ព័ត៌មានសន្តិសុខសង្គម

យើងចូលរួមសាងអំពើល្អទាំងអស់គ្នាដើម្បីសាងសងផ្ទះជូនប្រជាពលរដ្ឋមួយគ្រួសារដែលគ្មានទំជម្រករស់នៅសមរម្យ

ឯកឧត្តម ដួង តារា នឹង សាងសងផ្ទះមួយខ្នងជូនប្រជាពលរដ្ឋដែលគ្មានទីជម្រោកសមរម្យ និង ស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសាងសងផ្ទះអំពើល្អជាមួយឯកឧត្តមបាន ដោយការសាងសងនេះគឺត្រូវចំណាយថវិកាក្នុងការសាងសងចំនួន១១០០០ដុល្លា ទើបអាចធ្វើរួចរាល់។ផ្ទះដែលឯកឧត្តម ដួង តារា រួមទាំងសប្បុរសជនគម្រោង នឹង សាងសងនេះគឺស្ថិតនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាលដែលមានទំហំ៨ម៉ែត្រx១២ម៉ែត្រ សាងសងពីថ្ម ប្រកដំបូលស័ង្កសី ដោយការគូលប្លង់បាត និង ប្លង់មេ ពីវិស្វករត្រឹមត្រូវ ហើយផ្ទះនេះ នឹង សាងសងដោយចំណាយរយះពេលជាងខែទើបសាងសងរួចរាល់។ ជាការពិតណាស់ផ្ទះគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់ក្រុមគ្រួសារក្នុងការរស់នៅ ជាក់ស្តែងដូចផ្ទះ ដែលឯកឧត្តម គ្រោងសាងសងជូនប្រជាពលរដ្ឋដែលមានសមាជិកចំនួន៥នាក់នេះ គឺមានសភាពខូចខាតបាក់បែក លិចទឹក ធ្លុះធ្លាយដំបូល ពេលភ្លៀងម្តងៗយកថង់ទៅចង ត្រងទឹក ដែលការរស់នៅនេះគឺមានភាពលំបាកណាស់។លោក លឿង សារុន អាយុ៥៤ឆ្នាំ ជាអតីតសមាជិកគណបក្សប្រឆាំង ដែលពេលនេះបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និង ជាម្ចាស់ និង ជាមេគ្រួសារ រៀបរាប់ថា លោក រួមទាំងក្រុមគ្រួសារពិតជាសប្បាយចិត្តណាស់ពេលដែលឯកឧត្តម ដួង តារា និង សប្បុរសជនបាន នឹង សាងសងផ្ទះជូនគ្រួសាររបស់លោក។ ពេលនេះហើយដែលលោកបានឃើញ […]

ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋខ្មែរនៅប្រទេស ន័រវេស(Norway) ចេញលិខិតថ្កោលទោសលោក សម រង្ស៊ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ

  ភ្នំពេញ៖ លោកស្រី ចេង ច័ន្ទណារ៉ា លីស៊ាន ជាប្រជាជនខ្មែរ រស់នៅប្រទេសន័រវេស(Norway) និងជាប្រធាន អង្គការសន្តិភាពពិភពលោក អាស៊ី កម្ពុជា-ន័រវេស( WORLD PEACE CAMBODIA-NORWAY) បានចេញលិខិតថ្កោលទោសលោក សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះចេស្តាព្រះមហាក្សត្រ គឺ ជាការប្រមាថលើប្រជាជាតិខ្មែរទាំង ដែលលោកស្រី ក្នុងនាមជាខ្មែរ ជាប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេស ន័រវេស(Norway) មិនអាចទទួលយកបានទេ សកម្មភាពរបស់លោក សម រង្ស៊ី ជាទង្វើផ្ទុយពីរដ្ឋធម្មនុញ្ញខ្មែរ ជាអំពើល្មើស ដែលគប្បី តុលាការ ផ្តន្ទាទោសឲ្យធ្ងន់ធ្ងរតាមបញ្ញត្តិច្បាប់ខ្មែរ យើងខ្ញុំទាំងអស់គ្នាតំណាងឲ្យ អង្គការសន្តិភាពពិភពលោក អាស៊ី កម្ពុជា-ន័រវេស សូមប្រកាសជាឱឡារិកថា គាំទ្រ គោរព និងដង្ហែរតាមអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជានិរន្តពីព្រោះព្រះអង្គ គឺជាឥស្សរជនស្នេហាជាតិកំពូល និងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំ ដែលជាប្រជារាស្ត្រខ្មែរ។   សូមរំលឹកផងដែរថាប្រជាជនខ្មែរដែលទៅរស់នៅប្រទេស ន័រវេស(Norway) ភាគច្រើនគឺដោយសារសិទ្ធជ្រកកោនផ្នែកនយោបាយ ហើយពេលដែលទៅនោះគឺពួកគាត់ប្រាប់គេថាការរស់នៅប្រទេសកម្ពុជាមានការគៀបសង្កត់គ្មានសិទ្ធសេរីភាព ទើបប្រទេសន័រវេស អនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរតាំងទីលំនៅ នៅទីនោះ។ ប៉ុន្តែពេលនេះប្រទេសយើងមានសុខសន្តិភាព ដូច្នេះហើយពេលនេះពួកគាត់មករស់នៅប្រទេសកម្ពុជាវិញ […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ដួង តារា បានដឹកនាំក្រុមការងារ និងសប្បុរសជនទៅចែកអំណោយ-ស្បៀងដល់ប្រជាពលរដ្ឋសរុប ៥៥០គ្រួសារ ក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

ឯកឧត្តម ដួង តារា បានដឹកនាំក្រុមការងារ និងសប្បុរសជនទៅចែកអំណោយ-ស្បៀងដល់ប្រជាពលរដ្ឋសរុប ៥៥០គ្រួសារ ក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះក្រោមការចង្អុលបង្ហាញ និងណែនាំរបស់សម្តេចតេជោអោយខិតខំធ្វេីអំពេីល្អ​ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី អមដំណើរដោយ ឯកឧត្តម មួង ឃីម លោកឧកញ៉ា សំ សុខរ៉ាឌី លោក យុត្ថារា ឆានី និងភរិយា ក្រុមការងាររួមទាំងបងប្អូនសប្បុរសជនជាច្រើនបាននាំយកស្បៀងអាហារ សម្ភារៈ និងថវិកាមួយចំនួនផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរួមមានជនពិការ ចាស់ជរា ផោស្រ្តីកូនខ្ចី ប្រជាកសិករ ប្រជាការពារ នគរបាល ប៉េអ៊ឹម សិស្សសាលា និងគ្រូបង្រៀនចំនួន ៥៥០​នាក់ស្ថិតនៅភូមិដីថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ លោកអភិបាលស្រុក និងលោកស្រីអភិបាលរងស្រុកត្រពាំងប្រាសាទ មន្ត្រីរាជការ អ្នកមុខអ្នកការជាច្រើនរូប។​   ឯកឧត្តម […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ប្រជាពលរដ្ឋជិត២០០គ្រួសារមានការព្រួយបារម្ភពីការបាត់បង់ដីរបស់ពួកគាត់បន្ទប់ពីមាន ស.ជ.ណ និង បានដាក់គ្រឿងចក្រមកកាយដីដែលពួកគាត់អាស្រ័យផល ស្របពេលដែលអជ្ញាធរស្រុក ខេត្តមិនបានបញ្ហាញពីភាពច្បាស់លាស់ជូនពលរដ្ឋ

ប្រជាពលរដ្ឋជិត២០០គ្រួសារមានការព្រួយបារម្ភពីការបាត់បង់ដីរបស់ពួកគាត់បន្ទាប់ពីមាន ស.ជ.ណ និង បានដាក់គ្រឿងចក្រមកកាយដីដែលពួកគាត់អាស្រ័យផល ស្របពេលដែលអជ្ញាធរស្រុក ខេត្តមិនបានបញ្ហាញពីភាពច្បាស់លាស់ជូនពលរដ្ឋតាកែវ៖ដោយសារភាពមិនច្បាស់លាស់ ចំពោះ ស.ជ.ណ និងមិនមានការបញ្ជាក់ច្បាស់លាស់ពីអាជ្ញាធរស្រុកបាទី និងអាជ្ញាធរខេត្តតាកែវ។ ប្រជាពលរដ្ឋជិត២០០គ្រួសារកំពុងតែមានការព្រួយបារម្ភ ភ័យខ្លាចពីការបាត់បងដីដែលពួកគាត់បានអាស្រ័យផលធ្វើស្រែ តាំងពីឆ្នាំ១៩៧៩ និង មានប្រជាពលរដ្ឋខ្លះអាស្រ័យផលតាំងពីឆ្នាំ១៩៨៤ មកម្លេះ តែពេលនេះមានគ្រឿងចក្រ មកកាយដីរបស់ពួកគាត់ និងមិនអនុញ្ញាតឲ្យពួកគាត់បង្ករបង្កើនផលទៀតនោះទេ។ប្រជាពលរដ្ឋជិត២០០គ្រួសារ នោះគឺនៅក្នុងឃុំចំប៉ី ឃុំ ដូង ឃុំពរាម ស្រុកបាទី ខេត្តតាកែវ។ បើតាមការរៀបរាប់របស់ប្រជាពលរដ្ឋបានឲ្យអ្នកសារព័ត៌មានដឹងថា ពួកគាត់បានស្រ័យផលធ្វើស្រែបណ្តេញទឹកនៅទីតាំងខាងលើ តាំងពីឆ្នាំ១៩៩៧ និងមានប្រជាពលរដ្ឋបានអាស្រ័យផលនៅឆ្នាំ១៩៨៤ ដោយមិនមានបញ្ហាអ្វីនោះទេ។ ដោយប្រជាពលរដ្ឋជាច្រើនមានឯកសារ មានការបញ្ជាក់ពីអាជ្ញាធរទៀតផង។ប្រជាពលរដ្ឋបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានបន្ថែមទៀតថា អ្វីដែលពួកគាត់មានការព្រួយបារម្ភពីបាត់បង់ដីដែលពួកគាត់អាស្រ័យផលនោះ គឺក្នុងឆ្នាំ២០២២ នៅមុនពេលភ្ជុំបិណ្ឌ ដែលមានគ្រឿងចក្រជាច្រើនគ្រឿងបានមកកាយដីរបស់ពួកអាស្រ័យផលនោះ ស្ទើតែដល់ក្រោយផ្ទះរបស់ពួកគាត់ទៅហើយ។ ដោយឃើញបែបនេះប្រជាពលរដ្ឋក៏បានសាកសួរទៅអាជ្ញាធរឃុំ អាជ្ញាធរឃុំបានប្រាប់ថា គ្រឿងចក្រទាំងនេះជារបស់ក្រុមហ៊ុន ដែលមាន ស.ជ.ណ តែមិនបានបញ្ជាក់អ្វីឲ្យច្បាស់លាស់នោះទេ ទើបបានជាពួកគាត់ស្នើសុំឲ្យអ្នកសារព័ត៌មានជួយចុះទៅយកព័ត៌មាន ពីទីតាំងផ្ទាល់ដែលពួកគាត់បានអាស្រ័យផល ដើម្បីធ្វើការផ្សព្វផ្សាយ។ ក្រោយពីមានការស្នើសុំពីប្រជាពលរដ្ឋអ្នកសារព័ត៌មានជាច្រើនអង្គភាព នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានទៅដល់ទីតាំងដែលមានការកាយដី ដោយបានសម្ភាសន៍ប្រជាពលរដ្ឋ និង ផ្តិតយករូបភាពផងដែរ។ តែពេលដែលអ្នកសារព័ត៌មានមកផ្តិតរូបភាពប្រជាពលរដ្ឋ […]

ព័ត៌មានសន្តិសុខសង្គម

វិវាទរយៈពេលជិត៣០ឆ្នាំទទួលបានយុត្តិធម៌ ប្រជាពលរដ្ឋជាអតីតកងទ័ព សសេរលិខិតថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម ដួង តារា រួមទាំងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត

សៀមរាប៖ អតីតយុទ្ធជន១គ្រួសារ ធ្វើលិខិតសសេរដោយដៃថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តល់យុត្តិធម៌ដល់ពួកគាត់ ដោយពួកគាត់រងភាពអយុត្តិធម៌មានរយៈពេលជិត៣០មកហើយ។ លិខិតថ្លែងអំណរគុណសូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម ដួង តារា លោកប្រធានក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល តុលាការឧទ្ធរណ៍ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ ខ្ញុំបាទ គង់ សារុន ភេទប្រុស អាយុ៦២ឆ្នាំ មានប្រពន្ធ និងកូន៧នាក់ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានវិវាទដីធ្លីជាមួយឈ្មោះ នង ចន្នី តំណាងដោយឈ្មោះ ស៊ឹន យឿម ជាមន្ត្រីយោធាភូមិភាគីទី៤ ដែលដីនោះមានទីតាំងផ្សេងគ្នា ប្តឹងចោទប្រកាន់ខ្ញុំ គង់ សារុន អតីតកងទ័ពភូមិភាគទី៤ អស់រយៈពេលជិត៣០ឆ្នាំ។ ខ្ញុំបានព្រមទាំងក្រុមគ្រួសារ ពិតជាសប្បាយរីករាយរកអ្វីប្រៀបផ្ទឹមពុំបានឡើយ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងឯកឧត្តម ដួង តារា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម បណ្ឌិត មួង ឃីម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជ៉ំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ឯកឧត្តម បណ្ឌិត មួង ឃីម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជ៉ំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ឯកឧត្តម បណ្ឌិត មួង ឃីម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជ៉ំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ឯកឧត្តម បណ្ឌិត មួង ឃីម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជ៉ំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ព្រះវិហារ ៖ ឯកឧត្តម  មួង ឃីម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជ៉ំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។   កិច្ចប្រជ៉ំនេះគឺផ្សព្វផ្សាយផ្ដោតសំខាន់លើ ការប្ដេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស , ការងារជាអាទិភាពដែលត្រូវធ្វើចាប់ពីពេលនេះរហូតដល់ពេលបោះឆ្នោតដែលក្នុងនោះចែកចេញជាបួនដំណាក់កាលសំខាន់ៗ , និងចុងក្រោយអំពីរចនាសម្ព័ន្ធដឹកនាំបញ្ជាយុទ្ធនាការបោះឆ្នោត អំពីការចាត់តាំងអនុវត្ត ។   ក្នុងពេលនោះដែរឯកឧត្តម  មួង ឃីម បានបញ្ជាក់បន្ថែមថា ឯកសារដែលបានផ្សព្វផ្សាយនាពេលនេះយើងត្រូវចាត់ទុកថាគឺជាសារដ៍សំខាន់ដែលក្នុងនាមយើងជាក្បាលម៉ាសុីនរបស់បក្សទាំងអស់គ្នាត្រូវតែយល់ច្បាស់ ចេះដឹង និងចងចាំជាដាច់ខាត។ […]

ព័ត៌មានសន្តិសុខសង្គម

លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាព ពិធីក្រុងពាលីបល្ល័ង្កតម្កល់ព្រះពុទ្ធបដិមា ព្រះភ្នែន កម្ពស់ ២ម៉ែត្រ ២តឹក នៅវត្តបទុមចេតិយ

នៅព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាព ពិធីក្រុងពាលីបល្ល័ង្កតម្កល់ព្រះពុទ្ធបដិមា ព្រះភ្នែន កម្ពស់ ២ម៉ែត្រ ២តឹក នៅវត្តបទុមចេតិយ សិ្ថតនៅភូមិកោះរះលេី​ ឃុំកោះរះ ស្រុកល្វាឯម។   +ក្នុងនោះក៏មានការអញ្ជើញចូលរួមដោយ លោកនាយក-នាយករងរដ្ឋបាលស្រុក មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកល្វាឯម មន្រ្តីរាជការចំនុះរដ្ឋបាល និងក្រុមប្រឹក្សាឃុំកោះរះ។   +លោកអភិបាលស្រុក និងក្រុមគ្រួសារបានចូលបច្ច័យកសាងបល្ល័ង ព្រះពុទ្ធបដិមាចំនួន ១០,៥០០ ដុល្លារ និងចូលបច្ច័យសម្រាប់ចំណាយការរៀបចំពិធីក្រុងពាលី ២លានរៀល ជូនតាជីយាយជីប្រមាណ ២០០នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ព្រមទាំងជូនដល់ក្រុមប្រគុំភ្លេងពិនពាណ្យចំនួន ២០ម៉ឺនរៀលផងដែរ៕