(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាបានរកឃើញមេរោគបំប្លែងថ្មី «ដែលតា» ឡើងដល់ ១,៣២៥នាក់ហើយ គិតពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ ក្នុងសេចក្តីប្រកាសព័ត៌មាន ដែល Fresh News ទទួលបាន ក្រសួងសុខាភិបាល បានបញ្ជាក់ថា រាជធានីភ្នំពេញ បានរោគឃើញមេរោគបំប្លែងថ្មី «ដែលតា» ច្រើនជាងគេ គឺមានចំនួនរហូតដល់ទៅ ២៨នាក់។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា មេរោគបំប្លែងថ្មី «ដែលតា» បានកើតមាននៅ២៣រាជធានី-ខេត្ត លើកលែងតែខេត្តកែប និងខេត្តក្រចេះប៉ុណ្ណោះ។ មេរោគនេះ បានរកឃើញលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ ភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស។ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តក្រើនរំលឹក និងអំពាវនាវដោយទទូចដល់សាធារណជននៅទូទាំងប្រទេសកម្ពុជា បន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា៖ «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មី […]
Month: August 2021
រកឃើញបុគ្គលិកកំពង់ដអរិយក្សត្រ២នាក់វិជ្ជមានកូវីដ
រាជធានីភ្នំពេញ ៖ រកឃើញបុគ្គលិកកំពង់ដអរិយក្សត្រចំនួន២នាក់វិជ្ជមានកូវីដ១៩ ក្រោយពីក្រុមគ្រូពេទ្យចុះយកសំណាកកាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ការចុះយកសំណាកបុគ្គលិកបម្រើការងារនៅកំពង់ដអរិយក្សត្រខាងលើ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌូដូនពេញ សហការជាមួយក្រុមគ្រូពទ្យ ។ លោកអភិបាលខណ្ឌដូនពេញបានបញ្ជាក់ថា ការយកសំណាកបុគ្គលិកបម្រើការងារនៅដអរិយក្សត្រ ស្ថិតក្នុងសង្កាត់ចតុមុខ មានចំនួនសរុប១២៩នាក់ ស្រីចំនួន៣២នាក់ ក្នុងនោះអ្នកមានវិជ្ជមានកូវីដ១៩ចំនួន២នាក់ (ប្រុស) ។ ជាមួយគ្នានោះដែរ អ្នកពាក់ព័ន្ធផ្ទាល់ជាមួយអ្នកវិជ្ជមានទាំង២នាក់ខាងលើមានចំនួន៥នាក់ ត្រូវបានណែនាំអោយធ្វើចត្តាឡីស័កចំនួន២១ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល និងមានការបាញ់ថ្នាំសម្លា.ប់មេរោគលើសាឡាងទាំងអស់ និងបរិវេណជុំវិញយ៉ាងតិច២ដង ។ ចំពោះកាកសំណល់ប្រើប្រាស់របស់អ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធផ្ទាល់ ត្រូវទុកដាក់ក្នុងថង់ពណ៌លឿង និងបាញ់ថ្នាំសម្លា.ប់មេរោគ រក្សាទុករយៈពេល៤៨ម៉ោង ទើបប្រមូលប្រគល់អោយក្រុមហ៊ុនសម្រាម។ គួរបញ្ជាក់ថា បើទោះជារកឃើញបុគ្គលិកកំពង់ដអរិយក្សត្រវិជ្ជមានកូវីដក៏ដោយ ប៉ុន្តែកំពង់ដនៅតែដំណើរការជាធម្មតា ។ ដោយឡែក កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ គណ:បញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោកសុខ ពេញវុធ អភិបាល នៃគណះអភិបាលខណ្ឌូដូនពេញ បានបិទខ្ទប់ផ្លូវមួយចំនួននៅជុំវិញបរិវេណផ្សារកណ្ដាល ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ដើម្បីឱ្យក្រុមគ្រូពេទ្យចុះយកសំណាកពីអាជីវករលក់ដូរចល័តតាមចិញ្ចើមផ្លូវ។ ក្រោយពីបិទផ្លូវអស់រយៈពេលជាច្រើនម៉ោង ជាលទ្ធផលអាជីវករលក់ដូរចល័តតាមចិញ្ចើមផ្លូវលេខ១៤៤ និងផ្លូវលេខ១៣ […]
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ…
៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព