ក្រសួងព័ត៌មាន និងក្រសួងធម្មការ រៀបចំសិក្ខាសាលាស្តីពី ការប្រើសង្ឃសព្ទ និងរាជសព្ទ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីសាលាស្តីពីការប្រើសង្ឃសព្ទ និងរាជសព្ទ ជូនដល់មន្ត្រីរាជការក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯកជន ដោយមានការនិមន្តចូលរួមជាវាគ្មិនពីសំណាក់ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា និងសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំក្រសួងព័ត៌មាន រាជធានីភ្នំពេញ។ រូបថត..ខឹម សុវណ្ណារ៉ា
Month: May 2024
កាន់តែឆាប់រហ័ស កាន់តែងាយស្រួល សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល ២៤ម៉ោង/២៤ម៉ោង ដេីម្បីធ្វេីការទំនាក់ទំនងនៅពេលជួបបញ្ហាផ្សេងៗ ។
កាន់តែឆាប់រហ័ស កាន់តែងាយស្រួល សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល ២៤ម៉ោង/២៤ម៉ោង ដេីម្បីធ្វេីការទំនាក់ទំនងនៅពេលជួបបញ្ហាផ្សេងៗ ។មានទាំងលេខទូរស័ព្ទ លោកអធិការនគរបាលទាំង១៣ស្រុក-ក្រុង និងលេខទូរស័ព្ទលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧ប៉ុស្តិ៍ ។ ក្រៅពីនោះប្រជាពលរដ្ឋក៏អាចចូលខំមិនផ្ទាល់ក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រោះមានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមដានជាប្រចាំ ដេីម្បីឆ្លេីយតប ដោះស្រាយ និងមានវិធានការណ៍ភ្លាមៗជូនប្រជាពលរដ្ឋ ។ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ពេញចិត្តនឹងបម្រេីប្រជាពលរដ្ឋដោយក្តីរីករាយ ។
ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤
ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតី ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។
គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះបិទយុទ្ធនាការឃោសនាបោះឆ្នោតដោយដើរក្បួនដង្ហែមានសមាជិកសមាជិកជិតបីពាន់នាក់ចូលរួម, ប្តេជ្ញាដណ្តើមជ័យជម្នះដ៏ត្រចះត្រចង់ជូនបក្ស
គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះបិទយុទ្ធនាការឃោសនាបោះឆ្នោតដោយដើរក្បួនដង្ហែមានសមាជិកសមាជិកជិតបីពាន់នាក់ចូលរួម, ប្តេជ្ញាដណ្តើមជ័យជម្នះដ៏ត្រចះត្រចង់ជូនបក្ស ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះបានដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកដោយដើរថ្មើរជើងនៅក្នុងក្រុងក្រចេះនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដោយមានសមាជិកសមាជិកាបក្សជិត ៣០០០ នាក់ចូលរួម។ ក្រោយបញ្ចប់ការដង្ហែក្បួនដោយថ្មើជើង សមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាមកពីស្រុក ៦ ផ្សេងទៀតនៃខេត្តក្រចេះបានដឹកនាំការដង្ហែក្បួនឃោសនាដោយរថយន្តនិងម៉ូតូទៅតាមបណ្តាស្រុករបស់ខ្លួនជាមួយការផ្សព្វផ្សាយសារនយោបាយរបស់បក្ស។ បន្ទាប់ពីឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះលើកឡើងពីរបាយការណ៍នៃការចុះឃោសនាបោះឆ្នោតនាពេលកន្លងទៅ, ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងអំណរចំពោះគណៈកម្មាធិការគណបក្សខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សក្រុងស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រុងស្រុកដែលបានខិតខំប្រឹងប្រែងនិងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតទាំងពិធីបើក និងពិធីបិទយុទ្ធនាការ ក៏ដូចជាការចុះឃោសនានៅមូលដ្ឋានក្រុងស្រុកផ្ទាល់ជាមួយអង្គបោះឆ្នោត។ យុទ្ធនាការឃោសនាបោះឆ្នោតដែលយើងនៅក្នុងខេត្តក្រចេះដែលប្រព្រឹត្តទៅដោយរលូន គ្មានហិង្សា និងគណបក្សនយោបាយនីមួយៗមានសិទ្ធិពេញលេញ ក្នុងការឃោសនា។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះជាថ្ងៃសម្រេចចិត្តរបស់អង្គបោះឆ្នោតដែលជាសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងក្នុងការបោះឆ្នោតជូនគណបក្សខ្លួនដែលស្រឡាញ់ពេញចិត្ត និងជឿជាក់ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ។ ខេត្តក្រចេះមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សរុប ៣០០ រូបក្នុងនោះគណបក្សប្រជាជនកម្ពុជាចំនួន ២៤៤ រូបដែលនឹងអញ្ជើញទៅបោះឆ្នោត។ ឯកឧត្តម នេត្រ […]
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។ ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤
ធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីក្រសួងព័ត៌មានជាង១ពាន់នាក់ គ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀននោះទេ..!!!
ធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីក្រសួងព័ត៌មានជាង១ពាន់នាក់ គ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀននោះទេ..!! ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា មន្ត្រីក្រសួងព័ត៌មានជាង១ពាន់នាក់ដែលធ្វើតេស្តរកសារធាតុញៀនគឺគ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀននោះទេ។ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងនៅថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២៤យ៉ាងដូច្នេះថា សូមអបអរសាទរយើងទាំងអស់គ្នា! ក្នុងចំណោមថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងព័ត៌មានចំនួន១.៧៣១រូបដែលបានអញ្ជើញមកធ្វើតេស្តរកសារធាតុ ញៀនក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺគ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀននិងគ្មាននរណាម្នាក់ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌដោយសារតែមានសារធាតុញៀននិងពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ។ ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា “ខ្ញុំសូមអរគុណឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ដែលបានចូលរួមសហការបំពេញកាតព្វកិច្ចនេះប្រកបដោយជោគជ័យ”។ ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានអរគុណដល់ក្រុមការងារលេខាធិការដ្ឋានដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកិច្ចការនេះដោយរលូននិងជោគជ័យដ៏ត្រចះត្រចង់ ៕
ពិធីប្រកាសតែងតាំងចៅអធិការស្តីទីនៃវត្តព្រែកលួង ក្នុងសង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល…
ពិធីប្រកាសតែងតាំងចៅអធិការស្តីទីនៃវត្តព្រែកលួង ក្នុងសង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល… លោក ចាន់ តា រា អភិលក្រុងអរិយក្សត្ររួមជាមួយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង មន្រ្តីរាជការនៃរដ្ឋបាលក្រុងអរិយក្សត្រ បានអមដំណេីរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំងចៅអធិការស្តីទីនៃវត្តព្រែកលួង ក្នុងសង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤
លោក ថាំង ប៊ុនសុង ចាងហ្វាង គេហទំព័រព័ត៌មាន ថ្មីពិត មានសេក្តីសោមនស្សយ៉ាងក្រៃលែង ដែលទទួលបានព្រះរាជសារអរគុណពី សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ
លោក ថាំង ប៊ុនសុង ចាងហ្វាង គេហទំព័រព័ត៌មាន ថ្មីពិត មានសេក្តីសោមនស្សយ៉ាងក្រៃលែង ដែលទទួលបានព្រះរាជសារអរគុណពី សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៃព្រះរាជណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ជាថ្មីម្តងទៀត លោកចាងហ្វាង និងសហការី សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយព្រះរាជអំណរគុណ និង កតញ្ញូតា យ៉ាងជ្រាលជ្រៅបំផុត ថ្វាយ សម្តេចយាយ និង សូមលំឱនកាយលើកហត្ថប្រណម្យបួងសួង ថ្វាយព្រះសព្ទសាធុការពរជ័យ សិរិមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕