សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC)។ គម្រោងស្ពានអាកាស និងផ្លូវក្រោមដីនេះ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។ គម្រោងនេះ ប្រើប្រាស់ពេលវេលាសាងសង់ ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសម្ពោធដាក់អោយប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនាថ្ងៃនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់រាជធានីភ្នំពេញ […]
Month: March 2022
ស្រុកខ្សាច់កណ្ដាល÷នារសៀលថ្ងៃទី ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២
ឯកឧត្តមគង់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង២៥០០ ម៉ែត្រ ស្ថិតនៅឃុំពុកឬស្សី និងឃុំព្រែកតាមាក់ ស្រុកខ្សាច់ណ្ដាល ខេត្តកណ្តាល។ ពេលបច្ចុប្បន្ន ស្រុកខ្សាច់កណ្ដាលមានការអភិវឌ្ឍ និងមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ជាច្រើន សម្រាប់បម្រើឱ្យបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនជិតឆ្ងាយ ដើម្បីប្រើប្រាស់ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនគ្រប់ប្រភេទ។ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា វិស័យហេដ្ឋាេចនាសម្ព័ន្ធបាន ក្លាយជាសរសៃឈាម ដ៏ចម្បងក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។ រាជរដ្ឋាភិបាល បច្ចុប្បន្នបានយកចិត្តទុកដាក់ និងគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ហើយក៏បានបន្ត កសាងផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន ផ្សេងៗទៀត ដើម្បីទុកជាសម្បត្តិសាធារណៈ បម្រើឱ្យការធ្វើដំណើរ និងដឹកជញ្ជូន ជាពិសេសបានលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា៕
វិវាទដីធ្លីរាំរ៉ៃ ប្ដឹងផ្ដល់គ្នាអស់រយៈពេលជាង១៥ឆ្នាំត្រូវបានដោះស្រាយបញ្ចប់ដោយឯកឧត្តម ដួង តារា ក្រោមដំណោះស្រាយឈ្នះឈ្នះសម្ដេចតេជោ
កាលពីថ្ងៃទី១៨ មីនា ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ បានចុះជួយដោះស្រាយបញ្ចប់វិវាទដីធ្លីរាំរ៉ៃដែលមានរយៈពេលជាង១៥ឆ្នាំមកនេះក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះឈ្នះសម្បទានចែករំលែក។ ដីទំនាស់ដែលភាគីទាំងពីរមានវិវាទនឹងគ្នាគឺស្ថិតនៅ ភូមិបូស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ជាច្រើនឆ្នាំកន្លងមក ភាគីទាំងពីរធ្លាប់បានប្តឹងផ្តល់គ្នាទៅស្ថាប័នជាច្រើនរហូតមាន សជណ របស់ទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។ ក្នុងឆ្នាំ ២០០៨ ភាគី លោក វង្ស ណាវុធ និងប្រពន្ធឈ្មោះ ឡុង គឹមហៀង ព្រមទាំង លោកស្រី ឈិត សំអាត បានទិញដីចំនួន២៥ហិកតា ដែលមានទីតាំងខាងលើ។ ចំណែកភាគីលោកស្រី អ៊ូ សុធា ក៏បានបញ្ជាក់ថាគាត់បានទិញដី៥០ហិកតានៅចំទីតាំងតែមួយហើយមានអាជ្ញាធរទទួលដឹងឮដូចគ្នា។ ភាគីទាំងពីរបានព្យាយាមអស់រយៈពេលជាង១៥ឆ្នាំដើម្បីដោះស្រាយទាំងតាមអាជ្ញាធរមានសមត្ថកិច្ច និងតាមផ្លូវតុលាការប៉ុន្តែនៅតែមិនអាចដោះស្រាយបាន។ ក្រោយពីបានទទួលសំណូមពរពលរដ្ឋគោរពស្នើសុំអន្តរាគមន៍មកកាន់សម្តេចតេជោ ឯកឧត្តម ដួង តារា បានចុះទៅដល់ទីតាំងវិវាទជាមួយក្រុមការងារទាំងជំនាញភូមិសាស្រ្ត និងច្បាប់ ក្នុងនោះក៏មានការចូលរួមបំភ្លឺពីលោកមេឃុំចាស់ និងមេឃុំថ្មីនៃឃុំត្រពាំងក្រញ៉ូងផងដែរ។ ក្រោយពីបានពិនិត្យឯកសារកាន់កាប់នៃទាំងពីរភាគី និងផ្អែកលើទិដ្ឋភាពផ្លូវច្បាប់ជាមួយនឹងការពិគ្រោះយោបល់ពីក្រុមការងារជំនាញ ឯកឧត្តមបានស្នើសុំភាគីទាំងពីរចាប់ដៃគ្នាដោះស្រាយក្រៅប្រព័ន្ធតុលាការផ្អែកលើគោលការណ៍ឈ្នះឈ្នះដោយធ្វើសម្បទានអោយគ្នាទៅវិញទៅមកក្នុងនាមជាពលរដ្ឋដែលមានឈាមជ័រតែមួយ។ ភាគីទាំងពីរបានយល់ព្រមតាមការសម្របសម្រួលរបស់ឯកឧត្តមរហូតបានឈានដល់បញ្ចប់វិវាទទាំងស្រុងដោយភាគី លោក វង្ស ណាវុធ បានយល់ព្រមទទួលយកដីចំនួន៧ហិកតា […]
លោក កន សុកាយ អភិបាលស្រុកល្វាឯម ធ្វើការបដិសេធ ចំពោះសារព័ត៌មានដែលបានចុះផ្សាយចោទប្រកាន់លោកដោយមិនមែនជាការពិត
កណ្តាល: ក្រោយពីមានការចុះផ្សាយតាមរយៈសារព័ត៌មានដែលចោទប្រកាន់ដោយមិនពិតដោយមានចំណងជើងថា«បែកធ្លាយដំណឹង សង្ស័យចៅហ្វាយស្រុកល្វាឯម ចង់ស៊ីដាច់លុយកុំមីស្យុងពីឣ្នកគួកជេដី» លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ចំពោះលោកអភិបាលស្រុកផ្ទាល់ មិនបានពាក់ព័ន្ធដូចចោទប្រកាន់នោះទេ។ ការដែលមានការយឺតយាវក្នុងឯកសារទិញ-លក់ នេះ គឺដោយសារជាប់ជាមួយបញ្ហាប្លង់ប្រព័ន្ធ។ ហើយការចុះផ្សាយនេះមិនបានទំនាក់សួរព័ត៌មានពីលោកនោះឡើយ។ ចំពោះរដ្ឋបាលស្រុកគឺទទួលតែសេវារដ្ឋបាលតែប៉ុណ្ណោះ មិនមានជាប់ពាក់ព័ន្ធ និង កំវៃជើងសារ និង ក៉ំមីស្យុងអ្វីនោះទេ។ ចំពោះករណីនេះលោក នឹង ធ្វើកោះអញ្ជើញ ភាគីដែលពាក់ព័ន្ធក្នុងរឿងនេះ មកជួបជ៉ំគ្នានៅវេលាម៉ោង ០៩:០០ នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាស្រុកល្វាឯម ។ ហើយលោកក៍បាន ប្រាប់ទៀតថា ការជួបគ្នាក្នុងករណីនេះ លោកក៍អនុញ្ញតឲ្យអ្នកសារព័ត៌មាន អាចយកព័ត៌មាន នេះដើម្បីបានដឹងការពិត ជៀងវាងការចុះផ្សាយព័ត៌មាន មិនពិត ដែលធ្វើឲ្យប៉ះពាល់កិត្តយស របស់លោក ដែលលោកបានខិតខំជួយប្រជាពលរដ្ឋរបស់លោក៕
ឯកឧត្តម ហ៊ុន ម៉ាណែត ៖ យុវជនជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេនដ៏មុតស្រួច ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន រុងរឿង..!!!
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានមានប្រសាន៍ថា យុវជន ជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេនដ៏មុតស្រួច ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន រុងរឿង។ ដូច្នេះ សូមខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនឱ្យកាន់តែរឹងមាំច្បាស់លាស់ទាំងផ្នែកសមត្ថភាពចំណេះដឹងជំនាញ និងផ្នែកចរិយាសម្បត្តិប្រកបដោយគុណធម៌ សីលធម៌ រួមជាមួយនឹងស្មារតី និងសកម្មភាពចូលរួមថែរក្សានូវសមិទ្ធផលដែលមានស្រាប់ឱ្យបានគង់វង្ស និងបន្តពង្រីកបន្ថែមទៀតនូវសមិទ្ធផលវិជ្ជមានថ្មីៗ សម្រាប់ជាប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។ ការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តកំពង់ស្ពឺ នៅក្រុងច្បារមន កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ៕
ស្រុកល្វាឯម ៖ នាព្រឹក ថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ !!!
ឯកឧត្តម គង់ សោភ័ណ្ឌ រួមជាមួយឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយយុវជន នារី និងប្រជាពលរដ្ឋ ក្នុងស្រុកល្វាឯមដែលត្រូវប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រកាសកែសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីក្រុមការងារចលនាយុវជនគណបក្សចុះមូលដ្ឋាន ស្រុកល្វាឯម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯម។ ក្នុងពិធីបញ្ចូលសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯម នេះដែរ ដោយមានការអញ្ជើញ ចូលរួម ពីឯកឧត្តម លោកជំទាវ អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក លោក លោកស្រី ក្រុមការងារចលនាយុវជនរបស់ថ្នាក់កណ្តាលចុះជួយឃុំ គណៈអចិន្ត្រៃយ៍គណបក្សស្រុកល្វាឯម ប្រធានគណៈកម្មាធិការគណបក្សឃុំ និងសមាជិកបញ្ចូលថ្មី សរុបចំនួន ៨៥៣នាក់៕
ឯកឧត្តម ដួង តារា សូមអរគុណដល់ភាគីវិវាទរវាងម្ចាស់បំណុល និងកូនបំណុលដែលជ្រើសរើសយកការដោះស្រាយក្រៅប្រព័ន្ធតុលាការរហូតឈានដល់ការបញ្ចប់វិវាទទាំងស្រុង
តាមរយៈការផុសនៅលើផេកផ្លូវការរបស់ ឯកឧត្តម ដួង តារា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដែលមានអត្ថន័យថា អរគុណម្ចាស់បំណុលដែលបានយល់ព្រមបញ្ចប់វិវាទដោយមិនសុំអនុវត្តលក់ឡៃឡុងផ្ទះកូនបំណុល។ បើផ្ទះរបស់ លោក ខៀវ ណាសុង ត្រូវបានលក់ឡៃឡុងមែន គាត់មិនត្រឹមតែប្រឈមនឹងការបាត់បង់ដីផ្ទះជម្រករស់នៅប៉ុណ្ណោះទេ គឺនឹងប៉ះពាល់ធ្ងន់ធ្ងរដល់សមាជិកគ្រួសារក្នុងបន្ទុក ក្នុងនោះមានប្រពន្ធ, កូន៣នាក់ មានអាយុ១៤ឆ្នាំ, អាយុ១២ឆ្នាំ, អាយុ១០ឆ្នាំ, ឪពុក អាយុ៨៥ឆ្នាំ និងបងស្រីអាយុ៤៤ឆ្នាំ ដែលកំពុងរស់នៅក្នុងផ្ទះជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណេះទេ គឺគាត់នៅជំពាក់លុយម្ចាស់បំណុលជាច្រើន ទៀតផង។ ដោយសេចក្តីព្រួយបារម្ភខ្លាំង លោក ខៀវ ណាសុង បានដាក់ពាក្យគោរពសុំអន្តរាគមន៍មក សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៨ តុលា ២០២១។ គាត់បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី ២៤ តុលា ២០១៧ គាត់បានខ្ចីលុយ លោក វ៉េង ហ៊ាង ចំនួនតែ$54,000។ កាលពីឆ្នាំ ២០១៨ លោក វ៉េង ហ៊ាង បានប្តឹង លោក ខៀវ […]
ភ្ញាក់ផ្អើល បណ្ឌិត យឹម គឹមឈាន ប្រធានក្រុមហ៊ុនជាច្រើនត្រូវបានមន្ត្រីនគបាលក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួន
ភ្នំពេញ៖ ក្រោយពីមានពាក្យបណ្តឹងពីម្ចាស់សាលា CamEd ប្តឹងបណ្ឌិត យឹម គឹមឈាន ពីបទក្លែងបន្លំឯកសារសារធារណៈ និង ប្រើប្រាស់ឯកសារសារធា រណៈក្លែងបន្លំមាកសញ្ញា លួចកម្មសិទ្ធបញ្ញា ក្លែងបន្លំលិខិតឯកជន និងប្រើប្រាស់លិខិតឯកជនក្លែងបន្លំ ក្លែងត្រា និង ហត្ថលេខា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រទេសកាណាដា និង ក្រសួងការបរទេស របស់ប្រទេសកាណាដា។តាមពាក្យបណ្តឹង ថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២១ របស់លោក BERNETT CASEY DOUGLAS ជនជាតិអាមេរិក ជានាយកសាលា CamEd ទីលំនៅបច្ចុប្បន្នផ្ទះ លេខ៖ ៦៤ ផ្លូវលេខ ១០៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបណ្តឹងបណ្ឌិត យឹម គឹមឃាន ជាម្ចាស់ក្រុមហ៊ុន ចំនួន០៤ រួមមាន៖១-Royal Road Limited ទី២-Project Conutt Institute PCI […]
រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល
នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខ្ញុំសូមអបអរសាទរចំពោះ លោក ប្រាក់ សារ៉ាត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការទុកចិត្តតែងតាំងជាអភិបាលរងខេត្តកណ្តាល ជំនួស ឯកឧត្តម គីម រិទ្ធី ដែលត្រូវបានទទួលមុខតំណែងថ្មី ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា អភិបាលរងខេត្តថ្មី ដែលទទួលបានការតែងតាំងនាពេលនេះ ពិតជានឹងប្រើប្រាស់នូវចំណេះដឹង ជំនាញ កម្លាំងចិត្ត ប្រាជ្ញាស្មារតី បទពិសោធន៍ការងារ ដើម្បីរួមកម្លាំងជាមួយគណៈអភិបាលខេត្តកណ្តាល ដើម្បីសម្រេចបានជោគជ័យ នូវសមិទ្ធិផលថ្មីៗបន្ថែមទៀតដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ជូន និងដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកណ្តាល។
នាព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ…
នាព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យការងាររៀបចំគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងភូមិសាស្រ្តខេត្តកណ្តាល និងគម្រោងកែលម្អសួនច្បារតាមមាត់ទន្លេក្រុងតាខ្មៅ។ ក្រោមអំណោយផលនៃម្លប់សុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិបាលខេត្តកណ្តាល បានដាក់ចក្ខុវិស័យទិសដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភ្លើងបំភឺ្លផ្លូវឆ្លាតវៃក្នុងភូមិសាស្រ្តខេត្ត និងការអភិវឌ្ឍសួនច្បារក្រុងតាខ្មៅ ដើម្បីធ្វើយ៉ាងណាឱ្យខេត្តកណ្តាលប្រែប្រួលមុខមាត់សក្តិសមជាខេត្តដែលមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច សង្គម ក្រោមបរិយាកាស សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងដើម្បីប្រកួតប្រជែងចលនាទីក្រុងស្អាតរបស់ព្រះរាជាណាចក្រកម្ពុជា និងជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដោយផ្តោតសំខាន់លើសោភ័ណភាព ភាពកក់ក្តៅ និងមជ្ឈដ្ឋានរស់នៅល្អប្រសើរដល់ប្រជាជន និងភ្ញៀវទេសចរ ដែលអញ្ជើញមកកំសាន្ត និងវិនិយោគទទួលទាន ក្នុងភូមិសាស្រ្តខេត្តកណ្តាល។ កិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី នាយកនាយករងរដ្ឋបាលសាលាខេត្ត នាយក នាយិកា ទីចាត់ការជំនាញសាលាខេត្ត […]
ឯកឧត្តម ដួង តារា បានអនុញ្ញាតឲ្យសមាគមយុវជននៃស្នាមញញឹមកម្ពុជា រួមទាំងសមាគមចិន និងអ្នកវិនិយោគចិន ចូលជួបសំណេះសំណាលដើម្បីលើក តម្កើងនូវអំពើល្អ
កណ្តាល៖ នៅព្រឹថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការទីស្ត្រីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យសមាគមយុវជននៃស្នាមញញឹមកម្ពុជា រួមទាំងសមាគមចិន និងអ្នកវិនិយោគចិន ចូលជួបសំណេះ សំណាល និង មានប្រសាសន៍ណែរនាំដើម្បីលើកតម្កើងអំពើល្អ ក្នុងន័យឲ្យប្រជាជនកម្ពុជាចេះចែករំលែកអំពើល្អ ររវាងគ្នាទៅវិញទៅមក ដើម្បីឲ្យប្រទេស ជាតិរបស់យើងមានការរីកចំរើន និង មានសុខសន្តិភាពក្រោមការដឹកនាំរបសម្តេចតេជោ។ ពីធីជួបសំណេះ សំណាល នៅព្រឹកនេះមានលោក ឈិន ញឹម ប្រធានសមាគម យុវជន នៃ ស្នាមញញឹម កម្ពុជា រួមទាំងអនុប្រធាន សមាជិកចំនួន ៧រូប។ ខាងសមាគមចិនមានលោក Wang ប្រធានសមាគន ACCI លោក qi Wei ជាអ្នកវិនិយោគចិន ដែលបានធ្វើការវិនិយោគ នៅកម្ពុជា លើវិស័យជាច្រើន។ និង ក៍មានការចូលរួមពីអ្នកសារព័ត៌មាន កម្ពុជា និង សារព័ត៌មានចិនផងដែរ។ ក្នុងអង្គប្រជុំនៅព្រឹកនេះផងដែរលោក […]