ព័ត៌មានសន្តិសុខសង្គម

លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រចុះពិនិត្យការដ្ឋានជួសជុលផ្លូវត្រៀមចាក់បេតុងដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ

លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រចុះពិនិត្យការដ្ឋានជួសជុលផ្លូវត្រៀមចាក់បេតុងដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ   កណ្តាល-ក្រុងអរិយក្សត្រ៖ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវ៧០B ក្នុងសង្កាត់អរិយក្សត្រ  ក្រុងអរិយក្សត្រ បានបើកការដ្ឋាន ដាក់គ្រឿងចក្រដើម្បីត្រៀមចាក់បេតុងលើកំណាត់ផ្លូវជូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។   ក្នុងការចាប់ផ្តើមបើការដ្ឋាននេះ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ រួមទាំងមន្ត្រីជំនាញបានចុះមកពិនិត្យដោយផ្ទាល់នូវសកម្មភាពនៃការជួសជួលផ្លូវ ដើម្បីចាក់បេតុងនេះ។   ការដ្ឋានជួសជួលផ្លូវនេះស្ថិតនៅលើកំណាត់ផ្លូវ៧០Bចាប់ពីការ៉ាស់សាំង PTT ឆ្ពោះទៅកាន់សាលាសង្កាត់អរិយក្សត្រ ដែលប្រវែង ៣៥១ម៉ែត្រ ទទឹង ៩ម៉ែត្រ កម្រាស់ ០.២០ម៉ែត្រ ។   ក្នុងការពិនិត្យការដ្ឋាននេះលោក ចាន់ តារា បានបញ្ជាក់ថាបន្តិចទៀតនេះប្រជាពលរដ្ឋនៅក្នុងក្រុងអរិយក្សត្រ និង ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់គឺបានផ្លូវបេតុងស្អាត និងងាយស្រួលក្នុងការធ្វើដំណើរ។ ចំពោះសកម្មភាពដែលកំពុងសាងសង់នេះលោកអភិបាល ស្នើស៉ំឲ្យប្រជាពលរដ្ឋមានការយោគយល់នៅពេលធ្វើដំណើរឆ្លងកាត់ អាចមានការកកស្ទះ ចង្អៀត និងពិបាក ប៉ុន្តែក៏មានផ្លូវផ្សេងដែលអាចធ្វើដំណើរបានដែរគឺបងប្អូនអាចធ្វើដំណើរតាមផ្លូវឧកញ៉ា ភឺន ផល្លា និងផ្លូវកំពង់ដរចាស់៕

ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលខេត្តកណ្ដាល ជម្រាបជូន ក្រុមហ៊ុនស្រាបៀរ និងម្ចាស់អាជីវកម្ម សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ស្តីពីការរុះរើអាហ្វីស ប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទ

រដ្ឋបាលខេត្តកណ្ដាល ជម្រាបជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាយក នាយិកា ក្រុមហ៊ុនស្រាបៀរ និងម្ចាស់អាជីវកម្ម សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ស្តីពីការរុះរើអាហ្វីស ប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទ លើកំណាត់ផ្លូវ ជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ចាប់ពីចំណុចត្រង់ព្រំប្រទល់រវាងរាជធានីភ្នំពេញ-ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តកណ្តាល-ខេត្តព្រៃវែង។

ព័ត៌មានសន្តិសុខសង្គម

លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានចូលរួមអមដំណើរ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចុះត្រួតពិនិត្យមើល សំណង់ ច្រាំងទន្លេតូចនៅក្នុងសង្កាត់បាក់ដាវ

លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានចូលរួមអមដំណើរ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចុះត្រួតពិនិត្យមើល សំណង់ ច្រាំងទន្លេតូចនៅក្នុងសង្កាត់បាក់ដាវ ព្រមទាំងបានត្រួតពិនិត្យមើលស្ថានភាពទឹកទន្លេមេគង្គ និងស្ថានភាពផ្លូវមួយចំនួន នៅក្នុងក្រុងអរិយក្សត្រ។ នាព្រឹកថ្ងៃទី ១៧ខែកក្កដាឆ្នាំ ២០២៤

ព័ត៌មានសន្តិសុខសង្គម

លោក វ៉ី សំណាង ទុកពេល៧ ថ្ងៃ ឱ្យរើស្លាកសញ្ញាស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្តតាកែវឱ្យអស់

លោក វ៉ី សំណាង ទុកពេល៧ ថ្ងៃ ឱ្យរើស្លាកសញ្ញាស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្តតាកែវឱ្យអស់   តាកែវៈ លោក វ៉ី សំណាង អភិបាលខេត្ដតាកែវ បានផ្ដល់ពេល៧ ថ្ងៃ ឱ្យរើស្លាកសញ្ញាស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្តតាកែវឱ្យអស់ បើមិនអនុវត្ដរដ្ឋបាលខេត្តតាកែវ និងចាត់ការតាមនីតិវិធី រដ្ឋបាលធ្វើការរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់សម្ភារៈទាំងនោះឡើយ រីឯការចំណាយផ្សេងៗ ជាបន្ទុករបស់ម្ចាស់អាជីវកម្មតែម្ដង។   លោក វ៉ី សំណាង បានសង្កេតឃើញថា មានការតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាបៀរជាច្រើន និងគ្រឿងស្រវឹងគ្រប់ប្រភេទតាមបណ្តោយផ្លូវនិងចិញ្ចើមផ្លូវសាធារណៈនានា ដែលបានធ្វើឱ្យ បាត់បង់នូវសោភ័ណ្ឌភាពសេចក្តីថ្លៃថ្នូររបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តតាកែវ។   លោក បានបញ្ជាក់ថា ដើម្បីរួមចំណែក លើកកម្ពស់កិត្យានុភាព សេចក្តីថ្លៃថ្នូរ និងរក្សាបានសោភ័ណ្ឌភាពនៅក្នុងភូមិសាស្ត្រខេត្តតាកែវ រដ្ឋបាលខេត្ត ស្នើសុំលោក-លោកស្រី ជាម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបាន ដាក់តាំងប៉ាណូផ្សព្វផ្សាយនៅតាមដងផ្លូវនិងលើចិញ្ចើមផ្លូវសាធារណៈ ដែលច្បាប់បានកំណត់ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ក្នុងរយៈពេល០១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមគោចម្រើន គួច ចំរើន ៖ ត្រូវយកចិត្តទុកដាក់ពិនិត្យនូវរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ

ឯកឧត្តមគោចម្រើន គួច ចំរើន ៖ ត្រូវយកចិត្តទុកដាក់ពិនិត្យនូវរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ កណ្ដាល : អភិបាលខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន បានថ្លែងថា «ត្រូវយកចិត្តទុកដាក់ពិនិត្យនូវរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតប ឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព តម្លាភាព និងយុត្តិធម៌ » ។ ការលើកឡើងពីលោកអភិបាលខេត្ត គឺនៅក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ .មន្ត្រី ជាប់កិច្ចសន្យា និង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៃរដ្ឋបាលខេត្ត កណ្តាល នាព្រឹក ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤ ដោយមានការចូលរួមពី លោក នូ សាខន ប្រធានក្រុមប្រឹក្សា ខេត្ត កណ្ដាល ៕