មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល សូមបំភ្លឺជូនសាធារណជននិងសារព័ត៌មានទាំងអស់អោយបានជ្រាបថា ករណីលោក សាំង សារ៉ុម បានធ្វើការផ្សាយផ្ទាល់នៅលើបណ្ដាញសារព័ត៌មាន
Month: April 2022
លោកឧត្ដមសេនីយ៍ទោស្នងការខេត្តកណ្តាលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអធិការនគរបាលស្រុកល្វាឯមថ្មី ខណៈអធិការស្រុកចាស់ត្រូវទទួលភារកិច្ចថ្មី
កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃពុធទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអធិការនគរបាលស្រុកល្វាឯម និងបំពាក់ឋានន្តរស័ក្ដិជូនមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី លោក កន សុខកាយ អភិបាលស្រុកល្វាឯម, ប្រធានក្រុមប្រឹក្សាស្រុកល្វាឯម លោក លោកស្រីស្នងការរង លោកអធិការនគរបាលគ្រប់ស្រុក-ក្រុង លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកមេឃុំចំណុះរដ្ឋបាលស្រុកល្វាឯម និងកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម សរុបចំនួន១០៥នាក់។ គួរបញ្ជាក់ជូនថា លោកវរសេនីយ៍ទោ មួង រដ្ឋា អធិការរងនគរបាលស្រុកលើកដែក ត្រូវបានប្រកាសតែងតាំងជាអធិការនគរបាលស្រុកល្វាឯមថ្មី ជំនួសលោកវរសេនីយ៍ឯក ហេង សុផល ដែលត្រូវទៅកាន់តំណែងជាស្នងការរងនគរបាលខេត្តកណ្តាលវិញ។ គួរជម្រាបជូនផងដែរថា ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានអញ្ជើញបំពាក់ឋានន្តរស័ក្ដិជូនមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកល្វាឯមផងដែរ៕
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចុះអនុស្សារណៈយោគយល់រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA Bank)
ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានអញ្ជើញចូលរួមក្នុង ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងសមាគមសិស្ស–និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (AMT) ជាមួយនិងធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA BANK) ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតបានថ្លែងអរគុណចំពោះធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA Bank) ដែលចុះអនុស្សារណៈយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងសមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត(AMT) និងផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លាសហរដ្ឋអាមេរិកក្នុងរយៈពេល១ឆ្នាំ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមជាតិតាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស និងផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លាសហរដ្ឋអាមេរិក្នុងរយៈពេល១ឆ្នាំជូនសមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត(AMT)ផ្ដល់ឱកាសឱ្យសិស្ស និស្សិតអាហារូបករណ៍បានសិក្សារៀនសូត្រដើម្បីយកចំណេះដឹង ជំនាញកសាងអនាគតរបស់ពួកគេ។ ឯកឧត្តមបណ្ឌិត បានថ្លែងបន្តថា បើទោះបីជាធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA Bank) ជាក្រុមហ៊ុនឯកជនរកប្រាក់ចំណេញក្តី ប៉ុន្តែយើងមានបេសកកម្មសង្គមស្រដៀងគ្នាក្នុងការចូលរួមសកម្មភាពមនុស្សធម៌មនុស្សតាមរយៈការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ។ ការចូលរួមចុះអនុស្សរណៈយោគយល់គ្នានេះបានផ្ដល់លទ្ធភាពឲ្យសមាគមTYDA បញ្ជូនកម្លាំងស្ម័គ្រចិត្តដែលមានជំនាញ ទឹកចិត្ត ឆន្ទ: ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេសនិងបានផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោ(TYDA) គឺមានគោលការណ៍០៣ […]
ធ្យូងត្រូវបានឈ្មួញមានអំណាចរួមគ្នាដឹកចេញទៅថៃក្នុងមួយខែថៃតំរូវការ ២ម៉ឺនតោន ដោយមានការបើកឲ្យចេញពីមេច្រកប្រាសាទត្បែង
បន្ទាយមានជ័យ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលមានការព្រួយបារម្ភពីការរលាយព្រៃឈើក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះមានការគប់គិតគ្នាបើកឲ្យការនាំធ្យូងចេញទៅលក់នៅប្រទេសថៃ ដោយរលូន និង មានភាពស្ងប់ស្ងាត់បំផុត ហើយករណីនេះមានតែសារព័ត៌មានរបស់ប្រទេសថៃទេដែលបានផ្សព្វផ្សាយពីការនាំចេញធ្យូងនេះ។ បើតាមការបញ្ជាក់ឲ្យដឹងថាធ្យូងនេះឈ្មួញមានអំណាចរួមគ្នាដឹកចេញទៅថៃក្នុងមួយខែថៃតំរូវការ២ម៉ឺនតោន ដោយខាងភាគីថៃទិញក្នុង១kg ៤បាតកន្លះ(លុយប្រទេសថៃ) ក្នុង១ខែចេញ១៦ថ្ងៃ តាមច្រកប្រាសាទត្បែង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជុំវិញករណីនេះអង្គភាពយើងខ្ញុំក៏បានធ្វើការទំនាក់ទំនងទៅលោក ស្រី វុទ្ធី អ្នកនាំពាក្យក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោកក៏បានផ្តល់ព័ត៌មានមកវិញថាលោក បានបញ្ជូនការងារ និងព័ត៌មាននេះជាបន្ទាន់ទៅកាន់មន្ទីខេត្តក្នុងការ ចាត់មន្ត្រីជំនាញដើម្បីចុះពិនិត្យ លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អង្គភាពយើងខ្ញុំក៏បានធ្វើការទំនាក់ទំនងរាយការណ៍ទៅលោកនិងសុំព័ត៌មានផងដែរតែមិនមានការឆ្លើយតបនោះទេ ក្នុងករណីនេះប្រភពបានប្រាប់ឲ្យដឹងទៀតថា បើរដ្ឋបាលព្រៃឈើ មន្ត្រីជំនាញពាក់ព័ន្ធមិនទប់ស្កាត់ទេ រលាយព្រៃឈើខ្មែរអស់ជាក់ជាមិនខាននោះទេ។ តាមការឲ្យដឹងបន្ថែមទៀតថា ការដឹកចេញដោយកក្នុងមួយ ការ៉ុងមាន ៣០ គីឡូ ត្រូវបង់អោយច្រករបៀងមួយការ៉ុង២៤០០៛ ដោយមួយថ្ងៃមិនក្រោម១៥០០០ការ៉ុងនោះទេ។ ហើយប្រជាពលរដ្ឋសូមសំំណូមពរ មកអង្គភាពសារព័ត៌មានសូមបងជួយផ្សព្វផ្សាយករណីនេះឲ្យបានដឹងដល់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាពិសេស មេបញ្ជាការកងរាជអាវុធហ្ថតខេត្តបន្ទាយមានជ័យ […]
សង្វៀនបញ្ជល់មាន់យ៉ាងអាណាធិបតេយ្យកំពុងតែលេង យ៉ាងរលូនគ្មានការរំខានដល់មន្ត្រីមានសមត្ថកិច្ចឡើយ ចំកណ្ដាលក្រុងភ្នំពេញ !!
(ភ្នំពេញ) :ថ្មីៗនេះមានសង្វៀនបញ្ជល់មាន់ដ៏ធំមួយកំពុងបើកអាណាធិបតេយ្យចំកណ្ដាលក្រុងភ្នំពេញហាក់បីដូចចេះបំបាំងខ្លួនទើបអាជ្ញាធរសមត្ថកិច្ចខណ្ឌទួលគោកមើលមិនឃើញឬក៏បានកន្ទេលធំបន្លំដេកទើបមិនហ៊ានចុះបង្ក្រាបសង្វៀនជល់មាន់នេះភ្នាល់លេងមួយគូរមួយគូរតម្លៃរាប់ពាន់ដុល្លារស្ថិតនៅចំណុចទល់មុខមុងឌីយ៉ាល់ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោករាជធានីភ្នំពេញប្រភពច្បាស់ការណ៍ពីពលរដ្ឋនៅក្នុងមូលដ្ឋានបានឲ្យដឹងថាទីតាំងល្បែងស៊ីសងដុះស្លែបើកលេងរាល់ថ្ងៃបង្កភាពភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅជិតខាងមានការភ័យខ្លាចបញ្ហាអសន្តិសុខនិងបទល្មើសផ្សេងៗមានដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ទន្ទឹមនេះនេះហើយថ្វីដ្បិតជំងឺកូវីដ19/បានកាត់បន្ថយខ្លះខ្លះពិតមែនក៏ដោយប៉ុន្តែជំងឺកូវីដ19/បម្លែងខ្លួនថ្មី ឈ្មោះថា អូមីក្រុង នៅជាបញ្ហាដដែលតែផ្ទុយទៅវិញទីតាំងល្បែងមួយនេះនេះនៅតែបើកលេងបានដោយរលួន ពលរដ្ឋដាក់ការសង្ស័យម្ចាស់ទីតាំងល្បែងស៊ីសងដុះស្លែ មួយកន្លែងនេះប្រហែលបានត្រូវរ៉ូវគ្នាជាមួយមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានអស់ហើយមើលទៅបានអាជ្ញាធរមានសមត្ថកិច្ចមិនមានវិធានការទប់ស្កាត់ឬបង្ក្រាបស្របតាមគោលនយោបាយភូមិឃុំទាំង ៧ ចំណុចឲ្យមានសុវត្ថិភាព ករណីនេះប្រជាពលរដ្ឋនាំគ្នាសំណូមពរដល់ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាត្រួតពិនិត្យឬចាត់កម្លាំងធ្វើការបង្ក្រាប ទីតាំងល្បែងស៊ីសងខុសច្បាប់បើកលេងនៅខាងលើនេះដោយអនុគ្រោះផងទាន។ដើម្បីអោយភូមិឃុំមានសុវត្ថិភាពនឹងជិះវាងពីជំងឺបម្លែងថ្មី ។
លោកយាយទុរគតអាយុ៧៥ ឆ្នាំឈ្នះក្តី៣សាលា ជាង១០ឆ្នាំ នៅតែមិនទាន់ទទួលបានយុត្តិធម៌ ពេលនេះក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោចុះទៅស៊ើបអង្កេតហើយ
ខេត្តបន្ទាយមានជ័យ៖ លោកយាយ ជរាទុរគត ឈ្មោះ ទុយ តិច អាយុ៧៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវបានឈ្មោះ ងួន ហ៊ាង ភេទស្រី អាយុ៥៩ឆ្នាំ និងកូនៗបាននាំគ្នារំលោភយកដីកម្មសិទ្ធរបស់គាត់ និងរំលោភលើការរក្សាការពារនិងសាលក្រមស្ថាពររបស់តុលាការកំពូល អស់រយៈពេលជាង១០ឆ្នាំមកហើយ។ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រ ចិត្តសម្តេចតេជោ បានចាត់ក្រុមមេធាវី ស្ម័គ្រចិត្តចំនួន៥នាក់ចុះស៊ើបអង្កេត ក្នុងករណីនេះហើយ។ លោកយាយ ទុយ តិច មានអាយុ៧៥ ឆ្នាំជាស្ត្រីចំណាស់ជរាទុរគតគ្មានកូន គ្មានចៅ ដែលមានដីមួយកន្លែងទំហំ ៣០ម៉ែត្រ×៤០ម៉ែត្រ ស្ថិត នៅក្នុងភូមិគីឡូម៉ែតបួន សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នេះបើយោងទៅតាមសាលក្រមរបស់តុលាការកំពូល លេខ៣៦៨ ចុះថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០០៦ និងសាលក្រមស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០០៦ ដែលត្រូវបានឈ្មោះ ងួន ហ៊ាង ភេទស្រី […]
ទីតាំងល្បែ.ងភ្នា.ល់បាល់តាមអនឡាញ យីហោ (9MK) ជារបស់អ្នកណា អីក៏ ខ្លាំងម្លេះ សូម្បីតែចៅហ្វា.យខណ្ឌ ចំការមននឹងសមត្ថកិ.ច្ចមិនហ៊ានទៅក្បែ?
ភ្នំពេញ៖ ម.ហា.ជ.នដាក់ចង្ងល់ថាម្ចា.ស់ទីតាំងល្បែ.ងភ្នា.ល់បាល់តាមអនឡាញ យីហោ (9MK) ដែលស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្គាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ហេតុអ្វីក៏ខ្លាំ..ងម្លេះ បើកលេងយ៉ាងចំហរ សូម្បីតែចៅហ្វា..យខណ្ឌ ចំការមននឹងសមត្ថកិ.ច្ចមិនហ៊ានទៅក្បែ? រឺមួយ ត្រូវថ្នាំស.ណ្តំ អ្វីម្យ៉ាង ព្រោះគ្មា.នចំណាត់ការអ្វីទាល់តែសោះ។ ជុំវិញទីតាំងល្បែ.ងខាងលើ ប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរមូ..លដ្ឋានដែរ ប៉ុន្តែអាជ្ញាធរមូ..លដ្ឋានហាក់ធ្វើមិនដឹង ស្តាប់មិនឮ មើលមិនឃើញ ពលរដ្ឋចេញ-ចូលលេងល្បែ.ងភ្នា.ល់ឡើយ ហើយប្រសិនបើដឹងលើដល់ថ្នាក់លើ គេឃើញអាជ្ញាធរមានសមត្ថកិ.ច្ច ចុះទៅ កន្លែងទីតាំងនោះដែរ ប៉ុន្តែ ម្ចា.ស់ទីតាំងដឹងខ្យល់មុនបានឲ្យកូនចៅរៀបចំ ស្អាតចុះទៅមើលគ្មា.នឃើញ កុំព្យូទ័រ រឺសំភារះ សំរាប់ ភ្នា.ល់ល្បែ.ងស៊ីស.ងនោះឡើយ ចំណែក អាជ្ញាធរមានសមត្ថកិ.ច្ចធ្វើរបាយការណ៏ ជូនទៅថ្នាក់លើថាបាន ចុះទៅហើយតែពុំឃើញមានអ្វីនោះទេ ចប់ ។ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅម៉ោង៣និង៣០នាទីរសៀល កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោកអភិបាលរងខណ្ឌមួយរូប បានចុះទៅដល់ទីតាំងខាងលើ ប៉ុន្តែម្ចា.ស់ទីតាំងដឹងខ្លួនមុន ក៏ផ្អាកស.កម្ម.ភា.ព រួចហើយបើកដំណើរ.ការជាធម្មតាឡើងវិញ។ ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋរំពឹងថា អភិបាលខណ្ឌចំការមន លោក ថេង សុថុល […]