ព័ត៌មានសន្តិសុខសង្គម

លោក អាន សំអន និងលោក ផុន គីមឡុង ចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធលូធម្មជាតិប្រវែង១,១០៤ ម៉ែត្រ និងបានចូលរួម

លោក អាន សំអន និងលោក ផុន គីមឡុង ចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធលូធម្មជាតិប្រវែង១,១០៤ ម៉ែត្រ និងបានចូលរួម ឧបត្ថមថវិកាក្នុងការសាងសង់!   កណ្តាល៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោក អាន សំអន នាយកក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងលោក ផុន គីមឡុង នាយករងក្រុមហ៊ុន បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធលូធម្មជាតិប្រវែង១,១០៤ ម៉ែត្រ នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម រស់ ភីរុណ ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។   ក្នុងពិធីនោះក៏មានការអញ្ចើញចូលរួមពីលោក ចាន់ តារា ប្រធានក្រុមការងារលេខាធិការដ្ឋានស្រុកខ្សាច់កណ្តាល ចុះជួយឃុំស្វាយជ្រំ តំណាងលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល, លោក ប៊ុន បាន មេឃុំស្វាយជ្រំ,ព្រះសង្ឃចំនួនពីរអង្គនាក់ រួមទាំងមន្ត្រីរាជការ ក្រុមយុវជន ស.ស.យ.ក កងកម្លាំង ប្រជាពលរដ្ឋ […]

ព័ត៌មានសន្តិសុខសង្គម

រោងចក្រកែច្នៃស្ករស របស់ក្រុមហ៊ុន Cambodian Household Healthy Product Co, LTD ត្រូវបានបើកសម្ពោធជាផ្លូវការហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ដួង តារា

រោងចក្រកែច្នៃស្ករស របស់ក្រុមហ៊ុន Cambodian Household Healthy Product Co, LTD ត្រូវបានបើកសម្ពោធជាផ្លូវការហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   (ភ្នំពេញ): នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោសព្រំផ្ដល់សិរីសួស្ដីជ័យមង្គល សម្ពោធរោងចក្រកែច្នៃស្ករសរបស់ក្រុមហ៊ុន Cambodian Household Healthy Product Co.Ltd ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខណ្ឌកំបូល រាជធានីភ្នំពេញ។   រោងចក្រកែច្នៃស្ករសរបស់ក្រុមហ៊ុន Cambodian Household Healthy Product Co.Ltd គឺជារោងចក្រដែលកែច្នៃស្ករសសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដែលវិនិយោគក្នុងប្រទេសកម្ពុជាតែម្ដងដោយមានរយៈពេលរហូតដល់ ៥០ឆ្នាំ និងចំណាយថវិកាជិត ៩លានដុល្លារអាមេរិក។ ហើយរោងចក្រនេះគឺជារោងចក្រដែលកែច្នៃស្ករស ដោយយកវត្ថុធាតុដើមចេញស្ករសដែលសម្រេចរួចពីរោងចក្រ ១០០ភាគរយ យកមកកែច្នៃលាយជាមួយល្បាយដើម្បីបន្ថយជាតិស្ករនៅសល់ត្រឹម ៧០ភាគរយ ដោយគិតគូរពីសុខភាព […]

ព័ត៌មានសន្តិសុខសង្គម

លោក កន សុខកាយ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពង្រឹងការងារមន្ត្រីរាជការនៃរដ្ឋបាលស្រុកល្វាឯម និងរៀបចំផែនការក្នុងតុបតែងលំអរទីតាំងសង្ក្រានល្វាឯមឆ្នាំ ២០២៣

កណ្តាល៖ នៅរសៀលថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣ លោក កន សុខកាយ អភិបាល នៃគណ:អភិបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពង្រឹងការងារមន្ត្រីរាជការនៃរដ្ឋបាលស្រុកល្វាឯម និងរៀបចំផែនការក្នុងតុបតែងលំអរទីតាំងសង្ក្រានល្វាឯមឆ្នាំ ២០២៣ នៅលើទីលានបាលទាត់ វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្ថិតនៅក្នុងឃុំទឹកឃ្លាំង ស្រុកល្វាឯម។   ក្នុងមានការអញ្ជើញចូលរួមដោយ លោក លោកស្រីអភិបាលរង លោក លោកស្រីនាយក-នាយករងរដ្ឋបាល លោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋ មេបញ្ការ-បញ្ជាការរងកងកម្លាំងទាំងបី លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក លោក លោកស្រីស្មៀនឃុំទាំង១៥។   កិច្ចប្រជ៉ំពីការ រៀបចំផែនការក្នុងតុបតែងលំអរទីតាំងសង្ក្រានល្វាឯមឆ្នាំ ២០២៣ គឺធ្វើយ៉ាងណាឲ្យសោភ័ណ្ឌស្អាតនៅក្នុងកម្មវិធីសង្ក្រាននាពេលខាងមុខនេះ និង ដើម្បីពង្រឹងបន្ថែមចំពោះសន្តិសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលអញ្ជើញចូលរួមសង្ក្រានឆ្នាំនៅស្រុកល្វាឯម៕