(រដ្ឋបាលខេត្តកំពង់ធំ) ៖ នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អនុញ្ញាតទទួលជួប ឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំប្រតិភូវិនិយោគចិន មកពីប្រទេសចិន ជាប្រភេទក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម ពាណិជ្ជកម្ម ដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំភាគីចិន ចូលរួមវិនិយោគក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ដួង ដារ៉ា ថ្លែងថា ក្រុមហ៊ុនវិនិយោគចិនមកពេលនេះ គឺជាក្រុមហ៊ុនមួយដែលទទួលស្គាល់ពីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសចិន។ ហើយសម្តេចតេជោ បានចាប់អារម្មណ៍ខេត្តកំពង់ធំ ជាខេត្តមួយដែលសំខាន់ មានសក្តានុពល អភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេស ដំណាំស្វាយចន្ទីរ ព្រមទាំងជម្រុញក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម មកពិនិត្យស្ថានភាព និងសក្តានុពលកសិកម្មនៅខេត្តកំពង់ធំ។ ឯកឧត្តមបន្ថែមទៀថា ក្រុមហ៊ុនវិនិយោគចិន ត្រូវការផ្ទៃដីកសិកម្មប្រមាណជាង ៣០ម៉ឺនហិចតា ដែលចំណាយថវិកាវិនិយោគប្រមាណជាង ៤០០លានដុល្លាសហរដ្ឋអាមេរិក សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងក្រុមការងារបច្ចេកទេសកសិកម្មបែបទំនើប។ ហើយក្រៅផលិតផលកសិកម្មរបស់ក្រុមហ៊ុន ក្រុមហ៊ុនចិនជួយរកទីផ្សារ និងទទួលផលិតផលកសិកម្មរបស់កសិករទៅតាមតម្លៃទីផ្សារ។ ឯកឧត្តម ងួន […]
Month: April 2023
លោក ផុន គឹមឡុង អភិបាលរងក្រុង តំណាងលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្របានដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយ
នារសៀលថ្ងៃទី២៦ មេសា ២០២៣៖ លោក ផុន គឹមឡុង អភិបាលរងក្រុង តំណាងលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្របានដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយ ក្រុមប្រឹក្សាសង្កាត់ពាមឧកញ៉ាអុង ពាក់ពន្ឋ័នឹងសំណូមពររបស់ប្រជាពលរដ្ឋ ចំនួន២៥គ្រួសារដែលមិនទាន់មានបណ្តាញទឹកស្អាតប្រើប្រាស់ ក្នុងនោះត្រូវការទុយយោទឹកស្អាត ៧០០ម ស្ថិតនៅក្នុងភូមិវាលធំ សង្កាត់ពាមឧកញ៉ាអុង ដែលស្នើសុំឲ្យអាជ្ញាធរ និងប្រតិបត្តិករទឹកស្អាត ដោះស្រាយដើម្បីបានបណ្ដាញទឹកស្អាត សម្រាប់ប្រើប្រាស់។ ជាលទ្ធផល ប្រតិបត្តិករទឹកស្អាតបានសម្រេច តបណ្តាញទឹកស្អាត នៅតាមផ្លូវខាងលើនៅក្នុងខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា សរុបប្រមាណ ៣,៥៤០នាក់ ដែលធ្វើឡើងនៅវិមាន៧មករា ស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។ តាមរបាយការណ៍របស់ ឯកឧត្តម អូស្មាន ហាហ្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីប្រវត្តិនៃការបង្កើតគណកម្មការ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដោយក្នុងឆ្នាំ១៩៩៨ គណៈចលនានេះត្រូវបានបង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ឯកឧត្តមបានបន្តថា គណៈចលនាសាសនិកឥស្លាមបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោប្រធានគណបក្ស ហើយជាលទ្ធផលនៅគ្រប់អាណត្តិនៃការបោះឆ្នោត ទាំងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កត់សម្គាល់ឃើញថា បងប្អូនខ្មែរឥស្លាមបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានភាគរយខ្ពស់។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយ ក្នុងជំនួបជាមួយបងប្អូនខ្មែរ-ឥស្លាម ជាង៣ពាន់នាក់នាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍អបអរសាទរចំពោះការបញ្ចប់ដោយជោគជ័យនៃខែរ៉ាម៉ាដន របស់បងប្អូនខ្មែ-ឥស្លាម កន្លងទៅថ្មីៗនេះ។ សម្តេចតេជោបានថ្លែងនូវការកោតសរសើរចំពោះការចូលរួមរបស់បងប្អូនខ្មែរ-ឥស្លាម […]
ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង ឃីម ត្រូវបាន គណបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្តសម្រេចតែងតាំងជាបេក្ខជនបម្រុងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣
ភ្នំពេញ : ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង ឃីម ត្រូវបាន គណបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្តសម្រេចតែងតាំងជាបេក្ខជនបម្រុងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តព្រះវិហារកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ នេះ។ យោងតាមសេចក្តីសម្រេចលេខ ២៣៣/០៣២៣ សស.គក ចេញនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំងឯកឧត្តម ឧត្តមសេនីយ៍ឯក មួង ឃីម ជាបេក្ខជនបម្រុងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តព្រះវិហារ ៕
ឯកឧត្តម ដួង តារា អញ្ជើញចូលរួមក្នុងពិធីប្រកាស សាខាគណបក្សប្រជាជនកម្ពុជាចល័តតាមមូលដ្ឋាន ភ.ព.ព.ស. និងបញ្ចូលសមាជិកថ្មីចំនួន ១៤០០នាក់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី សាម៉េត!
ឯកឧត្តម ដួង តារា អញ្ជើញចូលរួមក្នុងពិធីប្រកាស សាខាគណបក្សប្រជាជនកម្ពុជាចល័តតាមមូលដ្ឋាន ភ.ព.ព.ស. និងបញ្ចូលសមាជិកថ្មីចំនួន ១៤០០នាក់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី សាម៉េត ភ្នំពេញ៖ ទៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នេះឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយមានការចូលរួម ឯកឧត្តម ជី កាត្តា,ឯកឧត្តម ប៉ុក ណារ៉ូន,លោក គង់ ហ៊ុនធារិទ្ធ អតីតនាយកខុទ្ទកាល័យគណបក្សសង្គ្រោះជាតិ,បណ្ឌិតសាស្ត្រាចារ្យ ឡាច សំរោង, លោកឧកញ៉ា អ៊ុត ធី និងលោកជំទាវ ,លោកឧកញ៉ា សោម សុខរ៉ាឌី,លោក ជា សំហុង រួមជាមួយនឹងក្រុមការងារជាច្រើនរូប បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសាខាគណបក្សប្រជាជនកម្ពុជា និងជួបសំណេះសំណាលជាមួយសមាជិកគណបក្ស រួមទាំងបញ្ចូលសមាជិកថ្មីចំនួន ១៤០០នាក់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ កម្មវិធីនេះមានការទទួលយ៉ាងស្វាគមន៍យ៉ាងកក់ក្តៅពី […]
អគ្គីភ័យឆាបឆេះគុដនិងសាលាឆាន់បុរាណរាប់សិបឆ្នាំ វត្តអរិយក្សត្រ ត្រូវបានអាជ្ញាធរ កងកម្លាំង រួមទាំងប្រជាពលរដ្ឋពលរដ្ឋបានសហការគ្នាជួយពន្លត់ទាន់ពេល មិន ដូច្នេះទេ នឹង រាលដាលកាន់តែធំ
អគ្គីភ័យឆាបឆេះគុដនិងសាលាឆាន់បុរាណរាប់សិបឆ្នាំ វត្តអរិយក្សត្រ ត្រូវបានអាជ្ញាធរ កងកម្លាំង រួមទាំងប្រជាពលរដ្ឋពលរដ្ឋបានសហការគ្នាជួយពន្លត់ទាន់ពេល មិន ដូច្នេះទេ នឹង រាលដាលកាន់តែធំ កណ្តល៖អគ្គីភ័យមួយបានឆាបឆេះយ៉ាងសន្ធរសន្ធៅ នៅថ្ងៃទី០៩ ខែមេសាឆ្នាំ២០២៣ វេលាម៉ោង១១:១០នាទី នៅក្នុងវត្តអរិយក្សត្រ ស្ថិតនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ នៅពេលមានគឺភ័យឆាបឆេះប្រជាពលរដ្ឋ និង ព្រះសង្ឃ បានរាយការណ៍ជូនអាជ្ញាធរ ដោយមានការដឹងដោយលោក កង សុកាយ អភិបាលស្រុកល្វាឯម និង លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្តាល ដឹងនាំកងកម្លាំង មានទាំងនគបាលទាំងពីរស្រុក អវុធហត្ថទាំងពីរស្រុក ប្រជាការពារ មន្ត្រីរាជការ រួមទាំងប្រជាពលរដ្ឋបានជួយសហការជួយពន្កតទាន់ពេល ដែលមិនបណ្តាលឲ្យរាលដាលកាន់តែធំបន្តទៀត។ ក្នុងករណីអគ្គីភ័យនោះគឺបាន ឆេះកុដចំនួន១ខ្នង,សាលាឆាន់ចំនួន០១ខ្នង បណ្តាលឲ្យខូចខាតរួមមាន កុដ១ខ្នងទំហំ ៨x១២m សង់ពីឈើប្រកគ្បឿង ខូចខាតទាំងស្រុង សាលាឆាន់ទំហំ១២x២១mសង់ពីឈើប្រកគ្បឿង ខូចខាតទាំងស្រុង។ ខូចខាតកុំព្យូទ័រ០២គ្រឿង ថវិការចំនួនប្រមាណ៤,០០០,០០០រៀល ,ម៉ាស៊ីនភ្លើងចំនួន០១គ្រឿង, ទូរស័ព្ទចំនួន០២គ្រឿង។ បើតាមការបញ្ជាក់ពីមន្ត្រីជំនាញគឺបណ្តាលមកពីផ្ទះសេចរន្តអគ្គសនី(ផ្ទះសេខ្សែភ្លើង)។ ចំពោះការប្រតិបត្តិការពន្លត រួមមានកម្លាំងអន្តរាគមន៍ស្រុកល្វាឯម […]
លោក ចាន់ តារា ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងជាអភិបាលក្រុងអរិយក្សត្រ!
លោក ចាន់ តារា ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងជាអភិបាលក្រុងអរិយក្សត្រ (ខេត្តកណ្តាល) នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងលោក ចាន់ តារា ដែលជាអភិបាលរង ស្រុកខ្សាច់កណ្តាល ជាអភិបាលក្រុងអរិយក្សត្រ! កម