នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។
Month: October 2023
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ទទួលបន្ទុក ព្រមទាំងឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ជាច្រើនរូប ទៀតផងដែរ៕
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន លើឯកសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន លើឯកសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ១ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួម គ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ច សហប្រតិបត្តិការសមត្ថភាពផលិត និងការ វិនិយោគ កម្ពុជា-ចិន។ ២ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការ បង្កើតយន្តការការងារសម្រាប់ការអនុវត្ត គម្រោងផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវ សូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១។ ៣ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគលើការអភិវឌ្ឍបៃតង និងកាបូនទាប។ ៤ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ ហិរញ្ញប្បទានលើគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីជនបទ ដំណាក់កាលទី៨។ ៥ លិខិតប្តូរសារសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។ ៦ កំណត់ហេតុនៃកិច្ចប្រជុំ ស្តីពីការសិក្សា សមិទ្ធិលទ្ធភាពនៅលើទីតាំងរបស់គម្រោងផ្លូវជនបទ ជំហាន៣ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ ៧ អនុស្សរណៈនៃការយោគយល់ ស្តីពីការ បង្កើតយន្តការកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើង កម្ពុជា-ចិន ។ ៨ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការរួមគា្នក្នុងការសាងសង់ សួនឧស្សាហកម្មចិន-កម្ពុជា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អាជ្ញាធរតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី […]
ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម កុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពហិង្សា និងឃាតកម្ម ព្រោះបានប៉ះពាល់ដល់ផ្លូវចិត្ត របស់ក្រុមគ្រួសារជនរងគ្រោះ និងសតិអារម្មណ៍ប្រជាពលរដ្ឋ
ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម កុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពហិង្សា និងឃាតកម្ម ព្រោះបានប៉ះពាល់ដល់ផ្លូវចិត្ត របស់ក្រុមគ្រួសារជនរងគ្រោះ និងសតិអារម្មណ៍ប្រជាពលរដ្ឋ ចេញផ្សាយ ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២៣ យោងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៣ បានបង្ហោះខ្លឹមសារថា «នៅប៉ុន្មានថ្ងៃនេះ ខ្ញុំសង្កេតឃើញថាមានការចែករំលែក និងផ្សព្វផ្សាយរូបភាពហិង្សា និងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត ដូចនេះសូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្ត និងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្ត និងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗផងដែរទៀត។ ចំពោះបងប្អូនអ្នកសារព័ត៌មាន សូមគោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សាដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង […]
ជនដៃដល់ ឈ្មោះ ថុង អាងខ្លួនមានលុយមានអំណាច វ៉ៃ នាយរងផ្នែកព្រហ្មទណ្ឌអនុសេនីយ៍ឯក មឿង បញ្ញា បាក់កដៃបង់លុយ 3.000$ ចប់រឿង
📢បែកធ្លាយរឿងទៀតហើយ រឿងនេះតើពិតអត់លោកពូ? ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល.ជនដៃដល់ ឈ្មោះ ថុង អាងខ្លួនមានលុយមានអំណាច វ៉ៃ នាយរងផ្នែកព្រហ្មទណ្ឌអនុសេនីយ៍ឯក មឿង បញ្ញា បាក់កដៃបង់លុយ 3.000$ ចប់រឿងជាមួយ លោកអធិការស្រុកខ្សាច់កណ្តាល កើតហេតុនៅយប់ថ្ងៃទី28.09.2023 ចំណុចស្ពានព្រែកតាមាក់ត្រើយខាងកើត។ អត់លុយជាប់គុក មានលុយវ៉ៃហើយចប់។ប្រភពtb
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសពីការប្តេជ្ញាចិត្តបន្តមិនយកពន្ធ លើអ្វីដែលរដ្ឋមិនធ្លាប់យក ហើយអ្នកលក់ដូរតូចតាច តាមកញ្ច្រែង កញ្ជើ ល្អី ក្នុងផ្សារទូទាំងប្រទេស ក៏បន្តមិនយកភាស៊ីដែរ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាសយ៉ាងច្បាស់ៗថា រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាចិត្តថាមិនបង្កើតពន្ធថ្មី និងបន្តមិនយកពន្ធលើអ្វី ដែលមិនធ្លាប់យកពន្ធពីមុនៗមកនោះទេ ខណៈភាស៉ីលើអ្នកលក់ដូរតូចតាចតាមផ្សារនានាទូទាំងប្រទេស ក៏បន្តមិនយកដែរ។
ក្រសួងព័ត៌មាន ហៅបងប្អូនអ្នកសារព័ត៌មានអ្នកតំណាងឲ្យចូល កិច្ចប្រជុំនៅថ្ងៃនេះ ដើម្បីរកដំណោះស្រាយនិងការស្នើសុំរបស់បងប្អូនអ្នកសារព័ត៌មាន នាពេលកន្លងមក។
នៅថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២៣ នេះក្រសួងព័ត៌មាន ហៅបងប្អូនអ្នកសារព័ត៌មានអ្នកតំណាងឲ្យចូល កិច្ចប្រជុំនៅថ្ងៃនេះ ដើម្បីរកដំណោះស្រាយនិងការស្នើសុំរបស់បងប្អូនអ្នកសារព័ត៌មាន នាពេលកន្លងមក។ ១. តើលោកផែង វណ្ណៈត្រូវបានក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណដែរឬទេ? ២. តើលោកផែង វណ្ណៈនិងសុំទោសទៅដល់បងប្អូនអ្នកសារព័ត៌មាន សាធារណៈដែរឬអត់?រង់ចាំព័ត៌មានបន្ត!