ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ដួង តារា បាននាំយកអំណោយរបស់លោកជំទាវ Kim Keon-Yee ជំទាវទីមួយរបស់ឯកឧត្តម Yoon Suk-Yeol ប្រធានាធបិតីប្រទេសកូរ៉េខាងត្បូង ចែកជូនប្រជាពលរដ្ឋខ្វះខាត

ឯកឧត្តម ដួង តារា បាននាំយកអំណោយរបស់លោកជំទាវ Kim Keon-Yee ជំទាវទីមួយរបស់ឯកឧត្តម Yoon Suk-Yeol ប្រធានាធបិតីប្រទេសកូរ៉េខាងត្បូង ចែកជូនប្រជាពលរដ្ឋខ្វះខាត ភ្នំពេញ៖លោកជំទាវ Kim Keon Yee ជំទាវទីមួយរបស់ឯកឧត្តម Yoon Suk-Yoel ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង បានផ្តល់អំណោយសប្បុរសតាមរយៈឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋក្រីក្រ ជនពិការ ចាស់ជរា មន្ត្រីរាជការ សរុបជាង៥៥០គ្រួសារ។   កម្មវិធីចែកអំណោយសប្បុរសនេះប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងភូមិដីថ្មីសន្តិភាព ឃ៉ំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ដួង តារា និងលោក Seung Heon Bank តំណាងម្ចាស់ជំនួយកូរ៉េ ,លោកឧកញ៉ា អ៊ុត ធី និងលោកជំទាវ,លោកឧកញ៉ា សោម សុខរ៉ាឌី,បងប្អូនសប្បុរសជន រួមជាមួយក្រុមការងារស្ម័គ្រចិត្តឯកឧត្តម ដួង តារា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក […]

ព័ត៌មានសន្តិសុខសង្គម

តើលោកចាប សារ៉ន ជាអ្នកណា ? បានជាហ៊ានគៀងគរឲ្យមនុស្សចូលកាប់ឈើក្នុងព្រៃដែនជម្រកសត្វព្រៃក្នុងដែនព្រៃឡង់ ដឹកចូលក្រុមហ៊ុនPNT( ភី អិល ធី )និង ក្រុមហ៊ុនឡូជីស្ទីក (ខេមបូឌា)

តើលោកចាប សារ៉ន ជាអ្នកណា ? បានជាហ៊ានគៀងគរឲ្យមនុស្សចូលកាប់ឈើក្នុងព្រៃដែនជម្រកសត្វព្រៃក្នុងដែនព្រៃឡង់ ដឹកចូលក្រុមហ៊ុនPNT( ភី អិល ធី )និង ក្រុមហ៊ុនឡូជីស្ទីក (ខេមបូឌា) ខេត្ដព្រះវិហារ ៖ មានសេចក្ដីរាយការណ៍មកថា លោកចាប សារ៉ន កំពុងគៀងគរឲ្យមនុស្សអ្នកចូលកាប់ឈើក្នុងព្រៃដែនជម្រកសត្វព្រៃក្នុងដែនព្រៃឡង់យ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើតនិងអាជ្ញាធរនឹងសម្ថកិច្ចពាក់ព័ន្ធ នោះឡើយគឺដឹកយកទៅចូលក្រុមហ៊ុនPNT( ភី អិល ធី )និង ក្រុមហ៊ុនឡូជីស្ទីក (ខេមបូឌា) ។   ប្រភពបានលួចខ្សឹបអ្នកសារព័ត៌មានយើងថា លោក ចាប សារ៉ន ដែលមានតួនាទីជាអាវុធហត្ថផងនោះ សូម្បីតែលោកចៅហ្វាយខេត្ដចំនួន៤ខេត្ដនៅជំវិញព្រៃឡង់ក៍ខ្លាចអំណាចលោក ចាប សារ៉ន នេះដែរ ។   មតិមហាជនបានលើកឡើង ថាទំនងជាលោកចាប់ សារ៉ន ប្រើថ្នាំសណ្ដំ ដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអស់ហើយយ៉ាងមើលទៅ បានជាបណ្ដែតបណ្ដោយឱ្យចូលកាប់ឈើក្នុងព្រៃដែនជម្រកសត្វព្រៃក្នុងដែនព្រៃឡង់ យ៉ាងអាណាធិបតេយ្យបែបនេះ ។   ទង្វើនេះ ធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា ជាការបើកដៃ ពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនេះឯង។ មតិប្រជាពលរដ្ឋបានបន្តទៀតថា ការដឹកជញ្ជូនឈើចេញពីដែន ព្រៃឡង់ […]

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ។ សណ្ឋាគារសុខាសៀមរាប, ថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២

ព័ត៌មានសន្តិសុខសង្គម

តំណាងអយ្យការសម្រេចចោទប្រកាន់ស្ត្រីជំនួញឈ្មោះ ពេជ្រ ស្រីមុំ ដែលឆបោកលុយគេរាប់លានដុល្លារ និងបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរចាត់ការបន្ត

តំណាងអយ្យការសម្រេចចោទប្រកាន់ស្ត្រីជំនួញឈ្មោះ ពេជ្រ ស្រីមុំ ដែលឆបោកលុយគេរាប់លានដុល្លារ និងបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរចាត់ការបន្ត (ភ្នំពេញ)៖ ស្រ្តីជំនួញល្បីឈ្មោះម្នាក់ឈ្មោះ ពេជ្រ ស្រីមុំ ដែលត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន ក្រោមបទឆបោកលុយគេរាប់លានដុល្លារនោះ ពេលនេះត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ ជាផ្លូវការ និងបានបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តទៀត។   លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការ បានថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ស្ត្រីអ្នកជំនួញឈ្មោះ ពេជ្រ ស្រីមុំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងបញ្ជូនបន្តទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។   សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលគេស្គាល់ថាជាអ្នកជំនួញហាយសូ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ខ្លួនពាក់ព័ន្ធអំពើឆបោកលើជនរងគ្រោះជាច្រើននាក់ ហើយជនរងគ្រោះខាតបង់ទឹកប្រាក់រាប់លានដុល្លារ។ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ដ្រីដែលត្រូវបានចាប់ខ្លួននេះ ឈ្មោះ ពេជ្រ ស្រីមុំ។ ស្ដ្រីរូបនេះ ត្រូវបានចាប់ខ្លួននៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរីវរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ៤៨០អ.យ.ក ចុះថ្ងៃទី២៨ […]

ព័ត៌មានសន្តិសុខសង្គម

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ និងបើកការដ្ឋានសាងសង់ស្ពានព្រែកកុងវ៉ាន់ និងស្ថាបនាកំណាត់ផ្លូវជាតិ ៧០B ក្រាលកៅស៊ូ DBST និងដាក់លូ សងខាងផ្លូវ ស្ថិតនៅឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល

+++++++++++ ខេត្តកណ្ដាល ៖ នាព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ និងបើកការដា្ឋនសាងសង់ស្ពានព្រែកកុងវ៉ាន់ និងស្ថាបនាកំណាត់ផ្លូវជាតិ ៧០B ក្រាលកៅស៊ូ DBST និងដាក់លូ សងខាងផ្លូវ ស្ថិតនៅឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្កកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ស្ថិតនៅឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល។   ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ និងបើកការដា្ឋនសាងសង់ស្ពានព្រែកកុងវ៉ាន់ និងស្ថាបនាកំណាត់ផ្លូវជាតិ ៧០B ក្រាលកៅស៊ូ DBST និងដាក់លូ សងខាងផ្លូវ នាពេលនេះ […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

អាងខ្នងអ្នកមានអំណាច ? ៖ កាស៊ីណូ ហ្រ្គេនដ្រាហ្គនរីសត និងកាស៊ីណូ កាឡាក់ស៊ីជ្រៃធំ បើកឲ្យខ្មែរចូលលេងល្បែងម៉ាសេរី ដោយគ្មានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាប

កណ្តាល ៖ ដោយសារតែអាងខ្នងអ្នកមានអំណាច និងទឹកលុយហើយមើលទៅ បានជាកាស៊ីណូជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល បើកលេងល្បែងរៀងរាល់ថ្ងៃ ជាពិសេសមានប្រជាពលរដ្ឋខ្មែរចូលលេងល្បែងម៉ាសេរី ដោយគ្មានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបនោះឡើយ។ ជាពិសេសកំពុងតែផ្គើនជាមួយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុតឲ្យចាត់វិធានការបង្ក្រាបឲ្យទាន់ពេលវេលា និងដាច់ណាត់បំផុត។ ដោយសម្តេចបានសង្កត់ធ្ងន់ថា សម្តេចមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថា មិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន។ចំណែកក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហាក់ដូចជាមិនទាន់ឃើញមានចំណាត់ការទៅលើកាស៊ីណូជ្រៃធំ នៅឡើយទេ។ ប្រជាពលរដ្ឋបានឲ្យដឹងថា កាស៊ីណូ ហ្រ្គេនដ្រាហ្គនរីសត ដែលស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានសហការជាមួយកាស៊ីណូ កាឡាក់ស៊ីជ្រៃធំ ដែលមានទីតាំងនៅក្បែរគ្នា ក្នុងការបើកលេងល្បែងប្ដូរថ្ងៃគ្នា និងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រែង ជាប្រចាំរាល់ថ្ងៃ ដោយគ្មានខ្លាចញញើតជាមួយនឹងសមត្ថកិច្ចឡើយ។ក្រុមអ្នកញៀនល្បែងបាននិយាយថា កាស៊ីណូ ហ្រ្គេនដ្រាហ្គនរីសត និងកាឡាក់ស៊ីជ្រៃធំ បានបើកលេងល្បែងរាល់ថ្ងៃតែម្ដង គ្រាន់តែប្ដូរវេន និងចែកថ្ងៃគ្នារកស៊ី។ ដោយក្នុងនោះកាស៊ីណូ កាឡាក់ស៊ីជ្រៃធំ បើកលេង១សប្ដាហ៍ ៣ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ-ដល់ថ្ងៃពុធ។ ចំណែកកាស៊ីណូ […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ដួង តារា និង លោកជំទាវ ព្រមទាំងបុត្រី អញើញចូលរួមក្នុងពិធីក្រុងពាលី សាងសង់ផ្ទះមួយខ្នងជូនប្រជាពលរដ្ឋដែលគ្មានផ្ទះសំបែងសមរម្យ

កណ្តាល៖ ផ្ទះនៃអំពើល្អត្រូវបានធ្វើពិធីក្រុងពាលីនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយក្រុមការងារស្ម័គ្រចិត្តរបស់ឯកឧត្តម និងសប្បុរសជនផងដែរ។ សូមបញ្ជាក់ថាផ្ទះនេះនឹងចាប់ផ្តើមសាងសង់ក្រោយពីពិធីក្រុងពាលីនេះរួចរាល់។ លោក លឿង សារុន អាយុ៥៤ឆ្នាំ រួមទាំងក្រុមគ្រួសារ ដែលមានកូនបួននាក់ រស់នៅក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ជាអតីតសកម្មជនគណបក្សប្រឆាំង ដែលពេលនេះបានចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្មកម្ពុជា ស្របពេលដែលមានជីវភាពខ្វះខាត និងគ្មានផ្ទះសម្បែងសមរម្យសម្រាប់រស់នៅផងនោះ ពេលនេះគាត់ទទួលបានផ្ទះនៃអំពើល្អ ដែលមានការផ្តួចផ្តើមយកចិត្តទុកដាក់ពីឯកឧត្តម ដួង តារា និងមានការចូលរួមជាច្រើនពីសប្បុរសជនផងដែរ។ ផ្ទះមួយខ្នងដែលចាប់ផ្តើមសាងសង់នេះមានទំហំ ៨ម៉ែត្រX១២ម៉ែត្រ ដែលត្រូវចំណាយថវិការក្នុងការសាងសង់ចំនួនប្រមាណជា១១,០០០ដុល្លារ ដោយចំណាយពេលជិតពីរខែ ទើបសាងសង់រួចរាល់ដោយមានការគូសប្លង់ច្បាស់លាស់ពីវិស្វករផ្នែកសំណង់។ លោក លឿង សារុន រួមជាមួយក្រុមគ្រួសារបានសម្ដែងនូវការសប្បាយរីករាយឥតឧបមាប្រកបដោយការដឹងគុណ និងបានគោរពថ្លែងអំណរគុណចំពោះឯកឧត្តម ដួង តារា និងក្រុមការងាររួមជាមួយសប្បុរសជនទាំងអស់ដែលបានផ្ដល់នូវផ្ទះនៃអំពើល្អជូនគាត់ក្នុងឱកាសនេះ៕

ព័ត៌មានជាតិ

ព្រះករុណាព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ចេញព្រះរាជត្រាស់បង្គាប់មងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្ដម គន់ គីម ជា «កិត្តិសង្គហបណ្ឌិត»

ព្រះករុណាព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញព្រះរាជត្រាស់បង្គាប់មងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្ដម គន់ គីម ជា «កិត្តិសង្គហបណ្ឌិត»។ នេះ​បើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ដែល​វិទ្យុបាយ័នទើបតែទទួលបាននៅថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ២០២២។