កណ្ដាល៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤បានចេញអនុក្រឹត្យសម្រេចតែងតាំងលោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជា«អភិបាល នៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល សម្រាប់អាណត្តិទី២ នៅក្នុងដែនសមត្ថកិច្ចដដែល»។ នេះបើតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជាដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ។ គួររំលឹកថា លោក កន សុខកាយ ត្រូវបានអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០២០ បានចេញអនុក្រឹត្យតែងតាំងឲ្យកាន់មុខតំណែងជា «អភិបាលស្រុកល្វាឯម ខេត្តកណ្តាល ជំនួសលោក ភឹម ភីរ៉ា អភិបាលស្រុកចាស់»៕
Month: August 2024
ក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ បានចូលរួមបរិច្ចាកថវិកាចំនួន ២០លានរៀលក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
ក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ បានចូលរួមបរិច្ចាកថវិកាចំនួន ២០លានរៀលក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កណ្ដាល÷នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ បានចូលរួមបរិច្ចាកថវិកាចំនួន ២០លានរៀលក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារព្រំដែន។ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន។ ក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ សូមចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីជ្រោយចង្វារ ទៅក្រុងអរិយក្សត្រ នឹងបើកការដ្ឋាន សាងសង់នៅឆមាសទី១ ឆ្នាំ២០២៥
អ្នកនាំពាក្យក្រសួងសាធារណការ ៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីជ្រោយចង្វារ ទៅក្រុងអរិយក្សត្រ នឹងបើកការដ្ឋាន សាងសង់នៅឆមាសទី១ ឆ្នាំ២០២៥ ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្ថិតនៅទីតាំងផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល) នឹងបើកការដ្ឋានសាងសង់នៅរយៈពេល១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ លោក ផន រឹម បានបញ្ជាក់ទៀតថា ការសិក្សាលម្អិតចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម(ESIA)បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជាផ្នែកចម្បងដើម្បីបើកផ្លូវសម្រាប់ដំណើរការបើកការដ្ឋានសាងសង់ និងដើម្បីភាពប្រាកដនិយមពេលគម្រោងចាប់ផ្តើមសាងសង់ នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏សំខាន់នៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិតនៃគម្រោង(Details Design)។ លោក ផន រឹម បានបន្ថែមទៀតថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។ គម្រោងនេះ […]
ឃាត់ខ្លួនលោកផ្កាយបី ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ពាក់ព័ន្ធ រំលោភទំនុកចិត្ត លុយជាង ៣លានដុល្លារ កសាងសំណុំរឿងបញ្ជូនទៅតុលាការ..!!!
ឃាត់ខ្លួនលោកផ្កាយបី ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ពាក់ព័ន្ធ រំលោភទំនុកចិត្ត លុយជាង ៣លានដុល្លារ កសាងសំណុំរឿងបញ្ជូនទៅតុលាការ..!!! ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនលោកផ្កាយបី ស៊ុន ហួរ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ។ អាណត្តិនេះហេីយកុំចេះតែហ៊ានធ្វេីអ្វីផ្ដេសផ្ដាស់ បេីប្រព្រឹត្តខុសច្បាប់ ទោះបីមានតួនាទី បុណ្យស័ក្តិយ៉ាងណាក៏មិនអាចជួយបានដែរ ! លោកផ្កាយបី ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន ដែលពាក់ព័ន្ធបណ្ដឹងរបស់ជនរងគ្រោះម្នាក់ដែលបានប្ដឹងចោទប្រកាន់ពីបទ រំលោភទំនុកចិត្ត ប្រេីប្រាស់ឯកសារក្លែងក្លាយ និងក្លែងបន្លំឯកសារសាធារណៈ លក់ដីខ្យល់មានទំហំទឹកប្រាក់ជាង៣លានដុល្លារអាមេរិក ៕ #ប្រភពច្បាស់ការ: ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន។ ព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤
ក្រសួងព័ត៌មាន បោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មានដោយឥតគិតថ្លៃដើម្បីជាមូលដ្ឋានគ្រឹះពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជំនឿទុកចិត្ត…
ភ្នំពេញ)៖ ក្រោយពីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះ បន្ទាប់ពីបានចំណាយពេលតាក់តែងចងក្រងជាង៤ខែ, ក្រសួងព័ត៌មាន បានបោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មានចំនួន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មាន យកទៅអាននិងអនុវត្ត ក្នុងគោលបំណងតម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មាន បោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មានដោយឥតគិតថ្លៃដើម្បីជាមូលដ្ឋានគ្រឹះពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជំនឿទុកចិត្ត… (ភ្នំពេញ)៖ ក្រោយពីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះ បន្ទាប់ពីបានចំណាយពេលតាក់តែងចងក្រងជាង៤ខែ, ក្រសួងព័ត៌មាន បានបោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មានចំនួន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មាន យកទៅអាននិងអនុវត្ត ក្នុងគោលបំណងតម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន។ នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទបូកសរុបការងារដឹកនាំក្រសួងព័ត៌មានរយៈពេល ១ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាដែលជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនសម្រេចបានដោយក្រសួងព័ត៌មានក្នុងរយៈពេលមួយឆ្នាំមកនេះ នឹងជួយលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ នេះជាលើកទី១ ដែលកម្ពុជាមានធម្មនុញ្ញក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈដែលត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន និងសម្រាប់អ្នកសារព័ត៌មាន។ […]
ក្រុមស្ត្រីញៀនល្បែងស៊ីសងចំនួន១០នាក់ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត
ព្រឹកថ្ងៃទី ២២ខែសីហាឆ្នាំ ២០២៤ក្រុមស្ត្រីញៀនល្បែងស៊ីសងចំនួន១០នាក់ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។ សូបញ្ជាក់ផងដែរថា នៅថ្ងៃទី២០សីហាឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញនឹងបញ្ជាដឹកនាំ ដោយលោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ស្តីពីការ រក្សាសន្តិសុខសណ្តាប់ធ្នាប់នឹងបង្ក្រាបអោយបានរាល់បទល្មើសពិសេសបទល្មើសលេងល្បែងស៊ីសងដោយខុសច្បាប់។ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោក វរសេនីយ៍ឯក គង់ គា នឹងមានការដឹកនាំផ្ទាល់ដោយលោក ព្រះរាជអាជ្ញារង ស្រេង វុទ្ធា បានឆ្មក់ចូលបង្ក្រាបក្រុមលេងល្បែងស៊ីសងនៅផ្ទះរបស់ឈ្មោះបៀន ចេក ភេទស្រី នៅចំណុចភ្នំរំដេង ស្ថិតនៅភូមិទំពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ជាលទ្ធិផល យើងឃាត់ខ្លួនក្រុមស្រីៗលេងល្បែងស៊ីសងបានចំនួន១០នាក់ នឹងដកហូតវត្ថុតាងរួមមាន: បៀចំនួន០៥ហ៊ូ.កំរាលលេងល្បែងចំនួន០២.កាបូបស្ពាយចំនួន០៣.ទូរស័ព្ទដៃចំនួន០៦គ្រ.ប្រាក់រៀលចំនួន៥,៦៣០,០០០៛(ប្រាំលានហុកសិបបីមឺនរៀល)អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០៥សន្លឹក។ហើយបាននាំខ្លួនមុខសញ្ញាទា ង១០នាក់មកធ្វើការសាកសួ នៅស្នងការដ្ឋាននគរបាលខេត្ត។
លោក ចាន់ តា រា អភិបាលនៃគណអភិបាលក្រុងអរិយក្សត្របានដឹកនាំកិច្ចប្រជុំពិនិត្យ តាមដាន ជំរុញលេីការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ខេត្តកណ្តាល
នាព្រឹកថៃ្ងទី១៣ខែសីហាឆ្នាំ២០២៤ លោក ចាន់ តា រា អភិបាលនៃគណអភិបាលក្រុងអរិយក្សត្របានដឹកនាំកិច្ចប្រជុំពិនិត្យ តាមដាន ជំរុញលេីការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ខេត្តកណ្តាល ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដេីម្បីឆ្លេីយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ គឺបានចូលរួមចំណែកកាត់បន្ថយនូវបញ្ហាទំនាស់ដីធ្លី បង្កេីននូវសុវត្ថិភាព ការកាន់កាប់ដីធ្លី កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចឲ្យបានប្រសេីរឡេីង។
បុគ្គលិកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ បានប្រារព្ធពិធីអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្ត្រ!
អរិយក្សត្រ : នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បុគ្គលិកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ បានប្រារព្ធពិធីអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ។ កម្មវិធីនេះធ្វើឡើងនៅចំណតកំពង់ចម្លងរបស់ក្រុមហ៊ុនស្ថិតក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ដោយមានការទូងស្គរដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ៕
លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុងអរិយក្សត្រ និងលោក ចាន់ តារា អភិបាល នៃគណ:អភិបាលក្រុងអរិយក្សត្រ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារត្រូវអគ្គីភ័យដែលបានឆាបឆេះ!
ក្រងអរិយក្សត្រ: នៅព្រឹក ថ្ងៃសៅ ១៤រោច ខែ អាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ៣ ខែសីហា ឆ្នាំ២០២៤ ក្រោមព្រះអធិបតីភាពព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ ព្រមទាំងមន្រ្ដីសង្ឃ ដោយមានការនិមន្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមកជូនគ្រួសារត្រូវអគ្គីភ័យដែលបានឆាបឆេះផ្ទះសាងសង់អំពីឈើ ដំបូល ប្រកស័ង្កសី ទំហំ ០៦ម៉ែត្រ x ០៨ ម៉ែត្រ របស់ប្រជាពលរដ្ឋ ឈ្មោះសាន សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខកសិករ និងប្រពន្ធឈ្មោះ ធឺន ស្រីអូន អាយុ ៣១ឆ្នាំ នៅភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដោយមានការគោរពអញ្ជើញចូលរួម÷លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុងអរិយក្សត្រ លោក ចាន់ តារា អភិបាល នៃ គណ:អភិបាលក្រុងអរិយក្សត្រ និងជាប្រធានអនុសាខាកាកបាទ […]