ព័ត៌មានសន្តិសុខសង្គម

ខណ្ឌចំការមន៖ ទីតាំងក្លឹបយីហោ 666 កំពុងតែប្រមូលផ្ដុំគ្នា ប្រើប្រាស់គ្រឿងញៀន យ៉ាងអនាធិបតេយ្យ សូមថ្នាក់ដឹកនាំជួយអន្តរាគមន៍ផង

ខណ្ឌចំការមន៖ ទីតាំងក្លឹបយីហោ 666 កំពុងតែប្រមូលផ្ដុំគ្នា ប្រើប្រាស់គ្រឿងញៀន យ៉ាងអនាធិបតេយ្យ សូមថ្នាក់ដឹកនាំជួយអន្តរាគមន៍ផង ភ្នំពេញ៖ ក្លឹបយីហោ 666 ស្ថិតនៅផ្លូវលេខ១៦៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងតែប្រមូលផ្ដុំគ្នា ប្រើប្រាស់គ្រឿងញៀន (K គ្រវី) និងម្សៅក្រាមញៀនផ្សេងទៀត យ៉ាងអនាធិបតេយ្យ សូមថ្នាក់ដឹកនាំជួយអន្តរាគមន៍ផង។ ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងក្លឹប យីហោ 666 ខាងលើនេះ មានជនជាតិចិនជាអ្នកមើលការខុសត្រូវ និងបានបើទទួលភ្ញៀវដោយឲ្យប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម មិនខ្លាចញញើតច្បាប់ស្រុកខ្មែរបន្តិចឡើយ។ ករណីនេះដែរធ្វើឱ្យមហាជនជាច្រើន មានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះការរស់នៅរបស់កូនចៅជំនាន់ក្រោយៗ របស់គាត់ ព្រោះករណីនេះជាហេតុធ្វើអោយមានភាពអសន្តិសុខយ៉ាងខ្លាំងចំពោះសង្គមជាតិ ដូចជាលួចប្លន់សម្លាប់ ចាប់ជំរិត ជួញដូរផ្លូវភេទជាដើម ដូច្នេះហើយសូមថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ផង។ ពលរដ្ឋស្នើដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមជួយចាត់សមត្ថកិច្ចជំនាញចុះបង្ក្រាបផង៕

ព័ត៌មានសន្តិសុខសង្គម

ស្នងការដ្ឋាននគរបាលបាលខេត្តកណ្តាលសូមឆ្លើយបំភ្លឺជុំវិញការចុះផ្សាយថានគរបាលស្រុកល្វាឯមចាប់ជនសង្ស័យហើយដោះលែងងវិញជាថ្នូរនិងប្រាក់១ពាន់ដុល្លារ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រសារព័ត៌មាន កងមាស បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ មានខ្លឹមសារថា «បែកធ្លាយទៀតហើយ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម ចាប់ឃាត់ខ្លួនជនសង្ស័យ និងគ្រឿងញៀ រួចដោះលែងវិញជាថ្នូរទឹកប្រាក់ជាងមួុយពាន់ដុល្លារ ក្នុងការដោះលែងជនសង្ស័យម្នាក់»។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានចាត់ឱ្យលោកអធិការនគរបាលស្រុកល្វាឯម ចំណាត់ការឆ្លើយតបករណីខាងលើ។ អធិការដ្ឋាននគរបាលស្រុកល្វាឯម សូមធ្វើការបដិសេធទាំងស្រុង គឺពុំមានករណីដូចការចុះផ្សាយរបស់គេហទំព័រ កងមាស នោះឡើយ។ ដោយឡែកកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៧និង៣០នាទី នៅចំណុចផ្លូវ កែងស្ថិតនៅភូមិ កោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។ *ជនសង្ស័យចំនួន០២នាក់៖ ១.ឈ្មោះ យ៉ុន ប៊ុនណាក់ ហៅ ក្របី ភេទប្រុស អាយុ ២៥ ឆ្នាំជនជាតិខ្មែរមុខរបរ […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងគណៈបញ្ជាការឯកភាពស្រុកខ្សាច់កណ្តាល បើកប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងស៉ីសងខុសច្បាប់គ្របប្រភេទ ក្នុងស្រុកខ្សាច់កណ្តាល 

  ស្រុកខ្សាច់កណ្ដាល ៖ ក្នុងរយៈពេលពីរថ្ងៃមកនេះ ថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២២នេះ ទីតាំងបើកល្បែងស៉ីសងខុសច្បាប់សរុប ៩០ទីតាំង ត្រូវបានបង្ក្រាប និងបន្តពិនិត្យចុះណែនាំនៅទូទាំងស្រុកខ្សាច់កណ្តាល ដោយកម្លាំងគណៈបញ្ជាការឯកភាពស្រុក ក្រោយមានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា។ រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបទបញ្ជារបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល គណ:បញ្ជាការឯកភាពស្រុកខ្សាច់កណ្តាល ដឹកនាំដោយលោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល សហការណ៍ចូលរួមដោយលោក ថេង មករា មេបញ្ជាការកងរាជអាវុធហត្ថស្រុក និងលោក អ៊ុន យ៉ុង អធិការរង តំណាងលោក ម៉ែន សុខឃឿន អធិការដ្ឋាននគរបាលស្រុក បានចុះបង្រ្កាប ធ្វើកិច្ចសន្យា និងបន្តចុះពិនិត្យតាមដាន សកម្មភាពលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅតាមបណ្តាហាងកាហ្វេនានាក្នុងមូលដ្ឋានស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ក្នុងនោះ លោក […]

ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល និងលោកស្រី រ៉េត ផល្លីដា ត្រូវជាភរិយា បានចូលរួមកាន់៦បិណ្ឌវេនទី៦

នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ​ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ២០២២ នៅវត្តបុទុមសាគរ​ (ហៅវត្តតាក្របៅ) ————————————— លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល និងលោកស្រី រ៉េត ផល្លីដា ត្រូវជាភរិយា រួមទាំងក្រុមគ្រួសារ ដោយមានការចូលរួមពីមហាគ្រួសារកងម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបានជួបជុំគ្នានៅវត្តបុទុមសាគរ (ហៅវត្តតាក្របៅ)​ ដើម្បីនិមន្តព្រះសង្ឃដារ បង្សុកូល​ននិងរាប់បាត្រ ជាកិច្ចបង្ហើយបុណ្យកាន់បិណ្ឌវេនទី៦។ ទន្ទឹមនោះ ទេយ្យទាន​និងបច្ច័យប្រគេនព្រះសង្ឃសម្រាប់បិណ្ឌវេនទី៦នេះ សរុបជាថវិកាចំណាយរួមចំនួន៧,០៤៩,០០០រៀល។

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសង​មាន់​ជល់ និង​អាប៉ោង ដុះ​ស្លែ​ដ៏​ធំមួយកន្លែងកំពុងតែបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប នៅក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង

(ខេត្ដស្ទឹងត្រែង )៖ ទីតាំងល្បែងស៊ីសង មាន់ ជល់ និង អាប៉ោង ដុះ ស្លែ ដ៏ ធំមួយកន្លែងបាននឹង កំពុងតែ ប្រមូលផ្ដុំ គគ្នាលេងភ្នាល់ ដាដាក់លុយយ៉ាងគគ្រឹក គគ្រេងដោយមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានសោះឡើយ ដែលមានទីតាំងតាម ផ្លូវ លេខ ៧៨ ចេញ ពី រង្វង់ មូល អូរ ពងមាន់ ចំងាយ ១២០០ ម៉ែត្រ នៅ ចំនុច ភូមិ រាជា នុ គោល សង្កាត់ រាជា នុ គោល ក្រុង ស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង ។ ប្រភពពីអ្នកចេញចូលលេងល្បែងសុីសងមាន់ជល់និងអាប៉ោង បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាចំពោះទីតាំងជល់មាន់និងអាប៉ោងនេះគឺបើកលេងជាយូរណាស់មកហើយ ម្យ៉ាងវិញទៀតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាបនោះទេ ដោយម្ចាស់ទីតាំងបានរត់ការគ្រប់ច្រកល្ហកអស់ហើយពោលគឺ លេងបានដោយសេរី ។ ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់និងអាប៉ោងនេះពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញ្ញើតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននោះឡើយ ហាក់បីដូចប្រទេសនិងច្បាប់។ […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជាង១ពាន់នាក់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

នៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុពិធីចែកសញ្ញាបត្របណ្ឌិតកិត្តិយស បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ (វគ្គរៀបរយ និងវគ្គឥស្សរជន) ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររងជាង ១០០០នាក់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (University of Indrawichea-UI) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ មានចំនួន ១៨២០អង្គ/នាក់ (ស្រីចំនួន ៣០៦នាក់) ក្នុងនោះមានៈ បណ្ឌិតកិត្តិយស ៨នាក់ (ស្រី១នាក់), បណ្ឌិតស្រាវជ្រាវ ២៧២អង្គ/នាក់ (ស្រី២៤នាក់), បរិញ្ញាបត្រជាន់ខ្ពស់ (រៀបរយ) ៩៥អង្គ/នាក់ (ស្រី២១នាក់), បរិញ្ញាបត្រជាន់ខ្ពស់ (ឥស្សរជន) ១២០៥អង្គ/នាក់ (ស្រីចំនួន២៣៧នាក់), បរិញ្ញាបត្រ ២៣១នាក់ (ស្រី ១៩នាក់) និងបញ្ញាបត្ររង ១១នាក់ (ស្រីចំនួន៤នាក់)។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមបណ្ឌិត ដួង តារា អមដំណើរអ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញយកអំណោយសម្តេចតេជោចែកជូនប្រជា ពលរដ្ឋជាង១០០គ្រួសារ និង ពិនិត្យមើលការសាងសង់រូបសំណាក ហ្លួងព្រះស្តេចកននៅ វត្តម៉ែបាន

កណ្តាល៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចអគ្គសេនាបតីតេជោនាយករដ្ឋមន្ត្រី រួមទាំងក្រុមការងារស្ម័គ្រចិត្តរបស់ឯកឧត្តមបណ្ឌិតបានអមដំណើរអ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេចអគ្គសេនាបតីតេជោនាយករដ្ឋមន្ត្រី នាំយកអំណោយសម្តេចតេជោនាយករដ្ឋមន្ត្រីចែកជូនប្រជាពលរដ្ឋជាង១០០គ្រួសារ និងឆ្លៀតផ្តាំផ្ញើរសួរសុខទុក្ខប្រជាជពលរដ្ឋ និងអញ្ជើញទៅពិនិត្យមើលការសាងសង់រូបសំណាក ហ្លួងព្រះស្តេចកន នៅក្នុងវត្តម៉ែបាន ភូមិម៉ែបាន ឃ៉ំស៉ីធរកណ្តាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្រោយពីអ្នកឧកញ៉ា លី សាម៉េត បានពិនិត្យរូបសំណាកនេះ ឃើញនៅមិនទាន់បុស្សបុក គឺមានតែរូបសំណាកដែលមានគំនិតផ្តួចផ្តើមកសាងឡើង ដោយលោក កន សុកាយ អភិបាលស្រុកល្វាឯម។ ក្នុងការអញ្ជើញរបស់អ្នកឧកញ៉ា លី សាម៉េត រួមជាមួយឯកឧត្តមបណ្ឌិត ដួង តារា និង ក្រុមការងារស្ម័គ្រចិត្តរបស់ឯកឧត្តមបណ្ឌិត លោកតាអាចារ្យគណកម្មការ ពុទ្ធបរិស័ទ ចំណុះជើងវត្តបានជម្រាបអ្នកឧកញ៉ា ឲ្យដឹងថាតាំងពីមានការសាងសង់រូបសំណាក ហ្លួងព្រះស្តេចកននៅជិតរូបសំណាក ពិជ័យនាគ ជាមួយរូបម៉ែបាន ដែលជាមាតាបិតា របស់ហ្លួងព្រះស្តេចកននេះមកធ្វើអោយប្រជាពលរដ្ឋ មានភាពសុខសប្បាយ ត្រជាក់ត្រជ៉ំ ហើយរូបនេះ គឺដាក់នៅទីតាំងនេះគឺស័ក្តិសមបំផុត និង មានរិទ្ធបារមី […]

ព័ត៌មានស៊ើបអង្កេត

បណ្តឹងប្រជាពលរដ្ឋប្តឹងលោក ម៉ឹង យូឡេង ករណីរំលោភយកដីត្រូវបានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចាត់ឲ្យឯកឧត្តម គង់ សោភ័ណ្ឌ ចុះសិក្សាស្រាវជ្រាវ និងដោះស្រាយ

(កណ្តាល) បណ្តឹងរបស់ប្រជាពលរដ្ឋប្តឹងលោក ម៉ឹង យូឡេង ប្រធានធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកណ្តាល ដែលក្នុងបណ្តឹងទាំងនោះបានបញ្ជាក់ថាលោក ម៉ឹង យូឡេង បានរំលាភយកដីលំនៅដ្ឋានរបស់គាត់ដែលបានរស់នៅគ្រប់គ្រងលើដីនេះជាង៣០ឆ្នាំមកហើយ តែមិនត្រូវរដ្ឋបាលខេត្តកណ្តាលធ្វើការដោះស្រាយនោះទេ។ ពាក់ព័ន្ធជាមួយបណ្តឹងពលរដ្ឋនេះ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំរាបមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឲ្យចាត់ចែងការចុះសិក្សាស្រាវជ្រាវពិនិត្យ និងដោះស្រាយបញ្ហាខាងលើដោយផ្អែកលើគោលការណ៍ច្បាប់ និង លិខិតបទដ្ឋានគតិយុទ្ធដែលមានចែងជាធរមាន រួចធ្វើការឆ្លើយតបទៅសាម៉ីសំណើរវិញ។ តែមកដល់ពេលនេះ រដ្ឋបាលខេត្តកណ្តាល មិនទាន់បំពេញការងារទៅតាមស្មារតីរបស់ សជណ លេខ១៨១៨ របស់ក្រសួងមហាផ្ទៃនៅឡើយទេ។ សូមបញ្ជាក់ថាលោក សាំង សារ៉ុម ប្រធានសមាគមន៍អ្នកការសែតកម្ពុជា ដើម្បីអភិវឌ្ឍន៍ បានដាក់ពាក្យបណ្តឹង ប្តឹងលោក ម៉ឹង យូឡេង ប្រធានមន្ទីសាធារណៈការដែលសំបូរដោយរឿងអាស្រូវដែលអះអាងថាបានរំលោភដីរបស់ពលរដ្ឋដែលមានទំហំ២០មx២០ម ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាច្រើនឆ្នាំ ជាច្រើនលើកច្រើនសារមកហើយ តាំងតែពីឯកឧត្តម ម៉ៅ ភារុណ […]