តាកែវ៖ជនជាតិថៃ៣នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឈូក ខេត្តកំពត ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចឡានបុរសជនជាតិខ្មែរម្នាក់។ លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ ថា មានជនបរទេសលួចបើកយករថយន្តខ្លួនរត់គេចខ្លួន ។ ភ្លាមៗនោះដែរ សមត្ថកិច្ចបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឈូក ខេត្តកំពត ពួនស្ទាក់ឃាត់ឡានដូចភិនភាគខាងលើបាននៅចំណុច ឃុំបានាវ ស្រុកឈូក ខេត្តកំពត និង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ មានឈ្មោះ ៖ ០១-ឈ្មោះ វែន ភេទនាក់ថាផន ភេទស្រី អាយុ២៩ឆ្នាំ នៅស្រុកអាំផូវ៉ា ខេត្តសាមុតសមខាម ចូលមកប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥ តាមច្រកប៉ោយប៉ែតតមរយៈមេខ្ចល់ខ្មែរ មកធ្វើការក្នុងកាសស៊ីណូប៉ោយប៉ែត (ហ្គែមអនឡាញ) ០២-ឈ្មោះ ប៉ាក ឡាំសាភីត ភេទប្រុសអាយុ ២០ឆ្នាំ នៅក្រុងថេប ប្រទេសថៃ ចូលមកកម្ពុជាថ្ងៃទី២៧ខែវិច្ចិការ ឆ្នាំ២០២១ ច្រកប៉ោយប៉ែត តាមរយៈបងប្អូន ធ្វើការប័ណ្ណភាគហ៊ុនកាសស៊ីណូប៉ោយប៉ែត ០៣-ឈ្មោះ យូ សែនស៊ុគគីរ៉ាទិ […]
Month: June 2022
អ្នកនាង បូ ឡាឌី អគ្គនាយិកាក្រុមហ៊ុន LD បូឡាឌី ត្រេឌីង ខូអិលធីឌី ត្រូវតុលាការប្រកាសសាលក្រមផ្តន្ទាទោស ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈនិងជេរប្រមាថជាសាធារណៈ»
អ្នកនាង បូ ឡាឌី អគ្គនាយិកាក្រុមហ៊ុន LD បូឡាឌី ត្រេឌីង ខូអិលធីឌី ត្រូវតុលាការប្រកាសសាលក្រមផ្តន្ទាទោស ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈនិងជេរប្រមាថជាសាធារណៈ»អ្នកនាង បូ ឡាឌី អគ្គនាយិកាក្រុមហ៊ុន LD បូឡាឌី ត្រេឌីង ខូអិលធីឌី ត្រូវតុលាការប្រកាសសាលក្រមផ្តន្ទាទោស ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈនិងជេរប្រមាថជាសាធារណៈ» ភ្នំពេញ៖អ្នកនាង បូ ឡាឌី អគ្គនាយិកាក្រុមហ៊ុន LD បូឡាឌី ត្រេឌីង ខូអិលធីឌី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានលោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈនិងជេរប្រមាថជាសាធារណៈ» ទៅលើ អ្នកនាង គី ណាវីជេស៊ីកា ហៅ ណាវី ដែលជាដើមបណ្តឹងរដ្ឋប្បវេណី ។ យោងតាមសាលក្រមផ្តន្ទាទោស ដែល អង្គភាពសារព័ត៌មាន ទើបទទួលបាន នៅថ្ងៃទី២០ […]
តុលាការផ្តន្ទាទោស អតីតឧកញ៉ា សង ថន និង គូកនដែលជាអតីតអភិបាលរងខេត្តបាត់ដំបងឈ្មោះ ស៊ូ អារ៉ាហ្វាត ដាក់ពន្ធនាគារក្នុងម្នាក់ៗ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធអំពើពុករលួយ និងការទទួលសំណូកសូកប៉ាន់
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២ នេះ ប្រកាសសាលក្រម និងសម្រេចផ្តន្ទាទោស អតីតឧកញ៉ា សង ថន និង គូកន អតីតអភិបាលរងខេត្តបាត់ដំបង ឈ្មោះ ស៊ូ អារ៉ាហ្វាត ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ៧ ឆ្នាំ និងបង្គាប់ឱ្យសងប្រាក់ ចំនួន $២៥,០០០ ក្នុងម្នាក់ៗ ដាក់ចូលថវិកាជាតិ ។តែតុលាការ បានប្រកាសបើកផ្លូវ ឲ្យពួកគេមានសិទ្ធិ ប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ តាមនីតិវិធីច្បាប់។ លោក ពេជ្រ វិជ្ជាធម៌ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការដំបូងរាជធានីភ្នំពេញបានថ្លែង ឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ឈ្មោះ សង ថន ភេទ ប្រុស អាយុ ៦០ ឆ្នាំ ត្រូវបានតំណាងអយ្យការ […]
គុណបំណាច់របស់សម្តេចតេជោ ប្រជាពលរដ្ឋ១០គ្រួសារដែលមានដីនៅតំបន់៣ ភូមិក្រពើស្គម កៀនស្បូវ អូរធ្លាក់ បានចេញក្រៅឃ៉ំ ជួបជ៉ំគ្រួសារ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋមានដីស្រែនៅតំបន់ក្រពើស្គម កៀនស្បូវ និងអូរធ្លាក់ ស្ថិតនៅក្នុងភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រមាណ១០គ្រួសារ បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែម នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ក្តីមេត្តាអនុគ្រោះ សណ្ដោសប្រណីទោសដល់ពួកគេ។ ប្រជាពលរដ្ឋទាំងនោះមានឈ្មោះដូចខាងក្រោម៖ ១៖ ឈ្មោះ លឿ អយ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ២៖ឈ្មោះ ម៉ឺន រស់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ៣៖ ឈ្មោះ ណី ណា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ ៤៖ ឈ្មោះ ផល សុផាន់ណា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ៥៖ ឈ្មោះ សឿត គឹមសួន ភេទប្រុស អាយុ ៥៧ឆ្នាំ […]