ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបាលចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យផ្ទាល់សកម្មភាពនៃការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃប្រមាណជិត១០០០នាក់

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យផ្ទាល់សកម្មភាពនៃការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃប្រមាណជិត១០០០នាក់ រៀបចំឡើងដោយក្រុមគ្រូពេទ្យស្មគ្រចិត្តរបស់ក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះមកពីឃុំដំរីផុង និងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។   ការផ្តល់ការពិនិត្យព្យបាលជំងឺដោយឥតគិតថ្លៃនេះបានធ្វើឡើងដោយមានការសម្របសម្រួលពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះដែលមានឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានជាប្រធានក្រុមការងារ និងមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តក្រចេះសរុប ៦០រូប។ ការពិនិត្យព្យាបាលនេះផ្តោតលើជំងឺទូទៅ ជំងឺកុមារ វះកាត់តូច ពិនិត្យមាត់ធ្មេញ ពិនិត្យភ្នែកនិងចែកវ៉ែនតា។   ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អាជ្ញាធរស្រុកឆ្លូង មន្ទីរសុខាភិបាលខេត្តក្រចេះ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋ ផ្តល់សេវាសុខាភិបាលតាមរយៈការពិនិត្យ ប្រឹក្សានិងផ្តល់ការព្យាបាលបឋមដល់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព។

ព័ត៌មានសន្តិសុខសង្គម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដល់គោលការណ៍ទៅ ឯកឧត្តម ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដល់គោលការណ៍ទៅ ឯកឧត្តម ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករ កម្មការិនីរោងចក្រ សម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ៕