ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋខែ្មរចូលលេងល្បែងយ៉ាងគគ្រឺកគគ្រេងត្រង់ចំនុចចំការកៅស៊ូ លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំមិនទាន់មានវិធានការណ៍

ប្រជាពលរដ្ឋខែ្មរចូលលេងល្បែងយ៉ាងគគ្រឺកគគ្រេងត្រង់ចំនុចចំការកៅស៊ូ លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំមិនទាន់មានវិធានការណ៍ ត្បូងឃ្មុំ ÷ ម្ចាស់​កាស៊ីណូ​ចក្រវាល​ជាយ​ដែន ចាប់ផ្ដើម​ដំណើរការ​វិញ​ហើយ អនុញ្ញាតឲ្យ​ពលរដ្ឋ​ខ្មែរចូល​លេង​ល្បែងយ៉ាងកុករផ្ទុយ នឹងច្បាប់ មានបញ្ជាល់មាន់ បៀ​រ អាប៉ោង យ៉ូគី យ៉ាង​គគ្រឹកគគ្រេង ចំពោះបុគ្គល​ដែល​ហ៊ាន​បើក​ល្បែង​នោះ ឭថាមានខ្សែបង្អែក​រឹងមាំ​ចាំ​ជួយនៅ​ពីក្រោយ ទើបហ៊ានបេីកបនល្បែងដ៏ធំមួយនេះ។​ ទីតាំងបនល្បែង ចំណុចចម្ការកៅស៊ូ ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពពញាក្រែក ខេត្តត្បូងឃ្មុំ ល្បែងសុីសងជល់មាន់ ភ្នាល់​ដាក់លុយក្នុង ១ គួរគេបានកំណត់ពី២លានរៀលឡេីងទៅ គួរពិសេសភ្នាល់រាប់ពាន់ដុល្លារ ក្នុង ១  គួរៗ ភ្ញៀវចូលលេងល្បែងខាងលេីមានជនជាតិខ្មែរ និង វៀតណាម បើគិតភាគរយពលរដ្ឋខ្មែរច្រើនជាងជនជាតិបរទេសវៀកណាម ក្នុងកាស៊ីណូ​ចក្រវាល​ជាយ​ដែនផងដែរ។ ​បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ថ្នាក់ស្រុក មាន លោក លី​សុភា​លីន អភិបាល​ស្រុក លោក ថាញ់ សុខ​វ៉ាត អធិការដ្ឋាន​នគរបាល​ស្រុក នៅមិនទាន់ដឹងថា លោកមិនដឹង ឬមេីលរំលងនោះទេ ព្រោះទីតាំងបនល្បែងបានបើកដំណើរការមួយរយៈមក ពលរដ្ឋមេីលឃេីញថា មិនមានការអខានម្តងណាឡេីយ […]

ព័ត៌មានសន្តិសុខសង្គម

លោក ជា ហ៊ោ អភិបាលរងក្រុងអរិយក្សត្រ តំណាងលោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុង អរិយក្សត្រ បានចុះ ផ្អាកសំណង់ និងបិទផ្សព្វផ្សាយហើយបានជម្រាបជូនដល់ម្ចាស់សំណង់ ចំនួន ៣ ទីតាំង

លោក ជា ហ៊ោ អភិបាលរងក្រុងអរិយក្សត្រ តំណាងលោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុង អរិយក្សត្រ បានចុះ ផ្អាកសំណង់ និងបិទផ្សព្វផ្សាយហើយបានជម្រាបជូនដល់ម្ចាស់សំណង់ ចំនួន ៣ ទីតាំង   ខេត្តកណ្ដាល!! នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣, លោក ជា ហ៊ោ អភិបាលរងក្រុងអរិយក្សត្រ តំណាងលោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្របានចុះ ផ្អាកសំណង់ និងបិទផ្សព្វផ្សាយហើយបានជម្រាបជូនដល់ម្ចាស់សំណង់ ចំនួន ៣ ទីតាំង គឺនៅភូមិព្រែកដូនហែម ២ កន្លែង និងភូមិព្រែកអំពិល.១ កន្លែង ក្នុងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។

ព័ត៌មានសន្តិសុខសង្គម

ក្លឹបកំសាន្ត និងហ្គេមបាញ់ត្រី ប្រភេទជនជាតិចិន រីកដូចផ្សិត នៅតែបន្តបើកឱ្យជនជាតិចិន លេងបានយ៉ាងរលូន គ្មានអាជ្ញាធរ ណាហ៊ានបង្ក្រាបឡើយ!!!

ក្លឹបកំសាន្ត និងហ្គេមបាញ់ត្រី ប្រភេទជនជាតិចិន រីកដូចផ្សិត នៅតែបន្តបើកឱ្យជនជាតិចិន លេងបានយ៉ាងរលូន គ្មានអាជ្ញាធរ ណាហ៊ានបង្ក្រាបឡើយ!!!   រាជធានីភ្នំពេញ:តាមប្រភពប្រជាពលរដ្ឋដែលរស់នៅ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញបានឱ្យដឹងថា ទីតាំងដែលមានស្លាកយីហោ( ក្លឹប ជីហោ )គឺជាទីតាំង ផ្តល់នៅកន្លែង សេចក្តី សុខរបស់ជនជាតិចិន ប្រើប្រាស់ សារធាតុ (ញៀន ថ្នាំ ក្រវី) និង ល្បែងស៊ីសងរបស់ជនជាតិចិន ដែលមានអ្នក មើលការខុសត្រូវ ជាអ្នកមាន ខ្សែខ្នងអំណាច ដែលបណ្ដោយឱ្យ លេង គ្មានញញើតនិងអាជ្ញាធរ ពាក់ព័ន្ធ សោះឡើយ   តាមប្រភពពី ប្រជាពលរដ្ឋបានឲ្យដឹងថា ប្រហែលជាអាជ្ញាធរ ត្រូវថ្នាំសណ្ដំ របស់ជនជាតិចិន ដែលជាម្ចាស់ទីតាំង ល្បែងស៊ីសងនោះហើយទេដឹង បានជាមិនហ៊ានចុះបង្ក្រាប ដូចដែលប្រសាសន៍របស់ថ្នាក់ដឹកនាំ នាពេលកន្លងមកបានមានប្រសាសន៍ថា ខណ្ឌណាដែលបណ្ដែតបណ្ដោយ ឱ្យ មានប្រភេទកន្លែង កំសាន្ត ប្រើប្រាស់នៅសារធាតុ ញៀនមានល្បែងស៊ីសង កើតឡើងនោះ មន្ត្រីពាក់ព័ន្ធ ជាពិសេសលោកអភិបាលខណ្ឌ […]

ព័ត៌មានសន្តិសុខសង្គម

បុគ្គលដែលបានក្លែងបន្លំ ឈ្មោះ និងយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅបង្កើត Account Telegram ក្លែងក្លាយ ដោយប្រើលេខ +៨៥៥ ៧៦ ៣៥១ ៨៧០៨ ឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួចមក។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ បុគ្គលដែលបានក្លែងបន្លំ ឈ្មោះ និងយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅបង្កើត Account Telegram ក្លែងក្លាយ ដោយប្រើលេខ +៨៥៥ ៧៦ ៣៥១ ៨៧០៨ ឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួចមក។   ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនៅយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កម្លាំងជំនាញនៃស្នងការដ្ឋានគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនបង្គលក្លែងបន្លំខាងលើបានហើយ ដែលមានឈ្មោះ ងន យឿន ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៣ ចំណុចភូមិដំណាក់ធំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។   បច្ចុប្បន្ន កម្លាំងជំនាញកំពុងសាកសួរកសាងសំណុំរឿងតាមតិវិធីច្បាប់៕ {ប្រភពពីផេកស្នងការខេត្តកណ្ដាល}

ព័ត៌មានសន្តិសុខសង្គម

ក្រុមហ៊ុន DANONG នឹងធ្វើសន្និសីទសារព័ត៌មានជាថ្មីស្តីពីគម្រោងវិនិយោគលើវិស័យកសិកម្មដ៏ធំនៅកម្ពុជា និងមានការចុះហត្ថលេខាព្រមព្រៀមលើការវិនិយោគជាមួយក្រុមហ៊ុនចំនួន៥!

ក្រុមហ៊ុន DANONG នឹងធ្វើសន្និសីទសារព័ត៌មានជាថ្មីស្តីពីគម្រោងវិនិយោគលើវិស័យកសិកម្មដ៏ធំនៅកម្ពុជា និងមានការចុះហត្ថលេខាព្រមព្រៀមលើការវិនិយោគជាមួយក្រុមហ៊ុនចំនួន៥! (ភ្នំពេញ)៖ ក្រុមហ៊ុន Danong Agricultural Development Group នឹងធ្វើសន្និសីទសារព័ត៌មានជាថ្មីម្តងទៀត បន្ទាប់ពីបានចុះបញ្ជីក្រុមហ៊ុនរួចរាល់នៅកម្ពុជា និងមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងលើការវិនិយោគជាមួយក្រុមហ៊ុនចំនួន៥ នៅកម្ពុជា។   ពិធីចុះហត្ថលេខា និងធ្វើសន្និសីទសារព័ត៌មាន ធ្វើឡើងនៅម៉ោង ០៨ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នាសណ្ឋាគារ Hyatt Regency Phnom Penh។ កម្មវិធីសន្និសីទសារព័ត៌មាននេះនឹងមានការចូលរួមពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនផងដែរ។   ចំពោះក្រុមហ៊ុនដែលត្រូវចុះហត្ថលេខា នៅថ្ងៃនោះមាន៖ -ទី១.ក្រុមហ៊ុន Cambodia Agricultural Cooperative Alliance (CACA) -ទី២.ក្រុមហ៊ុន Sopheak Nika Investment Agro-Industrial Plants Co., Ltd. -ទី៣. ក្រុមហ៊ុន Century Group Co.,Ltd. -ទី៤. ក្រុមហ៊ុន […]

ព័ត៌មានសន្តិសុខសង្គម

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញឱ្យមន្ទីររៀបចំដែនដីគ្រប់រាជធានី-ខេត្ត ពិនិត្យលទ្ធភាពពន្លឿនចុះបញ្ជីអគារសហកម្មសិទ្ធិ និងដីធ្លីដែលនៅសេសសល់ជូនពលរដ្ឋ

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញឱ្យមន្ទីររៀបចំដែនដីគ្រប់រាជធានី-ខេត្ត ពិនិត្យលទ្ធភាពពន្លឿនចុះបញ្ជីអគារសហកម្មសិទ្ធិ និងដីធ្លីដែលនៅសេសសល់ជូនពលរដ្ —————————- (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី គ្រប់បណ្តារាជធានី-ខេត្ត ត្រូវពិនិត្យលទ្ធភាព ដើម្បីរៀបចំចុះបញ្ជីអគារសហកម្មសិទ្ធិ និងពន្លឿនការចុះបញ្ជី ដីធ្លីដែលនៅសេសសល់ ជូនប្រជាពលរដ្ឋដែលជាតម្លៃនៃទុនវិនិយោគ។ ការជំរុញបែបនេះរបស់ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្តរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប។ ជាមួយគ្នានេះឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបន្ថែមថា ត្រូវគិតគូរបញ្ចូលសេវាសាធារណៈចាំបាច់ របស់ច្រកចេញចូលតែមួយ ជាបណ្តើរៗទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាលឿនរហ័ស និងជឿទុកចិត្តបាន។ ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ចំពោះកិច្ចការរៀបចំនគរូបនីយកម្មនៅខេត្តសៀមរាប ត្រូវពិនិត្យមើលការរៀបចំក្រុង ដើម្បីឆ្លើយតបទៅនឹងប៉ូលសេដ្ឋកិច្ចវប្បធម៌ និងទេសចរណ៍ ដែលជាខឿនទ្រទ្រង់សេដ្ឋកិច្ចរបស់ខេត្ត និងគិតគូរយ៉ាងណាឱ្យប្រជាជនអាចរស់នៅបានសុខដុមរមនា […]

ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរងនិងលោកនាយការិយាល័យពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរងនិងលោកនាយការិយាល័យពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ ត្រូវនឹងថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៣

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ផ្តល់អនុសាសន៍អោយអ្នកសារព័ត៌មានអនុវត្តវិជ្ជាជីវៈអោយបានត្រឹមត្រូវ ជៀសវាងការប្តឹងផ្តល់

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ផ្តល់អនុសាសន៍អោយអ្នកសារព័ត៌មានអនុវត្តវិជ្ជាជីវៈអោយបានត្រឹមត្រូវ ជៀសវាងការប្តឹងផ្តល់   ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រមកម្ពុជា និង ជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្តល់អនុសាសន៍ដល់អ្នកសារព័ត៌មានអោយអនុវត្តវិជ្ជាជីវៈនិងក្រមសីលធម៌អោយបានត្រឹមត្រូវ ជៀសវាងការប្តឹងផ្តល់ ខណៈការបើកនីតិកាលទី៧ នេះ ឃើញថា ក្រសួងព័ត៌មានបានទទួលពាក្យបណ្តឹងប្តឹងអ្នកសារព័ត៌មានជិត១០បណ្តឹងហើយ ។   អនុសាសន៍របស់ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ នាពេលនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធី សម្ពោធការិយាល័យ «សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព» នៅបុរីឡេង ណាវ៉ាត្រា ផ្ទះលេខAI58 ផ្លូវលេខ32B សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។   ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ មានប្រសាសន៍អំពីកិច្ចការងារស្នូលក្នុងវិស័យសារព័ត៌មាន ដែលនៅពេលនេះ ក្រសួងព័ត៌មានកំពុងតាក់តែងសេចក្តីព្រៀង «ក្រមសីលធម៌ជាតិ» មួយ ដែលកំណត់ឈប់អោយមានក្រមសីលធម៌តាមការតាក់តែងរបស់សមាគមរៀងៗខ្លួនទៀតហើយ ។   ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត […]