ការវាស់វែងដីរបស់អភិបាលរងស្រុកស្អាងលោក ម៉ៅ តារា និងមន្ត្រីសូរិយោដីដើម្បីលក់ឲ្យឈ្មួញឈ្មោះ លី ហាក់ ត្រូវបានខកខានដោយសារផ្ទុះការតវ៉ាពីប្រជា ពលរដ្ឋ ខេត្តកណ្តាល : នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មានប្រជាជនប្រមាណ ៣០០ គ្រួសារ រស់នៅភូមិលេខ២ ឃុំប្រាសាទស្រុកស្អាង ខេត្តកណ្តាល បាននាំគ្នាជិះទូក តវ៉ា ជាមួយនិងមន្រ្តីសុរិយោដីស្រុកស្អាងនៅចំនុចបឹងត្នោតមួយដើម ក្នុងភូមិសាស្ត្រឃុំប្រាសាទ ស្រុកស្អាង ដោយពួកគាត់បានអះអាងថា មេឃុំប្រាសាទ ស្មៀនឃុំ អភិបាលរងស្រុកស្អាង លោក ម៉ៅ ដារ៉ា បានផ្សំគំនិតគ្នាជាប្រព័ន្ធយកដីរបស់ពួកគាត់លក់ឲ្យទៅឈ្មួញ ហើយបានរៀបចំផែនការ បាញ់ប្លង់ ដើម្បីចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិឲ្យទៅឈ្មួញ។ ប្រជាពលរដ្ឋឲបានអះអាងបន្ថែមទៀតថាមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរទាំងអស់ខាងលើតែងតែរៀបគម្រោងបែបនេះដើម្បយកដីប្រជាជនលក់ឲ្យឈ្មួញច្រើនលើក ច្រើនសារមកហើយកន្លងទៅ។ ដោយមានការតវ៉ាខ្លាំងពីសំណាក់ប្រជា ពលរដ្ឋទើបខាងមន្រ្តីដែលដឹកនាំដោយលោក ម៉ៅ ដារ៉ា អភិបាលរងស្រុកស្អាង ទទួលផែនវិវាទដីធ្លី និង មន្រ្តីសុរិយោដី បានវិលត្រលប់មកលើគោកវិញ ពោលគឺគម្រោងវាស់វែងត្រូវបានបរាជ័យ។ ពេលមកដល់លើគោកវិញ ក្រុមការងារអ្នកសារព័ត៌មានក៏បានព្យាយាមជួបអភិ បាលរងស្រុកលោក ម៉ៅ តារា ដើម្បីសុំព័ត៌មាន តែត្រូវលោកបដិសេធ […]
Month: September 2021
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យស្ថាប័នតុលាការ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួន លោក សេង សារី ក្រោយបកស្រាយសមហេតុផលចំពោះវិភាគអំពីសេនារីយោ ៦ចំណុច
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានអំពាវនាវឱ្យស្ថាប័នតុលាការកម្ពុជា ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួន លោក សេង សារី ក្រោយបកស្រាយសមហេតុផលចំពោះ «ការវិភាគអំពីសេនារីយោ ៦ចំណុច»។ តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសរបស់ លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ ៦ចំណុច កាលពីថ្ងៃទី ២១ កក្កដា ២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះមានលក្ខណៈសមហេតុផល និងអាចទទួលយកបាន។ សម្តេចបានថ្លែងទៀតថា៖ «ក្នុងនាមប្រមុខនៃរាជរដ្ធាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។ ទន្ទឹមនិងនេះ ខ្ញុំក៏សូម […]
សាលារៀនចំននួន ១៤០ សាលា រួមមានអនុវិទ្យាល័យ និងវិទ្យាល័យ នៅទូទាំងខេត្តកណ្ដាល ត្រូវបានបើកអោយដំណើរការបង្រៀន និងរៀនឡើងវិញ
ខេត្តកណ្ដាល៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងបើកសាលាបង្រៀនឡើងវិញនៅទូទាំងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្ត បានពិនិត្យ វាយតម្លៃ និងបានសម្រេច អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ ជំហាន១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់កម្រិតអនុវិទ្យាល័យ វិទ្យាល័យ ចាប់ពីថ្នាក់ទី០៩ ថ្នាក់ទី១០ ថ្នាក់ទី១១ និងថ្នាក់ទី១២ ដែលបានត្រៀម លក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និង កីឡា ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។ ឯកឧត្ដមអភិបាលខេត្ត បន្តថា ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នាពេលនេះ រដ្ឋបាលខេត្ត […]
TOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៥៨នាក់, ជាសះស្បើយ៤៩៩នាក់, ស្លាប់ចំនួន៩នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥៨នាក់, អ្នកជំងឺចំនួន៤៩៩នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៩នាក់។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩៨,៨៤២នាក់, អ្នកជាសះស្បើយសរុបចំនួន ៩៣,៤១១នាក់, ស្លាប់សរុបចំនួន២,០២៨នាក់៕
TOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៦០នាក់, ជាសះស្បើយ៤១៧នាក់, ស្លាប់ចំនួន១២នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៦០នាក់, អ្នកជំងឺចំនួន៤១៧នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១២នាក់។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩៨,១៨៤នាក់, អ្នកជាសះស្បើយសរុបចំនួន ៩២,៩១២នាក់, ស្លាប់សរុបចំនួន២,០១៩នាក់៕
TOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៨៩នាក់, ជាសះស្បើយ៤៨០នាក់, ស្លាប់ចំនួន២០នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥៨៩នាក់, អ្នកជំងឺចំនួន ៤៨០នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ២០នាក់។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩៧,៥២៤នាក់, អ្នកជាសះស្បើយសរុបចំនួន ៩២,៤៩៥នាក់, ស្លាប់សរុបចំនួន២,០០៧នាក់៕
TOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៩៦នាក់, ជាសះស្បើយ៣៩៧នាក់, ស្លាប់ចំនួន៦នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥៩៦នាក់, អ្នកជំងឺចំនួន៣៩៧នាក់ជាសះស្បើយ និងអ្នក ស្លាប់ថ្មីចំនួន៦នាក់។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩៦,៩៣៥នាក់, អ្នកជាសះស្បើយសរុបចំនួន ៩២,០១៥នាក់, ស្លាប់សរុបចំនួន១,៩៨៧នាក់៕
ដើមបណ្តឹងមានដី១៦០ហិតានៅឃុំផ្សេងបែរជាប្តឹង ប្រជាពលរដ្ឋមានដី៨៤នៅឃុំផ្សេង
ដើមបណ្តឹងមានដី១៦០ហិតានៅឃុំផ្សេងបែរជាប្តឹង ប្រជាពលរដ្ឋមានដី៨៤នៅឃុំផ្សេង ហើយតុលាការបានចោទប្រកាន់ចុងបណ្តឹទោះបីជាប្រជាពលរដ្ឋជាច្រើនគ្រួសារបានអះអាងថាមិនមានការញុះញ៉ង់យ៉ាងណាក្តី កណ្តាលៈ ប្រជាពលរដ្ឋ ៤៥គ្រួសារដែលមានដីចំនួន ៧៩ហិកតា ដែលបានធ្វើការព្រមព្រៀងលក់អោយទៅឈ្មោះ ជឿន ង៉ែត ភេទប្រុសអាយុ ៥៩ ឆ្នាំឈ្មោះ ឈូត គ្រី ភេទប្រុសអាយុ ៤៤ឆ្នាំ និង សេន សីហា ភេទប្រុសអាយុ ៦៨ឆ្នាំ ដែលមានទីតាំងនៅភូមិត្នោតញ្ញី ភូមិរការលើ ភូមិរការក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ហើយនៅមានដីប្រជាពលរដ្ឋផ្សេងទៀត។ តែត្រូវបានលោក រដ្ឋ ផល្លា តួនាទីជាយោធាពាក់ផ្កាយ៣ បានប្តឹងលោក ជឿន ង៉ែត លោក ឈត គ្រី និងគូកន(ប្រជាពលរដ្ឋ) ទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ពីបទញុះញ៉ុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងពីបទបំភាន់មន្ត្រីសូសុរិយោដី និង ប្រើប្រាស់អំពើហឹង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។ សូមបញ្ជាក់ថាការដាក់ពាក្យបណ្តឹងគឺសិទ្ធរបស់អ្នកប្តឹង តែរឿងត្រឹមត្រូវ ជាក់ស្តែងគឺអាជ្ញាធរមានសមត្ថកិច្ច និង […]
សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យរក្សាទុកដីរដ្ឋទំហំ១០០០ហិតា និងបានឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ និង នេសាទ រដ្ឋបាលខេត្តកណ្តាល ត្រូវបញ្ឈប់ការទទួល និងលើកសំណើដីតំបន់នេះមកទៀត
សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យរក្សាទុកដីរដ្ឋទំហំ១០០០ហិតា និងបានឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ និង នេសាទ រដ្ឋបាលខេត្តកណ្តាល ត្រូវបញ្ឈប់ការទទួល និងលើកសំណើដីតំបន់នេះមកទៀត តាមរយះលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដែលមានខ្លឹមសារថា ឧបនាយរដ្ឋមន្ត្រីប្រចាំការ……..