ព្រះវិហារ៖ ក្រសួងបរិស្ថានបានបង្ហាញរូបភាពសត្វទន្សោងមួយហ្វូងដែលថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃនៅ ខេត្តព្រះវិហារដោយរូបភាពនេះថតបានកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១។សត្វទន្សោងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់ អង្គការIUCNជាប្រភេទជិតពូជនៅលើពិភពលោក។ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈ ពេលពីរបីទសវត្សរ៍ចុងក្រោយនេះដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។
Related Articles
អគាររដ្ឋបាលស្រុកស្អាង ១ខ្នង ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
+++++++++++++++++ ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរស្រុកស្អាង និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព។ ឯកឧត្ដមអភិបាលខេត្ត បានជំរុញបែបនេះក្នុងឱកាសដែលឯកឧត្ដម អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលស្រុកស្អាង មានទទឹង២៨ម៉ែត្រ ជម្រៅ១៣ម៉ែត្រ កម្ពស់២ជាន់ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងរហ័ស ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវារដ្ឋបាលគ្រប់ប្រភេទ កាន់តែងាយស្រួល និងកាន់តែឆាប់ ។ ឯកឧត្ដមអភិបាលខេត្ត បន្ថែមថា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ មានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី […]
កាន់តែឆាប់រហ័ស កាន់តែងាយស្រួល សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល ២៤ម៉ោង/២៤ម៉ោង ដេីម្បីធ្វេីការទំនាក់ទំនងនៅពេលជួបបញ្ហាផ្សេងៗ ។
កាន់តែឆាប់រហ័ស កាន់តែងាយស្រួល សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល ២៤ម៉ោង/២៤ម៉ោង ដេីម្បីធ្វេីការទំនាក់ទំនងនៅពេលជួបបញ្ហាផ្សេងៗ ។មានទាំងលេខទូរស័ព្ទ លោកអធិការនគរបាលទាំង១៣ស្រុក-ក្រុង និងលេខទូរស័ព្ទលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧ប៉ុស្តិ៍ ។ ក្រៅពីនោះប្រជាពលរដ្ឋក៏អាចចូលខំមិនផ្ទាល់ក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រោះមានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមដានជាប្រចាំ ដេីម្បីឆ្លេីយតប ដោះស្រាយ និងមានវិធានការណ៍ភ្លាមៗជូនប្រជាពលរដ្ឋ ។ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ពេញចិត្តនឹងបម្រេីប្រជាពលរដ្ឋដោយក្តីរីករាយ ។
ឯកឧត្តមបណ្ឌិត ដួង តារា បានដឹកនាំក្រុមស្ម័គ្រចិត្តចូលរួមដាំដើមឈើឡើងវិញចំនួន ៨,៦០០ ដើមនៅតំបន់ឧទ្យានភ្នំតាម៉ៅ បន្ទាប់ពីរងការឈូសឆាយបំផ្លាញ
តាកែវ៖នៅព្រឹក ថ្ងៃទី ១០ សីហា ឆ្នាំ២០២២ ឯកឧត្តបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ដឹកនាំសប្បុរសជន និងដើមគ្រញូង បេងនិងធ្នង់ ប្រមាណ ៨,៦០០ ដើម ចូលរួមដាំឡើងវិញនៅតំបន់នៃឧទ្យានភ្នំតាម៉ៅជាមួយ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងមន្រ្តីរាជការជាច្រើននៅក្នុងខេត្ត ព្រមទាំងយុវជន សិស្សនិស្សិត សាស្រ្តាចារ្យ និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ដែលដឹកនាំដោយ លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)។ ក្នុងសកម្មភាពនៃការចូលរួមដាំដើមឈើឡើងវិញនេះ ចំនួនបងប្អូនស្ម័គ្រចិត្តដែលបានចូលរួម និង មន្រ្តីរាជការថ្ងៃនេះ មានប្រមាណជាង៣០០នាក់ ក្នុងនោះក៏មានបងប្អូនអ្នកសារព័ត៌មានផងដែរ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តមបណ្ឌិត ដួង តារា បានឲ្យដឹងថា កូនឈើទាំងដែលត្រូវយកមកដាំមានចំនួន១០,០០០ដើម តែថ្ងៃនេះគឺបាននាំយកចំនួន៨,៦០០ ដើម ដោយឈើទាំងនេះមួយចំនួនគឺបានមកពីការចូលរួមរបស់សប្បុរសដែលស្រលាញ់ធម្មជាតិ ព្រៃឈើ និង សប្បុរសជនដែលស្រលាញ់គាំទ្រសកម្មភាពរបស់ឯកឧត្តមបណ្ឌិតនាពេលកន្លងមក។ ចំណែកឯកឧត្តម អ៊ូច ភា […]
Hi, this is a comment.
To get started with moderating, editing, and deleting comments, please visit the Comments screen in the dashboard.
Commenter avatars come from Gravatar.