ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ និងឆ្នោតឡូតូ មួយកន្លែងស្ថិតនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បើកលេងយ៉ាងគគ្លើនផ្គើននឹងបទបញ្ជារបស់ថ្នាក់ដឹកនាំ ខណៈដែលអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់!
ប្រជាពលរដ្ថសំណូមពរដល់អាជ្ញាធរ មូលដ្ឋានជាពិសេសលោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ
និងលោក ឡូវ សុខសាន្ត អភិបាលនៃគណៈអភិបាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល
មេត្តាចុះត្រួតពិនិត្យមើលទីតាំងខាងលើនេះផងដើម្បីរក្សាអោយបាននូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តនាពេលកន្លងមកប្រកបដោយប្រសិទ្ធភាព៕