ព័ត៌មានសន្តិសុខសង្គម

លោកអភិបាលស្រុកពារាំង ជាអ្នកអនុញ្ញាតឲ្យថៅកែគ្រឿងចក្រ ជីកកកាយដីព្រែកសាធារណៈមកធ្វើអាជីវកម្ម ក្រោមហេតុផលស្តារ!

លោកអភិបាលស្រុកពារាំង ជាអ្នកអនុញ្ញាតឲ្យថៅកែគ្រឿងចក្រ ជីកកកាយដីព្រែកសាធារណៈមកធ្វើអាជីវកម្ម ក្រោមហេតុផលស្តារ! (ព្រៃវែង)៖ ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៩.០៣.២០២៥ លោក ហុង ដានី មន្ត្រីសាធារណៈការស្រុកពារាំង បានលើកឡើងថា គ្រឿងចក្រខ្នាតធំដែលកំពុង ជីកកកាយ(ព្រែកត្នោត)យកអាចម៍ដីលក់ជាប្រយោជន៍ឯកជននោះគឺមានការអនុញ្ញាត ពីលោកអភិបាលស្រុកពារាំង ក្រោមហេតុផល”ស្ដារព្រែក”។ សូមជម្រាបថាៈ ព្រែកសាធារណៈដែលឈ្មួញកំពុងដាក់គ្រឿងចក្រ ជីកកកាយ យកធ្វើអាជីវកម្ម ដោយគ្មានការបង់សួយសារនោះ មានទីតាំងត្រង់ចំណុចខាងត្បូងផ្លូវជាតិលេខ៨ ឈ្មោះ”ព្រែកត្នោត”មានទទឹងប្រហែល២០ម៉ែត្រ និងបណ្ដោយមើលដាច់កន្ទុយភ្នែក ស្ថិតនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ សេចក្ដីរាយការណ៍បានឱ្យដឹងថា ថៅកែគ្រឿងចក្រខាងលើប្ដីឈ្មោះ”ហៀប”និងប្រពន្ធឈ្មោះ”អូន”ជាមនុស្សមានឥទ្ធិពលខ្លាំង និងស្ទាត់ជំនាញក្នុងការរត់ការជាមួយអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ..!។ ពលរដ្ឋនិយាយថាៈ ក្រុមរថយន្តបែនខ្នាតធំរបស់ថៅកែ ហៀប អូន មានជាច្រើនគ្រឿង ដោយចាប់ពីចំណុះ៥តោន.កង់១០និងយីឌុបទៀតផង.។ ដោយធ្វើការដឹកជញ្ជូនរាល់ថ្ងៃ គ្មានឈប់ឈរ តាំងពីព្រលឹមទល់ព្រលប់ ដើម្បីបំពេញមហិច្ឆតាខ្លួន..!។ ក្រោយថៅកែរូបនេះ ទទួលម៉ៅការចាក់ដីឡូត៍ឱ្យគេ ដែលមានទំហំជិត២០ហិកតា ត្រង់ចំណុចខាងជើងផ្លូវជាតិលេខ៨.ស្ថិតនៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង!។ កត្តាទាំងនេះហើយ ដែលជម្រុញឱ្យថៅកែ ហៀប អូន ដាក់(SK)ធំៗចំនួន៣គ្រឿង ក្នុងនោះ២គ្រឿង កាយដីកម្មសិទ្ធក្នុងរណ្ដៅដ៏ធំ និងជ្រៅជិតដល់ក្បាលប្រេត […]

ព័ត៌មានសន្តិសុខសង្គម

អាជីវករអះអាង រឿងបង់លុយចូលហោប៉ាវមន្ត្រីច្រកទ្វារព្រំដែនក្អមសំណ អស់ចាប់ពី២០ ទៅ៣៥ម៉ឺនរៀលក្នុង១ឡាន!

អាជីវករអះអាង រឿងបង់លុយចូលហោប៉ាវមន្ត្រីច្រកទ្វារព្រំដែនក្អមសំណ អស់ចាប់ពី២០ ទៅ៣៥ម៉ឺនរៀលក្នុង១ឡាន! (កណ្តាល)៖ ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងយកចិត្តទុកដាក់ ក្នុងការលុបបំបាត់អំពើពុករលួយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចំរើនថែមមួយកម្រិតទៀតនោះ…!។ បែរជាមានការលើកឡើងថា មន្ត្រីពាក់ព័ន្ធនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ក្នុងឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល កំពុងពួតដៃគ្នា កំណត់យកលុយ ពីរថយន្តដឹក(ផ្លែដូង) ចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា ក្នុង១ជើងៗ ចាប់ពី២០ម៉ឺនរៀល ទៅ៣៥ម៉ឺនរៀលជាកំហិត..!!។ ខណៈជនជាតិវៀតណាម ដែលតែងតែឆ្លងដែនចេញចូលជាប្រចាំ ក៏បានអះអាងដែរថា ពួកខ្លួនបង់លុយឱ្យប៉ូលិសច្រកទ្វារព្រំដែនមួយនេះ ក្នុងម្នាក់ៗចំនួន៥ម៉ឺនដុង(លុយវៀតណាម) ជាថ្នូរនឹងការអនុញ្ញាតឱ្យចេញចូលដោយសេរី.អត់វ៉ៃត្រា.អត់(ប៉ាស្ទ័រ)។ -ករណីនេះលោកប្រធានស្នាក់ការថ្លែងថា”អាអ្នកថាវាចេះតែថាទេ កុំចេះតែមកសួរ ឱ្យវាប្ដឹងមក”។ ជុំវិញរឿងនេះ អាជីវករដែលតែងតែដឹក(ផ្លែដូង)ពីវៀតណាម ចូលមកកម្ពុជា តាម”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ដោយប្រើ”រថយន្តសាំយ៉ុង”បានអះអាងថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យស្នាក់ការត្រួតពិនិត្យ.មន្ត្រីគយ.និងប៉ូលិស នៅច្រកទ្វារព្រំដែនមួយនេះ.អស់សរុបចំនួន២០០.០០០រៀលជាកំហិត..!!។ -រីឯអ្នកដឹក(ផ្លែដូង)ដោយប្រើរថយន្តចំណុះ២តោនកន្លះ ក៏បានលើកឡើងស្រដៀងគ្នាដែរថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យសមត្ថកិច្ចខ្មែរ ដែលប្រចាំការនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”អស់សរុបចំនួន៣៥០.០០០រៀលជាកំហិត!  ក្នុងនោះរួមមាន.ស្នាក់ការ.គយនិងប៉ូលិស..!!។ អាជីវករបញ្ជាក់ថា រាល់ការបង់លុយរបស់ពួកគាត់ មកឱ្យសមត្ថកិច្ចច្រកទ្វារព្រំដែនខាងលើ គឺពុំដែលមានក្រដាសស្នាមឬវិក្កយបត្រ បង់ពន្ធចូលរដ្ឋអ្វីឡើយ.ដោយជារៀងរាល់លើក ពួកខ្លួន រត់ការហុចលុយឱ្យមន្ត្រីផ្ទាល់ដៃ..!!។ ចំណែកអ្នកដឹកជីកសិកម្ម ពីវៀតណាម ចូលមកកម្ពុជា ដោយប្រើរ៉ឺម៉កម៉ូតូ […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងជំនាញចម្រុះ បានរឹបអូសវត្ថុតាងខូចគុណភាពសម្រេចដុតបំផ្លាញចោលនូវផលិតផល(ទឹកដោះគោ Dutch Mill ) សរុបចំនួន៩១កេស ស្មើនឹង៣៨១៥ដប នៅទីលានចាក់សំរាម

(កំពង់ធំ)÷ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន០៨នាក់ ចូលរួមសហការជាមួយការិយាល័យ(ក ប ប) ក្រោមការដឹកនាំសម្របសម្រួល និងបញ្ជាផ្ទាល់ពីលោក សាយ វាសនា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ អនុវត្តតាមដីការសម្រេចរឹបអូសវត្ថុតាងខូចគុណភាពលេខ ៨៨ អ.ក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្ត សម្រេចដុតបំផ្លាញចោលនូវផលិតផលខូចគុណភាព (ទឹកដោះគោ Dutch Mill ) សរុបចំនួន៩១កេស ស្មើនឹង៣៨១៥ដប នៅទីលានចាក់សំរាម ចំណុចវាលវង្ស ស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពុងស្វាយ ខេត្តកំពុងធំ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានលើកឡើងថា ផលិតផលដែលខូចគុណភាព លក់នៅលើទីផ្សារ ដែលជាចំណីអាហារពេញនិយមរបស់កុមារ ប្រសិនបើមិនបានចុះពិនិត្យឱ្យត្រឹមត្រូវទេនោះមនុស្សទូទៅយកទៅបរិភោគប៉ះពាល់ដល់សុខភាព និងបាត់បង់អាយុជីវិតមនុស្សផងដែរ។ ក្នុងការចូលរួមចំណែកទប់ស្កាត់ការលក់ផលិតផលដែលខូចគុណភាពនេះនៅតាមទីផ្សារ សូមបងប្អូនប្រជាពលរដ្ឋ មុននឹងទទួលទាន […]

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញពីរកន្លែងទីតាំងទី១នៅក្នុងតារាងបាល់ទះស្ថិតនៅភូមិឈូក  ឃុំសន្លុង ទីតាំងទី ២ស្ថិតនៅភូមិសន្លង ឃុំសន្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល!!!

ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញពីរកន្លែងទីតាំងទី១នៅក្នុងតារាងបាល់ទះស្ថិតនៅភូមិឈូក  ឃុំសន្លុង ទីតាំងទី ២ស្ថិតនៅភូមិសន្លង ឃុំសន្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ប្រជាពលរដ្ថសំណូមពរដល់អាជ្ញាធរ មូលដ្ឋានជាពិសេសលោក ម៉ែន សុឃឿនអធិការ ស្រុកខ្សាច់កណ្ដាល និងលោក ចេង ឌី ណា អភិបាលនៃគណៈអភិបាល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល សូមមេត្តាចុះត្រួតពិនិត្យមើលទីតាំងខាងលើនេះផង។ ដើម្បីរក្សាបាននៅ..ភូមិ .ឃុំ..សង្កាត់ មានសុវត្ថិភាពទាំង  ៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត។ ថ្ងៃទី១៣ខែមិនាឆ្មាំ២០២៥

ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋរាប់ពាន់គ្រួសារបាននាំគ្នាគោរពច្បាប់និងបានធ្វើតាមការណែនាំរបស់អាជ្ញាធរ ចុះហេតុអ្វីបានជាបុគ្គលម្នាក់មានសិទ្ធិគ្រប់គ្រាន់ក្នុងការសាងសង់សំណង់រឹងរំលោភលើផ្លូវសាធារណ:របស់រដ្ឋបាន?

ប្រជាពលរដ្ឋរាប់ពាន់គ្រួសារបាននាំគ្នាគោរពច្បាប់និងបានធ្វើតាមការណែនាំរបស់អាជ្ញាធរ ចុះហេតុអ្វីបានជាបុគ្គលម្នាក់មានសិទ្ធិគ្រប់គ្រាន់ក្នុងការសាងសង់សំណង់រឹងរំលោភលើផ្លូវសាធារណ:របស់រដ្ឋបាន? ខេត្តកណ្តាល: អគារដ៏ធំមួយដែលបានសាងសង់រំលោភចូលលើផ្លូវសាធារណៈរបស់រដ្ឋនៅតែមិនទាន់រុះរើចេញនៅឡើយទេបើទោះបីជាមានការហាមឃាត់ពីអាជ្ញាធរនិងស្ថាប័នពាក់ពន្ធ័យ៉ាងណាក៏ដោយក៏បុគ្គលដែលជាម្ចាស់អគារខាងលើនេះនៅតែមិនខ្លាចញញើតឡើយ។ ហើយសំណង់រឹងដ៏ធំមហិមាមួយនេះមានភូមិសាស្ត្រនៅជាប់បណ្តោយផ្លូវជាតិលេខ8Aស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល នៃខេត្តកណ្តាល។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋស្លូតត្រង់ដែលមានលំនៅដ្ឋាននៅជាប់ផ្លូវជាតិលេខ8Aនៅឃុំព្រែកតាមាក់នោះបាននាំគ្នារុះរើរបងនិងផ្ទះសម្បែងចេញពីចំណីផ្លូវគ្រប់ៗគ្នានឹងបានគោរពច្បាប់តាមការណែនាំរបស់អាជ្ញាធរ។ ចុះហេតុអ្វីបានជាមានតែមួយគ្រួសារខាងលើនេះមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការសាងសង់សំណង់រឹងមាំបានទៅវិញ? នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយក៏មិនមែនជាការបញ្ចេញទស្សនៈរបស់អ្នកសារព័ត៌មានយើងដែរ។ហើយសារព័ត៏មានយើងនឹងរង់ចាំធ្វើការបកស្រាយនិងផ្សាយជូនអ្នកបានពាក់ពន្ធ័នៅរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណច្រើន!

ព័ត៌មានសន្តិសុខសង្គម

ផ្ទៃអាងមេទឹកនៅក្នុងទំនប់ផ្លូវទូកជាសម្បត្តិរដ្ឋទំហំជិត៦០ហិកតា ដែលគ្រប់គ្រងដោយក្រសួងធនធានទឹក ត្រូវបានក្លាយទៅជាសម្បត្តិឯកជន!!

ផ្ទៃអាងមេទឹកនៅក្នុងទំនប់ផ្លូវទូកជាសម្បត្តិរដ្ឋទំហំជិត៦០ហិកតា ដែលគ្រប់គ្រងដោយក្រសួងធនធានទឹក ត្រូវបានក្លាយទៅជាសម្បត្តិឯកជន!! កណ្តាល៖គ្រឿងចក្រជាច្រើនគ្រឿងបានសម្រុកកាប់ឈូសឆាយព្រៃ ដែលមានដើមឈើធំៗនៅក្នុងផ្ទៃអាងទឹកអនុគម្រោងប្រព័ន្ធធារាសាស្ត្រខ្នាតតូតផ្លូវទូក ដែលមានទំហំជិត៦០ហិកតា ស្ថិតនៅភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។  បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា សកម្មភាពនៃការដាក់គ្រឿងចក្រ កាប់ព្រៃឈើនៅក្នុងផ្ទៃអាងមេទឹកនេះ គឺបានធ្វើសកម្មភាពជាង១ខែមកហើយ ដោយបានកាប់ឆ្ការ ឈូសឆាយ និងបានដឹកជញ្ជូនឈើចេញអស់ហើយ នៅឡើយតែគល់ច្រូងច្រាង ចំណែកព្រៃឈើតូចៗត្រូវបានដុតបំផ្លាញនៅក្នុងផ្ទៃអាងតែម្តង។  ដីផ្ទៃអាងទឹកនេះប្រជាពលរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថា គឺជាសម្បត្តិរបស់រដ្ឋ ហើយជាប្រភពមេទឹកដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ប្រជាកសិករ យកទឹកនេះដើម្បីបូមដាក់ស្រែ ធ្វើស្រូវ តែពេលនេះប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលឃើញគ្រឿងចក្រឈូសឆាយ ហើយឮថាក្លាយទៅជាសម្បត្តិឯកជនបែបនេះ ហើយប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និង អាជ្ញាធរពាក់ព័ន្ធជួយបកស្រាយពន្យល់ពួកគាត់ជាពលរដ្ឋផង។ ផ្ទៃអាង អនុគម្រោងប្រព័ន្ធធារាសាស្ត្រខ្នាតតូច ទំនប់ផ្លូវទូកនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រសួងធនធានទឹក និងឧតុនិយម តាំងពីឆ្នាំ២០១១ មកម៉្លេះ។ ប្រភពព័ត៌មានដដែលបានឱ្យដឹងថា ផ្ទៃអាងទឹកនេះគឺមាន សជណ ប្រគល់ឱ្យក្រុមហ៊ុន ឃុន សៀ ។ តែប្រភពផ្សេងទៀតបានបង្ហើបឱ្យដឹងថាត្រូវបានក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា មួយរូប (សុំមិនទាន់បញ្ចេញឈ្មោះ)ដែលដឹងថាអគ្គនាយក អភិវឌ្ឍន៍បុរី និង ផ្ទះវីឡា […]

ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបដូចខាងក្រោម៖

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបដូចខាងក្រោម៖ ១-តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ថ្ងៃនេះវេលាម៉ោង៦ជាងពេលព្រឺក មានករណីផ្ទះអាវុធបណ្តាលឱ្យរបួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាលបានប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ។ ដោយសារជនសង្ស័យបានអះអាងថា ខ្លួនជាអតីតកងរាជអាវុធហត្ថ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម ព្រះរាជអាជ្ញា បានឃាត់ខ្លួនជនសង្ស័យ១នាក់។ ២-ជនសង្ស័យឈ្មោះ អែម នាង ហៅប្រេសុីល មុខរបរអ្នករត់តាក់សុី និងជាបុគ្គលិកវីញ រស់នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យនេះធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ ពីបទឃាតកម្ម នៅពន្ធនាគារត្រពាំងផ្លុង។ ជនសង្ស័យបានអះអាងថា បានចូលបម្រើអាវុធហត្ថនៅឆ្នាំ១៩៩៣ វគ្គទី១ បានរត់ចោលជួរនៅឆ្នាំ១៩៩៩។ តាមការស្រាវជ្រាវរបស់ជំនាញបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះ អែម នាង មិនមានក្នុងបញ្ជីគ្រប់គ្រងកងរាជអាវុធហត្ថទេ។ ៣-ករណីនេះ ជំនាញនគរបាលខេត្តកំពង់ចាមកំពុងបន្តនីតិវិធី។   

ព័ត៌មានសន្តិសុខសង្គម

សេចក្តីជូនដំណឹង ស្តីពីការអប់រំណែនាំ និងធ្វើកិច្ចសន្យាលើករណី ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ដើម្បីបញ្ឈប់ការធ្វើសកម្មភាពដែលប៉ះពាល់ដល់ប្រវត្តិសាស្រ្ត…

សេចក្តីជូនដំណឹង ស្តីពីការអប់រំណែនាំ និងធ្វើកិច្ចសន្យាលើករណី ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ដើម្បីបញ្ឈប់ការធ្វើសកម្មភាពដែលប៉ះពាល់ដល់ប្រវត្តិសាស្រ្ត សិល្បៈវប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រ្តី។

ព័ត៌មានសន្តិសុខសង្គម

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ…

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ ពាក់ព័ន្ធករណីបង្ហោះព័ត៌មានលេីបណ្ដាញសង្គមហ្វេសប៊ុកកន្លងមក ។

ព័ត៌មានសន្តិសុខសង្គម

ដីអាករឃុំរបស់រដ្ឋ ជិត៤ហិកតា ត្រូវមេឃុំសន្លុង លក់ឱ្យឈ្មួញបានលុយ ជិត២០ម៉ឺនដុល្លារ!

មេឃុំសន្លុងយកដីអាកររបស់រដ្ឋលក់ឱ្យឈ្មួញបានលុយជិត ២០ម៉ឺនដុល្លារ… (ខេត្តកណ្ដាល)៖ លោកមេភូមិរួមនិងក្រុមប្រឹក្សាឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បានអះអាងដូចៗគ្នាថា ដីអាករឃុំរបស់រដ្ឋ ទំហំ៣ហិកតាកន្លះ ត្រង់ចំណុចជាប់និងទំនប់ខាងកើត”មេទឹកសំឡូង”ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល.ត្រូវមេឃុំលក់ឱ្យឧកញ៉ា ចាប ហុងលី ជិត២០ម៉ឺនដុល្លារ…!។ បច្ចុប្បន្នដីនេះ បានក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា ចាប ហុងលី និងមាន(ប្លង់រឹង)អស់ហើយ.!ស្របពេលដែរលោកស្រីមេឃុំសន្លុង ទើបនិងដូររថយន្តស៊េរីទំនើប…!។ ជុំវិញករណីនេះពុំមានការបកស្រាយបំភ្លឺពីលោកស្រី ណេង ដាលីសមេឃុំសន្លុងនោះឡើយ.!។ រឿងនេះ ពលរដ្ឋបាននិយាយថាពួកខ្លួនពុំបានដឹងឮ និងឯកភាពឱ្យអាជ្ញាធរឃុំសន្លុង លក់ដីអាករឃុំរបស់រដ្ឋនោះទេ!!។ ផ្ទុយទៅវិញ ស្នាមមេដៃដែលពួកខ្លួនផ្ដិតកាលពីកន្លងមកនោះ គឺដើម្បីស្នើសុំរក្សាការពារដីរដ្ឋ(ដីបឹងមេទឹកសំឡូង)និងជួសជុលផ្លូវប៉ុណ្ណោះ…។ ហើយក្នុងនោះ ប្រសិនបើអាជ្ញាធរ និងឈ្មួញយកមេដៃពួកគាត់ ទៅក្លែងបន្លំថា ឯកភាពឱ្យលក់ដីអាករឃុំរបស់រដ្ឋ គឺជារឿងប្រឌិតទាំងស្រុង..!។ តាមពលរដ្ឋ ដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ គឺឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ៥០.០០០ដុល្លារ ក្នុង១ហិកតា អញ្ចឹងសរុប៣ហិកតាកន្លះស្មើ១៧.៥០០០ដុល្លារ.!!។ ដោយបច្ចុប្បន្ន ឧកញ៉ា ចាប ហុងលី កំពុងកាន់កាប់លើដីអាករឃុំសន្លុង និងបានជួលឱ្យពលរដ្ឋ ធ្វើស្រូវក្នុង១ហិកតាតម្លៃ៦០ម៉ឺនរៀល សម្រាប់រយៈពេល១ឆ្នាំម្ដង…!។ […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម នូសាខនប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម គួចចំរេីន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចុះចែកប័ណ្ណដី ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន…

នាព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម នូសាខនប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម គួចចំរេីន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចុះចែកប័ណ្ណដី ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន វត្តជ្រៃបាំង ភូមិជ្រៃបាំង ឃុំសុីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល !

ព័ត៌មានសន្តិសុខសង្គម

គណៈបញ្ជាកាដឹកនាំយុទ្ធនាការ នៃក្រសួងយុត្តិធម៌ បានចេញលិខិតជូនទៅលោក យី ចាន់រ៉ា និង អ្នកស្រី ពេជ្រ ស្រីរ័ត្ន

ក្នុងលិខិតក្រសួងយុត្តិធម៌បានបញ្ជាក់ថា៖ផ្អែកលើមូលដ្ឋានខាងលើ, គណៈបញ្ជាការដឹកនាំយុទ្ធនាការ សូមជម្រាប លោក និង លោកស្រី ថាសេចក្តីសម្រេចរបស់សាលាដំបូងខេត្តបាត់ដំបង ត្រូវបានធ្វើឡើងដោយមានសំអាងហេតុ សំអាងច្បាប់ និង ភស្តុតាងច្បាស់ និង ត្រឹមត្រូវ ស្របតាមច្បាប់ និង នីតិវិធីជាធរមាន ហើយព៉ំមានភាពមិនប្រក្រតីណាមួយនោះទេ។ លោក យី ចាន់រ៉ា ត្រូវបានគេស្គាល់ថាជាអតីតអ្នកសារព័ត៌មាន តែពេលនេះលោកបានលាឈប់ពីការងារអ្នកសារព័ត៌មានហើយ។ IMG_0405 IMG_0280

ព័ត៌មានសន្តិសុខសង្គម

ក្រោយផ្ទុះរឿងចាក់ថ្នាំបណ្តាលឱ្យមនុស្សស្លាប់ អាជ្ញាធររកឃើញទីតាំង​ផ្ដល់​សេវា​សុខាភិបាល​ចំនួន​៦ក្នុងក្រុងដូនកែវ ​មិន​ទាន់​មានច្បាប់​អនុញ្ញាត..!!!

ខេត្តតាកែវ ៖ បន្ទាប់​ពី​ផ្ទុះ​រឿង​មន្ទីរពេទ្យ​ឯកជន​នៅ​ស្រុក​បាទី ដែល​បាន​បើក​បំរើសេវា​រាប់​ឆ្នាំ​មក​ហើយដោយ​អត់​ច្បាប់ រហូត​មានការ​ចាក់​ថ្នាំ​ប្រតិកម្ម​ធ្វើ​ឱ្យ​អ្នកជំងឺ​ស្លា​.​ប់​រួច​ដឹក​យក​ទៅ​ទំលាក់​ចោល រួម​ទាំង​ក្មេង​មិនដឹង​អី​ម្នាក់​ផង​ស្រែកយំ​អោប​សាកសព ធ្វើ​ឱ្យ​មហាជន​រិះគន់​ទៅ​លើ​គ្រូពេទ្យ​ថា គ្មាន​សីលធម៌ និង​យ៉ាង​ព្រែ​ផ្សៃ​ផង​នោះ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០២៤ កន្លង​ទៅ ។ លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​បាន​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល​អោយ​បង្កើត​គណៈកម្មាធិការ​ចំរុះ​នៅ​តាម​បណ្តា​ស្រុក ក្រុង ទាំងអស់ ដើម្បី​ចុះ​ត្រួតពិនិត្យ​នៅ​តាម​មន្ទីរពេទ្យ​ឯកជន​ដែល​កំពុង​បំរើសេវា​ដល់​អ្នក​ជំ​ងី​ថា តើ​មានច្បាប់​ប៉ុន្មាន និង​អត់​ច្បាប់​មាន​ប៉ុន្មាន​កន្លែង ។ លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បានអោយ​​ដឹង​ថា បន្ទាប់​ពី​ទទួល​បានការ​ណែនាំ​ពី​ឯកឧត្តម​អភិបាលខេត្ត​ភ្លាម លោក​បាន​ដឹកនាំមន្ត្រី​ជំនាញ​នៃ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ និង​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ និង​កម្លាំង​អាវុធហត្ថ​ក្រុង​ដូន​កែវ ចៅសង្កាត់​ទាំង​៣​នៃ​រដ្ឋបាល​ក្រុង​បាន​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ទីតាំង​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ធំ​ៗ​នៅ​ក្នុង​ក្រុង​ដូន​កែវ ។ ក្នុង​នោះ បាន​រក​ឃើញ​ទីតាំង​ចំនួន​៦​កន្លែង ដែល​មិន​ទាន់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​សុខា​ភិបាល និង​បាន​ឲ្យ​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា​បិទ​ទីតាំង​បណ្តោះអាសន្ន​សិន​រង់ចាំ​មានច្បាប់​អនុញ្ញាត​ជា​ថ្មី​ទើប​ឲ្យ​ដំណើរការ​សារ​ជា​ថ្មី​ឡើង​វិញ​។ លោក​ភិ​បាល​ក្រុង​ដូន​កែវ​បាន​បន្ត​ទៀត​ថា ទីតាំង​ផ្ដល់​សេវា​សុខាភិបាល​ទាំង​៦​ដែល​មិន​ទាន់​មានច្បាប់​អនុញ្ញាត​នោះ​រួម​មាន ៖ ១-​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព ឃ្វី​ន ស្ថិត​នៅ​ភូមិ​ឡូ​រី សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ២-​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព ដូន​កែវ ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ៣-​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព […]

ព័ត៌មានសន្តិសុខសង្គម

ពិធីប្រកាសចូលកាន់មុខដំណែងលោក លីវ វណ្ណថេង ជាអភិបាលនៃគណៈអភិបាលស្រុកល្វាឯម…

នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ពិធីប្រកាសចូលកាន់មុខដំណែងលោក លីវ វណ្ណថេង ជាអភិបាលនៃគណៈអភិបាលស្រុកល្វាឯម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល

ព័ត៌មានសន្តិសុខសង្គម

ក្រសួងយុត្តិធម៌សម្រេចលើកលែងទោសទណ្ឌិតចំនួន៣៩០ នាក់ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូកខាងមុខ

ក្រសួងយុត្តិធម៌សម្រេចលើកលែងទោសទណ្ឌិតចំនួន៣៩០ នាក់ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូកខាងមុខ   ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដោយបានសម្រេចបន្ធូរបន្ថយទោស និងការលើកលែងទោសចំពោះទណ្ឌិតចំនួន ៣៩០ នាក់ (ស្រី ៣៥ នាក់) ក្នុងនោះរួមមាន៖ (១)-ទណ្ឌិតចំនួន ៣០៤ នាក់ (ស្រី ២៤ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ, (២)-ទណ្ឌិតចំនួន ៨១ នាក់ (ស្រី ១១ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ, (៣)-ទណ្ឌិតចំនួន ៤ នាក់ អាចទទួលការបន្ថយទោសរយៈពេល ៩ខែ និង (៤)-ទណ្ឌិតចំនួន […]

ព័ត៌មានសន្តិសុខសង្គម

លោកគ្រូមា លី សាម៉េត ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃស ម១ ពីបទចោទ «ឆបោក» នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោកគ្រូមា លី សាម៉េត ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃស ម១ ពីបទចោទ «ឆបោក» នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។   សូមជម្រាបថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ម្សិលមិញនេះ លោកគ្រូមា លី សាម៉េត បានចេញវីដេអូ តាមហ្វេសប៊ុករបស់ខ្លួន សារភាពកំហុសដោយអះអាងថា គាត់បានយកឈ្មោះ សម្ដេចតេជោ ហ៊ុន សែន ទៅប្រើប្រាស់បោកលុយគេច្រើននាក់ ច្រើនដង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះ និងកិត្តិយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់របស់សម្តេចតេជោ យ៉ាងខ្លាំង។

ព័ត៌មានសន្តិសុខសង្គម

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យលុបឈ្មោះ វរសេនីយ៍ឯក ស ប៊ុនសឿន មេបញ្ជាការងអាវុធហត្ថខេត្តប៉ៃលិន ចេញពីក្របខ័ណ្ឌ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យលុបឈ្មោះ វរសេនីយ៍ឯក ស ប៊ុនសឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។ នេះបើតាមអនុក្រឹត្យដែលទទួលបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។   ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖

ព័ត៌មានសន្តិសុខសង្គម

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រគល់ កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ជូន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សម្រាប់ចែកជូន អ្នកសារព័ត៌មាន និងសមាជិករបស់ខ្លួន 

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រគល់ កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ជូន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សម្រាប់ចែកជូន អ្នកសារព័ត៌មាន និងសមាជិករបស់ខ្លួន —- —- —- ភ្នំពេញ៖ លោក ថាំង ប៊ុនសុង អគ្គលេខាធិការ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង សហការី ជាតំណាង លោកប្រធាន ទេស វិបុល បានអញ្ជើញទទួល កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ចំនួន៥០០ក្បាល» ពី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីយកទៅចែកជូន អ្នកសារព័ត៌មាន សមាជិក សមាជិការបស់ខ្លួន ក្នុងន័យ បង្កើនការយល់ដឹង អ្វីគួរធ្វើនិងអ្វីមិនគួរធ្វើ នៅពេលចុះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងគុណភាព ជាពិសេស ជាមគ្គុទេសក៍តម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ សិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជា។   ពិធីប្រគល់កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នេះមានការអញ្ជើញចូលរួមពី […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបាលចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យផ្ទាល់សកម្មភាពនៃការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃប្រមាណជិត១០០០នាក់

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យផ្ទាល់សកម្មភាពនៃការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃប្រមាណជិត១០០០នាក់ រៀបចំឡើងដោយក្រុមគ្រូពេទ្យស្មគ្រចិត្តរបស់ក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះមកពីឃុំដំរីផុង និងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។   ការផ្តល់ការពិនិត្យព្យបាលជំងឺដោយឥតគិតថ្លៃនេះបានធ្វើឡើងដោយមានការសម្របសម្រួលពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះដែលមានឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានជាប្រធានក្រុមការងារ និងមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តក្រចេះសរុប ៦០រូប។ ការពិនិត្យព្យាបាលនេះផ្តោតលើជំងឺទូទៅ ជំងឺកុមារ វះកាត់តូច ពិនិត្យមាត់ធ្មេញ ពិនិត្យភ្នែកនិងចែកវ៉ែនតា។   ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អាជ្ញាធរស្រុកឆ្លូង មន្ទីរសុខាភិបាលខេត្តក្រចេះ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋ ផ្តល់សេវាសុខាភិបាលតាមរយៈការពិនិត្យ ប្រឹក្សានិងផ្តល់ការព្យាបាលបឋមដល់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព។

ព័ត៌មានសន្តិសុខសង្គម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដល់គោលការណ៍ទៅ ឯកឧត្តម ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដល់គោលការណ៍ទៅ ឯកឧត្តម ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករ កម្មការិនីរោងចក្រ សម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ៕