សុំកិច្ចអនត្តរាគមន៍ទៅលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ចំពោះ និងការមិនយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាជូនយើងខ្ញុំជាប្រជាពលរដ្ឋ ដែលធ្វើឲ្យយើងខ្ញុំរងទុក្ខវេទនាជាច្រើនឆ្នាំមកហើយ។ ប្រជាពលរដ្ឋទាំងពីភូមិនោះគឺនៅភូមិចាន់គីរី និង ភូមិទទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយុំមានជ័យ យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដាក់គោរពចូលទៅ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារថា៖ ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋចំនួនពីរភូមិ មានចំនួន២៣គ្រួសារ រស់នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមគោរពជម្រាបជូនឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! កម្មវត្ថុ៖ ស្នើសុំ ឯកឧត្តមអភិសន្ដិបណ្ឌិត ជួយអន្តរាគមន៍បន្ទាន់ទៅលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ […]
Month: November 2023
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ប្រវែង៣,២៤៩ ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងលូដោះទឹកអមសង្ខាងផ្លូវ នៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ប្រវែង៣,២៤៩ ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងលូដោះទឹកអមសង្ខាងផ្លូវ នៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ++++++++++++++++++ ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរស់នៅភូមិអរិយក្សត្រ និងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ មានការសប្បាយរីករាយ បន្ទាប់ពីទទួលបាននូវសមិទ្ធផលថ្មីជាផ្លូវបេតុងអាមេ ប្រវែង៣,២៤៩ ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងលូដោះទឹកអមសង្ខាងផ្លូវ បន្ទាប់ពីត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ មានប្រសាសន៍ក្នុងពិធីសម្ភោផ្លូវបេតុងនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ និងលូដោះអមសង្ខាងផ្លូវ នាពេលនេះ គឺជាសមិទ្ធផល ដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់សង្កាត់អរិយក្សត ក្រុងអរិយក្សត្រ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន។ […]
តើលោក ខ្លា មានអំណាចប៉ុនណានៅក្នុងក្រុងសៀមរាបបានជាហ៊ានបើកទីតាំងមាន់ជល់អនឡាញជាច្រើនកន្លែង មិនទើសភ្នែកសមត្ថកិច្ចក្នុងមូលដ្ឋាន …!
ខេត្តសៀមរាប៖ បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈ ក្រោយពីបណ្ដាញសារព័ត៌មានជាច្រើន បានចុះផ្សព្វផ្សាយជាហូរហែមក នៅល្បែងស៊ីសងកន្ទុយលេខ រីកដុះដូចផ្សិត ក្នុងក្រុងសៀមរាប និងល្បែងសុីសងជល់មាន់ តាមប្រព័ន្ធទូរទស្សន៍អនឡាញ ជាច្រើនកន្លែងក្នុងក្រុងសៀមរាប បង្កប់បើកលេងក្នុងហាងកាហ្វេ និងតារាងបាល់ទះ ដោយឃើញមានក្រុមអ្នកញៀនល្បែង ចូលលេងយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ក្នុងក្រុងសៀមរាប ហាក់ដូចជារក្សាភាពស្ងៀមស្ងាត់ មិនធ្វើការចុះបង្រ្កាបសោះឡើយ! ជាពិសេសមិនដូចសំដីរបស់ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ សន្យាថាក្នុងក្រុងសៀមរាប មិនឲ្យមានល្បែងស៊ីសងណាមួយកើតឡើងបាននោះទេ តែផ្ទុយស្រឡះវិញនោះ ល្បែងស៊ីសងកើតឡើងក្នុងក្រុងសៀមរាបពេញបន្ទុក ពលរដ្ឋចាំមើលថាតើសមត្ថកិច្ចក្នុងខេត្តសៀមរាប អាចមានសមត្ថភាពបិទល្បែងស៊ីសងបានដែលឬទេ ប្រភពដដែរបន្តទៀតថាៈ ទីតាំងបនល្បែងជល់មាន់ តាមប្រព័ន្ធទូរទស្សន៍អនឡាញ នៅតាមសង្កាត់នានាមួយចំនួនបានបើកលេងនៅក្នុងហាងលក់កាហ្វេ និងតាមតារាងបាល់ទះ ក្នុងក្រុងសៀមរាបរាប់សិបកន្លែង…?កន្លែងទាំងប៉ុន្មានខាងក្រោមនេះត្រឹមតែជាផ្នែកតូចមួយប៉ុណ្ណោះជាក់ស្តែងនៅរាប់សិប កន្លែងទៀត៖ ទី១.ភូមិ វិហារចិន សង្កាត់ស្វាយដង្គុំ មិនតិចជាង៣កន្លែង ទី២.ក្លឹបបាល់ទះ ក្រុងអង្គរ ហៅការ៉េ 8888 សង្កាត់ស្វាយដង្គុំ ទី៣.169 ផ្សារដើមក្រឡាញ់ សង្កាត់គោកចក ទី៤.ផ្លូវបេតុងខាងលិចសាលារៀនមុខនាគ ទី៥.ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ទី៦.ខាងក្រោយផ្សារលើធំថ្មី សង្កាត់កំរើក.មិនតិចជាង […]
ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល
ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល (ខេត្តកណ្ដាល)៖ ខេត្តកណ្ដាលត្រូវចុះបញ្ជីដីធ្លីបង្ហើយជូនប្រជាពលរដ្ឋ ឱ្យបានឆាប់ ដែលនេះគឺជាកិច្ចការដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងជំរុញដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយនេះ។ នេះជាការថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្ដាល របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលប្រជុំសាលខេត្តកណ្ដាល នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ផុន គឺមឡុង អភិបាលរងក្រុងអរិយក្សត្រ តំណាង លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានអញ្ជើញចូលរួម ក្នុងវេទិកាស្តីពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) លើកទី១
លោក ផុន គឺមឡុង អភិបាលរងក្រុងអរិយក្សត្រ តំណាង លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានអញ្ជើញចូលរួម ក្នុងវេទិកាស្តីពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) លើកទី១ ដើម្បីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវនីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ប.ស.ប.ក ដែលប្រព្រឹត្តទៅនៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា។ ( រដ្ឋបាលក្រុងអរិយក្សត្រ) នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែអស្សុជឆ្នាំថោះពុទ្ធសករាជ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយគ្នានេះ លោក សម សិរីពុទ្ធិ នាយករងរដ្ឋបាលសាលាក្រុងអរិយក្សត្រ បានរៀបចំឱ្យមានការចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធសន្និសិទវីដេអូ នៅសាលប្រជុំសាលាក្រុងអរិយក្សត្រ ដោយប្រើប្រាស់កម្មវិធី Zoom ក្នុងនោះមានការចូលរួមពី លោកប្រធានការិយាល័យ អនុប្រធានការិយាល័យពាក់ព័ន្ធ រួមជាមួយចៅសង្កាត់ និងស្មៀនទាំង ១១សង្កាត់ ផងដែរ។ […]