ព័ត៌មានសន្តិសុខសង្គម

📢 រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ជាថ្មីម្តងទៀតថា ចាប់ពីពេលនេះ ស្ថាបន័ព័ត៌មាន ណាដែលផ្សព្វផ្សាយប្រើពាក្យអសុរស ក្រសួងព័ត៌មាន និងអនុវត្តតាមនីតិវិធី បទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណ័ចោលតែម្តង..!!!

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានបញ្ជាក់ជាថ្មីម្តងទៀតថា ចាប់ពីពេលនេះ ស្ថាបន័ព័ត៌មាន ណាដែលផ្សព្វផ្សាយប្រើពាក្យអសុរស ក្រសួងព័ត៌មាន នឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណ័ តែម្តង ដែលនេះជាប្រសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះជាណាចក្រកម្ពុជា បានធ្វើឡើងក្រោយក្រសួងព័ត៌មាន បានបិទចោលនូវអាជ្ញាបណ្ណសារព័ត៌មានមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបានឡាយតាមរយៈទំព័រព័ត៌មានរបស់ខ្លួន ដែលប្រើប្រាស់នូវពាក្យសម្ដីអសុរស មិនសមរម្យ និងជេរប្រមាថអ្នកដទៃ ៕

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមបណ្ឌិត ដួង តារា អមដំណើរអ្នកឧកញ្ញ៉ា លី សាម៉េត ចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសរុប១០០០នាក់ ក្នុងស្រុកសំបូរ ខេត្តក្រចេះ

(ក្រចេះ) នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទ្រឹស្ដីការគណៈរដ្ឋមន្ត្រីបានអមដំណើរអ្នកឧកញ្ញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះ សំណាល និងទទួលស្វាគមន៍បងប្អូនដែលមកពីគណបក្សផ្សេងៗដែលបានចូលរួមរស់ជីវភាពជាមួយគណបក្ស ប្រជាជនកម្ពុជាផងដែរ ដែលមានបងប្អូនប្រជាពលរដ្ឋសរុបចំនួន១០០០នាក់ ស្ថិតនៅក្នុងបរិវេនវត្តសណ្ដាន់ ក្នុងភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។ កម្មវិធីនាព្រឹកនេះក៏មានការអមដំណើរដោយឯកឧត្តម មួង ឃីម លោកឧកញ៉ា សោម សុខរ៉ាឌី រួមជាមួយនិងក្រុមការងារស្ម័គ្រចិត្តឯកឧត្តមបណ្ឌិត ដួង តារា ជាច្រើនរូបទៀតផងដែរ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចូលរួមពីសំណាក់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោកអភិបាលស្រុក ឯកឧត្តម លោកជំទាវ អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធទាំងបី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រកបដោយសេចក្តីសោមនស្សក្រៃលែង។ នាកម្មវិធីព្រឹកនេះអ្នកឧកញ្ញ៉ា លី សាម៉េត ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខប្រជាពលរដ្ឋពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា […]

ព័ត៌មានសន្តិសុខសង្គម

ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល

++++++++++++++++++++++ ខេត្តកណ្ដាល៖ លោក ចេង ឌីណា ត្រូវបានតែងតាំជាអភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល ជំនួសលោក ប៊ុន ផេង ដែលត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល ដែលពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ ប្រារព្ធធ្វើនៅរសៀលថ្ងៃទី២៥ ខែសីហា ២០២២ ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ មានប្រសាសន៍សំណេះសំណាលឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល សង្ឃឹមយ៉ាងមុតមាំថា លោកគណៈអភិបាលស្រុកថ្មី ដែលទើបទទួលបានការតែងតាំង ត្រូវប្រើប្រាស់នូវ ចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារ រួមកម្លាំងសាមគ្គីជាធ្លុងមួយ ជាមួយគណៈអភិបាលស្រុក ដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការកសាង អភិវឌ្ឍស្រុក ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានគ្រឹះក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។ ជាពិសេសត្រូវពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ច នូវបាវចនា២ និងអភិក្រម៥ ដែលត្រូវបានដាក់ចេញដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រីគឺ៖ បាវចនា២ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និងអភិក្រម៥ «ឆ្លុះកញ្ចក់, ងូតទឹក, […]

ព័ត៌មានសន្តិសុខសង្គម

អ្នកឧកញ្ញ៉ា លី សាម៉េត ទទួលស្វាគមន៍សមាជិកមកពីគណៈបក្សផ្សេងៗចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចំនួន៦៤៩នាក់

កំពត៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ អ្នកឧកញ្ញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ក្នុងពិធីទទួលស្វាគមន៍បងប្អូនដែលមកពីគណបក្សផ្សេងៗដែលបានចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន៦៤៩នាក់នៅក្នុងស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុកបន្ទាយមាស  ខេត្តកំពត។ កម្មវិធីនៅព្រឹកនេះមានការអមដំណើរពីឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី  ឯកឧត្តម យូ សិរីវុឌ្ឃ ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម  ភឺន ផល្លា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ឧកញ្ញ៉ា លឹម ប៊ុនណា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម មួង ឃីម ឯកឧត្តម មាស ប៊ុនឡី ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមានការទទួលស្វាគមន៍ និងចូលរួមពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត។ នាកម្មវិធីព្រឹកនេះផងដែរអ្នកឧកញ្ញ៉ា លី សាម៉េត ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខប្រជាពលរដ្ឋពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

គោលនយោបាយ៤កាក់៤សេន របស់រដ្ឋបាលខេត្តកណ្តាលឲ្យទៅប្រជាពលរដ្ឋ ៥៦គ្រួសារក្នុងឃុំទួលព្រេច ស្រុងអង្គស្នួលពួកគាត់ថាមិនអាចទទួលយកបាននោះទេ ពួកគាត់ស្នើសុំសម្តេចតេជោជួយអន្តរាគមន៍ ព្រោះពួកគាត់បានអាស្រ័យផលជាង៤០ឆ្នាំមកហើយ

កណ្តាល: ប្រជាពលរដ្ឋ៥៦គ្រួសារដែលបានអាស្រ័យផលធ្វើស្រែ ក្នុងឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល តាំងតែពីឆ្នាំ១៩៧៩ រហូតមកដល់ឆ្នាំ២០២០ បានស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ ជូនពួកគាត់ផង ក្រោយពីរដ្ឋបាលស្រុកអង្គស្នួល រដ្ឋបាលខេត្តកណ្តាល បានធ្វើសេចក្តីជូនដំណឹងឲ្យប្រជាពលរដ្ឋទៅទទួលប្រាក់ឧបត្ថមគោលនយោបាយ តែការផ្តល់ប្រាក់គោលនយោបាយនោះ គឺផ្តល់ឲ្យពួកគាត់ត្រឹមតែ៤កាក់៤សេន ដែលស្មើនឹងជិត១,៧០០រៀល គិតជាប្រាក់កម្ពុជាក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ។ ៊ ប្រជាលរដ្ឋទាំង៥៦ គ្រួសារ បានសំណូម ពរអោយអាជ្ញាធរស្រុក ខេត្ត បង្ហាញ លិខិត ឬ ឯកសារជាក់លាក់ នៃតម្លៃ ដោះស្រាយ គោលនយោបាយ ដែលរដ្ឋាភិបាលបានកំណត់អោយពួកគាត់ដែលបានអាស្រ័យផលជាក់ស្តែងជាង ៤០ឆ្នាំមកហើយ បានឃើញជាសាធារណៈផង។ ក្នុងនោះប្រជាពលរដ្ឋក៏បានទទួចស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជួយអន្តរាគមន៍ជួយពួកគាត់ផង ហើយប្រជាពលរដ្ឋបន្ថែមថាប្រើសិនជាគោលនយោបាយនេះសម្តេចតេជោជាអ្នកផ្តល់ជូនពួកគាត់វិញនោះ ប៉ុន្មានក៏ប្រជាពលរដ្ឋទទួលដែរ ឲ្យតែសម្តេចជាអ្នកផ្តល់ឲ្យ។ ប្រជាពលរដ្ឋទាំង៥៦គ្រួសារបានឲ្យដឹងទៀតថា ពួកគាត់បានបានអាស្រ័យផលតាំងពីដូនតាមកម្លេះ ហើយពួកគាត់បានទទួលពាក្យស្នើសុំកាន់កាប់ដីធ្លីទៅការិយាល័យកសិកម្មស្រុក តាំងពីឆ្នាំ១៩៩០មហើយនៅឆ្នាំ២០២១ អាជ្ញាធរក៏បានធ្វើប័ណ្ណអង្កេតវាស់វែង និង ស្រង់ស្ថិតិផលប៉ះពាល់ ប្រជាពលរដ្ឋទីតាំងស្ថានីយផ្សព្វផ្សាយ និង ស្តារព្រៃឈើទួលព្រេច។ សូមបញ្ជាក់ថាទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតលេខ […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

មន្ត្រីកងរាជអាវុធហត្ថក្រុងព្រះសីហនុឃាត់ខ្លួនប្រជាពលរដ្ឋ០២នាក់រួមទាំងក្មេងតូចម្នាក់ដល់ផ្ទះទាំងប្រលប់ ប្រជាពលរដ្ឋថាគឺរឿងអយុត្តិធម៌ហើយប្រជាពលរដ្ឋស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម ជាពិសេសឯកឧត្តម សៅ សុខា មេញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋផង

ព្រះសីហនុ៖ មានការឃាត់ខ្លួនប្រជាពលរដ្ឋ០២នាក់ រួមទាំងក្មេងតូចម្នាក់ ទាំងប្រលប់ដល់ក្នុងផ្ទះដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ និង មិនមានការបង្ហាញដីការអ្វីទាំងអស់ពីកងកម្លាំងរាជអាវុធហត្ថក្រុងព្រះសីហនុ។ ការឃាត់ខ្លួននេះបើតាមការឲ្យដឹងពីលោកស្រី ខាន់ សុខុម ជាប្រពន្ធជនរងគ្រោះដែលត្រូវបានកងកម្លាំងរាជអាវុធហ្ថតធ្វើការឃាត់ខ្លួននោះ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ប្តីរបស់គាត់បានទៅធ្វើសំណង់ដាក់លូឲ្យប្រជាពលរដ្ឋនៅជិតគ្នា ពេញមួយថ្ងៃលុះល្ងាចម៉ោង ៥និង៣០នាទី ប្តីរបស់គាត់បានជិះម៉ូតូដឹកគ្នា មកដល់ផ្ទះបងបង្អូនរបស់ខ្លួន ហើយក៏មានកម្លាំងអាវុធហត្ថជាច្រើននាក់ បានចូលតាមផ្ទះប្រជាពលរដ្ឋ រួចហៅប្រជាពលរដ្ឋ រួមទាំងប្តីរបស់គាត់សាកសួរ ធ្វើការឃាត់ខ្លួនតែម្តង។ ប្រជាពលរដ្ឋដែលត្រូវកម្លាំងកងរាជអាវុធឃាត់ខ្លួនមានទីមួយឈ្មោះ វ៉ែន ថុល ភេទប្រុសអាយុ៤៥ ឆ្នាំ មុខរបកម្មករសំណង់ រស់នៅក្នុងភូមិលេខ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទី២មានឈ្មោះ ញ៉ែម វៃនាង ភេទស្រីអាយុ៣៥ឆ្នាំ មានកូនចំនួន០២នាក់ រស់នៅក្រុមទី២១ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរាយការណ៍ជូនឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យលើផ្ទៃប្រទេស ថាការឃាត់ខ្លួននេះគឺប្រជាពលរដ្ឋនេះគឺដោយមូលហេតុថាគឺពាក់ព័ន្ធក្នុងការកាប់ទន្ទ្រានដីរបស់គេហើយយកដីរបស់គេ ហើយកម្លាំងចម្រុះក៏បានចុះទៅធ្វើការឃាត់ខ្លួន។ […]

ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរខេត្ត បានផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ នៅស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម

ខេត្តកណ្តាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយច្បាប់ទាក់ទង នឹងការបង្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានយល់ជ្រួតជ្រាបអំពីទោសទ័ន្ទ សិទ្ធ និងចូលរួមសហការបង្ក្រាប អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដើម្បីការពារ លើកកម្ពស់ទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ជាតិ។ លោកជំទាវ បានមានប្រសាសន៍ដូច្នេះ នៅក្នុងវេទិកាផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ នៅឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល និងនៅឃុំសំបួរ ស្រុកល្វាឯម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពី អាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។ លោកជំទាវអភិបាលរងខេត្ត លើកទឹកចិត្តដល់ អ្នកចូលរួមទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្តាប់ ដើម្បីទុកជាមេរៀន បទពិសោធន៍ សម្រាប់អប់រំ កូនចៅ កុំឱ្យធ្លាក់ក្នុងការលួងលោម បោកបញ្ឆោត ជឿតាមការសន្យារបស់ជនខិលខូចមួយចំនួន ដែលជាមូលហេតុធ្វើឱ្យងាយធ្លាក់ទៅក្នុងស្ថានភាពនៃការជួញដូរមនុស្ស […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមបណ្ឌិត ដួង តារា ដឹកនាំក្រុមការងារស្ម័គ្រចិត្តសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ចូលរួមដាំដើមឈើជាមួយលោក តាន់ គឹមសួ លោក ប៉ែន ចំរ៉ុង និង យុវជនស្ម័គ្រចិត្តជាច្រើនទៀត

ឯកឧត្តមបណ្ឌិត ដួង តារា ដឹកនាំក្រុមការងារស្ម័គ្រចិត្តសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ចូលរួមដាំដើមឈើជាមួយលោក តាន់ គឹមសួ លោក ប៉ែន ចំរ៉ុង និង យុវជនស្ម័គ្រចិត្តជាច្រើនទៀត កំពង់ស្ពឺ៖ នៅព្រឹកអាទិត្យទី ១៤សីហា ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការទីស្ត្រីការគណ:រដ្ឋមន្ត្រី បានឆ្លៀតដឹកនាំក្រុមការងារស្ម័គ្រចិត្តសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ដែលមាន ឯកឧត្តម មួង ឃីម លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ លោកបណ្ឌិត ស៊ុ ឈុំឡុង អនុប្រធានក្រុមប្រឹក្សាភិបាល និងសមាជិក មួយចំនួនទៅចូលរួមដាំដើមឈើជាមួយលោក តាន់ គឹមសួ ព្រមទាំង លោកស្រីជាម្តាយ លោកយាយ បងប្អូនប្រុសស្រី រួមទាំង លោក ប៉ែន ចំរ៉ុង ដែលជាសិល្បករខ្មែរ លោកស្រី ម៉ម សុមាលី និង អ្នកស្ម័គ្រចិត្ត ព្រមទាំងមន្រ្តីបរិស្ថានផងដែរ។ […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ឯកឧត្តម គង់ សុភ័ណ្ឌ អភិបាលខេត្តមិនទាន់បានធ្វើតាមការសន្យាជាមួយប្រជាពលរដ្ឋចំនួនជាង១៦០គ្រួសារ ក្នុងការដោះបញ្ហាពាក់ព័ន្ធនានា តាមស្មារតី ស.ជ.ណ លេខ ៦០៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី

កណ្តាល៖ ក្រោយពីមាន ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ ៦០៧ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ អនុញ្ញាតឲ្យក្រុមហ៊ុន 3(ស្រ៊ី)អិលអឹមធី អុីនវែសមេន ឯ.ក ធ្វើការជីកស្តារបឹងវាលសំណាប ឲ្យបានជ្រៅ ទំហំ៨៣៤ ហិកតា ៦,៧៧៥ ម៉ែត្រការ៉េ លើផ្ទៃដី១,១៤៤ ហិកតា ដូចមាននៅក្នុងនិយាមកាភ្ជាប់មកជាមួយ និង រក្សាទុកចំណីដីរដ្ឋប្រវែង១០០ម៉ែត្រព័ទ្ធជុំវិញ ជាដីបម្រុងសម្រាប់ ប្រើប្រាស់ជាប្រយោជន៍រួម ស្ថិតនៅឃុំបារ៉ុង ស្រុកល្វាឯម និង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្របតាមលក្ខណៈបច្ចេកទេស។ អាចម៍ដីមួយផ្នែកដែលបានមកពីការជីកស្តារ ត្រូវយកទៅចាក់បំពេញទីតាំងស្ថាបនា ហេដ្ឋា រចនាសម្ព័ន្ធសាធារណៈក្នុងតំបន់នៅក្បែរ និង អាចម៍ដីមួយផ្នែកទៀត អនុញ្ញាតឲ្យក្រុមហ៊ុនស្នើសុំធ្វើអាជីកម្ម ដើម្បីយកថវិការទូទាត់ថ្លៃពលកម្ម ថ្លៃប្រេង និង ការចំណាយផ្សេងៗ។ ចំពោះពន្ធនិងអាករផ្សេងៗ ជាបន្ទុករបស់រដ្ឋ និង លើកលែងការបង់ថ្លៃសួយសារ។រដ្ឋបាលខេត្ត កណ្តាលត្រូវទទួលសម្របសម្រួលចាត់ចែងលើការងារបច្ចេកទេសជីកស្តារ ការកំណត់ព្រំដីត្រូវជីកស្តារ និង ដោះស្រាយបញ្ហាពាក់ព័ន្ធនានា។ ប៉ុន្តែត្រូវ ១.រក្សាសិទ្ធឲ្យប្រជាជននេសាទត្រី ជាលក្ខណៈគ្រួសារក្នុងបឹង […]

ព័ត៌មានសន្តិសុខសង្គម

បើកច្រកទ្វាអន្តរជាតិប៉ោយប៉ែត​ មន្ត្រីអន្តោប្រវេសសន៍ ឃុបឃិតគ្នាប្រមូលលុយដាក់ខែពីក​ង់​បី​ឥណ្ឌា ម៉ូតូឌុប និងប្រ​ថា​ប់ត្រាប័ណ្ណឆ្លងដែ​ន យកលុយពី​ជ​នបរទេសក្នុង​​១នាក់ ២០០បាត​(ប្រាក់​ថៃ)

  ខេត្តបន្ទាយមានជ័យ៖មន្ត្រីអន្តោប្រ​វេ​ស​ន៍ប្រចាំកា​រនៅច្រកទ្វាអន្តរ​ជាតិ​ប៉ោយប៉ែត​ ខេត្តបន្ទាយមាន​ជ័យ​​មួយចំ​នួន​ ឃុប​​ឃិតគ្នា​ប្រមូ​ល​លុ​​យដាក់​ខែពីអ្នក​​រ​ត់​កង់​​បីឥណ្ឌា​(PassApp) ម៉ូតូឌុប និងប្រ​ថា​ប់​ត្រាលើប័ណ្ណឆ្លងដែនយ​ក​លុយ​​ពី​ជន​បរទេស ជាហេតុ​ធ្វើពួកគា​ត់មិនសប្បាយចិត្ត។ ជាក់ស្តែងនាថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២២ មានស្ត្រីជនជាតិថៃ ២នាក់​ បានចូ​លមកប្រទេសកម្ពុជា​ ប្រ​ថាប់​ត្រា​​​ត្រូវមន្ត្រីអន្តោប្រវេ​​សន៍តម្រូវ​ឲ្យបង់​លុយ​​ នៅពេលអ្ន​កសារព័ត៌មា​នសួរនាំថា បង់លុយ​ថ្លៃអ្វី មន្ត្រីអ​ន្តោប្រវេ​សន៍ដែល​ប្រថាប់ត្រា​ឲ្យ​នោះឆ្លើយថា យកលុ​យតែជ​នបរទេសទេ ​សម្រាប់ខ្មែរអ​ត់​យ​ក​ទេ នៅពេ​លដឹងថាអ្ន​កសួរ​ជាអ្នកសារព័ត៌មាន ក៏ស្រា​​ប់តែ​និ​យាយប្រែក្រឡះ​​មក​វិញថា​ ជន​ជាតិ​ថៃ សុំដូរលុយ​រា​យទេតើ​។ទោះ​យ៉ាង​​នេះក្តី​ភ្លាម​នោះ​អ្នកសារព័ត៌មាន​យើង​បា​នទៅតា​មសួរនាំ​ជន​ជាតិ​ថៃ​ ដែ​លកំពុ​ងអង្គុយនៅ​លើកង់​​បីឥណ្ឌា​(PassApp) បានឆ្លើយ​ថា (តម៉)ប៉ូលីសអ​ន្តោប្រ​វេ​ស​ន៍យក​លុយក្នុ​ង១នាក់ ២០០បាត​ ស្មើជាង២ម៉ឺនរៀល ​ភ្លាមនោះអ្នករ​ត់កង់​​បីឥណ្ឌាបានកេះមិន​ឲ្យនិ​យាយទៀតផង ។ទាំងនេះ​ជា​ហេតុធ្វើ​ឲ្យជនបរ​ទេសអាច​មើល​ងាយដល់​ប្រទេ​សរប​ស់​ខ្លួនដោ​យ​សា​រតែមន្ត្រីមួយ​​​ចំនួន​តូចស៊ីប្រាក់រ​ដ្ឋលួ​ចរកក្រៅ​។សូមប​ញ្ជាក់ផងដែរថា ដោ​យសារតែការ​យក​លុយ​ពីជ​នបរទេសនេះកា​លពីថ្មីៗកន្លង​មកនេះជ​នជាតិ​ថៃ​បា​នលើកគ្នាទៅ​​សុំការអន្តាគមន៍​ពី​អគ្គ​​កុងសុល​កម្ពុជា ប្រចាំប្រទេសថៃ ស្នើសុំស្នាក់​នៅបានរ​យះពេល៦យ​ប់ ៧ថ្ងៃ និងសុំ​មិ​ន​ឲ្យលុយ​ថ្លៃប្រថាប់ត្រា​ទៀតផ​ង ពេលនោះ​អគ្គកុង​សុលកម្ពុជា ​ក៏យល់​ព្រម​ហើយដែរ។ ដោយឡែក​សម្រាប់អ្នករ​​ត់​​ក​ង់​​បីឥណ្ឌា​(PassApp​) និងម៉ូតូឌុប បាន​ឲ្យដឹងដែរថា ពួកខ្លួន​រត់ឈ្នួ​លនៅក្នុ​ង​បរិវេណមា​ត់ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែតបានដោយរលូនបែបនេះដោយ​សារប​ង់​លុយ​ឲ្យ​មន្ត្រីអន្តោ​ប្រវេសន៍ ដោយមា​នជនស៊ីវិល​ជាអ្នកប្រមូ​ល​ឲ្យរាល់ខែ​ សម្រាប់​កង់​​បីឥណ្ឌា​(PassApp) ក្នុង​១ខែយក​ជាង២​​០០០បាត(ពីពាន់បាតប្រាក់ថៃ) ចំណែ​ង​ម៉ុតូឌុប​ប្រភេទVIP ក្នុង​មួយខែ​ជាង​២០០០​បាត​​(ពីពា​ន់បាតប្រាក់ថៃ) ធម្មតា១​​០​០០បាត(មួយពា​​ន់បាត​) ហើយក្នុងម្នា​ក់ៗត្រូវមាន​វិទ្យុ​ទាក់​ទង​គ្រប់​គ្នា ម្យ៉ាងវិញទៀត​​​ហាមប្រាប់អ្នកណា​​ទាំងអស់ទៀតផង​ ។ប្រភពដដែ​លបន្តថា អ្នករ​​ត់​​ក​ង់​​បី​ឥណ្ឌា​​(PassApp​) ដែលត្រូវប​ង់លុយ​នោះមានចំនួន​៨០គ្រឿង ម៉ូតូ​ក៏មា​នច្រើនតែ​​មិនចាំចំនួន។ពួកគាត់បន្តទៀតថា បើមិនបង់​លុយ​ទេគេមិន​អនុញ្ញាត​ឲ្យរត់ដឹកភ្ញៀ​វចេញ-ចូលមកពី​ដីថៃឡើយ ថែម​ទាំងធ្វើទុក​បុកម្និញថែមទៀតផង។ហើ​យការរត់ឈ្នួល​នោះទៀតសោធ […]

ព័ត៌មានសន្តិសុខសង្គម

លោក ប៊ុន ផេង ត្រូវបានតែងតាំងជាអភិបាលរងខេត្តកណ្ដាល!!!

(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២.០៨.២០២២ បានចេញអនុក្រឹត្យ សម្រេចតែងតាំងអភិបាលរងខេត្តកណ្ដាលចំនួន៣រូបក្នុងនោះ! ទី១៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ត្រូវបានតែងតាំង ជាអភិបាលរង ខេត្តកណ្ដាល។ ២៖ លោក គ្រុយ ម៉ាឡែន ត្រូវបានតែងតាំង ជាអភិបាលរង ខេត្តកណ្ដាល។ ៣៖ លោក ឌីម បូរ៉ា ត្រូវបានតែងតាំង ជាអភិបាលរង ខេត្តកណ្ដាល៕

ព័ត៌មានសន្តិសុខសង្គម

ទីតាំងកន្លែងល្បែងសុីសងប្រភេទកាសុីណូ ក្រោយពីសមត្ថកិច្ចធ្លាប់ចុះត្រួតពិនិត្យបិទម្តងហើយឥលូវចាប់បើកដំណើរការវិញហើយ

ភ្នំពេញ៖តាមសេចក្តីរាយការប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងកន្លែងបង្កប់ល្បែងសុីសងបាញ់ត្រីនិងលេងបៀ ការ៉ាត់ របស់ជនជាតិចិន លំដាប់កាស៊ីណូ ចាប់បើកដំដើរការវិញហើយ យ៉ាងអាណាធិបតេយ្យ ពេញបន្ទុក ប្រមូលផ្ដុំជនជាតិចិនប្រុសស្រី លេងចាប់ពីម៉ោង៩ព្រឹក រហូតទល់ភ្លឺ។ សូមបញ្ជាក់ថា; ទីតាំងល្បែងកាស៊ីណូរបស់ជនជាតិចិន គឺស្ថិតនៅផ្ទះអត់ដាក់លេខ ផ្លូវលេខ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបិទភ្លើងឱ្យងងឹត ប៉ុន្តែបើកភ្លើងនៅច្រកខាងក្រោយសម្រាប់ច្រកចេញវិញ! កន្លងមកទីតាំងល្បែងសុីសងលំដាប់កាស៊ីណូខាងលើដែលមានអាសយដ្ឋាន ស្ថិតនៅផ្ទះអត់ដាក់លេខ ផ្លូវលេខ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចុះពិនិត្យនិងបិតម្តងរួចមកហើយ ប៉ុន្តែឥលូវ ប្រជាពលរដ្ឋ រាយការណ៍ថា! បើកវិញហើយ ប្រជាពលរដ្ឋសង្ឃឹមថា; សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ គួរយកចិត្តទុកដាក់, ចុះពិនិត្យជាក់ស្តែង និងបង្គ្រាបអោយអស់រាល់ល្បែងសុីសងនៅក្នុងមូលដ្ឋាន ដើម្បីភូមិ-ឃុំមានសុវត្ថិភាព តាមអនុសាសន៍របស់ថ្នាក់ដឹងនាំផងដែរ។ ជាពិសេសសូមលោកអធិការ ជួយចុះពិនិត្យមើលផង និងអភិបាលខណ្ឌពោធិ៍សែនជ័យ ។ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយពីអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានផងដែរ។សូមអរគុណ!  

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមបណ្ឌិត ដួង តារា បានដឹកនាំក្រុមស្ម័គ្រចិត្តចូលរួមដាំដើមឈើឡើងវិញចំនួន ៨,៦០០ ដើមនៅតំបន់ឧទ្យានភ្នំតាម៉ៅ បន្ទាប់ពីរងការឈូសឆាយបំផ្លាញ

តាកែវ៖នៅព្រឹក ថ្ងៃទី ១០ សីហា ឆ្នាំ២០២២ ឯកឧត្តបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ដឹកនាំសប្បុរសជន និងដើមគ្រញូង បេងនិងធ្នង់ ប្រមាណ ៨,៦០០ ដើម ចូលរួមដាំឡើងវិញនៅតំបន់នៃឧទ្យានភ្នំតាម៉ៅជាមួយ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងមន្រ្តីរាជការជាច្រើននៅក្នុងខេត្ត ព្រមទាំងយុវជន សិស្សនិស្សិត សាស្រ្តាចារ្យ និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ដែលដឹកនាំដោយ លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)។ ក្នុងសកម្មភាពនៃការចូលរួមដាំដើមឈើឡើងវិញនេះ ចំនួនបងប្អូនស្ម័គ្រចិត្តដែលបានចូលរួម និង មន្រ្តីរាជការថ្ងៃនេះ មានប្រមាណជាង៣០០នាក់ ក្នុងនោះក៏មានបងប្អូនអ្នកសារព័ត៌មានផងដែរ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តមបណ្ឌិត ដួង តារា បានឲ្យដឹងថា កូនឈើទាំងដែលត្រូវយកមកដាំមានចំនួន១០,០០០ដើម តែថ្ងៃនេះគឺបាននាំយកចំនួន៨,៦០០ ដើម ដោយឈើទាំងនេះមួយចំនួនគឺបានមកពីការចូលរួមរបស់សប្បុរសដែលស្រលាញ់ធម្មជាតិ ព្រៃឈើ និង សប្បុរសជនដែលស្រលាញ់គាំទ្រសកម្មភាពរបស់ឯកឧត្តមបណ្ឌិតនាពេលកន្លងមក។ ចំណែកឯកឧត្តម អ៊ូច ភា […]