ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ដីតំបន់ទំនប់២០ឧសភា ដែលប្រជាពលរដ្ឋអាស្រ័យផល អស់រយៈពេលជាង៣០ឆ្នាំ ត្រូវបានក្រុមសហគមន៍ យកជួលឲ្យក្រុមហ៊ុនយ៉ាងអណាធិបតេយ្យ

  កំពង់ឆ្នាំង៖ លោកកែវ សុខន និងក្រុមគ្រួសារ ដែលជាពលរដ្ឋរស់នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានកើតទុក្ខមិនសុខចិត្ត ដោយលើកឡើងថាខាងក្រុមសហគមន៍២០ឧសភា ដែលមានលោក អ៑ុក ញ៉ុន ជាប្រធានសហគមន៍តំបន់ប្រើប្រាស់ទឹកទំនប់២០ឧសភា បានរំលោភបំពានយកដីរបស់គាត់ដែលអាស្រ័យផលអស់រយៈពេលជាង៣០ឆ្នាំ យកទៅជួលឲ្យក្រុមហ៊ុនដើម្បីសាងសង់សំណង់រឹងយកលុយចូលក្នុងសហគមន៍។ ប្រជាពលរដ្ឋរូបនោះបានប្រាប់សារព័ត៌មានយើងឲ្យដឹងពីទុក្ខកង្វល់របស់គាត់ថា ដីរបស់គាត់នៅត្រង់ចំណុចតំបន់ទំនប់២០ឧសភា បានធ្វើការអាស្រ័យតាំងពីដូនតា មកម្ល៉េះ ទើបតែបច្ចុប្បន្ននេះមានក្រុមហ៊ុនមួយបើកជារមណីយដ្ឋាន ដែលដឹកនាំដោយលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំង ហើយនិងលោក ឈិន ជ័យរដ្ឋ បានសហការជាមួយ ប្រធានសមាគមន៍២០ឧសភា ចុះយកដីនៅចំណុចតំបន់ទំនប់២០ឧសភា នោះ មកសាងសង់ជាកញ្ជុះ ជាសំណង់រឹង និងសាងសង់ជាលំនៅដ្ឋានរបស់បុគ្គលទៅវិញ។ ពលរដ្ឋរូបនោះបានបន្ថែមដោយលើកឡើងថា៖ ប្រសិនណាបើដីដែលគាត់អាស្រ័យផលរាប់សិបឆ្នាំនោះ ត្រូវដកហូតជាសម្បត្តិរដ្ឋដោយប្រការណាមួយ ក៏គាត់សុខចិត្តដែរ តែត្រូវដកហូតទាំងអស់គ្នា មិនមែនដកហូតតែដីរបស់គាត់នោះទេ។ ពលរដ្ឋរូបនោះបានបន្តឲ្យដឹងទៀតថា៖ ដីដែលពលរដ្ឋផ្សេងៗ នៅក្បែរគាត់គឺមិនមានការដកហូត ដូចជាដីរបស់គាត់នោះទេ គឺមានការទិញលក់ពីមួយទៅមួយបានដោយសេរី ម្យ៉ាងវិញទៀតដីនៅតំបន់នោះគឺមានការសាងសង់ជាសំណង់រឹងមាំ ជាលំនៅដ្ឋានបានដោយរលូន។ តាមប្រភពពីលោកពូម្នាក់ដែលអះអាងថាខ្លួនជា អនុប្រធានសហគមន៍២០ឧសភា បានលើកឡើងថា ដីនៅតំបន់នេះជាដីរបស់រដ្ឋ ហើយខាងប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ហើយនិងមន្ត្រីពាក់ព័ន្ធផ្សេងទៀតបានធ្វើការដកហូតយកមកជាកម្មសិទ្ធរដ្ឋ […]

ព័ត៌មានសន្តិសុខសង្គម

លោក ចាន់ ថន នឹងប្ដឹងសុំកិច្ចអន្តរាគមន៍ទៅសម្ដេចតេជោៈ ក្រោយរងបណ្ដឹងពីលោក ខាត់ សារ័ត្ន មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត!

  (ភ្នំពេញ)៖ ក្រោយរងបណ្ដឹងពីលោកឧត្ដមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ។ ដែលបានប្ដឹងលោក បូរ ប៊ុនថន (ហៅចាន់ថន) នាយប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»។ ទៅនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ពីបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ និងបទ៖ ញុះញង់ឱ្យមានការរើសអើង នោះមក!។ ឥឡូវលោក ចាន់ ថន កំពុងរៀបចំ”ភស្ថតាងនិងសាក្សី”ដើម្បីប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅក្រសួងពាក់ព័ន្ធ ជាពិសេសគឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា.ក្នុងបំណងស្នើសុំមេធាវី សម្ដេចតេជោៈ ការពារក្ដី នឹងសុំកិច្ចអន្តរាគមន៍ លើបណ្ដឹងមួយនេះ។  ដោយផ្អែកថាៈ«ដើមរាំង»ផ្សាយមានប្រភពច្បាស់លាស់”មិនបំពានសិទ្ធអ្នកដទៃ មិនបំភ្លៃការពិត” មិនឡាយហ្វេសប៊ុកជេរប្រមាថគេឯងនោះឡើយ។  ពោលគឺ«ដើមរាំង»ផ្សាយនៅលើទំព័រព័ត៌មានស្របច្បាប់.គោរពតាមក្រមសីលធម៌និងវិជ្ជាជីវៈ ច្បាប់ស្ដីពីរបបសារព័ត៌មាន។ សូមជម្រាបថាៈ លិខិតកោះហៅរបស់ នាយកដ្ឋានព័ត៌មានវិទ្យាៈ បានកំណត់ឱ្យលោក ចាន់ ថន ចូលបំភ្លឺ នៅព្រឹកទី០១ ខែសីហា ឆ្នាំ២០២២។ ករណីនេះលោក ចាន់ ថន បានថ្លែងថាៈ ខ្ញុំមិនរត់ទៅណាទេ ហើយខ្ញុំនឹងចូលបំភ្លឺតាមការបរិច្ឆេទ ដោយភ្ជាប់មកជាមួយ.ភស្ថតាង.សាក្សី.សម្រាប់បំភ្លឺជូននាយកដ្ឋាន!។ […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

រថយន្តយីឌុបខ្នាតយក្សមួយគ្រឿងដឹកឈើជាច្រើនម៉ែត្រគូប បែរជាខូចកណ្ដាលផ្លូវលើផ្លូវជាតិលេខ៦២ ជិតដប់ថ្ងៃហើយ បែរជា លោក វង្សវិសិដ្ឋ នាយកសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្បែងមានជ័យ បានត្រឹមតែពិនិត្យមើលមួយភ្លែតគ្មានចំណាត់ការបង្រ្កាប..!!!

  ខេត្តព្រះវិហារ ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ មានរថយន្តយីឌុប ១ គ្រឿង ដឹកឈើ លើដងផ្លូវជាតិលេខ ៦២ ហៅ (ផ្លូវក្រាំងដូង) ដឹកឆ្ពោះទៅខេត្តកំពុងធំ ដែលមានស្លាកលេខ (កំពង់ធំ 3A-1359) តែអស់ល័ក្ខ ត្រូវបានខូចរថយន្ត ជិត១០ថ្ងៃហើយ ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក៏ប៉ុន្តែ.! នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមសារព័ត៌មានជាច្រើនអង្គភាព បានខលរាយការណ៍ជូនទៅ លោក វង្ស វិសិដ្ឋ នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្បែងមានជ័យ លោកក៏បានដឹកនាំកម្លាំងចុះមកត្រួតពិតនិត្យបានមួយភ្លែតដែរ ហើយក៏ឃើញមានឈើផ្ទះចាស់នៅពីលើ លោកក៏ ប្រញាប់ប្រញាល់ ត្រឡប់ទៅវិញភ្លាម ដោយមិនបានប្រាប់ក្រុមសារព័ត៌មានយើងនោះទេ?។ មួយអន្លើក្រោយមកក្រុមសារព័ត៌មានជាច្រើនអង្គភាព បានខលទៅលោកដើម្បីសួរនាំករណីខាងលើ លោក វង្ស វិសិដ្ឋ បានឆ្លើយបំភ្លឺថា៖ លោកមិនអាចធ្វើការឆែកឆេរ និងរើឈើក្នុងរថយន្តនេះបានទេ ចាំម្ចាស់គេមកសិន ទើបខាងជំនាញលោកអាចធ្វើការតាមនីតិវិធីបាន។ ជុំវិញករណីរថយន្តយីឌុបដឹកឈើកំពុងតែខូចនៅលើដងផ្លូវជាតិលេខ៦២ ខាងលើ ប្រជាពលរដ្ឋនិងមហាជនរួមនឹងសារព័ត៌មានជាច្រើនអង្គភាព […]

ព័ត៌មានសន្តិសុខសង្គម

ឈ្មួញឈើឈ្មោះ សិច កំពុងដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលមកខេត្តសៀមរាប!

(ព្រះវិហារ-សៀមរាប)៖ មានការភ្ញាក់ផ្អើលខ្លាំង ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយឈ្មួញឈើដុះស្លែឈ្មោះ«សិច»ជាបុគ្គល១រូប ក្នុងចំណោម ឈ្មួញឈើដទៃទៀត ។ ដែលទទួលបានភាពជោគជ័យខ្លាំងខាងកាប់បំផ្លាញ”ព្រៃឡង់”នៅតំបន់ស្រែវាល ក្នុងភូមិសាស្ត្រ ស្រុកជ័យសែន ខេត្តព្រះវិហារ ដើម្បីដឹកចេញ ទៅកាន់ខេត្តកំពង់ធំ ។ បានបង្វែគោលដៅរបស់ខ្លួន ដោយដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ចូលមកកាន់ខេត្តសៀមរាប.វិញ។ ជាក់ស្ដែងៈ នៅព្រឹកព្រលឹមថ្ងៃទី០២.០៧.២០២២ ឈ្មួញឈើឈ្មោះ សិច បានប្រើរថយន្តកែច្នៃរបស់ខ្លួន ដឹកឈើពេញព្រៀប ។ ចេញពីខេត្តព្រះវិហារ យកចូលឃ្លាំងស្តុកឈើដ៏ធំ របស់ឈ្មោះ ចាន់ ណា ស្ថិតនៅភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ករណីនេះលោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានព្រឹកទី០២.០៧.២០២២ថាៈ ឈើរបស់លោក សិច គឺមានច្បាប់លិខិតអនុញ្ញាត”PC”ចេញពីខេត្តព្រះវិហារ សម្រាប់ដឹកចូលខេត្តសៀមរាប ត្រឹមត្រូវ ។ ចំពោះឃ្លាំងស្តុកឈើដ៏ធំ របស់ឈ្មោះ ចាន់ ណា ស្ថិតនៅភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ក៍លោក ម៉ុង ប៊ុនលីម […]