ព័ត៌មានសន្តិសុខសង្គម

សមាជិកគណបក្សសង្គ្រោះជាតិ ៣រូបនិងប្រជាពលរដ្ឋ ៤៦នាក់ផ្សេងទៀតស្ម័គ្រចិត្តរួមមាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ

សមាជិកគណបក្សសង្គ្រោះជាតិ ៣រូបនិងប្រជាពលរដ្ឋ ៤៦នាក់ផ្សេងទៀតស្ម័គ្រចិត្តរួមមាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ [កណ្ដាល]៖នាព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្អាង អ្នកឧកញ៉ា លី សាម៉េត ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ដោយមានការទទួល ស្វាគមន៍យ៉ាងយកចិត្តទុកដាក់ពី លោក ញ៉ឹម វណ្ណឌិន អភិបាលស្រុក និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាស្រុកស្អាង លោកអភិបាលរងស្រុក មន្ត្រីរបស់គណបក្សប្រជាជនម្ពុជាស្រុក រួមនិងតំណាងក្រុមហ៊ុនមួយចំនួនដែលស្រ ឡាញ់គណបក្សប្រជាជនកម្ពុជា បានចុះមកជួបដើម្បីសួរសុខទុក្ខដល់ប្រជាពលរដ្ឋចំនួន៤៩ នាក់ ដែលមកពីឃុំទឹកវិល ឃុំព្រៃគយ និងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលពីមុនពួកគាត់ជាសមាជិកនៃគណបក្សសង្គ្រោះជាតិ។ នៅក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា លីសាម៉េត បានមានប្រសាសន៍សំណេះសំ ណាលថា លោកពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលឃើញសមាជិកសមាជិការបស់គណបក្សសង្គ្រោះជាតិដែលភ្ញាក់រលឹក ចូលមករួមរស់ និងដើរតាមមាគ៌ារបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាប្រមុខ។ ហើយគណបក្ស ប្រជាជនកម្ពុជាបើកទ្វារចំហ ស្វាគមន៍ជានិច្ចមិនថាបងប្អូនមកពីគណបក្សណានោះទេ ឲ្យតែមានបំណងរួមរស់ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីកសាងជាតិ គណបក្សប្រជាជនកម្ពុជា […]

ព័ត៌មានសន្តិសុខសង្គម

អ្នកជំងឺស្លាប់មួយចំហៀងខ្លួន ជីប ហួរ អាយុ៥០ ឆ្នាំមកពីខេត្តតាកែវពេលនេះទទួលបាននូវការព្យាបាលបន្តជីវិតរស់នៅតទៅមុខទៀតក្រោមម្លប់សន្តិភាពដ៏កក់ក្តៅបំផុត

អរគុណសន្តិភាព អរគុណមន្ទីរ ពេទ្យប៊ីធនកម្ពុជាចិន និងអរគុណប្រកបដោយការ គោរពដ៏ខ្ពង់ខ្ពស់បំផុតដល់ សម្តេចទាំងទ្វេដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានូវថវិកា១០លានរៀល ជួយដល់អ្នកជំងឺស្លាប់មួយចំហៀងខ្លួន ជីប ហួរ អាយុ៥០ ឆ្នាំមកពីខេត្តតាកែវអោយទទួលបាននូវការព្យាបាលបន្តជីវិតរស់នៅតទៅមុខទៀតក្រោមម្លប់សន្តិភាពដ៏កក់ក្តៅបំផុត។ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោ និងពលរដ្ឋខ្មែរទូទាំងប្រទេស សូមគោរពអរគុណនិងដឹងគុណនូវការលះបង់គ្រប់យ៉ាងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកវិញនូវសន្តិភាពពេញលេញដែលមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជា។ កូនចៅសូមគោរពជូនពរ សម្តេចទាំងទ្វេមានសុខភាពល្អរឹងមាំនិងអាយុយឺនយូរបំផុត។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕  

ព័ត៌មានសន្តិសុខសង្គម

ដោយសារមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរពេក ថៅកែការ៉ាសសាំង PTT បានសម្រេចចិត្តបាញ់សម្លាប់ខ្លួន

  ភ្នំពេញ : បុរសម្នាក់បានបាញ់សម្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើល នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង១៥នាទី នៅចំណុចក្នុងបន្ទប់ទឹកខាងក្រោយបរិវេនការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានឲ្យដឹងថា(សព) ឈ្មោះ ឡី សុក្រឹត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរម្ចាស់ការ៉ាស់សាំង PTTស្នាក់នៅកន្លែងកើតហេតុ។ លោកអធិការបានបន្តថា សពមានស្នាមរបួសធ្លាយពីសៀតផ្កាស្ដាំទៅឆ្វេង។ វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុៈ អាវុធខ្លី១ដើមម៉ាកZORAKI 2914-T, បង់១ មានគ្រាប់ក្នុងបង់ ៦គ្រាប់ ក្នុងកាណុង១, សំបកកាទុស១ និងបាល់គ្រាប់១។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានបញ្ជាក់ថា មុនពេលកើតហេតុកន្លងមកជនរងគ្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ លុះព្រឹកថ្ងៃកើតហេតុកូនចៅងើបពីដេកដើរកមេមិនឃើញព្រោះណាត់គ្នាត្រូវទៅខេត្តកំពត ក៏ទៅមើលនៅបន្ទប់ទឹកឃើញតែស្បែកជើងស្រែកហៅមិនឮឆ្លើយ ដោយមានសង្ស័យក៏ហៅគ្នាយកសោរចាក់មើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយដោយមានឈាមផ្នែកក្បាល […]

ព័ត៌មានសន្តិសុខសង្គម

លោក ម៉ែន វិចិត្រ បានបាត់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ព្រមទាំងបង្កាន់ដៃទទួលប្លង់ជាប្រព័ន្ធ ហើយបានដាក់ពាក្យបណ្ដឹងចូលមកសាលាសង្កាត់ដង្កោនិងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ

សេចក្តីជូនដំណឹង លោក ម៉ែន វិចិត្រ បានបាត់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ព្រមទាំងបង្កាន់ដៃទទួលប្លង់ជាប្រព័ន្ធ ហើយបានដាក់ពាក្យបណ្ដឹងចូលមកសាលាសង្កាត់ដង្កោនិងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ យោងតាមពាក្យបណ្ដឹងចូលមកសាលាសង្កាត់ដង្កោលេខ ០៤២/២១ និងចូលមកប៉ុស្តិ៍នគរបាលរដ្ឋបាល ដង្កោលេខ ០១៦/២១ របស់លោក ម៉ែន វិចិត្រ ភេទប្រុស អាយុ៣៨ ឆ្នាំជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ២២៧ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្ដីអំពីការបាត់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុព្រមទាំងបង្កាន់ដៃទទួលប្លង់ជាប្រព័ន្ធ ដោយមូលហេតុកាលពី ខែតុលា ឆ្នាំ២០២០ កន្លងទៅលោកបានរើផ្ទះចាស់ទៅនៅផ្ទះថ្មីច្រឡំដៃមិនដឹងទុកដាក់នៅទីកន្លែងណានោះទេ នៅពេលដែលលោកត្រូវការយកប័ណ្ណសំគាល់សិទ្ធិកាន់ កាប់អចលនវត្ថុព្រមទាំងបង្កាន់ដៃទទួលប្លង់ជាប្រព័ន្ធទៅបំពេញសំណុំឯកសារផ្សេងៗស្រាប់តែរកមិនឃើញទើបលោកមកដាក់ពាក្យបណ្ដឹងសុំឱ្យអាជ្ញាធរជួយដឹងឮក្រែងមានជនណាមួយរកឃើញយកទៅបំពេញឯកសារផ្សេងៗ ដោយលោកជាម្ចាស់កម្មសិទ្ធិពុំទទួលខុសត្រូវឡើយ។ លោកបានស្នើសុំ និងធ្វើការធានាអះអាងថាប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុព្រមទាំងបង្កាន់ ដៃទទួលប្លង់ជាប្រព័ន្ធរបស់លោកពុំបានយកទៅដាក់បញ្ចាំឬលក់ឲ្យទៅអ្នកផ្សេងទេបើសិនថ្ងៃមុខមានជនណាមួយមកចោទប្រកាន់ទាមទារប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុព្រមទាំងបង្កាន់ ដៃទទួលប្លង់ប្រព័ន្ធថាជារបស់ខ្លួនលោកជាម្ចាស់កម្មសិទ្ធិនឹងទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន។ សូមបញ្ជាក់ផងដែរថាលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងរបស់លោក ម៉ែន វិចិត្រ និងមានប្រពន្ធឈ្មោះ កែវ ស្រស់ មានទំហំ ៦២,២៥ ម៉ែត្រការ៉េ ដែលទទួលសិទ្ធិកាន់កាប់ពីឈ្មោះ ជា វុត្ថា ភេទប្រុសអាយុ ៥៩ឆ្នាំ ដែលមានប្រពន្ធឈ្មោះ ឃុន គីមសៀ […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ដួង តារា និង លោកឧកញ្ញ៉ា លាង ឃុន បានដោះស្រាយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃមានរយៈពេល៧ឆ្នាំកន្លងបញ្ចប់ដោយសន្តិវិធី

វិវាទដីធ្លីរ៉ាំរ៉ៃមានរយៈពេល៧ឆ្នាំកន្លងមកត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃនេះដោយសន្តិវិធីដោយមានការសម្របសម្រួលពីសំណាក ឯកឧត្តម ដួង តារា និង លោកឧកញ្ញ៉ា លាង ឃុន ភ្នំពេញ: មានករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយ រវាងភាគីបងប្អូន៥គ្រួសារ (ជា ម៉េង, ហេងអៀង, ម៉េង ណាគ្រី, ម៉េង ឆេង លី, ឈឹម គ្រុយ, ជា ខេម៉ា (ប្រពន្ធរបស់ ម៉េង គង់មឿន ដែលកំពុងជាប់ពន្ធធនាគារដោយសារវិវាទនេះ) ជាមួយនឹង ឧត្តមសេនីយ៍ឯកនៃកងយោធពលខេមរភូមិន្ទម្នាក់ លើដីទំហំ (៨,៥៤៩ម២) ស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ គឺត្រូវបានសម្របសម្រួលដោះស្រាយបញ្ចប់ជាស្ថាពរនៅរសៀលថ្ងៃនេះ។ ជម្លោះវិវាទរ៉ាំរ៉ៃគឺកើតឡើងដោយសារភាគីម្ចាស់ដីបានអះអាងថាឪពុកម្តាយខ្លួនពិតជាបានកាន់កាប់ដីមួយកន្លែងតាំងពីឆ្នាំ១៩៧៩ពិតប្រាកដមែន។ នៅឆ្នាំ ២០០៤ ឪពុកម្តាយបានកាត់ដីពាក់កណ្តាលលក់ទៅអោយលោកផ្កាយបីនោះ។ ចំណែកដីមួយផ្នែកទៀត គាត់បានធ្វើប្លង់រឹងទុកជាកេរ្តិ៍ចែកអោយកូនៗ។ ប៉ុន្តែភាគីអ្នកទិញថាគាត់បានទិញដីទាំងអស់នោះហើយ ហើយក៏បានបង់លុយគ្រប់ចំនួនអស់ហើយដែរ។ ដោយសារការអះអាងយកត្រូវរៀងៗខ្លួននេះ ទើបបង្កអោយមានការប្តឹងផ្តល់គ្នាឡើងតុលាការអស់រយៈពេល៧ឆ្នាំកន្លងមក។ ជាជម្រើសចុងក្រោយ គឺបងប្អូនទាំង៥គ្រួសារបានដាក់ពាក្យគោរពសុំអន្តរាគមន៍មក សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១។ ក្នុងករណីនេះឯកឧត្តម […]

ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋដែលជាប់ចោទរឿងបញ្ហាដីធ្លី ថាសាលក្រមរបស់ចៅក្រម ហេង ផល្លា ជារឿងអយុត្តិធម៌ ព្រោះ…[video]

ប្រជាពលរដ្ឋដែលជាប់ចោទរឿងបញ្ហាដីធ្លី ថាសាលក្រមរបស់ចៅក្រម ហេង ផល្លា ជារឿងអយុត្តិធម៌ ព្រោះរវាងដីដើមបណ្តឹងលោក រ័ត្ន ផល្លា និង ដីប្រជាពលរដ្ឋមានទីតាំងផ្សេងគ្នា ខុសឃុំគ្នា