្បាប់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានកត់សម្គាល់ឃើញថាប៉ុន្មានថ្ងៃនេះ កើតឡើងករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យរបួស និងស្លាប់ បានកើតឡើងជាបន្តបន្ទាប់។ ជាពិសេសក្នុងករណី បើមានគ្រោះថ្នាក់ខាងលើនេះកើតឡើង បើមានអ្នកបង្ក ព្យាយាមរត់គេច មន្ត្រីជំនាញត្រូវស្រាវជ្រាវតាមឃាត់ចាប់យកមកអនុវត្តន៍ច្បាប់ឱ្យបានតឹងរឹងបំផុត ហើយក្នុងរយៈពេលចុងក្រោយនេះ សមត្ថកិច្ចជំនាញក៏បានអនុវត្តវិធានការណ៍តាមផ្លូវច្បាប់ចំពោះអ្នកបើកបររថយន្តបង្កឱ្យមានមនុស្សស្លាប់ ហើយរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនយកមកអនុវត្តច្បាប់ជាបន្តបន្ទាប់រួចមកហើយ។ ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍នៅយប់អធ្រាត្រថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ […]

ព័ត៌មានសន្តិសុខសង្គម

ក្រសួងមហាផ្ទៃ បណ្ដេញនគរបាលជាតិ ១១នាក់ ចេញពីក្របខ័ណ្ឌ ក្រោយពីធ្វើតេសរកឃើញសារធាតុញៀន

ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានសម្រេចបណ្ដេញមន្ដ្រីនគរបាលជាតិចំនួន ១១រូប ពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ពោលគឺ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ក្នុងប្រកាសបណ្ដេញចេញបញ្ជាក់ថា មន្ដ្រីនគរបាលជាតិទាំង១១នាក់ ដែលក្រសួងមហាផ្ទៃ បណ្ដេញចេញពីក្របខ័ណ្ឌនេះ ជាកម្លាំងស្ថិតក្រោមឱវាទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ៕

ព័ត៌មានសន្តិសុខសង្គម

មហាជនបានសម្ដែង ការហួសចិត្ត និងតក់ស្លត់ជាខ្លាំង ចំពោះមនុស្ស១ក្រុម គ្នា២ទៅ៣នាក់ ដែលបានចាប់លោក អ៊ឹម ហាច”ហៅជាងហាចជាងហួយ”ចងដៃចងជើង រួចវាយតប់ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ នៅលើដងផ្លូវបែកភក់ ទាំងកណ្ដាលយប់។

(ខេត្តកំពង់ចាម) ដោយចោទប្រកាន់ថា លោក អ៊ឹម ហាច«រំលោភលំនៅឋាន និងប៉ងរំលោភប្រពន្ធគេ»។ ហេតុការណ៍នេះ បានកើតឡើង នៅចិញ្ចើមផ្លូវជាតិលេខ៦ មុខក្លោងទ្វារ”វត្តសុគន្ធារាម”ស្ថិតនៅភូមិប៉ាណា ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ជនរងគ្រោះដែលរងការធ្វើ ទារុណកម្មឈ្មោះ អ៊ឹម ហាច ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិតាសែន ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។   រីឯជនសង្ស័យឈ្មោះ អ៊ឹម ផែន រួមនិងបក្ខពួក ពេលនេះសមត្ថកិច្ចកំពុងសួរនាំ ដើម្បីចាត់ការតាមនីតិវិធី។ សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា នៅមុនពេលកើតហេតុ នារសៀលថ្ងៃទី០២.១២.២០២៣ លោក អ៊ឹម ហាច បានទៅឡាយផ្ទាល់ អំពីរ៉ឺម៉កដឹកឈើ នៅកន្លែងកើតហេតុ..!។ ភ្លាមនោះ ក៏មានអ្នកសម្របសម្រួល សុំឱ្យលុបការឡាយផ្ទាល់ផងដែរ ប៉ុន្តែលោក អ៊ឹម ហាច មិនព្រមលុបតាមសំណើរឡើយ ដោយរូបគាត់បានមកផ្ទះវិញ!។ មួយសន្ទុះក្រោយមក ស្រាប់តែលេចមុខអ្នកស្គាល់គ្នា បបួលលោក អ៊ឹម ហាច ទៅផឹកស៊ីក្បែរកន្លែងកើតហេតុ! ។ លុះដល់ពេលកើតហេតុ លោក […]

ព័ត៌មានសន្តិសុខសង្គម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាននៅកម្ពុជា

—- —- ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាននៅកម្ពុជា ក្នុងគោលបំណង ពង្រឹងសន្តិសុខ និង សណ្តាប់ធ្នាប់ខាងវិស័យព័ត៌មាននៅកម្ពុជា ដើម្បីសេរីភាព នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលក្រសួងព័ត៌មាន។ ក្នុងឱកាសនោះ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ត្រូវបានអញ្ជើញអោយឡើងធ្វើចំណាប់អារម្ភមុនគេ។ លោកប្រធានសមាគមបានថ្លែងការគាំទ្រផែនការអភិវឌ្ឍវិស័យព័ត៌មានរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានថ្លែងក្នុងអង្គប្រជុំ ហើយសមាគមត្រៀមខ្លួនរួចជាស្រេចចូលរួមសហការជាមួយក្រសួងព័ត៌មាន។ ក្នុងឱកាសនោះ លោក ទេស វិបុល បានលើកឡើងពីទុក្ខកង្វល់របស់ អ្នកសារព័ត៌មាន ដែលរងបណ្តឹងផ្សេងៗ ជាពិសេស រងបណ្តឹងពីបទ កំហែងយក និង បរិហាកេរ្តិ៍ ដែលបងប្អូនអ្នកសារព័ត៌មានតែងតែជួបប្រទះជាញឹកញាប់។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឆ្លើយតបនូវការលើកឡើងរបស់តំណាងសមាគម និង ចូលរួមសហការ ព្រមទាំង បានកំណត់ថា ក្នុងរយៈពេល៣ខែម្តង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងជួបសំណេះសំណាល ជាមួយតំណាងសមាគមអ្នកសារព័ត៌មាន ដើម្បី ស្វែងយល់ ដោះស្រាយបញ្ហាផ្សេងៗរបស់ អ្នកសារព័ត៌មាន៕