ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា ÷ ១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្នាំ២០២៥ ព្រោះយើងមិនមានបំណងបង្កបញ្ហាដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើរឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងខ្មែរតាមព្រំដែនទេ។ ២. កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃបានចាប់ផ្តើមធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូលរបស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ៧ មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគី នៅតាមបណ្តាច្រកព្រំដែនមួយចំនួនរហូតដល់ថ្ងៃ ២៤ មិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ។ ៣. ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ ពិតប្រាកដនិងយូរអង្វែង។ ៤. ខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថា ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី ៧ មិថុនាកន្លងទៅនេះ បើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ […]
Author: ksrp
រដ្ឋបាលខេត្តកណ្តាលបើកវេទិការសាធារណៈ ផ្សព្វផ្សាយ ពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ដើម្បីការធ្វើអាជីវកម្មខ្សាច់ ស្ថិតនៅតាមដងទន្លេមេគង្គ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកលួង និង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
រដ្ឋបាលខេត្តកណ្តាលបើកវេទិការសាធារណៈ ផ្សព្វផ្សាយ ពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ដើម្បីការធ្វើអាជីវកម្មខ្សាច់ ស្ថិតនៅតាមដងទន្លេមេគង្គ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកលួង និង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល កណ្តាល៖នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងបរិវរណវត្តកាទីយារាម លោក ខុន សេរីរដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន លោក កែវ ទួត អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល រួមទាំងមន្ត្រីជំនាញ អាជ្ញាធរក្រុងអរិយក្សត្រ ចៅសង្កាត់ទាំង៣ តំណាងក្រុមហ៊ុន រួមទាំងប្រជាពលរដ្ឋសរុបជាង២០០គ្រួសារ មកពី៣សង្កាត់ នៃក្រុងអរិយក្សត្រ។ ចំពោះការរៀបចំវេទិកានេះគឺដោយមានការស្នើស៉ំក្រុមហ៊ុន Global Green( Cambodia) Energy Development co.,LTD ស្នើស៉ំធ្វើអាជីវកម្មខ្សាច់ ស្ថិតនៅតាមដងទន្លេមេគង្គ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកលួង និង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល មានផ្ទៃដីទំហំ៣៣.៤០ហិកតា ចែកចេញជា២តំបន់ […]
ខ្ញុំបាទ យ៉ាន់ សារូ ចាងហ្វាងគេហទំព័រសារព័ត៌មាន ខ្មែរសេរីភាព KSRPNews សូមចូលរួមអបអរសារទរជាមួយបងប្អូនអ្នកសារព័ត៌មាននិងថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះកិច្ចខិតខំរបស់ឯកឧត្តម នេត ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានស្នើសុំ
ខ្ញុំបាទ យ៉ាន់ សារូ ចាងហ្វាងគេហទំព័រសារព័ត៌មាន ខ្មែរសេរីភាព KSRPNews សូមចូលរួមអបអរសារទរជាមួយបងប្អូនអ្នកសារព័ត៌មាននិងថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះកិច្ចខិតខំរបស់ឯកឧត្តម នេត ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានស្នើសុំ ប្រមុខរាជរដ្ឋាភិបាលក្នុងការ លើកលែងការបង់កម្រៃសេវាសាធារណៈសម្រាប់ការប្រើប្រាស់ឈ្មោះដែនជាតិក្នុងប្រព័ន្ធអែនធឺណែតរបស់អង្គភាពសារព័ត៌មានអនឡាញចាប់ពីពេលបច្ចុប្បន្ននេះរហូតដល់ ត្រឹមដំណាច់ឆ្នាំ ២០២៧ អ្នកសារព័ត៌មានសូមគោរពជូនពរឯកឧត្តមរដ្ឋមន្ត្រីសូមមានសុខភាពល្អនិងទទួលជោគជ័យគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន។👏👏
ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ និងឆ្នោតឡូតូ មួយកន្លែងស្ថិតនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បើកលេងយ៉ាងគគ្លើនផ្គើននឹងបទបញ្ជារបស់ថ្នាក់ដឹកនាំ ខណៈដែលអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់!
ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ និងឆ្នោតឡូតូ មួយកន្លែងស្ថិតនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បើកលេងយ៉ាងគគ្លើនផ្គើននឹងបទបញ្ជារបស់ថ្នាក់ដឹកនាំ ខណៈដែលអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់! ប្រជាពលរដ្ថសំណូមពរដល់អាជ្ញាធរ មូលដ្ឋានជាពិសេសលោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ និងលោក ឡូវ សុខសាន្ត អភិបាលនៃគណៈអភិបាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល មេត្តាចុះត្រួតពិនិត្យមើលទីតាំងខាងលើនេះផងដើម្បីរក្សាអោយបាននូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តនាពេលកន្លងមកប្រកបដោយប្រសិទ្ធភាព៕ -150748110868968974
ក្រសួងព័ត៌មាន បើកកិច្ចប្រជុំដោះស្រាយករណីសមាគមប្តឹងស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ ដែលបានប្រមាថ មើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុលសង្គម ៨០ភាគរយ
ក្រសួងព័ត៌មាន បើកកិច្ចប្រជុំដោះស្រាយករណីសមាគមប្តឹងស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ ដែលបានប្រមាថ មើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុលសង្គម ៨០ភាគរយ —- —- ភ្នំពេញ៖ លោក ទេស វិបុល ប្រធាន និង លោក ថាំង ប៊ុនសុង អគ្គលេខាធិការ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង សមាជិក បានអញ្ជើញចូលរួមប្រជុំដោះស្រាយពាក្យបណ្តឹងរបស់សមាគម នៅ ក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ឈុំ សុជាតិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅវេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា ស្ត្រីដែលប្រមាថមើលងាយអ្នកសារព័ត៌មាននោះ មិនបានចូលរួមកិច្ចប្រជុំ តាមលិខិតអញ្ជើញរបស់ក្រសួងព័ត៌មានទេ ទោះបីគាត់បានទទួលដំណឹងតាមទូរស័ព្ទ ហើយមន្ត្រីក្រសួងបានខិតខំស្វែងរកផ្ទះស្ត្រីនោះ តាម Location ក្នុងផេកលក់ទំនិញនោះ ដើម្បីប្រគល់លិខិតអញ្ជើញ ក៏មិនអាចរកទីតាំងផ្ទះស្ត្រីនោះឃើញឡើយ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នា ថានឹងប្រជុំជាលើកទី២ និងជាលើកចុងក្រោយ ហើយក្រសួងព័ត៌មាននឹងអញ្ជើញស្ត្រីអនឡាញនោះម្តងទៀត […]
អង្គភាព”ដើមរាំង”នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរប្រមាថ!
លោកចាងហ្វាងការផ្សាយគេហទំព័រ”ដើមរាំង”បានផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មានយើងនៅរសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០២៥ដែលមានខ្លឹមសារដើមដូចខាងក្រោមនេះ៖ អង្គភាព”ដើមរាំង”នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរប្រមាថ! (កណ្តាល)៖ បន្ទាប់ពី”ដើមរាំង”ប្រកាសទុកពេលឱ្យលោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បង្ហាញភស្តុតាង.ដែលបានចោទប្រកាន់មកលើ”ដើមរាំង”ថា{យកលុយពីអ្នកបើក(បនល្បែង)ក្នុងចម្ការស្វាយនៅភូមិកោះកន្ធាយ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ចំនួន២៥ម៉ឺនរៀលហើយ ចុះផ្សាយគេទៀត}។ ឥឡូវៈអង្គភាពនៃគេហទំព័រ”ដើមរាំង” ប្រកាសប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទ៖ ញុះញង់បង្កភាពវឹកវរដល់សង្គមជាតិ.បរិហារកេរ្តិ៍ជាសាធារណៈ និងជេរប្រមាថ ហើយបណ្ដឹងនេះ នឹងធ្វើឡើងនៅក្រោយបុណ្យចូលឆ្នាំខ្មែររួច..!។ -សេចក្ដីរាយការណ៍បានឱ្យដឹងថា លោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ មានក្របខ័ណ្ឌក្រសួងការពារជាតិ បច្ចុប្បន្ន នៅឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។ -ទាក់ទិនរឿងនេះ កាលពីថ្ងៃទី១៥.០៤.២០២៥ លោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួន ដោយចូលខមិន វាយប្រហារខុសការពិត ក្នុងផេកផ្លូវការរបស់សារព័ត៌មាន”ដើមរាំង”ថា(ថោកទាបយកលុយពីគេ២៥ម៉ឺនហើយផុសទៀត)។ បន្ថែមពីនេះ លោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ ក៏បានខមិនជាសំណេរវាយប្រហារមកលើ”ដើមរាំង”ដោយគ្មានមូលដ្ឋានជាបន្តបន្ទាប់ទៀតផង..!។ ជាមួយគ្នានេះលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រដើមរាំង បានចាត់ទុកទង្វើរបស់លោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ ខាងលើថា […]
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នាំអំណោយជាកៅអីជ័រ ចំនួន២០០កៅអី ប្រគល់ជូន រដ្ឋបាលក្រុងអរិយក្សត្រ
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នាំអំណោយជាកៅអីជ័រ ចំនួន២០០កៅអី ប្រគល់ជូន រដ្ឋបាលក្រុងអរិយក្សត្រ —- —- ខេត្តកណ្តាល៖ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង និងសហការី បាននាំយកអំណោយជាកៅអីជ័រ ចំនួន២០០កៅអី ដែលគិតជាប្រាក់ ចំនួន ៣.០០០.០០០រៀល (បីលានរៀល) ប្រគល់ជូន រដ្ឋបាលក្រុងអរិយក្សត្រ ដើម្បីទុកប្រើប្រាស់ក្នុងកម្មវិធីផ្សេងៗ និង ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ លោក ទេស វិបុល បានជម្រាបពីសកម្មភាពការងាររបស់សមាគម គឺ បម្រើផលប្រយោជន៍របស់អ្នកសារព័ត៌មាន ប្រជាពលរដ្ឋ និង ចូលរួមចំណែកការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានចាត់ឱ្យ លោក ចាន់ គឿយ អភិបាលរងក្រុង និង លោក សេង សូរិយា ប្រធានច្រកចេញចូលតែមួយក្រុង ព្រមទាំង […]
លោកអភិបាលស្រុកពារាំង ជាអ្នកអនុញ្ញាតឲ្យថៅកែគ្រឿងចក្រ ជីកកកាយដីព្រែកសាធារណៈមកធ្វើអាជីវកម្ម ក្រោមហេតុផលស្តារ!
លោកអភិបាលស្រុកពារាំង ជាអ្នកអនុញ្ញាតឲ្យថៅកែគ្រឿងចក្រ ជីកកកាយដីព្រែកសាធារណៈមកធ្វើអាជីវកម្ម ក្រោមហេតុផលស្តារ! (ព្រៃវែង)៖ ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៩.០៣.២០២៥ លោក ហុង ដានី មន្ត្រីសាធារណៈការស្រុកពារាំង បានលើកឡើងថា គ្រឿងចក្រខ្នាតធំដែលកំពុង ជីកកកាយ(ព្រែកត្នោត)យកអាចម៍ដីលក់ជាប្រយោជន៍ឯកជននោះគឺមានការអនុញ្ញាត ពីលោកអភិបាលស្រុកពារាំង ក្រោមហេតុផល”ស្ដារព្រែក”។ សូមជម្រាបថាៈ ព្រែកសាធារណៈដែលឈ្មួញកំពុងដាក់គ្រឿងចក្រ ជីកកកាយ យកធ្វើអាជីវកម្ម ដោយគ្មានការបង់សួយសារនោះ មានទីតាំងត្រង់ចំណុចខាងត្បូងផ្លូវជាតិលេខ៨ ឈ្មោះ”ព្រែកត្នោត”មានទទឹងប្រហែល២០ម៉ែត្រ និងបណ្ដោយមើលដាច់កន្ទុយភ្នែក ស្ថិតនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ សេចក្ដីរាយការណ៍បានឱ្យដឹងថា ថៅកែគ្រឿងចក្រខាងលើប្ដីឈ្មោះ”ហៀប”និងប្រពន្ធឈ្មោះ”អូន”ជាមនុស្សមានឥទ្ធិពលខ្លាំង និងស្ទាត់ជំនាញក្នុងការរត់ការជាមួយអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ..!។ ពលរដ្ឋនិយាយថាៈ ក្រុមរថយន្តបែនខ្នាតធំរបស់ថៅកែ ហៀប អូន មានជាច្រើនគ្រឿង ដោយចាប់ពីចំណុះ៥តោន.កង់១០និងយីឌុបទៀតផង.។ ដោយធ្វើការដឹកជញ្ជូនរាល់ថ្ងៃ គ្មានឈប់ឈរ តាំងពីព្រលឹមទល់ព្រលប់ ដើម្បីបំពេញមហិច្ឆតាខ្លួន..!។ ក្រោយថៅកែរូបនេះ ទទួលម៉ៅការចាក់ដីឡូត៍ឱ្យគេ ដែលមានទំហំជិត២០ហិកតា ត្រង់ចំណុចខាងជើងផ្លូវជាតិលេខ៨.ស្ថិតនៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង!។ កត្តាទាំងនេះហើយ ដែលជម្រុញឱ្យថៅកែ ហៀប អូន ដាក់(SK)ធំៗចំនួន៣គ្រឿង ក្នុងនោះ២គ្រឿង កាយដីកម្មសិទ្ធក្នុងរណ្ដៅដ៏ធំ និងជ្រៅជិតដល់ក្បាលប្រេត […]
អាជីវករអះអាង រឿងបង់លុយចូលហោប៉ាវមន្ត្រីច្រកទ្វារព្រំដែនក្អមសំណ អស់ចាប់ពី២០ ទៅ៣៥ម៉ឺនរៀលក្នុង១ឡាន!
អាជីវករអះអាង រឿងបង់លុយចូលហោប៉ាវមន្ត្រីច្រកទ្វារព្រំដែនក្អមសំណ អស់ចាប់ពី២០ ទៅ៣៥ម៉ឺនរៀលក្នុង១ឡាន! (កណ្តាល)៖ ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងយកចិត្តទុកដាក់ ក្នុងការលុបបំបាត់អំពើពុករលួយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចំរើនថែមមួយកម្រិតទៀតនោះ…!។ បែរជាមានការលើកឡើងថា មន្ត្រីពាក់ព័ន្ធនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ក្នុងឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល កំពុងពួតដៃគ្នា កំណត់យកលុយ ពីរថយន្តដឹក(ផ្លែដូង) ចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា ក្នុង១ជើងៗ ចាប់ពី២០ម៉ឺនរៀល ទៅ៣៥ម៉ឺនរៀលជាកំហិត..!!។ ខណៈជនជាតិវៀតណាម ដែលតែងតែឆ្លងដែនចេញចូលជាប្រចាំ ក៏បានអះអាងដែរថា ពួកខ្លួនបង់លុយឱ្យប៉ូលិសច្រកទ្វារព្រំដែនមួយនេះ ក្នុងម្នាក់ៗចំនួន៥ម៉ឺនដុង(លុយវៀតណាម) ជាថ្នូរនឹងការអនុញ្ញាតឱ្យចេញចូលដោយសេរី.អត់វ៉ៃត្រា.អត់(ប៉ាស្ទ័រ)។ -ករណីនេះលោកប្រធានស្នាក់ការថ្លែងថា”អាអ្នកថាវាចេះតែថាទេ កុំចេះតែមកសួរ ឱ្យវាប្ដឹងមក”។ ជុំវិញរឿងនេះ អាជីវករដែលតែងតែដឹក(ផ្លែដូង)ពីវៀតណាម ចូលមកកម្ពុជា តាម”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ដោយប្រើ”រថយន្តសាំយ៉ុង”បានអះអាងថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យស្នាក់ការត្រួតពិនិត្យ.មន្ត្រីគយ.និងប៉ូលិស នៅច្រកទ្វារព្រំដែនមួយនេះ.អស់សរុបចំនួន២០០.០០០រៀលជាកំហិត..!!។ -រីឯអ្នកដឹក(ផ្លែដូង)ដោយប្រើរថយន្តចំណុះ២តោនកន្លះ ក៏បានលើកឡើងស្រដៀងគ្នាដែរថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យសមត្ថកិច្ចខ្មែរ ដែលប្រចាំការនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”អស់សរុបចំនួន៣៥០.០០០រៀលជាកំហិត! ក្នុងនោះរួមមាន.ស្នាក់ការ.គយនិងប៉ូលិស..!!។ អាជីវករបញ្ជាក់ថា រាល់ការបង់លុយរបស់ពួកគាត់ មកឱ្យសមត្ថកិច្ចច្រកទ្វារព្រំដែនខាងលើ គឺពុំដែលមានក្រដាសស្នាមឬវិក្កយបត្រ បង់ពន្ធចូលរដ្ឋអ្វីឡើយ.ដោយជារៀងរាល់លើក ពួកខ្លួន រត់ការហុចលុយឱ្យមន្ត្រីផ្ទាល់ដៃ..!!។ ចំណែកអ្នកដឹកជីកសិកម្ម ពីវៀតណាម ចូលមកកម្ពុជា ដោយប្រើរ៉ឺម៉កម៉ូតូ […]
កម្លាំងជំនាញចម្រុះ បានរឹបអូសវត្ថុតាងខូចគុណភាពសម្រេចដុតបំផ្លាញចោលនូវផលិតផល(ទឹកដោះគោ Dutch Mill ) សរុបចំនួន៩១កេស ស្មើនឹង៣៨១៥ដប នៅទីលានចាក់សំរាម
(កំពង់ធំ)÷ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន០៨នាក់ ចូលរួមសហការជាមួយការិយាល័យ(ក ប ប) ក្រោមការដឹកនាំសម្របសម្រួល និងបញ្ជាផ្ទាល់ពីលោក សាយ វាសនា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ អនុវត្តតាមដីការសម្រេចរឹបអូសវត្ថុតាងខូចគុណភាពលេខ ៨៨ អ.ក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្ត សម្រេចដុតបំផ្លាញចោលនូវផលិតផលខូចគុណភាព (ទឹកដោះគោ Dutch Mill ) សរុបចំនួន៩១កេស ស្មើនឹង៣៨១៥ដប នៅទីលានចាក់សំរាម ចំណុចវាលវង្ស ស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពុងស្វាយ ខេត្តកំពុងធំ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានលើកឡើងថា ផលិតផលដែលខូចគុណភាព លក់នៅលើទីផ្សារ ដែលជាចំណីអាហារពេញនិយមរបស់កុមារ ប្រសិនបើមិនបានចុះពិនិត្យឱ្យត្រឹមត្រូវទេនោះមនុស្សទូទៅយកទៅបរិភោគប៉ះពាល់ដល់សុខភាព និងបាត់បង់អាយុជីវិតមនុស្សផងដែរ។ ក្នុងការចូលរួមចំណែកទប់ស្កាត់ការលក់ផលិតផលដែលខូចគុណភាពនេះនៅតាមទីផ្សារ សូមបងប្អូនប្រជាពលរដ្ឋ មុននឹងទទួលទាន […]
ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញពីរកន្លែងទីតាំងទី១នៅក្នុងតារាងបាល់ទះស្ថិតនៅភូមិឈូក ឃុំសន្លុង ទីតាំងទី ២ស្ថិតនៅភូមិសន្លង ឃុំសន្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល!!!
ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញពីរកន្លែងទីតាំងទី១នៅក្នុងតារាងបាល់ទះស្ថិតនៅភូមិឈូក ឃុំសន្លុង ទីតាំងទី ២ស្ថិតនៅភូមិសន្លង ឃុំសន្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ប្រជាពលរដ្ថសំណូមពរដល់អាជ្ញាធរ មូលដ្ឋានជាពិសេសលោក ម៉ែន សុឃឿនអធិការ ស្រុកខ្សាច់កណ្ដាល និងលោក ចេង ឌី ណា អភិបាលនៃគណៈអភិបាល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល សូមមេត្តាចុះត្រួតពិនិត្យមើលទីតាំងខាងលើនេះផង។ ដើម្បីរក្សាបាននៅ..ភូមិ .ឃុំ..សង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត។ ថ្ងៃទី១៣ខែមិនាឆ្មាំ២០២៥
ប្រជាពលរដ្ឋរាប់ពាន់គ្រួសារបាននាំគ្នាគោរពច្បាប់និងបានធ្វើតាមការណែនាំរបស់អាជ្ញាធរ ចុះហេតុអ្វីបានជាបុគ្គលម្នាក់មានសិទ្ធិគ្រប់គ្រាន់ក្នុងការសាងសង់សំណង់រឹងរំលោភលើផ្លូវសាធារណ:របស់រដ្ឋបាន?
ប្រជាពលរដ្ឋរាប់ពាន់គ្រួសារបាននាំគ្នាគោរពច្បាប់និងបានធ្វើតាមការណែនាំរបស់អាជ្ញាធរ ចុះហេតុអ្វីបានជាបុគ្គលម្នាក់មានសិទ្ធិគ្រប់គ្រាន់ក្នុងការសាងសង់សំណង់រឹងរំលោភលើផ្លូវសាធារណ:របស់រដ្ឋបាន? ខេត្តកណ្តាល: អគារដ៏ធំមួយដែលបានសាងសង់រំលោភចូលលើផ្លូវសាធារណៈរបស់រដ្ឋនៅតែមិនទាន់រុះរើចេញនៅឡើយទេបើទោះបីជាមានការហាមឃាត់ពីអាជ្ញាធរនិងស្ថាប័នពាក់ពន្ធ័យ៉ាងណាក៏ដោយក៏បុគ្គលដែលជាម្ចាស់អគារខាងលើនេះនៅតែមិនខ្លាចញញើតឡើយ។ ហើយសំណង់រឹងដ៏ធំមហិមាមួយនេះមានភូមិសាស្ត្រនៅជាប់បណ្តោយផ្លូវជាតិលេខ8Aស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល នៃខេត្តកណ្តាល។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋស្លូតត្រង់ដែលមានលំនៅដ្ឋាននៅជាប់ផ្លូវជាតិលេខ8Aនៅឃុំព្រែកតាមាក់នោះបាននាំគ្នារុះរើរបងនិងផ្ទះសម្បែងចេញពីចំណីផ្លូវគ្រប់ៗគ្នានឹងបានគោរពច្បាប់តាមការណែនាំរបស់អាជ្ញាធរ។ ចុះហេតុអ្វីបានជាមានតែមួយគ្រួសារខាងលើនេះមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការសាងសង់សំណង់រឹងមាំបានទៅវិញ? នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយក៏មិនមែនជាការបញ្ចេញទស្សនៈរបស់អ្នកសារព័ត៌មានយើងដែរ។ហើយសារព័ត៏មានយើងនឹងរង់ចាំធ្វើការបកស្រាយនិងផ្សាយជូនអ្នកបានពាក់ពន្ធ័នៅរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណច្រើន!
ផ្ទៃអាងមេទឹកនៅក្នុងទំនប់ផ្លូវទូកជាសម្បត្តិរដ្ឋទំហំជិត៦០ហិកតា ដែលគ្រប់គ្រងដោយក្រសួងធនធានទឹក ត្រូវបានក្លាយទៅជាសម្បត្តិឯកជន!!
ផ្ទៃអាងមេទឹកនៅក្នុងទំនប់ផ្លូវទូកជាសម្បត្តិរដ្ឋទំហំជិត៦០ហិកតា ដែលគ្រប់គ្រងដោយក្រសួងធនធានទឹក ត្រូវបានក្លាយទៅជាសម្បត្តិឯកជន!! កណ្តាល៖គ្រឿងចក្រជាច្រើនគ្រឿងបានសម្រុកកាប់ឈូសឆាយព្រៃ ដែលមានដើមឈើធំៗនៅក្នុងផ្ទៃអាងទឹកអនុគម្រោងប្រព័ន្ធធារាសាស្ត្រខ្នាតតូតផ្លូវទូក ដែលមានទំហំជិត៦០ហិកតា ស្ថិតនៅភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា សកម្មភាពនៃការដាក់គ្រឿងចក្រ កាប់ព្រៃឈើនៅក្នុងផ្ទៃអាងមេទឹកនេះ គឺបានធ្វើសកម្មភាពជាង១ខែមកហើយ ដោយបានកាប់ឆ្ការ ឈូសឆាយ និងបានដឹកជញ្ជូនឈើចេញអស់ហើយ នៅឡើយតែគល់ច្រូងច្រាង ចំណែកព្រៃឈើតូចៗត្រូវបានដុតបំផ្លាញនៅក្នុងផ្ទៃអាងតែម្តង។ ដីផ្ទៃអាងទឹកនេះប្រជាពលរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថា គឺជាសម្បត្តិរបស់រដ្ឋ ហើយជាប្រភពមេទឹកដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ប្រជាកសិករ យកទឹកនេះដើម្បីបូមដាក់ស្រែ ធ្វើស្រូវ តែពេលនេះប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលឃើញគ្រឿងចក្រឈូសឆាយ ហើយឮថាក្លាយទៅជាសម្បត្តិឯកជនបែបនេះ ហើយប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និង អាជ្ញាធរពាក់ព័ន្ធជួយបកស្រាយពន្យល់ពួកគាត់ជាពលរដ្ឋផង។ ផ្ទៃអាង អនុគម្រោងប្រព័ន្ធធារាសាស្ត្រខ្នាតតូច ទំនប់ផ្លូវទូកនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រសួងធនធានទឹក និងឧតុនិយម តាំងពីឆ្នាំ២០១១ មកម៉្លេះ។ ប្រភពព័ត៌មានដដែលបានឱ្យដឹងថា ផ្ទៃអាងទឹកនេះគឺមាន សជណ ប្រគល់ឱ្យក្រុមហ៊ុន ឃុន សៀ ។ តែប្រភពផ្សេងទៀតបានបង្ហើបឱ្យដឹងថាត្រូវបានក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា មួយរូប (សុំមិនទាន់បញ្ចេញឈ្មោះ)ដែលដឹងថាអគ្គនាយក អភិវឌ្ឍន៍បុរី និង ផ្ទះវីឡា […]
ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបដូចខាងក្រោម៖
ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបដូចខាងក្រោម៖ ១-តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ថ្ងៃនេះវេលាម៉ោង៦ជាងពេលព្រឺក មានករណីផ្ទះអាវុធបណ្តាលឱ្យរបួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាលបានប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ។ ដោយសារជនសង្ស័យបានអះអាងថា ខ្លួនជាអតីតកងរាជអាវុធហត្ថ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម ព្រះរាជអាជ្ញា បានឃាត់ខ្លួនជនសង្ស័យ១នាក់។ ២-ជនសង្ស័យឈ្មោះ អែម នាង ហៅប្រេសុីល មុខរបរអ្នករត់តាក់សុី និងជាបុគ្គលិកវីញ រស់នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យនេះធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ ពីបទឃាតកម្ម នៅពន្ធនាគារត្រពាំងផ្លុង។ ជនសង្ស័យបានអះអាងថា បានចូលបម្រើអាវុធហត្ថនៅឆ្នាំ១៩៩៣ វគ្គទី១ បានរត់ចោលជួរនៅឆ្នាំ១៩៩៩។ តាមការស្រាវជ្រាវរបស់ជំនាញបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះ អែម នាង មិនមានក្នុងបញ្ជីគ្រប់គ្រងកងរាជអាវុធហត្ថទេ។ ៣-ករណីនេះ ជំនាញនគរបាលខេត្តកំពង់ចាមកំពុងបន្តនីតិវិធី។
សេចក្តីជូនដំណឹង ស្តីពីការអប់រំណែនាំ និងធ្វើកិច្ចសន្យាលើករណី ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ដើម្បីបញ្ឈប់ការធ្វើសកម្មភាពដែលប៉ះពាល់ដល់ប្រវត្តិសាស្រ្ត…
សេចក្តីជូនដំណឹង ស្តីពីការអប់រំណែនាំ និងធ្វើកិច្ចសន្យាលើករណី ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ដើម្បីបញ្ឈប់ការធ្វើសកម្មភាពដែលប៉ះពាល់ដល់ប្រវត្តិសាស្រ្ត សិល្បៈវប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រ្តី។
ដីអាករឃុំរបស់រដ្ឋ ជិត៤ហិកតា ត្រូវមេឃុំសន្លុង លក់ឱ្យឈ្មួញបានលុយ ជិត២០ម៉ឺនដុល្លារ!
មេឃុំសន្លុងយកដីអាកររបស់រដ្ឋលក់ឱ្យឈ្មួញបានលុយជិត ២០ម៉ឺនដុល្លារ… (ខេត្តកណ្ដាល)៖ លោកមេភូមិរួមនិងក្រុមប្រឹក្សាឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បានអះអាងដូចៗគ្នាថា ដីអាករឃុំរបស់រដ្ឋ ទំហំ៣ហិកតាកន្លះ ត្រង់ចំណុចជាប់និងទំនប់ខាងកើត”មេទឹកសំឡូង”ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល.ត្រូវមេឃុំលក់ឱ្យឧកញ៉ា ចាប ហុងលី ជិត២០ម៉ឺនដុល្លារ…!។ បច្ចុប្បន្នដីនេះ បានក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា ចាប ហុងលី និងមាន(ប្លង់រឹង)អស់ហើយ.!ស្របពេលដែរលោកស្រីមេឃុំសន្លុង ទើបនិងដូររថយន្តស៊េរីទំនើប…!។ ជុំវិញករណីនេះពុំមានការបកស្រាយបំភ្លឺពីលោកស្រី ណេង ដាលីសមេឃុំសន្លុងនោះឡើយ.!។ រឿងនេះ ពលរដ្ឋបាននិយាយថាពួកខ្លួនពុំបានដឹងឮ និងឯកភាពឱ្យអាជ្ញាធរឃុំសន្លុង លក់ដីអាករឃុំរបស់រដ្ឋនោះទេ!!។ ផ្ទុយទៅវិញ ស្នាមមេដៃដែលពួកខ្លួនផ្ដិតកាលពីកន្លងមកនោះ គឺដើម្បីស្នើសុំរក្សាការពារដីរដ្ឋ(ដីបឹងមេទឹកសំឡូង)និងជួសជុលផ្លូវប៉ុណ្ណោះ…។ ហើយក្នុងនោះ ប្រសិនបើអាជ្ញាធរ និងឈ្មួញយកមេដៃពួកគាត់ ទៅក្លែងបន្លំថា ឯកភាពឱ្យលក់ដីអាករឃុំរបស់រដ្ឋ គឺជារឿងប្រឌិតទាំងស្រុង..!។ តាមពលរដ្ឋ ដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ គឺឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ៥០.០០០ដុល្លារ ក្នុង១ហិកតា អញ្ចឹងសរុប៣ហិកតាកន្លះស្មើ១៧.៥០០០ដុល្លារ.!!។ ដោយបច្ចុប្បន្ន ឧកញ៉ា ចាប ហុងលី កំពុងកាន់កាប់លើដីអាករឃុំសន្លុង និងបានជួលឱ្យពលរដ្ឋ ធ្វើស្រូវក្នុង១ហិកតាតម្លៃ៦០ម៉ឺនរៀល សម្រាប់រយៈពេល១ឆ្នាំម្ដង…!។ […]