កណ្តាល៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចអគ្គសេនាបតីតេជោនាយករដ្ឋមន្ត្រី រួមទាំងក្រុមការងារស្ម័គ្រចិត្តរបស់ឯកឧត្តមបណ្ឌិតបានអមដំណើរអ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេចអគ្គសេនាបតីតេជោនាយករដ្ឋមន្ត្រី នាំយកអំណោយសម្តេចតេជោនាយករដ្ឋមន្ត្រីចែកជូនប្រជាពលរដ្ឋជាង១០០គ្រួសារ និងឆ្លៀតផ្តាំផ្ញើរសួរសុខទុក្ខប្រជាជពលរដ្ឋ និងអញ្ជើញទៅពិនិត្យមើលការសាងសង់រូបសំណាក ហ្លួងព្រះស្តេចកន នៅក្នុងវត្តម៉ែបាន ភូមិម៉ែបាន ឃ៉ំស៉ីធរកណ្តាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្រោយពីអ្នកឧកញ៉ា លី សាម៉េត បានពិនិត្យរូបសំណាកនេះ ឃើញនៅមិនទាន់បុស្សបុក គឺមានតែរូបសំណាកដែលមានគំនិតផ្តួចផ្តើមកសាងឡើង ដោយលោក កន សុកាយ អភិបាលស្រុកល្វាឯម។
ក្នុងការអញ្ជើញរបស់អ្នកឧកញ៉ា លី សាម៉េត រួមជាមួយឯកឧត្តមបណ្ឌិត ដួង តារា និង ក្រុមការងារស្ម័គ្រចិត្តរបស់ឯកឧត្តមបណ្ឌិត លោកតាអាចារ្យគណកម្មការ ពុទ្ធបរិស័ទ ចំណុះជើងវត្តបានជម្រាបអ្នកឧកញ៉ា ឲ្យដឹងថាតាំងពីមានការសាងសង់រូបសំណាក ហ្លួងព្រះស្តេចកននៅជិតរូបសំណាក ពិជ័យនាគ ជាមួយរូបម៉ែបាន ដែលជាមាតាបិតា របស់ហ្លួងព្រះស្តេចកននេះមកធ្វើអោយប្រជាពលរដ្ឋ មានភាពសុខសប្បាយ ត្រជាក់ត្រជ៉ំ ហើយរូបនេះ គឺដាក់នៅទីតាំងនេះគឺស័ក្តិសមបំផុត និង មានរិទ្ធបារមី ងាយស្រួយសម្រាប់ប្រជាពលរដ្ឋចូលមកគោរពបូជាផងដែរ។
ហើយដោយឃើញថារូបសំណាកហ្លួងព្រះស្តេចកន ធ្វើមិនទាន់រួចរាល់ គណៈកម្មការ រួមទាំងពុទ្ធបរិស័ទក៏បានស្នើស៉ំអ្នកឧកញ៉ា លី សាម៉េត និង ឯកឧត្តមបណ្ឌិត ដួង តារា លោក កន សុខកាយ រួមទាំងក្រុមការងារស្ម័ត្រចិត្តរបស់ឯកឧត្តមបណ្ឌិត មេត្តាជួយសាងសង់បុស្សបុក ឲ្យបានរួចរាល់ផង ដើម្បីសម្រាប់ជាទីគោរពបូជា ចំពោះប្រជាពលរដ្ឋ
ក្រោយពីមានការស្នើស៉ំពីគណៈកម្មការពុទ្ធបរិស័ទ អ្នកឧកញ៉ា លី សាម៉េត ក៏បានយល់ព្រមជួយសាងសង់ដើម្បីឲ្យបានឆាប់រួចរាល់ នៅពេលឮសូរប្រសាសន៍បែបនេះ ធ្វើឱ្យប្រជាពលរដ្ឋពុទ្ធបរិស័ទមានការសាទរ និងសប្បាយចិត្តយ៉ាងក្រៃលែង។
ជាចុងក្រោយនៃកម្មវិធីក៏មានការចែកនូវអំណោយ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទជាង១០០គ្រួសារផងដែរ៕














